抖阴社区

                                    

នៅឯក្នុងផ្សារ “សម្លេងអ៊ូអរក្នុងផ្សារ” ឃើញថាអាទិត្យកំពុងតែដឹកបន្លែឲ្យគេដូចជារាល់ដង ទឹកមុខញញឹមស្រស់បស់ជាធម្មតាដូចមិនមានអ្វីកើតឡើងសោះ អាទិត្យឈប់កង់ហើយក៏លើកបន្លែដាក់ឲ្យភ្ញៀវទាំងញញឹម
អាទិត្យ«នេះបន្លែរបស់ថៅកែ»
ថៅកែ«អូហូ...នេះលឿនទាន់ចិត្តពិតមែនហើយ» ថៅកែស្ញើចសរសើរដល់អាទិត្យរួចក៏ហុចលុយឲ្យអាទិត្យមុននឹងយកដៃទះស្មាអាទិត្យតិចៗ ដែលសកម្មភាពអាទិត្យកំពុងតែធ្វើនេះ ត្រូវបានមនុស្សម្នាក់កំពុងតែតាមលួចមើលពីចម្ងាយ ទាំងស្នាមញញឹម ចិត្តដូចជាចង់ចូលទៅរកគេតែមិនហ៊ានក៏បានត្រឹមតែសម្លឹងមើលពីចម្ងាយ ទាំងភ្លឹកភ្លាំង មនុស្សម្នាក់នេះគ្មានអ្នកណាក្រៅពីស្រីក្វាន់នោះទេ ពេលនោះស្រាប់តែមេកងក៏ដើរមកគោះស្មាពីក្រោយ
មេកងចក្រៃយ៍«ស្រីក្វាន់!» ធ្វើឲ្យក្វាន់ភ្ញាក់ប្រញាប់ងាកមករកលោកមេកងភ្លាមៗ
ក្វាន់«ខ្ញុំខំតែភ័យលោកមេកងនេះ»
មេកងចក្រៃយ៍«កំពុងតែភ្លឹកមើលអ្វីនឹង?» មេកងក៏ងាកទៅរកមកមើលតាមស្រីក្វាន់តែក៏មិនបានឃើញអាទិត្យដូចដែលក្វាន់ឃើញ ព្រោះអាទិត្យបានចេញទៅវិញបាត់ហើយ
ក្វាន់«គ្មានអីទេ លោកមេកងយើងត្រឡប់ទៅវិញទៅខ្ញុំមានអារម្មណ៍ដូចមិនសូវស្រួលសោះ»
មេកងចក្រៃយ៍«ចឹងក៏បានដែល តោះ» និយាយរួចមេកងនិងក្វាន់ក៏នាំគ្នាដើរចេញទៅបាត់ទៅ តែស្រីក្វាន់នៅតែមិនអស់ចិត្តជាមួយអាទិត្យតតែសោះ តែក៏ខំធ្វើដូចជាធម្មតាវិញ
នៅឯជម្រកចោរ ពេលនេះអ៊ុំស៊ីងកំពុងតែអង្គុយសមាធិនៅឯមាត់ជ្រោះទឹកធ្លាក់ក្បែរផ្ទះរបស់គាត់តែម្នាក់ឯង ហើយក៏និយាយឡើងតែម្នាក់ឯង
អ៊ុំស៊ីង«បន្តិចទៀត ឯងនឹងមិនសល់អ្វីទាំងអស់អាហាន ព្រោះបងប្អូនគេមកជុំគ្នាវិញហើយ» និយាយតែឯងរួចហើយក៏សើចញញឹមតែម្នាក់ឯង តែយើងក៏មិនទាន់ដឹងថាគាត់កំពុងតែចង់និយាយពីអ្វីនោះទេ
រីឯនៅផ្ទះនាងចាន់វិញពេលនេះនាងចាន់កំពុងតែអង្គុយ រើសផ្កាម្លិះមកក្រងទុកទាំងស្នាមញញឹមលើមុខ ភ្លាមនោះក៏អាទិត្យដើរមកអង្គុយទល់មុខជាមួយចាន់ទាំងញញឹមមុននឹងនិយាយទៅចាន់
