ផាច់! "សម្លេងទះកំផ្លៀង" អ្នកស្រីម្លិះបានដើរមកទះកំផ្លៀងមីងព្រីមមួយទំហឹងទាំងកំហឹង ធ្វើឲ្យមុខមីងព្រីមត្រូវងាកទៅតាមកម្លាំងដៃរបស់អ្នកស្រីម្លិះ មីងព្រីមងាកមកវិញក៏លើកដៃបម្រុងនឹងទះអ្នកស្រីម្លិះវិញតែក៏ត្រូវឈប់ ព្រោះហ៊ាហានស្រែកសម្លុតមកកាន់ទាំងពីរនាក់
ហ៊ាហាន«បានហើយ មិនចេះខ្មាស់គេទេហ្អេស? នៅតែផ្ទះជាមួយគ្នា មានឈ្មោះជាប្រពន្ធយើងដូចគ្នា តែម្នាក់ៗបែរជាខាំគ្នា ឈ្លោះគ្នារាល់ថ្ងៃដូចឆ្កែបែបនេះ មានខួរគិតខ្លះទេ ពេលនេះមិនឃើញយើងកំពុងមានភ្ញៀវទេហ្អេស ចេះមកវាយតប់គ្នាមុខភ្ញៀវទៅកើត បានហើយទៅធ្វើការរបស់ឯងទៅនាងព្រីម» មិនចង់ឈ្លោះប្រកែកច្រើន មីងព្រីមក៏ដើរចេញទៅបាត់ទៅ ទុកឲ្យអ្នកស្រីម្លិះងាកមកមើលមុខហ៊ាហានដូចជាចង់ខឹងជាមួយហ៊ាហានដែលមិនកាន់ជើងខ្លួន ហ៊ាហានឃើញអ្នកស្រីម្លិះឈរសម្លឹងមើលមុខខ្លួនមិនឈប់ក៏និយាយម្ដងទៀត
ហ៊ាហាន«យ៉ាងមិច? នៅឈរធ្វើស្អី មិនឃើញភ្ញៀវទេហ្អេស?» និយាយរួចអ្នកស្រីម្លិះក៏តបវិញទាំងកំបុតៗទៅរកហ៊ាហាន
អ្នកស្រីម្លិះ«ខ្ញុំទៅផ្សារហើយ ទៅកាត់ខោអាវ» និយាយហើយមិនចាំយូរអ្នកស្រីម្លិះក៏ងាកខ្លួនដើរចេញទៅបាត់ទៅ គេគ្រប់គ្នាទៅបាត់អស់ស្នងការក៏ចាប់ផ្ដើមនិយាយ
ស្នងការ«ហ៊ានេះ ពិតជាមានមន្ដស្នេហ៍ពិតមែន មានប្រពន្ធដល់ទៅពីរនាក់ ឈ្លោះគ្នាដណ្ដើមហ៊ា» ស្នងការនិយាយហើយក៏សើច តែហ៊ាមិនសើចជាមួយបែរជាងាកមុខមកសម្លឹងមើលស្នងការវិញ ស្នងការឃើញហើយក៏ប្រែទឹកមុខមកជាធម្មតាវិញ ហើយក៏បន្តនិយាយរឿងសំខាន់ៗវិញ
ស្នងការ«ចឹងយប់នេះហ៊ាឲ្យខ្ញុំជួយទេ?»
ហ៊ាហាន«មិនបាច់ទេ យប់នេះចាំយើងជាអ្នកចាត់ចែងឲ្យអាកងជាអ្នកទៅជួយថៅកែ ហើយមួយក្រុមទៀតនឹងជួលគេឲ្យមកបង្វែងដានវា ហើយអាកងពេលដែលជួយថៅកែបានហើយឯងកុំភ្លេចនាំថៅកែទៅលាក់ខ្លួននៅសណ្ឋាគារសិនទៅកុំឲ្យគេចាប់បាន»
នាយកង«បាទហ៊ា» ស្ទាវកងក៏អោនក្បាលគោរពបន្តិច មុននឹងងើបមុខមកវិញទាំងញញឹមបែបលាក់គំនួច
នៅឯផ្ទះរបស់មេកង ពេលនេះមេកងបានបើកឡានមកដល់ផ្ទះទាំងញញឹម ចុះពីលើឡានទាំងញញឹមដើរចូលទៅខាងក្នុងផ្ទះ ចូលមកដល់ក៏ឃើញស្រីក្វាន់កំពុងតែរៀបចំបាយដាក់លើតុត្រៀមចាំខ្លួន មេកងក៏កាន់តែញញឹមមិនឈប់ ឈរសម្លឹងមើលស្រីក្វាន់ទាំងភ្លឹកភ្លាំង គាប់ជួនស្រីក្វាន់ងើបមុខមកក៏ឃើញថាមេកងកំពុងតែឈរសម្លឹងមើលមក ស្រីក្វាន់ក៏ហៅមេកង
ស្រីក្វាន់«លោកមេកង! លោកមេកងមកហើយហ្អ៎?» ស្រីក្វាន់ងើបមុខមកសួរទាំងញញឹមដាក់មេកង មេកងក៏ភ្ញាក់ខ្លួនមកវិញព្រោះស្រីក្វាន់ហៅខ្លួន
មេកងចក្រៃយ៍«អ....គឺខ្ញុំ ខ្ញុំមកផ្ទះវិញព្រោះថាចាំមកញ៉ាំម្ហូបស្នាដៃអ្នកនាងនឹងណា?» មេកងក៏ឈរញញឹមនិយាយទាំងអេះអុញខ្លាចគេចាប់បានថាលួចមើលគេ ស្រីក្វាន់ឃើញរឹកពាររបស់មេកងបែបនេះ ក៏សើចទាំងក្រវីក្បាលតិចៗ
ស្រីក្វាន់«ចឹងមេកងក៏មកអង្គុយសិនមក ខ្ញុំនឹងដួសបាយជូន» មេកងលឺស្រីក្វាន់ហៅបែបនេះក៏ប្រញាប់ដើរចូលទៅទាំងញញឹមទាញកៅអីអង្គុយភ្លាម ស្រីក្វាន់ក៏ដួសបាយដាក់ចានរបស់មេកង មុននឹងដួសបាយដាក់ឲ្យខ្លួនឯង មេកងវិញនៅតែតាមសម្លឹងមើលស្រីក្វាន់មិនឈប់រហូតស្រីក្វាន់ចូលទៅអង្គុយក្នុងតុទល់មុខខ្លួន ស្រីក្វាន់ឃើញមេកងគិតតែពីញញឹមមើលមុខខ្លួនក៏សើចតិចៗមុននឹងសួរ
ស្រីក្វាន់«មេកង! មេកងនេះមេកងមិនញ៉ាំទេហ្អេស? ឬក៏ម្ហូបនេះមេកងមិនពេញចិត្ត?»
