抖阴社区

                                    

ចាន់«ហ្អាស?» ចាន់លឺហើយស្ដាប់មិនសូវបានក៏លើកចិញ្ចើមធ្វើមុខឆ្ងល់ គ្រាន់តែចាន់ ហ្អាសចប់ភ្លាមសម្លេងបើកទ្វារបន្ទប់នៅជិតនោះក៏លឺឡើងអាទិត្យក្រឡេកភ្នែកឃើញថាជាថៅកែគៀងភ្លាម ក៏ធ្វើជាងាកមុខមកចាប់បឺតមាត់ចាន់ភ្លាមៗ ចាន់ដែលត្រូវអាទិត្យចាប់បឺតមាត់បែបនេះក៏បើកភ្នែកធំៗឡើង គាំងនៅមួយកន្លែង ថៅកែគៀងនិងស្ទាវកងដែលដើរចេញមកឃើញគេកំពុងថើបគ្នា ក៏មិនចាប់អារម្មណ៍មើលច្រើននាំគ្នាដើរហួសទៅបាត់ទៅ ពេលពីរនាក់នោះដើរទៅបាត់អាទិត្យក៏ដកមាត់ចេញពីចាន់មកវិញ តែចាន់នៅតែភ្លឹកដដែរ
អាទិត្យ«ច្បាស់ហើយថាវានៅទីនេះពិតមែន នេះមានទាំងអាស្ទាវកងមកការពារទៀត» និយាយចប់ក៏ងាកមកមើលចាន់ឃើញថាចាន់ភ្លឹកនៅស្ងៀមអាទិត្យក៏យកដៃកេះខ្លួនចាន់ឲ្យភ្ញាក់ឡើង
អាទិត្យ«ចាន់! ចាន់! ចាន់!» អាទិត្យកេះចាន់បណ្ដើរស្រែកហៅចាន់បណ្ដើរតែចាន់នៅតែភ្លឹកដដែរអាទិត្យក៏ស្រែកមួយទំហឹងធ្វើឲ្យចាន់ភ្ញាក់សម្លឹងមើលមុខអាទិត្យភ្លឹះៗ
អាទិត្យ«នេះគ្រាន់តែថើបបន្តិចសោះភ្លឹកដ៏ថ្នាក់នឹងផង» អាទិត្យនិយាយបង្អាប់ចាន់ទាំងសើចសប្បាយតែចាន់ឯនេះកំពុងតែអៀនមុខឡើងក្រហមអស់ហើយ
អាទិត្យ«តោះចូលទៅខាងក្នុងទៅ នៅទីនេះមួយយប់បងនៅតាមដានវា ចង់ដឹងថាវាប្ដូរទីតាំងឬអត់» ចាន់ក៏ងក់ក្បាលទាំងភ្លឹកៗ ក្នុងចិត្តកំពុងតែអៀនជាមួយអាទិត្យតែអាទិត្យនិយាយមកធ្វើដូចជាធម្មតាគ្មានរឿងអីសោះ
មកមើលនៅឯមុខល្អាងអណ្ដូងរ៉ែរបស់ថៅកែគៀងវិញ ពេលនេះហ៊ហាននិងកូនចៅពីរនាក់កំពុងតែឈរចាំថៅកែគៀងនិងស្ទាវកងមកដល់ បានបន្តិចក្រោយមកក៏ឃើញថាស្ទាវកងកំពុងនាំផ្លូវថៅកែគៀងដើរមក ពេលមកដល់ស្ទាវកងក៏អោនគោរពហ៊ាហានបន្តិចមុននឹងថយខ្លួនចេញឲ្យថៅកែគៀងចូល
ថៅកែគៀង«ជម្រាបសួរបាទ ហ៊ា! ឲ្យខ្ញុំមកនេះចង់ឲ្យនាំចូលទៅខាងក្នុងមែនទេហ៊ា»