អាទិត្យ«ហូ...នេះចេះក្រងផ្កាផងហ្អេស? មិននឹកស្មានថាប្អូនស្រីបងពូកែយ៉ាងនឹងសោះ»
ចាន់លឺហើយអៀនមុខឡើងក្រហមតែក៏ខំឆ្លើយតបទៅវិញទាំងញញឹមអៀនៗដាក់អាទិត្យ
ចាន់«ចា រៀនក្រងនឹងណាបងព្រោះជិតដល់ថ្ងៃសែនព្រះចន្ទហើយ ចុះបងមកពីផ្សារដឹកបន្លែឲ្យគេរួចអស់ហើយហ៎» អាទិត្យក៏រើសយកផ្កាមួយមកមើលមុននឹងតបទៅចាន់វិញ
អាទិត្យ«ដឹករួចហើយ» អាទិត្យញញឹមហើយក៏ឈោងដៃយកផ្កាមុននេះទៅសៀតនៅត្រចៀកឲ្យចាន់ទាំងញញឹម រួចក៏ដកដៃចេញមកវិញ តែទង្វើរនេះធ្វើឲ្យចាន់ញញឹមអៀនកាន់តែខ្លាំង តែអាទិត្យក៏មានចរិតធម្មតាព្រោះគេ គិតចាត់ទុកចាន់ដូចជាប្អូនស្រីបង្កើតយ៉ាងចឹង
អាទិត្យ«បងទៅរកអ៊ុំស៊ីងហើយចឹង» អាទិត្យក្រោកឡើងយកដៃញីក្បាលចាន់តិចៗ ចាន់ក៏ងើយមុខញញឹមដាក់អាទិត្យយ៉ាងស្រស់ មុននឹងឆ្លើយតបវិញ
ចាន់«ចាបង!» អាទិត្យក៏ដកដៃចេញហើយដើរចេញទៅបាត់ទៅ ទុកឲ្យចាន់នៅញញឹមអៀនប្រៀនតែម្នាក់ឯង យកដៃមកស្ទាបផ្កានៅត្រចៀកតិចៗ ហើយក៏កាន់តែញញឹមឡើងតែម្នាក់ឯង ដែលសកម្មភាពនេះ ធ្វើឲ្យអ៊ុំផាត់ដែលជាឪឆ្ងល់ជាខ្លាំងគាត់ឈរសម្លឹងមើលចាន់ពីចម្ងាយមក
នៅឯផ្ទះអ៊ុំស៊ីង អាទិត្យកំពុងតែដើរសម្ដៅមករកអ៊ុំស៊ីងដែលកំពុងអង្គុយសមាធិនៅមាត់ទឹកធ្លាក់តែម្នាក់ឯងអាទិត្យក៏ដើរចូលទៅតបៗតិចៗទៅរកអ៊ុំស៊ីង
អ៊ុំស៊ីង«ឯងមកក៏ល្អហើយ» គ្រាន់តែអាទិត្យមកជិតភ្លាមអ៊ុំស៊ីងក៏គាត់និយាយភ្លាម ធ្វើឲ្យអាទិត្យភ្ញាក់ផ្អើលជាខ្លាំងព្រោះអាទិត្យដើរចូលមកតិចៗមិនលឺសូម្បីសម្រឹបជើងតែអ៊ុំស៊ីងបែរជាដឹង អាទិត្យក៏ដាក់ខ្លួនអង្គុយមុននឹងនិយាយ
អាទិត្យ«ហេតុអីក៏អ៊ុំដឹង»
អ៊ុំស៊ីង«យើងចំណាំសម្លេងដកដង្ហើមរបស់ឯង» គ្រាន់តែលឺហើយអាទិត្យក៏ភ្ញាក់ផ្អើលជាខ្លាំង
អាទិត្យ«អូហូ...អ៊ុំស៊ីងពូកែតែម្ដងហើយ ស្ដាប់បានសូម្បីតែសម្លេងដកដង្ហើម» 