ស្រីក្វាន់និយាយទាំងទឹកមុខភ័យបារម្ភខ្លាចរងចាំចម្លើយពីមេកង ខ្លាចថាមេកងញ៉ាំមិនកើតតែថាខ្លួនចេះធ្វើម្ហូបតាំងពីតូចមកគ្រាន់តែប៉ុន្នេះរឿងអីដែលថាម្ហូបធ្វើញ៉ាំមិនកើតនោះ មេកងក៏ភ្ញាក់មកវិញម្ដងទៀតមុននឹងឆ្លើយយ៉ាងរលូនតែម្ដង
មេកងចក្រៃយ៍«ពេញចិត្តណាស់ ពេញចិត្តអ្នកនាងក្វាន់ខ្លាំងតែម្ដង» មេកងនិយាយទាំងភ្លេចខ្លួនហើយថែមទាំងសើចញញឹមដាក់ស្រីក្វាន់ទៀត តែស្រីក្វាន់ក៏ចាប់បានពាក្យមេកងនិយាយទើបភ្ញាក់សួរបកទៅមេកងភ្លាមៗ
ស្រីក្វាន់«ហ្អាស?» បែបនេះហើយទើបធ្វើឲ្យមេកងភ្ញាក់ខ្លួនមកកែចម្លើយខ្លួនវិញរហ័សភ្លាមៗដើម្បីកុំឲ្យស្រីក្វាន់ចាប់បាន
មេកងចក្រៃយ៍«អ..គឺ...គឺខ្ញុំ...ខ្ញុំចង់បានន័យថា...គឺម្ហូបដែលអ្នកនាងក្វាន់ធ្វើនេះគឺខ្ញុំពេញចិត្ត ពេញចិត្តខ្លាំងណាស់ មើលទៅទំនងឆ្ងាញ់» មេកងនិយាយបន្លប់សើចផងអីផង ដើម្បីកុំឲ្យស្រីក្វាន់ចាប់បាន ស្រីក្វាន់ក៏មិនបានគិតច្រើនក៏ងក់ក្បាលតិចៗ
ស្រីក្វាន់«ចឹងមេកងសាកមើលបន្តិចសិនទៅនេះ» និយាយរួចស្រីក្វាន់ក៏ចាប់ម្ហូបដាក់ចូលក្នុងចានទៅឲ្យមេកង មេកងក៏ប្រញាប់ដួសមកញ៉ាំភ្លាមៗ ស្រីក្វាន់ក៏តាមសម្លឹងមើលមុខមេកងមិនដាក់រងចាំចម្លើយពីមេកងអំពីរសជាតិម្ហូប តែមេកងខូចក៏ធ្វើពុតជាហឹរ
មេកងចក្រៃយ៍«អួយៗៗ ហឹរណាស់អ្នកនាងក្វាន់ ហឹរ..អួយៗ» មេកងធ្វើជាឈ្លក់ ហើយយកដៃបក់មាត់តិចធ្វើស្រែកថាហឹរដើម្បីឲ្យស្រីក្វាន់ចាប់អារម្មណ៍មកលើខ្លួន ស្រីក្វាន់ក៏ភ្ញាក់ប្រញាប់ស្ទុះទៅយកទឹកមកឲ្យមេកងផឹកទាំងញ័រដៃ
ស្រីក្វាន់«មេកង មេកងនេះទឹក ញ៉ាំទឹកសិនទៅ នេះ» មេកងក៏ប្រញាប់ធ្វើជាយកទឹកមកផឹកយកៗតែម្ដង ស្រីក្វាន់ក៏តាមមើលមេកងទាំងភ័យ មិនចាប់អារម្មណ៍ថាមេកងធ្វើពុតអីទេ មេកងក៏ទម្លាក់កែវចុះមកវិញធ្វើដូចជាព្យាយាមសម្រួលអារម្មណ៍ឲ្យមកធម្មតា

YOU ARE READING
??????????????
Romance?????????????????????????????? ???? ????? ???? ??????? ????????10??? ?????????????????? ??????????? ???????????????????????????? ??????????????? ???????????????????????????????? ????????????????????????????????? ?????????????????????????????? ????...
?????
Start from the beginning