ហ៊ាហាន«ត្រូវហើយ យើងចង់ដឹងថាខាងក្នុងមានកន្លែងណាខ្លះ ហើយវាមានអីខ្លះ ស្រួលថ្ងៃស្អែកពេលដែលធ្វើពិធីយើងងាយស្រួលរៀបចំ»
ថៅកែគៀង«មិនអីទេបាទ ខាងក្នុងគ្មានអីច្រើនទេ បើថៅកែចង់ចូលក៏ចូលទៅបាន» និយាយរួចថៅកែក៏ដើរចូលនាំផ្លូវហ៊ាហានចូលទៅខាងក្នុង ហ៊ាហានក៏ងាកសម្លឹងមើលមុខស្ទាវកងបន្តិចសិនមុននឹងដើរចូលទៅ ហើយស្ទាវកងជាអ្នកចូលទៅតាមក្រោយទុកឲ្យកូនចៅពីរនាក់ទៀតជាអ្នកឈរយាមនៅខាងក្រៅ
ពេលចូលមកដល់ហ៊ាហានងាកសម្លឹងមើលឆ្វេងមើលស្ដាំគ្រប់ទិសទី ពេលនោះក៏មកដល់កណ្ដាលល្អាង ថៅកែគៀងក៏លើកដៃចង្អុលទៅដុំថ្មដែលដុះចំកណ្ដាលល្អាងមុននឹងនិយាយ
ថៅកែគៀង«នោះហើយបាទ ជាកន្លែងទុកត្បូងដែលហ៊ានេះចង់បាន» រួចហើយក៏ដើរទៅខាងឆ្វេងដៃ
ថៅកែគៀង«ខាងនេះគឺ ជន្លងទប់អាថ័ន មន្ដអាគមខ្មៅ ចំណែកខាងស្ដាំនោះគឺកន្លែងសម្បូរត្បូងរ៉ែ» និយាយរួចហ៊ាហានក៏ងាកមើលមុខថៅកែគៀងវិញ
ហ៊ាហាន«អស់ហើយមែនទេ?» ថៅកែគៀងលឺហើយមិនទាន់តប ក៏ដើរទៅកណ្ដាលវិញមុននឹងនិយាយ
ថៅកែគៀង«ថាអស់ក៏បានដែរ តែហ៊ាប្រយ័ត្នភ្លាត់ស្នៀតខ្លួនឯងទៅបានហើយ»
ហ៊ាហាន«ភ្លាត់ស្នៀតរឿងអី?»
ថៅកែគៀង«គឺភ្លាត់ស្នៀតយកត្បូងមិនបាននោះអី ព្រោះត្បូងនេះលោកតាខ្ញុំដែលជាអ្នកពូកែអាគមនៅយកមិនបានផង បើសិនជាហ៊ាយកបានមែននោះ ខ្ញុំពិតជាកោតសរសើហ៊ាណាស់» ហ៊ាហានលឺហើយក៏សើចចុងមាត់តិចៗ
ហ៊ាហាន«គ្មានអីដែលយើងធ្វើមិនបានទេ ឯងត្រូវចាំមនុស្សខ្លាំងគឺមិនដែលភ្លាត់» ថៅកែគៀងក៏សើចតិចៗព្រមទាំងងក់ក្បាលយល់ស្របផងដែរ
ហ៊ាហាន«ចុះជន្លងដែលឯងនិយាយថាទប់ទល់ជាមួយអាថ័ននោះ វាទប់ទល់យ៉ាងមិចទៅ»
ថៅកែគៀង«ក្នុងនោះគ្រាន់តែមានអាថ័នការពារ បើសិនអ្នកចេះអាគមដូចជាហ៊ានេះ ចូលទៅធ្វើពិធីអ្វីមួយ ឬក៏ចង់កម្ចាត់អ្នកណាម្នាក់ ជន្លងនោះនិងជួយឲ្យហ៊ាមិនអាចត្រូវគេវាយបកមកហ៊ាវិញបាន តែប្រសិនបើហ៊ាចូលទៅជន្លងនោះប្រើអាគមដោយគ្មានត្បូងពីជន្លងកណ្ដាលនេះទេ វាក៏គ្មានប្រយោជន៍អីដែរ ជន្លងនោះប្រើការបានលុះត្រាតែអ្នកមានត្បូងយកចេញបានពីជន្លងកណ្ដាលនេះតែប៉ុណ្ណោះ ចឹងហើយសំណាងល្អណាហ៊ា» ហ៊ាហានស្ដាប់ថៅកែគៀងនិយាយហើយក៏សម្លឹងមើលទៅដុំថ្មដែលដុះចប់កណ្ដាលនោះមិនដាក់ភ្នែក ក្រសែភ្នែកបញ្ជាក់ថាហ៊ានឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចវាបាន
ក្រោយពីគិតគូរនៅខាងក្នុងរួចហើយហ៊ាហាននិងថៅកែគៀងព្រមទាំងស្ទាវកងក៏នាំគ្នាចេញមកខាងក្រៅវិញ
ហ៊ាហាន«អាកង ឯងនាំថៅកែទៅសណ្ឋាគារវិញទៅ ហើយប្រយ័ត្នកុំឲ្យមានអ្នកណាមើលថៅកែស្គាល់ឲ្យសោះ» នាយកងក៏អោនក្បាលគោរពហ៊ាហានបន្តិច
ស្ទាវកង«បាទហ៊ា» ថៅកែគៀងក៏ញញឹមដាក់ហ៊ាហាន
ហ៊ាហាន«ជួបគ្នាលើកក្រោយណាថៅកែ» និយាយរួចថៅកែគៀងក៏ញញឹមដើរចេញទៅបាត់ទៅ ទុកឲ្យហ៊ាហានតាមសម្លឹងមើលថៅកែគៀងពីក្រោយយ៉ាងពិសពុល
បន្តិចក្រោយមកនាយកងក៏នាំថៅកែគៀងមកដល់បន្ទប់វិញ ឯអាទិត្យដែលកំពុងសម្ងំគេងនៅក្នុងបន្ទប់ជិតនោះក៏ភ្ញាក់ឡើង ក៏ព្រោះតែកណ្ដឹងនៅនឹងជើងរបស់ថៅកែគៀងបានបន្លឺឡើង អាទិត្យក៏ដើរទៅបើកទ្វារលបមើលតិចៗ ហើយក៏ឃើញថានាយកងកំពុងងាកខ្លួនដើរមកខាងខ្លួន អាទិត្យក៏ប្រញាប់ស្ទុះទាញទ្វារបិទយ៉ាងលឿន នាយកងដែលដើរកាត់នោះក៏បានត្រឹមតែងាកសម្លឹងមើលបន្ទប់របស់អាទិត្យបន្តិចមុននឹងដើរចេញទៅ គេមិនបានដឹងថាអាទិត្យនៅក្នុងហ្នឹងនោះទេ
នាយកងដែលចេញពីសណ្ឋាគារនោះមិនបានទៅណាឆ្ងាយនោះទេ វាបានត្រឡប់មករកហ៊ាហានដែលឈប់ឡានចាំវានៅនឹងមុខសណ្ឋាគារតែម្ដង នាយកងក៏បើកទ្វារចូលទៅក្នុងឡាន ពួកគេក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅវិញ
ហ៊ាហាន«យប់នេះសម្លេសវាចោលទៅ វាគ្មានប្រយោជន៍ទៀតទេ បើទុកវាប្រៀបដូចយើងយកខ្លួនទៅពាក់ព័ន្ធជាមួយរឿងវារត់គេចចេញពីគុកមិនខាន យើងមិនចង់ពាក់ព័ន្ធជាមួយនឹងប៉ូលិសអស់នុងទេ»

??????????????Where stories live. Discover now