抖阴社区

                                    

នៅឯជម្រកចោរឯនេះអាទិត្យកំពុងតែរៀបចំចេញទៅធ្វើការនៅក្នុងបារ កំពុងតែដើរទៅភ្លាមនោះចាន់ក៏ចេញមកឈរនៅពីមុខរបស់ខ្លួនទាំងញញឹមស្រស់ អាទិត្យមិនបានភ្ញាក់អីទេបែរជាឈរសើចវិញ ចាន់ក៏ដើរចូលទៅរកអាទិត្យ
ចាន់«ហេតុអីក៏បងមិនភ្ញាក់?»
អាទិត្យ«ឲ្យភ្ញាក់យ៉ាងមិច បើអ្នកពញ្ញាក់ស្អាតបែបនេះ គ្មានអារម្មណ៍ភ្ញាក់ទេ» អាទិត្យក៏សើចបន្ត ចាន់ក៏ធ្វើមុខជាអន់ចិត្តជាមួយអាទិត្យ
ចាន់«នេះបងចង់ទៅណាហ្អ?»
អាទិត្យ«អ៊ាវ! ក៏ទៅធ្វើការនឹងហើយ ហើយចាន់ទៅណាមិននៅធ្វើម្ហូបចាំអ៊ុំផាត់ទេហ្អេស?»
ចាន់«អត់ទេ ធ្វើរួចហើយ តែចង់មករកបងអាទិត្យលេងនឹងណា»
អាទិត្យ«បងមិនទំនេរទេ ចាំលើកក្រោយចុះណា» និយាយរួចអាទិត្យបម្រុងនឹងដើរចេញទៅតែអ៊ុំផាត់ក៏មកដល់
អ៊ុំផាត់«អរ យើងបម្រុងនឹងទៅរកឯង តែក៏ឃើញល្មម»
អាទិត្យ«អ៊ុំមានការអីមែនទេ?» អ៊ុំផាត់មិនទាន់ឆ្លើយតែក៏ងាកមើលមុខចាន់កូនខ្លួនដែលឈរធ្វើមើលនេះមើលនោះនៅជិតនឹង
អ៊ុំផាត់«នាងចាន់! នៅទីនេះធ្វើអី? មិនទៅរៀបចំបាយឲ្យយើងទេហ្អេស?» ចាន់ក៏ងាកមុខមកឆ្លើយជាមួយពុករបស់ខ្លួន
ចាន់«ចាទៅហើយពុក» ចាន់ឆ្លើយហើយក៏ងាកដើរចេញទៅ ទាំងសម្លឹងមើលមុខអាទិត្យមិនឈប់ អាទិត្យក៏សើចដាក់ចាន់ព្រោះមើលទៅចរិតចាន់ គួរឲ្យអស់សំណើចពេក
អ៊ុំផាត់«អាទិត្យយើងមានការនិយាយជាមួយឯងបន្តិច»
អាទិត្យ«រឿងអីមែនទេអ៊ុំ?» អ៊ុំផាត់ក៏ដើរចេញទៅអាទិត្យក៏ដើរទៅតាមក្រោយ
អ៊ុំផាត់ដើរមកដល់កន្លែងមួយក៏ឈប់ ហើយក៏ងាកមកនិយាយជាមួយអាទិត្យ
អ៊ុំផាត់«ថ្ងៃមិញឯងទៅមានរឿងជាមួយគ្នីគ្នារបស់អាហានមែនទេ?»