អ៊ុំស៊ីង«កុំនិយាយរឿងមិនបានការ យើងចង់ឲ្យឯងចូលដៃជាមួយអាមេកងថ្មីម្នាក់នោះ» លឺហើយអាទិត្យក៏បើកភ្នែកធំៗសឹងតែមិនជឿ អាទិត្យក៏ធ្វើមុខមិនយល់ហើយក៏សួរបន្ត
អាទិត្យ«ហេតុអីទៅអ៊ុំ? គេអាចជាមិនមែនជាមនុស្សល្អ មិនមានគំនិតដូចជាយើងក៏ថាបាន ចូលដៃជាមួយវាមិនដឹងថាវាបកមកចាប់យើងវិញក៏ថាបាន»
អ៊ុំស៊ីង«យើងជឿថាអាមេកងម្នាក់នេះ វាចេះមន្ដព្រះធម៌ យើងឲ្យឯងសាកតាមដានវា ថាវាជាមនុស្សមកពីណា ជាមនុស្សបែបណា ឯងមិនបាច់រួមដៃជាមួយវាក៏បាន តែព្រហ្មលិខិតនឹងនាំឯងឲ្យធ្វើការជាមួយវានៅពេលណាមួយ» លឺហើយអាទិត្យក៏នៅតែមិនយល់បានត្រឹមតែអង្គុយគិតទាំងមិនយល់ ទឹកមុខបញ្ជាក់ច្បាស់ថាគេមិនចង់រួមដៃអីជាមួយមេកងតតែសោះ
អាទិត្យ«ចុះវាមិនច្បាស់ជាដឹងថាខ្ញុំជាចោរឆាតទៅហើយហ្អេសអ៊ុំស៊ីង»
អ៊ុំស៊ីង«កុំបារម្ភអី គឺមានតែវិធីដែលឯងជាចោរនេះហើយទើបអាចរួមដៃជាមួយអាមេកងបាន ព្រោះគេគ្រប់គ្នា អ្នកភូមិទាំងអស់នៅខាងចោរឆាត អាមេកងក៏វាមិនហ៊ានធ្វើអីឲ្យប៉ះពាល់អ្នកភូមិដែរ» និយាយរួចអ៊ុំស៊ីងក៏សើចតិចៗដូចជាមានគម្រោងអ្វីមិនដឹង
ក្នុងបន្ទប់របស់អាទិត្យ ពេលនេះអាទិត្យកំពុងតែអង្គុយលើគ្រែមើលខ្សែរករបស់ខ្លួន ទាំងទឹកមុខស្រងូតស្រងាត់ ដូចជាមានអ្វីខ្វល់ខ្វាយច្រើនក្នុងចិត្ត អាទិត្យក៏និយាយឡើងតែម្នាក់ឯង
អាទិត្យ«អ៊ុំស៊ីងចង់បានន័យថាមិចទៅ?» និយាយចប់អាទិត្យក៏យកខ្សែរកមកពាក់វិញ ហើយក៏ប្រញាប់យកប្លង់អណ្ដូងរ៉ែរបស់ថៅគៀងមកអង្គុយមើលម្ដងទៀត ដើម្បីឲ្យកាន់តែយល់ឲ្យច្បាស់
អាទិត្យ«ហ៊ឺស... សាកតាមអ៊ុំស៊ីងប្រាប់ក៏ល្អម្យ៉ាង យើងនឹងបានកម្ចាត់ឯងបានឆាប់អាហាន តែយើងនិងឯងក៏គ្មានថ្ងៃត្រឡប់មកត្រូវគ្នាវិញដែរ អាមេកង» អាទិត្យនិយាយទាំងមុខមាំម្នាក់ឯង ដែលបញ្ជាក់ថាអាទិត្យគេនឹងសាករួមដៃជាមួយមេកងដើម្បីជាប្រយោជន៍កម្ចាត់ហ៊ាហានចោល តែគេនិងមេកងក៏មិនមែនបានន័យថានឹងត្រូវគ្នាផងដែរ

??????????????Where stories live. Discover now