抖阴社区

                                    

ស្រីក្វាន់«មេកងនេះមេកងយ៉ាងមិចហើយ? មិចក៏ហឹរបែបនេះ ខ្ញុំមានបានដាក់ម្ទេសឯណា» និយាយរួចស្រីក្វាន់ក៏យកស្លាបព្រាទៅដួសម្ហូបមកភ្លក់បន្តិច ហើយក៏ឃើញថាវាមិនអី ហើយក៏ព្យាយាមរកមើលថាមានម្ទេសជាប់ឬអត់ វែករកសព្វគ្រប់តែក៏នៅតែរកមិនឃើញថាមានម្ទេសអីនោះទេ ស្រីក្វាន់ក៏ងាកសម្លឹងមើលមុខមករកមេកងវិញ មេកងឃើញបែបនេះក៏ធ្វើជាសើចស្ញេញមករកស្រីក្វាន់
មេកងចក្រៃយ៍«ហេសហេ គឺខ្ញុំលលេងនឹងណា លលេង» គ្រាន់តែលឺមេកងនិយាយហើយស្រីក្វាន់ក៏ងាកមុខទៅសម្លឹងមើលមេកងភ្លាម មេកងក៏ធ្វើជាសើចស្ញេញដាក់ស្រីក្វាន់ ស្រីក្វាន់ក៏ឈោងដៃទៅវាយមេកងបន្តិចពីរបីដៃ
មេកងចក្រៃយ៍«អួយ ឈឺណាស់អ្នកនាងក្វាន់» មាត់និយាយថាឈឺតែទឹកមុខសើចរហូត ស្រីក្វាន់ក៏ធ្វើភ្នែកសម្លក់មេកងបន្តិចមុននឹងដើរចូលទៅអង្គុយវិញ
ស្រីក្វាន់«លើកក្រោយណា បើមេកងលេងបែបនេះទៀត ហឹរមែនទែនណាខ្ញុំមិនជួយទេ»
មេកងចក្រៃយ៍«អ្នកនាងក្វាន់ដាច់ចិត្តដែរហ្អ៎?»
ស្រីក្វាន់«រឿងអីដែលថាខ្ញុំមិនហ៊ាន?» មេកងក៏ធ្វើជាងក់ក្បាលតិចៗមិននិយាយអីបន្តទៀត ស្រីក្វាន់ក៏សើចហើយក្រវីក្បាលទាំងហួសចិត្ត បានបន្តិចស្រីក្វាន់ក៏ងើបមុខមកសួរមេកងជាថ្មីវិញ
ស្រីក្វាន់«មេកង ស្អែកនេះខ្ញុំអាចទៅផ្សារបានទេ?» មេកងលឺសំណួរនេះរៀងភ្ញាក់ផ្អើលបន្តិច
មេកងចក្រៃយ៍«អ្នកនាងមានការអីចង់ទៅណាមែនទេ? ចាំខ្ញុំឲ្យមីងយ៉ែមនាំទៅបានណា»
ស្រីក្វាន់«មិនអីទេ ខ្ញុំអាចទៅខ្លួនឯងបាន ខ្ញុំគ្រាន់តែចង់ទៅរកអ៊ុំនៅឯបារ ដើម្បីសួរនាំពីម៉ែបន្តិច ខ្ញុំបារម្ភម៉ែណាស់មេកង» ស្រីក្វាន់និយាយទាំងទម្លាក់ទឹកមុខចុះ ធ្វើឲ្យមេកងកើតចិត្តអាណិតស្រីក្វាន់ហើយក៏ងក់ក្បាលមុននឹងនិយាយ
មេកងចក្រៃយ៍«មិនអីទេ ចឹងអ្នកនាងក្វាន់ប្រយ័ត្នខ្លួនផង»
ស្រីក្វាន់«អរគុណណាស់មេកង» ស្រីក្វាន់ក៏ញញឹមឡើងភ្លាមៗក្រោយពេលលឺចម្លើយយល់ព្រមពីមេកង ស្រីក្វាន់ញញឹមដាក់មេកងយ៉ាងស្រស់ មេកងក្រោយពេលឃើញស្នាមញញឹមស្រីក្វាន់បែបនេះ ក៏ធូរចិត្តមកវិញ ស្រីក្វាន់ក៏ដួសម្ហូបដាក់ចានឲ្យមេកងជាថ្មីម្ដងទៀត
ពេលយប់ក៏ឈានចូលមកដល់ពេលនេះមេកងកំពុងតែស្លៀកពាក់យ៉ាងសង្ហាររៀបចំខ្លួនទៅខាងក្រៅ រួចរាល់មេកងក៏ដើរចុះមកខាងក្រោមក៏ជល់គ្នាជាមួយស្រីក្វាន់កំពុងតែកាន់ខោអាវបម្រុងឡើងទៅខាងលើពេលឃើញមេកងចុះមកក៏ឈប់សិនហើយតាមមើលមេកងវិញ
ស្រីក្វាន់«មេកងចង់ទៅណាមែនទេ? ស្លៀកពាក់បែបនេះកុំប្រាប់ថាទៅបារឲ្យសោះណា» ស្រីក្វាន់ក៏ធ្វើជាដើរទៅជិតនិយាយដូចជាញោះមេកង មេកងក៏មិនបាននិយាយអ្វីបានត្រឹមតែញញឹមហើយសើចទៅវិញ មិនលឺមេកងតបអ្វីស្រីក្វាន់ក៏ថយខ្លួនសួរបញ្ជាក់ម្ដងទៀត