អាទិត្យ«មែនហើយ ដោយសារវាបង្ករឿងនៅក្នុងផ្សារ ខ្ញុំឈរមើលវាធ្វើបាបអ្នកភូមិមិនបាន»
អ៊ុំផាត់«យើងដឹង តែឯងកុំទៅក្បែរពួកប៉ូលិសអស់នោះអីច្រើនពេកវាអាចនឹងសង្ស័យឯងបានណា»
អាទិត្យ«កុំភ័យអីអ៊ុំ ខ្ញុំធ្វើព្រោះតែចង់សាកតាមការនិយាយរបស់អ៊ុំស៊ីងប៉ុណ្ណោះ តែចាំខ្ញុំប្រយ័ត្នជាងនេះ» និយាយរួចមិនចាំយូរអាទិត្យក៏ដើរចេញទៅបាត់ទៅ អ៊ុំផាត់បានត្រឹមតែឈរក្រវីក្បាលសម្លឹងមើលអាទិត្យពីក្រោយ
ពេលយប់ នៅឯផ្ទះរបស់មេកង
ពេលនេះមេកងកំពុងតែរៀបចំខ្លួនទៅខាងក្រៅ ស្រីក្វាន់ក៏ដើរមករកមេកង
ស្រីក្វាន់«មេកង មេកងចង់ទៅណាមែនទេយប់នេះ»
មេកងចក្រៃយ៍«គឺចេញទៅស៊ើបការណ៍នៅខាងក្រៅ» និយាយចប់ពេលនោះមីងយ៉ែម នាងពីននិងសែបក៏ដើរចូលមក មើលទៅមុខនាងពីនពេលឃើញមេកងនិងស្រីក្វាន់នៅជាមួយគ្នាដូចជាមិនពេញចិត្តជាមួយសោះ មេកងឃើញអ្នកទាំងបីចូលមកក៏និយាយ
មេកងចក្រៃយ៍«យ៉ាងណាក៏សុំផ្ញើរស្រីក្វាន់ផងណា មីងយ៉ែម ខ្ញុំមានការទៅខាងក្រៅបន្តិច»
មីងយ៉ែម«ចាលោកមេកង»
មេកងចក្រៃយ៍«ស្រីពីន តោះទៅច្រៀងនៅបារតែម្ដងទៅ ចាំខ្ញុំជាអ្នកជូនទៅ តោះសែប» លឺមេកងបបួលបែបនេះនាងពីនក៏ញញឹមឌឺដាក់ស្រីក្វាន់ តែស្រីក្វាន់មិនបានប្រកាន់ខឹងអីជាមួយនាងពីននោះទេ ព្រោះមើលទៅទឹកមុខគេដូចជារឿងកំប្លែង ពេលនោះមេកងបម្រុងនឹងដើរចេញទៅតែក៏ត្រូវឈប់វិញ
ស្រីក្វាន់«មេកង លោកមេកងប្រយ័ត្នខ្លួនផងណា» មេកងឃើញស្រីក្វាន់បារម្ភខ្លួនបែបនេះញញឹមខ្ចឹបបិទមាត់មិនជិតសោះ ហើយក៏ឆ្លើយទាំងញញឹម
មេកងចក្រៃយ៍«បាទ» និយាយរួចមេកង សែប នាងពីនក៏នាំគ្នាចេញទៅបាត់ទៅទុកឲ្យស្រីក្វាន់ និងមីងយ៉ែមនៅតែពីរនាក់ ស្រីក្វាន់ក៏ងាកមកញញឹមដាក់មីងយ៉ែម
ស្រីក្វាន់«អ្នកមីងមិនបាច់នៅចាំមើលខ្ញុំទីនេះអី ខ្ញុំមិនអីទេ»
មីងយ៉ែម«មិនបានទេមីងខ្លាចមានគេមករករឿងក្មួយនៅទីនេះ»
ស្រីក្វាន់«មិនអីទេមីង ខ្ញុំអាចមើលថែខ្លួនបាន មីងទៅសម្រាកចុះណាខ្ញុំមិនអីទេ» ស្រីក្វាន់់ក៏រិទ្ធតែញញឹមដាក់មីងយ៉ែម ធ្វើឲ្យមីងយ៉ែមអេះអុញមិនចង់ទៅសោះតែក៏យល់ព្រមទាំងបង្ខំ
មីងយ៉ែម«ចឹងមីងទៅសិនហើយណា» ស្រីក្វាន់ឃើញមីងយ៉ែមយល់ព្រមបែបនេះ ដូចជាសប្បាយចិត្ត ក្រោយមីងយ៉ែមទៅបាត់ ស្រីក្វាន់ក៏ដើរឡើងទៅបន្ទប់គេងរបស់ខ្លួន
ចូលមកដល់បន្ទប់ស្រីក្វាន់បិទទ្វារយ៉ាងប្រញាប់ប្រញាល់ដូចជាមានកម្រោងធ្វើអ្វីយ៉ាងចឹង
ស្រីក្វាន់ក៏ដើរទៅបើកទូខោអាវ យកសម្លៀកបំពាក់ដែលមេកងឲ្យពាក់បន្លំខ្លួនធ្វើជាមនុស្សប្រុសកាលពីថ្ងៃមុនយកចេញមក ហើយក៏ធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់ហើយក៏លើកសក់ដាក់ចូលមួកដើម្បីបន្លំ្លខ្លួនធ្វើជាមនុស្សប្រុស ហើយក៏ដើរចុះលបៗតាមកាំជណ្ដើរដើម្បីឲ្យប្រាកដចិត្តថានឹងមិនមានអ្នកណាឃើញ តែក៏មិនទាន់ដឹងថាស្រីកក្វាន់គេបម្រុងនឹងទៅណានោះទេ «ហ្អើយ...» កំពុងតែដើរលបៗជិតចេញផុតហើយក៏ក្រឡេកឃើញមីងយ៉ែមកំពុងតែដើរសម្ដៅមកវិញ ស្រីក្វាន់ក៏ប្រញាប់រត់យ៉ាងលឿនចូលមកក្នុងវិញឡើងទៅលើផ្ទះរកកន្លែងពួនចាំលបមើលថាមីងយ៉ែមនឹងធ្វើអ្វី
មីងយ៉ែមក៏ដើរចូលមកដល់សម្លឹងមើលឆ្វេងស្ដាំមិនឃើញស្រីក្វាន់ផ្ទះស្ងាត់ជ្រងំក៏ស្រែកសួរ
មីងយ៉ែម«ក្មួយក្វាន់! មីងភ្លេចរបស់នៅទីនេះមីងមកយកវិញ ក្មួយក្វាន់លឺដែលទេ? ក្មួយក្វាន់!» មីងយ៉ែមស្រែកហៅបណ្ដើរក៏សម្លឹងរកមើលស្រីក្វាន់ជុំវិញនឹងបណ្ដើរ
មីងយ៉ែម«អេ! នេះគេងលក់បាត់ហើយចឹងហ្អេស? ទេតែទ្វារមានទាន់ចាក់សោរឯណា? ប្រហែលជាចូលមុជទឹកទេដឹង» មីងយ៉ែមនិយាយមិនទាន់ចប់ផងបម្រុងនឹងស្រែកហៅទៀតហើយតែភ្លាមស្រីក្វាន់ក៏ស្រែកតបមកវិញ
ស្រីក្វាន់«ចាមីង ខ្ញុំកំពុងងូតទឹកមីង» សម្លេងនេះធ្វើឲ្យមីងយ៉ែមឆ្ងល់ណាស់ដូចជាមិនមែននៅក្នុងបន្ទប់ទឹកនោះទេ តែមិនគិតច្រើនក៏ស្រែកតបទៅប្រាប់ស្រីក្វាន់វិញ ស្រីក្វាន់ក៏កំពុងអើតលបៗមើលមកមីងយ៉ែមពីខាងលើមក
មីងយ៉ែម«ក្មួយក្វាន់ ក្មួយកំពុងមុជទឹកមែនទេ ចឹងមីងយករបស់ហើយមីងត្រឡប់ទៅវិញហើយណា» និយាយចប់មីងយ៉ែមក៏ដើរចេញទៅវិញបាត់ទៅ
ស្រីក្វាន់«ហ៊ូយ...វ៉ិះនឹងចាប់បានហើយនាងក្វាន់» មីងយ៉ែមចេញទៅបាត់ស្រីក្វាន់ក៏រអ៊ូតិចៗតែម្នាក់ឯង ហើយក៏បន្ធូរអារម្មណ៍ឡើងវិញ ងើបខ្លួនឡើងដើរលបៗ ចុះទៅដល់មាត់ទ្វារក៏អើតកមើលឆ្វេងមើលស្ដាំបន្តិចសិនមិនឃើញថាមានអ្នកណាក៏ប្រញាប់រត់ចេញទៅក្រៅយ៉ាងលឿនបាត់ទៅ

ផុសជូនសងសម្រាប់ម្សិលមិញដែលមិនបានផុសជូន ព្រោះម្សិលមិញ admin ឈឺទើបតែបានធូរក៏ផុសជូន អរគុណសម្រាប់ការតាមដាន ចាំមើលថាស្រីក្វាន់គេទៅណា? បើសិនយប់នេះ admin ទំនេរនឹងផុសជូន តែក៏មិនសន្យាថានឹងផុសដែរ

??????????????Where stories live. Discover now