抖阴社区

??????: ??????!!!

2.6K 102 0
                                        

    ក្រោយពីឲ្យជំនិតចាត់ចែងតាមតម្រូវការដែលគេចង់បានហើយជុងគុកក៏ងាកមកមើលការងារបន្តយ៉ាងស្ងៀមស្ងាត់ពីមួយម៉ោងទៅម៉ួយម៉ោងនាយនៅតែធ្វើការងារដដែលមិនងើបទៅណាឡើយ។
តុតុ...ទ្វារ Office ក៏បន្លឺសម្លេងគោះឡើងតម្រូវឲ្យនាយងើបមុខទៅមើល ក្រហមដើមកយល់ព្រមឲ្យអ្នកខាងក្រៅចូលមក

"លោកម្ចាស់នេះកាហ្វេ អាហារថ្ងៃត្រង់ក៏រៀបចំរួចហើយដែរលោកម្ចាស់ចង់សម្រាកពិសារសិនទេ?ហ្វីចូលមកជាមួយកាហ្វេមួយកែវយកមកជូនអ្នកជាលោកម្ចាស់ ព្រោះគេដឹងថាលោកម្ចាស់ចូលចិត្ត។

"យើងផឹកតែកាហ្វាបានហើយ"សម្រាប់គេតែកាហ្វេមួយកែវបានហើយ រឿងអាហាររឿងអីនេះនាយមិនសូវញ៉ាំជាប់លាប់ប៉ុន្មានទេ។
"បាទលោកម្ចាស់"ហ្វីអោនគោរពមុននឹងចាកចេញទៅ។

"ហ៉ើយ....នឹកមុខក្មេងណាស់"គ្រាន់តែហ្វីចេញផុតជុងគុកក៏ដកដង្ហើមធំមួយខ្យល់ចេញមកពោលពាក្យថានឹកក្មេងខ្លះមិនឈប់។

"យើងនឹងយកឯងមកធ្វើជាប្រពន្ធឲ្យបានចាំតែមើលទៅ គីម ថេយ៉ុង"សម្លេងប្រាកដប្រជាបន្លឺឡើងយ៉ាងម៉ឺងម៉ាត់អមដោយទឹកមុខមាំមិនប្តូរ។ នាយច្បាស់ជាយកក្មេងម្នាក់នោះមកធ្វើជាប្រពន្ធឲ្យបានទោះត្រូវប្តូរដោយអ្វីក៏ដោយ។បន្ទាប់ពីគិតហើយនាយទាញទូយកមកឆែកមើលការងារតែចៃដន្យអីក៏ចុចចំ igនាយក៏សម្រេចចិត្តអូសមើលលេងៗទៅ ។មនុស្សនាយតាំងពីដើមមកមិនដែលខ្វិលនឹងរឿងបែបនឹងឡើយគេប្រឹងតែធ្វើការគ្មានពេលឯណាមកតាមដានរឿងក្នុងសង្គមឡើយ ។តែថ្ងៃនេះវាចៃដន្យតែប៉ុណ្ណោះ គេអូសចុះឡើងៗក៏ឃើញអាខោន iGរបស់ណាមជូន។មិនចាំយូរគេស្រវាចុចចូលមើលអ្នក followហើយក្នុងនោះមានតែមនុស្ស៣នាក់ប៉ុណ្ណោះ ម្នាក់ជាលោកគីម ម្នាក់ទៀតជាពីណាក៏មិនដឹងគេមិនស្គាល់ គេស្គាល់តែម្នាក់ចុងក្រោយនោះគឺរាងតូចសំណព្វចិត្តគេ។ជុងគុក៏ចុចចូលមើលអាខោនរបស់រាងតូច មានអ្នក follow ច្រើនខ្លាំងណាស់ គេក៏អូសមើលរូបដែលរាងតូចផុសនោះទាំងញញឹម ថេយ៉ុងផុសមិនចំមុខខ្លាំងទេចំហៀងៗមុខអីនឹង តែស្អាតសាហាវណាស់។

"មើលចុះអូនស្អាតណាស់"បន្ទាប់ពីចុច follow ទៅកាន់រាងតូចហើយជុងគុកក៏អូសមើលរូបទាំងអស់នោះទាំងញញឹមពោលសរសើរមិនដាច់ពីមាត់។គេក៏បានសេវរូបខ្លះទុកមើល និងតងលើអេក្រង់ទូរស័ព្ទរបស់នាយដែរ។

??? ????????????????Where stories live. Discover now