ស្រីក្វាន់«និយាយមកមេកងទៅណា?» ស្រីក្វាន់ឈរសម្លឹងមើលមុខមេកងរងចាំចម្លើយមេកងក៏ដាច់ចិត្តឆ្លើយ
មេកងចក្រៃយ៍«ក័ដូចអ្វីដែលអ្នកនាងគិតនឹងឯង? អ្នកនាងចង់ទៅដែលមែនទេ? អត់ទេណា មិនឲ្យទៅទេ ខ្លាចថាមានគេចាប់អ្នកនាងបាននឹងមានគ្រោះថ្នាក់» មេកងនិយាយដូចជាបារម្ភស្រីក្វាន់ណាស់តែថាស្រីក្វាន់បែរជាសើចទៅវិញឃើញបែបនេះមេកងក៏ច្រត់ចង្កេះមើលមុខស្រីក្វាន់តែម្ដងទៅ
ស្រីក្វាន់«មេកង ខ្ញុំមិនបានចង់ទៅទេ គ្រាន់តែចង់ដឹងថាមេកងជាប់ស្នេហ៍នារីណានៅបារទេដឹងបានទៅញឹកញាប់បែបនេះ» ស្រីក្វាន់និយាយហើយសើចតិចៗ មេកងក៏ងាកមុខចេញបន្តិចមុននឹងនិយាយយ៉ាងលឿនធ្វើឲ្យស្រីក្វាន់ស្ដាប់មិនបាន
មេកងចក្រៃយ៍«ចាប់អារម្មណ៍អ្នកនាងនឹងហើយ» ស្រីក្វាន់ស្ដាប់មិនច្បាស់ពីមេកងនិយាយក៏អោនមុខទៅសួរមេកងម្ដងទៀតទាំងទឹកមុខឆ្ងល់
ស្រីក្វាន់«ហ្អាស?មេកងនិយាយថាមិច?» ស្ដាប់ស្រីក្វាន់សួរហើយមេកងក៏ងាកមុខមកនិយាយវិញ មេកងក៏បកមកនិយាយទាំងបន្លប់អ្វីដែលខ្លួននិយាយមុននេះវិញ ទាំងទឹកមុខញញឹម
មេកងចក្រៃយ៍«គឺថា ខ្ញុំមិនចាប់អារម្មណ៍អ្នកណាទេព្រោះខ្ញុំមានមនុស្សចាប់អារម្មណ៍រួចហើយ ណាមួយមនុស្សដូចខ្ញុំនេះមិនចាំបាច់ទៅអារម្មណ៍អ្នកណាទេ ក៏មានមនុស្សមកចាប់អារម្មណ៍ខ្ញុំខ្លួនឯងច្រើនស្រាប់ហើយ» ស្រីក្វាន់លឺមេកងនិយាយទាំងទឹកមុខជឿជាក់ហើយក៏ធ្វើជាងក់ក្បាលញញឹមតិចៗវិញ
ស្រីក្វាន់«សង្ហារដូចមេកងនេះ មិនឲ្យគេចាប់អារម្មណ៍បានយ៉ាងមិចទៅ ពូកែក៏ពូកែ សង្ហារក៏សង្ហារ ថែមទាំងជាមេកងទៀត គ្រប់ដប់តែម្ដងហើយនេះ» មេកងក៏រហ័សសួរបកទៅស្រីក្វាន់វិញ
មេកងចក្រៃយ៍«ចឹងហើយចុះអ្នកនាងក្វាន់វិញចាប់អារម្មណ៍ខ្ញុំដែរទេ?» មេកងក៏អោនមុខទៅសួរស្រីក្វាន់ ធ្វើឲ្យស្រីក្វាន់ធ្វើខ្លួនមិនត្រូវថាត្រូវឆ្លើយបែបណា ក៏អេះអុញងាកមុខចេញ កុំឲ្យមេកងឃើញថាមុខខ្លួនកំពុងតែក្រហមព្រោះតែអៀនគេ តែមេកងវិញបែរជារិទ្ធតែតាមមើលមុខស្រីក្វាន់មិនឈប់ ព្រោះមេកងដឹងថាស្រីក្វាន់នឹងអៀនមេកង ភ្លាមនោះក៏ស្រាប់តែសែបដើរចូលមកព្រមទាំងស្រែកហៅមេកងថែមទៀត
សែប«មេកងហ្អា យប់ហើយ ពេលណាមេកង...អួយ» ស្រែកហៅបានប៉ុន្នឹងសែបក៏ឈប់ស្រែកហៅបន្ត ហើយក៏ឈប់ឈរធ្មឹងផងដែរព្រោះសែបឃើញមេកងនិងស្រីក្វាន់ដូចជាកំពុងតែអោនមុខជិតគ្នា គិតស្មានថាមេកងនិងស្រីក្វាន់គេប្រុងថើបគ្នា តាមពិតមេកងកំពុងញោះស្រីក្វាន់សោះ មេកងនិងស្រីក្វាន់ ក៏ភ្ញាក់ខ្លួនថយខ្លួនចេញពីគ្នាយ៉ាងលឿន តែម្នាក់ៗដូចជាធ្វើខ្លួនមិនត្រូវសោះ ស្រីក្វាន់ខំងាកមុខចេញមិនហ៊ានសម្លឹងមើលសែបចំនោះទេ មេកងវិញក៏ខំសម្រួលអារម្មណ៍ដែលភ្ញាក់មុននឹងមកវិញ
មេកងចក្រៃយ៍«មានការអីសែប?» សែបក៏ងាកមុខមកមើលមេកងបន្តិចមើលស្រីក្វាន់បន្តិច មុននឹងដាច់ចិត្តនិយាយ ទៅរកមេកង

