សែប«អរ...» សែបក៏ធ្វើជាងក់ក្បាលយល់ស្រប មេកងក៏យកដៃគោះស្មាសែប
មេកងចក្រៃយ៍«ផ្ញើរឲ្យមើលទីនេះសិនណាសែប» រួចមេកងក៏ឡើងឡានជិះទៅបាត់
នៅឯផ្ទះរបស់មេកង ពេលនេះស្រីក្វាន់កំពុងតែរៀបចំធ្វើម្ហូបនៅក្នុងផ្ទះបាយ សម្រាប់ត្រៀមចាំមេកងត្រឡប់មកវិញ ភ្លាមនោះស្រាប់តែមាននរណាម្នាក់មកគោះទ្វារផ្ទះបាយធ្វើឲ្យក្វាន់ភ្ញាក់ប្រញាប់ងាកទៅមើល ក៏ឃើញថាជាមេកងចក្រៃយ៍កំពុងតែឈរញញឹមយ៉ាងស្រស់ដាក់ខ្លួន ស្រីក្វាន់ក៏ញញឹមដាក់វិញមុននឹងសួរមេកង
ស្រីក្វាន់«មេកងត្រឡប់មកវិញហើយហ៎? នេះមិនទាន់ដល់ម៉ោងចេញឯណា?»
មេកងចក្រៃយ៍«បារម្ភស្រីក្វាន់នៅតែឯងនឹងណា ក៏ប្រញាប់មកតែម្ដងមក យ៉ាងណាក៏ផ្ញើរសែបមើលខុសត្រូវរួចហើយ»
ស្រីក្វាន់«ហូ...មិនបាច់ដល់ថ្នាក់នឹងពេកទេមេកងព្រោះគ្មានអ្នកណាដឹងខ្ញុំនៅទីនេះទេ មេកងធ្វើការចេញម៉ោងធម្មតាបានណា មិនបាច់ប្រញាប់មកបែបនេះទេ» មេកងក៏សើចតិចៗហើយក៏ដើរចូលទៅរកក្វាន់
មេកងចក្រៃយ៍«មិនអីទេ ខ្ញុំក៏ចង់មកស្រាប់ហើយ» ស្នាមញញឹមឡើងស្រស់ក៏បញ្ចេញដាក់ស្រីក្វាន់ ស្រីក្វាន់ឈប់តបអ្វីក៏សើចតិចៗវិញ ហើយក៏ក្រឡេកភ្នែកឃើញមុខរបស់មេកងមានស្នាមរបួស ស្រីក្វាន់ក៏ស្រវាចាប់មុខមេកងមកមើល
ស្រីក្វាន់«មេកង! នេះមេកងទៅត្រូវនឹងអីមក? មានរបួសពេញមុខបែបនេះ?» ស្រីក្វាន់សួរទាំងបារម្ភ មេកងឃើញបែបនេះក៏ធ្វើពុតជាឈឺតែម្ដងទៅ មុននឹងដូចជាធម្មតាសោះ
មេកងចក្រៃយ៍«អួយ! ស្រីក្វាន់ប៉ះតិចៗណាឈឺណាស់»
បន្តិចក្រោយមកស្រីក្វាន់ ក៏បានមកអង្គុយលាបរបួសលើមុខឲ្យមេកង យ៉ាងថ្នមៗ មេកងឯនេះបានគេជូតរបួសឲ្យញញឹមមិនឈប់សោះហើយ ស្រីក្វាន់ឃើញមេកងញញឹមក៏លួចធ្វើជាជ្រុលដៃលាបខ្លាំងៗធ្វើឲ្យមេកងឈឺ
មេកងចក្រៃយ៍«អួយ! ឈឺ»
ស្រីក្វាន់«បើគេឈឺណា៎ គេមិនញញឹមបែបនេះទេមេកង» មេកងក៏សើចតិចៗ ស្រីក្វាន់ក៏ញញឹម សម្លក់មេកងបន្តិចមុននឹងសួរបន្ត
ស្រីក្វាន់«ប្រាប់បានហើយឬនៅ ថាមេកងទៅត្រូវនឹងអីមក?»
