"ពេលដើរលេងគ្មានកំរោងចឹងមកបានទាំងអស់គ្នាណាស់ណ៎"ភីវីន
គ្រាន់តែចុះពីរលើឡានមិនទាន់ទាំងឈរបានស្រួលបួលផងភូវីនក៏និយាយមុនគេតែម្ដង។វាមិនខុសពីរអ្វីដែលភូវិននិយាយទេ ពេលដែលនាំដើរលេងមានកំរោងអីត្រឹមត្រូវម្នាក់រវល់នេះរវល់នោះ តែពេលព្រឹកមិញគ្រាន់តែហ្វូត call ទៅភ្លាមនាំគ្នារៀបខោអាវភ្លាម ភូវិនរាងក្ដៅដែលនឹងណា តើអ្នកណាមិនក្ដៅពេលដើរលេងបែប ស្លន់ៗបែបនឹងយាយថាពីរម្នាក់លឿននោះលឿប
"មកដើរលេងស្រស់ស្រាយកុំរករឿងមើភូវីន"ព្រិម
"អើ ដើរស្រស់ស្រាយទៅអាអញ់ពុងធ្វើការសុខៗនាំអញ់មកនៅសមុទ្រអីណា"អជេ
"បិទមាត់ទៅ តោះទៅបើបន្ទប់"ហ្វត
"តោះ តោះ តោះ តោះ "
និយាយរួចក៏នាំគ្នាទៅបើកបន្ទប់ម្នាក់មួយម្នាក់មួយទៅ។គេងបន្ទប់ម្នាក់មួយគ្មានអ្នកណាគេងជាមួយអ្នកណាទេ
______________
#ម៉ោង3ល្ងាច
នៅមាត់សមុទ្របានបង្ហាញឲ្យយើងឃើញនៅមនុស្សមួយក្រុមដែលយើងដឹងថាក្រុមនេះពីរក្រុមបូកចូលគ្នា គ្រាន់តែមើលក៏ដឹងដែលឡើង រញ៉េរញ៉ៃពេញនឹងម្នាក់ថតរូប ម្នាក់អង្គុយមើលទេសភាព អ្នកខ្លះក៏ជួយគ្នាធ្វើនេះធ្វើនោះព្រោះថាជិតយប់ដែលហើយ។បន្ទិចក្រោយមកអាហារទាំងអស់ក៏បាន ចម្អិនរួចក៏ហៅគ្នាមកញ៉ាំទាំងអស់គ្នា។ញុំាបន្ដើរនិយាយគ្នាបន្ដើរ មើលទៅសប្បាយណាស់ តែបើមើទៅហ្វតវិញដៃចាប់ម្ហូប ដាក់មាត់តែភ្នែកវិញសម្លឹងមើមីន នឹង ពីង មិនឈប់ដល់ពេលដែលត្រូវដឹងការពិតហើយ។ហ្វតក៏បន្លឺឡើងខ្លាំងៗថា
"ពួកយើងឈប់និយាយគ្នាទៅមកផឹកវិញល្អជាង"ហ្វត
"តោះ តោះ តោះ តោះ"
និយាយចប់ក៏នាំគ្នាលើកកែវស្រាមកផឹក។ហេតុ អីបានហ្វតធ្វើបែបនេះ ព្រោះហ្វូតដឹងថាពីងពេលដែលស្រវឹងសួរអ្វីក៏និយាយកការពិតចេញមកដែល។ហ្វតនាំគ្នាផឹករហូតដល់ម៉ោង4ម្នាក់ៗធ្លាក់ភ្នែកអស់ហើយទើបហ្វតសម្រាយចិត្ត ថាឈប់រួចក៏ចាប់ផ្ដើមនូវសំណួរដែលបាន គិតមុននេះថា
"ពីងយើងមានសំណួរសួរឯងមួយ"ហ្វត
"សួរអីក៏សួរមក"ពីង
"ឆ្លើយឲពិតណា"ហ្វត
"អើ"ពីង
