«ស្ថិតស្ថេររឺអត់វាអាស្រ័យលើយើងនោះទេ ឯងចាំតែមើលទៅថាយើងនឹងធ្វើបែបណាដើម្បីបំបែកឯង» ឆារីណេ ទាញកាំបិតដែលនៅលើតុមកអាដៃខ្លួនឯងអោយហូរឈាមពេញបន្ទប់បន្ទាប់មកក៏រត់ចេញទៅខាងក្រៅដោយមានកាំបិតនៅនឹងដៃ
«បងស្រីចង់ធ្វើអី? បងស្រីកុំរត់» ជីមីន ស្រែកឃាត់ពេលឃើញនាងរត់យ៉ាងលឿន ដៃមានកាន់កាំបិតជាប់ហើយហូរឈាមសស្រាក់ សកម្មភាពនាងមុននោះនាំអោយនាយស្លុតចិត្តជាខ្លាំងមិនស្មានថាបងនាងហ៊ានធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ
«ជួយផង......ជួយផង.....ជីមីន......កុំធ្វើបាបបងអី» នាងរត់ផងស្រែកខ្លាំងផងរហូតដល់កាំជណ្តើរ ដោយមានប្អូនសម្អប់រត់តាមប្រកិតជិត
«នាងកើតអី? បងធ្វើអីនឹង? ឆាប់ហុចកំបិតអោយខ្ញុំវិញមកបងស្រី វាគ្រោះថ្នាក់ណាស់» នាយពិតជាភិតភ័យតែប្រឹងលួងនាងអោយប្រគល់វត្ថុគ្រោះថ្នាក់មកអោយខ្លួន
«ចង់បានរឺ......នេះយកទៅ» ស្រីស្រស់ញញឹមហើយហុចវាទៅអោយប្អូន រាងកាយក៏នៅជិតជណ្តើរ
«អោយខ្ញុំមកបងស្រី.....ហើយត្រលប់ទៅវិញលាបថ្នាំរលោងរបួសសិន» ជីមីន ទទួលកាំបិតដល់ដៃហើយប្រុងនឹងលូកដៃទៅចាប់ដៃបងអោយមកតាមខ្លួន តែមិនទាន់បានប៉ះដៃនាងផង នាងក៏ផ្តេកខ្លួនទំលាក់ពីលើកាំជណ្តើររមៀលសន្លប់បាត់ទៅ
«បងស្រី» «ឆារីណេ» សំលេងមនុស្សពីរនាក់ស្រែកដំណាលគ្នា
«បង យ៉ុន» ជីមីន ងាកមើលប្រភពសំលេងដែលបានលឺមុននេះ តែសំលេងនោះជាសំលេងបុរសដែលខ្លួនស្រលាញ់ដែលកំពុងមើលនាយដោយកែវភ្នែកខឹងសម្បារ គេដើរមកយ៉ាងលឿនហើយក៏ស្រវ៉ាច្របាច់ដើមដៃតូចរបស់នាយខ្លាំងៗ
«ហេតុអីអូនអាក្រក់យ៉ាងនេះ»
«អូនមិនបានធ្វើអ្វីទេ....យ៉ុន ជឿរអូនណា»
«អោយខ្ញុំជឿរយ៉ាងមិច? ហើយនេះជាស្អី?» នាយចាប់ដៃរបស់គេឡើងដោយមានកាំបិតប្រលាក់ឈាមដែលគេកាន់ជាប់ «ឯងហ៊ានលើកដៃសម្លាញ់មនុស្ស ឯងហ៊ានសម្លាប់កូនយើង» ពាក្យសំដីរបស់គេផ្តាច់ដង្ហើមអ្នកស្តាប់ពេកហើយ នេះគេចង់ចោទថាក្មេងតូចម្នាក់នេះជាឃាតកររឺ
«បង.....យ៉ុន» ជីមីន ហៅគេតែគេមិនឆ្លើយគិតតែពីរត់ទៅត្រកងរាងកាយដេកសន្លប់នោះចាកចេញទៅ
