抖阴社区

?????5[??????????]

Start from the beginning
                                    

លឺបែបនេះPhuwinមានការភ្ញាក់ផ្អើលជាខ្លាំង តែគេខំទ្រាំមិនបញ្ចេញអារម្មណ៍មកខាងក្រៅនោះឡើយ 
   Pond បានដកប្រអប់ចេញពីហោប៉ៅ រួចបំពាក់ចិញ្ចៀនឲXiao Yi តែថាPondគ្មានបានមើលមុខកញ្ញានឹងសោះ ទៅមើលមុខPhuwinវិញណ៎ស

Xiao Yi : << Pond ម៉េចចិញ្ចៀននេះធំជាងដៃអូនអញ្ចឹង តែមិនអីទេចាំអូនយកឲគេកែឲក៏បាន>>

<<ចិញ្ចៀននោះម្ដេចក៏ដូចជាចិញ្ចៀនដែលយើងចង់បានម្លេស>>Phuwin គិតក្នុងចិត្ត

     មួយខែមុន

Phuwin : << Pond បងថាឲអូនសុំអ្វីក៏បានមែនទេ ចុះចិញ្ចៀនដែលអូនឲមើលថ្ងៃមុននោះបងមិនទិញឲអូនទេអី>>

Pond : << ហីយ៉ា!! ប្រពន្ធសម្លាញ់ បងឲអូនមានអ្វីគ្រប់យ៉ាងអត់តែចិញ្ចៀននឹងមួយមិនអីទេមែនទេ>>

Phuwin : << កុំមកហៅអូនថាប្រពន្ធសម្លាញ់ ទៅឲឆ្ងាយពីអូន ហើយយប់នេះកុំមកគេងជិតអូនឲសោះ>>

Pond : << ហីយ៉ា....!!ប្រពន្ធសម្លាញ់ កុំខឹងបងអីណា....>>

    Phuwin បានត្រឹមស្រមៃពីអនុស្សាវរីយ៍របស់ខ្លួនជាមួយPond មិនអាចនិយាយស្ដីអ្វីចេញមកបាន

Xiao Ran : << យ៉ាងម៉េចហើយ ច្រណែនបងយើងហ៎ ពិតជាគួរឲអាណិតមែន ធ្វើយ៉ាងម៉េចទៅបើP'Pond មិនបានស្រលាញ់ឯងផង ឯងបានត្រឹមតែជំនួសបងស្រីយើងនឹងឯង>>

Phuwin : << យើងមិនបានទៅខ្វល់ទេ ចង់គេរៀបការក៏រៀបទៅ យើងក៏មានអ្នកថ្មីដែរ >>

Xiao Ran : << ឯណាម៉េចមិននាំគេមកឲពួកយើងស្គាល់ផង >>

    Phuwin ងាកឆ្វេងងាកស្ដាំ ហើយដើរទៅទាញបុរសម្នាក់ដែលពាក់អាវខ្មៅ ពាក់មួកបាំងមុខជិតឈឹង

Phuwin : << នេះហើយ សង្សាររបស់យើង>>

Xiao Ran : << យើងមិនជឿទេ បញ្ជាក់មក>>

  Phuwin ចាប់ទាញក្បាលបុរសនោះមកជិតមុខខ្លួនរួចនិយាយ : << ជួយខ្ញុំបន្តិចទៅណាលោក ចាំខ្ញុំនឹងឲលុយលោកខ្លះចុះ>> និយាយចប់Phuwin ក៏ចាប់ថើបមាត់បុរសម្នាក់នោះតែម្ដង ដែលធ្វើឲអ្នកគ្រប់គ្នា ភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសគឺ Pond នឹងម្ដង

  Joong ដែលស្ងាត់មកជាយូរ ក៏ចាប់ផ្ដើមវាចាឡើង : << អីយ៉ា....  ប្រៃឡប់ ឲ5/10 ស្ងាត់ៗមានសង្សារថ្មីទៅហើយបែកគ្នាមិនទាន់បានប៉ុន្មានផង >>

Phuwin : << មានអីមិនបានទៅ ជីវិតខ្ញុំតាស បានហើយខ្ញុំទៅវិញហើយអស់អារម្មណ៍នៅហើយ >> និយាយចប់អូសដៃសង្សារថ្មីខ្លួនដើរចេញទៅខាងក្រៅបាត់

        
Outside the club

Phuwin :<< សុំទោសណាលោក ខ្ញុំទ័លច្រកពេកទើបត្រូវបង្ខំចិត្តធ្វើបែបនេះ >>

Tingling : << នេះ first kiss របស់ខ្ញុំត្រូវឲទៅលោកចឹងមែនទេ >> បុរសនេះដោះមួកចេញ បង្ហាញនូវផ្ទៃមុខសង្ហារបស់គេ សម៉ត់ខៃ ទម្រង់មុខនេះពិតជាសមជាមួយនឹងរាងកាយដ៏រឹងមាំរបស់គេពិតមែន

Phuwin : << ហាសសស៎ នេះ ម្ចាស់First kiss លោកគឺជាខ្ញុំហ៎ អ៊ីចេះចុះណា នេះលោកយកលុយ200បាតនេះសិនទៅ ចាំខ្ញុំបានសម្ដែងរឿងជាតូឯក ជាមួយនឹងតារាប្រុសម្នាក់នោះហើយ លុយរបស់ខ្ញុំនឹងមិនខ្វះទេ >> ភូវីនចង្អុលទៅកាន់ផ្ទាំងរូបបុរសម្នាក់នៅជាប់ជញ្ជាំងអគារខ្ពស់មួយ

Tingling : << ចង់សម្ដែងជាតូឯកជាមួយខ្ញុំផង តើសមត្ថភាពឯងប៉ុណ្ណាទៅម៉េចក៏ហ៊ានម្លេស>> គេគិតក្នុងចិត្ត ព្រោះតែបុរសម្នាក់នេះមិនដឹងទេ ឬថា គេនេះហើយ ជាតារាប្រុសនោះ ឬមកពីគេតែងខ្លួនបែបនេះគ្មានអ្នកស្គាល់

Tingling: << លុយប៉ុន្នឹងខ្ញុំមិនខ្វះទេ >>

Phuwin : << ចឹងល្អណាស់ ចាំលោកអស់លុយចាយចាំមកយកលុយពីខ្ញុំចុះ ព្រោះទម្រាំដល់ពេលនោះខ្ញុំក៏ក្លាយជាអ្នកមានហើយ >>និយាយរួចក៏កញ្ឆក់លុយចេញពី Tingling រួចក៏ដើរចេញទៅ

Phuwin :<< លាហើយណា>> ភូវីនលើកដៃលា គេ ដោយបែរខ្នង

Tingling:<<គេម្នាក់នេះពិតជាគួរឲចាប់អារម្មណ៍ណាស់ >> សើចហួសចិត្តនឹង
ចរិករបស់Phuwin

To be continued 

     យ៉ាងម៉េចដែរចា រសជាតិយ៉ាងម៉េចដែរអ្នកទាំងអស់គ្នា ប្រៃឡប់មែនអ្នកទាំងអស់គ្នា Rate ឲមានដែរចា

#ម៉ារីហ្គូល🌼

You've reached the end of published parts.

? Last updated: Jan 25 ?

Add this story to your Library to get notified about new parts!

??? ???????????????Where stories live. Discover now