គ្រាប់គ្នាស្ងាត់ចាំស្ដាប់សំណួររបស់ហ្វត បើមីនវិញភ័យខ្លាំងណាស់ខ្លាចតែហ្វតសួរពីងពីររឿងរបស់គេទាំងពីរនាក់ទេ។មីនក៏ដឹងថាពីងពេលស្រវឹងនិយាយតែការពិតចេញមកដូចគ្នា។ពេលឃើញពីងយល់ព្រមហើយហ្វតក៏បន្លឺសំណួរឡើងថា
"តើឯងនឹងបងមីនត្រូវជាអ្វីនឹងគ្នា"ហ្វត
គ្រាប់គ្នាបន្ដស្ងាត់មិននិយាយឬបន្លឺសំឡេង សូម្បីតែបន្ទិចព្រោះចាំស្ដាប់ចម្លើយរបស់ពីង។បើមីនវិញកាន់តែភ័យលើសដើមខ្លាចតែពីងនិយាយការពិតចេញមកទេ។មិនចាំយូរពីងក៏ឆ្លើយភ្លាមថា
"យើងនឹងបងមីនជាប្ដីប្រពន្ធនឹងគ្នា ហឹក"ពីង
"ហាស៎ ហាស៎ ហាស៎ ហាស៎"
គ្រាប់គ្នាបន្លឺព្រមគ្នាសូម្បីតែហ្វូតក៏ស្រែកដែល។ពេលនេះទោះស្រវឹត យ៉ាងណាក៏បាតដែល ម្នាក់ៗស្រែកដូចបានរស់ម្ដងទៀតចឹង។បើមីនវិញពេលនេះកុំពុងតែគេចមុខ ពីរមិត្តព្រោះឲតែមីនកុហកនរណាម្នាក់ហើយត្រូវគេចាប់បានដឹងតែគេចមុខមិន ហ៊ានមើលមុខគេទេ។ឲគេធ្វើយ៉ាងមិចបើមិនប្រាប់មិត្តតាមត្រង់ ក៏គ្មានអ្នកណាជឿដែល តែបើប្រាប់តាមត្រង់ហើយបើប្រពន្ធគេក្រោកមកពីរស្រវឹងគេមិនចប់របស់ប្រពន្ធហើយទេស
"ប្រាប់តាមត្រង់មកមីន"ជេមមីណាយ៍
"គឺ...យើង"មីន
"ហែងចង់លាក់ពួលយើងដល់ណាទៀត"ប៉ុន(Pond)
"មែនហើយប្អូនពីងក៏និយាយចេញមកហើយ"ប៊ុន
"តែបើយើងប្រាប់ហើយពួកឯងក៏ខឹងនឹងយើងណា"មីន
"អើ ប្រាប់មក"ជេជេ
"ចុះបើយើងប្រាប់ហើយពីងក្រោកព្រឹកឡើងមកខឹងយើងពួកឯងគិតយ៉ាងមិច"មីន
"ហួយ ដល់ណាបានប្រាប់ទេ រឿងអាពីងទុកឲខ្ងុំនឹងអាហ្វតជាអ្នកចាត់ការចុះ"ភូវីន
"គឺពិតមែនហើយបងនឹងពីងបានរៀបការរួចហើយ"មីន
ហាស៎ ហាស៎ ហាស៎ ហាស៎ ហាស៎ ហាស៎ ហាស៎ ហាស៎
ចាំយូរអត់ឲមីនសុំទោសផងណា។ហើយក៏អរគុណសម្រាប់ការរងចាំអានរឿងមីន។ Love you na😘❤️

YOU ARE READING
???????????????????-Husband and wife(???)
Adventure??????????????? ????????? ?????????????????? ?? ???????????????????????????????????????? ?????????
EP7 ??????
Start from the beginning