«បងចាកចេញពីខ្ញុំជាលើកទីពីរហើយ នេះបងមិនជឿរខ្ញុំជាលើកទីពីរហើយមែនទេ?» នាយតូចសម្រុតខ្លួនអង្គុយយំសស្រាក់មើលអ្នកដែលខ្លួនស្រលាញ់ចាកចេញដោយមិនវាចា
មន្ទីរពេទ្យ
យ៉ុនហ្គី អង្គុយមុខបន្ទប់សង្រ្គោះបន្ទាន់ដោយចិត្តអន្ទាស់សា សុខៗសប្រិបជើងមនុស្សបានដើរមកធ្វើអោយគេងើបមើលភ្លាម
«អូនមិនបានធ្វើពិតមែន.....បងស្រីគាត់.....» ទឹកភ្នែកក៏ហូរពាក្យដែលចង់និយាយអោយចប់ក៏ត្រូវកាត់ផ្តាច់
«ឈប់និយាយបានហើយ យើងស្តាយណាស់ដែលខំជឿរឯងមុននេះ យើងគួរជឿរឆារីណេ នាងប្រាប់យើងហើយថាឯងអាចនឹងមកធ្វើបាបនាង តែយើងមិនចង់ជឿរទេ តែពេលនេះយើងជឿរហើយឯងអាក្រក់ណាស់»យ៉ុនហ្គី លើកដៃមកច្របាច់កតូចខ្លាំងៗតាមកំលាំងដែលខឹង តែអ្នកដែលរងការឈឺចាប់មិនបានតបតរឺអង្វរកគេអោយឈប់ គេមានតែនៅស្ងៀមអោយប្រុសដែលខ្លួនស្រលាញ់សម្លាញ់បានគ្រប់ពេលបើគេចង់«....ឆាប់ចេញពីមុខយើងទៅ» នាយប្រលេងដៃចេញពេលទឹកភ្នែកច្រើនតំណាក់ស្រក់មកប៉ះលើដៃនាយ
«ចៅហ្វាយ....អ្នកប្រុសឈឺខ្លាំងហើយ» ដេគីន មិនហ៊ានចូលទៅជួយបានត្រូវនិយាយប្រាប់ពីចំងាយ
«បងមានជឿរសំដីខ្ញុំខ្លះទេ? បងគិតថាខ្ញុំជាមនុស្សអាក្រក់ដល់ថ្នាក់នេះមែនទេ?» ល្ហរល្ហេវណាស់ ឈឺចាប់ណាស់ពេលដើរដល់ភាពមិនទុកចិត្តគ្នា
«យើងប្រាប់ថាអោយចេញពីមុខយើង» នាយលើកដៃចង្អុលផ្លូវអោយក្មេងប្រុសម្នាក់នេះចាកចេញ នាយមិនចង់ឃើញទឹកភ្នែកគេទេ
«បានខ្ញុំព្រមចាកចេញ តែសុំបងរក្សាចិញ្ចៀននេះផង» ជីមីន ចាប់ដៃគេហើយដាក់ចិញ្ជៀនមួយគូរនោះអោយគេ នាយរើសវាមកទុកកាលនោះឆ្នេរសមុទ្រ នាយមិនដាច់ចិត្តបោះវាចោលព្រោះវាគឺជាចិញ្ចៀនបញ្ជាំស្នេហ៍របស់ពួកគេទោះមិនទាន់បានពាក់វាក៏ដោយ ពេលប្រគល់អោយរួច នាយតូចក៏ដើរចេញទៅ
«ចៅហ្វាយអ្នកប្រុសទៅហើយ»
«......» គ្មានការឆ្លើយតប យ៉ុនហ្គី បានត្រឹមមើលរបស់ដ៏មានតំលៃចុងក្រោយដែលមនុស្សជាទីស្រលាញ់បានបន្សំទុកអោយថែរក្សា។ នាយចង់ឃាត់គេកុំអោយទៅតែទង្វើដែលគេធ្វើមុននេះវាអាក្រក់ពេកហើយ

Part 20
Start from the beginning