សែប«មេកង សួរបែបនេះបានន័យថាមិចនេះយប់ហើយណា ក្រែងមេកងថាទៅបារនោះអី» មេកងក៏ធ្វើជាងក់ក្បាលយល់ស្របជាមួយនឹងសែប
មេកងចក្រៃយ៍«អ...មែនហើយ តែថាឯណាមីងយ៉ែមក្រែងប្រាប់ថានឹងមកនោះអី» មេកងកំពុងតែសួររកមីងយ៉ែមមិនទាន់ដាច់ពីមាត់ផង មីងយ៉ែមក៏ដើរចូលមកដល់
មីងយ៉ែម«មកហើយៗ នេះខ្ញុំត្រៀមបង្អែមឲ្យក្មួយក្វាន់ទើបយូរបែបនេះ» មីងយ៉ែមចូលមកទាំងកាន់ចានបង្អែមនៅនឹងដៃ ស្រីក្វាន់ក៏រហ័សដើរមកទទួលចានពីមីងយ៉ែម
ស្រីក្វាន់«មីងឲ្យមកខ្ញុំមក ខ្ញុំជួយ» ស្រីក្វាន់ក៏ទទួលយកចានពីដៃមីងយ៉ែមទៅទុកនៅតុទទួលភ្ញៀវ មុននឹងងើបមុខមកញញឹមយ៉ាងស្រស់
មេកងចក្រៃយ៍«ចឹងខ្ញុំផ្ញើរស្រីក្វាន់ផងណាមីង តោះសែបយើងទៅ» និយាយរួចមេកងក៏ងាកមុខមកញញឹមដាក់ស្រីក្វាន់បន្តិចមុននឹងប្រញាប់ដើរចេញទៅ ឯសែបក៏ងាកមកញញឹមដាក់ស្រីក្វាន់និងមីងយ៉ែមដូចគ្នាមុននឹងដើរទៅតាមក្រោយ កាយវិការសែបធ្វើឲ្យស្រីក្វាន់មិនអាចទប់សំណើចបាន
កំពុងតែបើកឡានសែបឃើញមេកងហាក់ដូចជាមុខស្មើៗមាំ មិននិយាយអីសែបក៏ចេះតែងាកមើលមុខមេកងរហូត ហើយក៏ដាច់ចិត្តសួរមេកង
សែប«មេកង កើតអីមែនទេ? មុននេះនៅឯផ្ទះឃើញដូចជាសើចញញឹមសប្បាយធម្មតាតាស៎ មិចសុខៗមេកងក៏ប្រែអារម្មណ៍បែបនេះ ហ៊ូយ កុំប្រាប់ណាថានៅជាមួយខ្ញុំវាគ្មានក្ដីសុខដូចជានៅជាមួយអ្នកនាងក្វាន់ណា» មេកងក៏សើចឡើងភ្លាមៗពេលលឺសែបនិយាយបែបនេះ
មេកងចក្រៃយ៍«ពុទ្ធោអើយសែប អ្នកណាទៅមានក្ដីសុខជាមួយមនុស្សដូចជាសែបនោះ នេះសែបមិនមែនមនុស្សខ្ញុំស្រលាញ់ទេ ឲ្យខ្ញុំទៅមានក្ដីសុខជាមួយបានយ៉ាងមិច បានហើយឈប់អន់ចិត្តទៅបើកឡានឲ្យតែត្រង់ផ្លូវទៅសែប» មេកងនិយាយហើយក៏នៅតែសើចហួសចិត្តជាមួយនឹងសែបដដែរឯសែបវិញក៏ធ្វើមុខដូចជាគេចាប់បង្ខំអ្វីចឹង

Admin សុំដូរម៉ោងផុសបន្តិច អាចនឹងផុសម៉ោង10ជូនវិញ ព្រោះadminសុំពេលរៀនរួចហើយចាំមកផុសជូន អរគុណសម្រាប់ការរងចាំ អរគុណធំៗ🙏

??????????????Where stories live. Discover now