មេកងចក្រៃយ៍«វាយគ្នាជាមួយកូនចៅរបស់ហ៊ាហាន តែក៏ចាប់បានអស់ហើយ» លឺបែបនេះភ្លាមស្រីក្វាន់ក៏ដៃចេញមកហើយក៏បើកភ្នែកសម្លឹងមើលមេកងទាំងភ័យ រួចក៏សួរមេកងបន្ត
ស្រីក្វាន់«កូនចៅរបស់ហ៊ាហាន? នេះរបួសបែបនេះបានន័យថាគ្នាវាច្រើនណាស់ហើយមើលទៅ ព្រោះមេកងតែម្នាក់ឯងមិនឈ្នះពួកវាទេ ពួកវាគ្នាច្រើនហើយក៏ល្បិចច្រើនដែរ»
មេកងចក្រៃយ៍«មិនអីទេ មានគេមកជួយ»
ស្រីក្វាន់«មានគេមកជួយ? អ្នកណាគេ?» មេកងហាក់ដូចស្ទាក់ស្ទើរមិនចង់ឆ្លើយ តែក៏ឆ្លើយទៅ ព្រោះឃើញស្រីក្វាន់ដូចជាចង់ដឹងណាស់
មេកងចក្រៃយ៍«គឺ...អាទិត្យ អាទិត្យគេជាអ្នកចូលជួយ» ស្រីក្វាន់លឺហើយក៏ភ្ញាក់ឡើងភ្លាម
ស្រីក្វាន់«បងអាទិត្យហ្អេស? នេះជាបងអាទិត្យអ្នកជួយចឹងហ្អេស?»
មេកងចក្រៃយ៍«មែនហើយគឺជាគេ»
ស្រីក្វាន់«ខ្ញុំមិនដែលដឹងថាបងអាទិត្យចេះវាយគ្នាទេ» លឺបែបនេះមេកងក៏ហាក់ដូចជាប្លែកក្នុងចិត្ត ហើយក៏សួរបន្ត
មេកងចក្រៃយ៍«នេះស្រីក្វាន់មិនដឹងទេហ្អេស? គេប្រាប់ខ្ញុំថាគេរៀនជាមួយអ៊ុំរបស់គេតាំងពីតូចដើម្បីការពារខ្លួន»
ស្រីក្វាន់«ចា៎! មិនដឹងទេព្រោះបងអាទិត្យមិនដែលប្រាប់រឿងនឹងទេ តែយ៉ាងណាក៏សុំសួរមេកងបន្តិចចុះណា បងអាទិត្យគេមានរបួសអីទេ» ស្រីក្វាន់សួរទាំងទឹកមុខភ័យបារម្ភជាខ្លាំង
មេកងចក្រៃយ៍«អត់ទេ! ព្រោះទឹកដៃរបស់គេ មិនធម្មតាឡើយ គេវាយជំនាញណាស់ ជំនាញដល់ថ្នាក់ខ្ញុំក៏មិនសឹងតែមិនអាចប្រៀបបាន»
ស្រីក្វាន់«ល្អហើយដែលបងគាត់មិនមានរបួស ហើយគាត់មានដឹងថាខ្ញុំនៅជាមួយលោកមេកងដែលទេ?»
មេកងចក្រៃយ៍«អត់ទេ! ខ្ញុំមិនបានប្រាប់គេទេ» មេកងក៏សម្លឹងមើលចាក់ទៅក្នុងកែវភ្នែករបស់ស្រីក្វាន់ព្រោះមើលទៅស្រីក្វាន់ហាក់ដូចជាបារម្ភពីអាទិត្យខ្លាំងណាស់
មេកងចក្រៃយ៍«ខ្ញុំសុំសួរ ស្រីក្វាន់រឿងខ្លះបានទេ?» ស្រីក្វាន់ក៏ងក់ក្បាលយល់ព្រម
ស្រីក្វាន់«ចា៎! បាន»
មេកងចក្រៃយ៍«ស្រីក្វាន់ ដែលដឹងទេថាអាទិត្យនេះគេនៅទីណា ហើយឪពុកម្ដាយគេជាអ្នកណា»
ស្រីក្វាន់«មិនដឹងថាគាត់នៅឯណាទេ តែគាត់ធ្លាប់ប្រាប់ថាគាត់នៅកន្លែងគ្រោះថ្នាក់ណាស់ នៅជាមួយនឹងអ៊ុំរបស់គាត់»
មេកងចក្រៃយ៍«កន្លែងគ្រោះថ្នាក់? មើលទៅគេដូចជាមានរឿងជាមួយនឹងហ៊ាហាន»ស្រីក្វាន់គ្រាន់តែលឺឈ្មោះហ៊ាហានក៏ទម្លាក់មុខចុះលែងហ៊ាននិយាយអ្វីបន្តទៀត ហើយក៏ក្រោកឡើង
ស្រីក្វាន់«ខ្ញុំសុំទៅធ្វើម្ហូបបន្តហើយ កុំឲ្យមេកងឃ្លានទាន់ អស់កម្លាំងតាំងពីថ្ងៃបែបនេះ គួរតែបានញ៉ាំអីឲ្យមានកម្លាំងវិញ ណាមួយមេកងមកពីហត់បែបនេះគួរតែទៅងូតទឹកឲ្យស្អាតទៅហើយចាំមកញ៉ាំបាយ ចាំខ្ញុំរៀបចំឲ្យ» មេកងក៏ញញឹមងក់ក្បាលយល់ព្រមដាក់ស្រីក្វាន់ ស្រីក្វាន់មិននៅចាំយូរក៏ទៅចូលទៅក្នុងផ្ទះបាត់ទៅ ស្រីក្វាន់ចូលមកដល់ក្នុងផ្ទះបាយទឹកមុខដូចជាភ័យៗ ហើយក៏ស្រមៃគិតក្នុងចិត្តតែម្នាក់ឯង «បើសិនជាមេកងដឹងថាខ្ញុំជាកូនស្រីចុងរបស់ហ៊ាហានមេកងនឹងស្អប់ខ្ញុំដែរទេ?» «ហ៊ើយ...» "សម្លេងដកដង្ហើមធំរបស់ស្រីក្វាន់" ក្រោយពីគិតតែម្នាក់ឯងរួចហើយស្រីក្វាន់ក៏ដកដង្ហើមធំបន្ធូរអារម្មណ៍ ហើយក៏សម្រួលអារម្មណ៍ធ្វើម្ហូបបន្ត
នៅក្នុងបន្ទប់ទឹក ពេលនេះមេកងកំពុងតែស្រមៃទៅដល់ពេលដែលនៅជិតអាទិត្យថ្ងៃមិញ ពេលនោះចិញ្ចៀនរបស់មេកងក៏ស្រាប់តែចេញពន្លឺឡើង តែមេកងមិនបានចាប់អារម្មណ៍ច្រើនទេ ពេលនេះមេកងកំពុងតែសម្លឹងមើលចិញ្ចៀនរបស់ខ្លួនយ៉ាងម៉ត់ចត់
មេកងចក្រៃយ៍«ឬមួយក៏ឯងចង់ប្រាប់អីដល់យើង?»

YOU ARE READING
??????????????
Romance?????????????????????????????? ???? ????? ???? ??????? ????????10??? ?????????????????? ??????????? ???????????????????????????? ??????????????? ???????????????????????????????? ????????????????????????????????? ?????????????????????????????? ????...
?????
Start from the beginning