抖阴社区

?????7: ????????????

Start from the beginning
                                    

«បងសុំថែមទៀត» នាយតូចស្រែកសុំថែមតែមេីលទៅស្រវឹងហេីយទេីប tee និយាយឃាត់ឡេីង

«មិនបាច់ទេបង វាស្រវឹងហេីយ» prom ប្រាប់ទៅកាន់អ្នករត់តុ ឯអ្នករត់តុងក់ក្បាល

«ស្រវឹង?ទេអញមិនបានស្រវឹងទេហែងកុំឃាត់អញទៅមេីល» នាយតូចងេីបឈរ ឈរទាំងមិនចង់ជាប់ផងនៅថាមិនបានស្រវឹងទៀត។

«មិនបានស្រវឹងស្អី ឈរទាំងមិនជាប់ផងនៅឲស្ថៀមទៅ» tee នាយជួយទប់ខ្លាចមិត្តដួល

«ហឺយអញចង់ផឹកបងសុំស្រាទៀតមក» នាយស្រែករេីចេញពីរ
Tee ទាមទាររកស្រាផឹកទៀត ភ្នែកបេីកមិនចង់រួចទេតែខំណាស់ដឹងគិតខុសគិតត្រូវទេដែលបបួលគ្នាមកក្លិបនេះ ខ្មាស់គេណាស់លោកអេីយគេមេីលមកពួកនាយច្រេីនណាស់ ដោយសារសំលេង nani ស្រែកមិញនេះឯងទ្រាំនឹងគេមេីលមុខមិនបាននាយទាំងពីរ pay លុយអីហេីយចាប់ទាញនាយតូច naniចេញមកក្រៅតែម្តង។

«ហេ៎ call ហៅ អៃ sky ឲមកយកវាមក» tee ប្រាប់ prom ទាំងខ្លួនកំពុងទប់ nani ដេីរចេញមកក្រៅណាមួយនាយដឹងថា nani មកមិនបានជិះឡានមកទេ

«ពួកវាកំពុងតែមិនស្រួលជាមួយគ្នាហីហែងឲអៃ sky មកយកវាទៀត»

«អៅ!!ចុះធ្វេីយ៉ាងមិចហែងទ្រុងម៉ូតូមួយជិះបីនាក់មែន?»

«ហេីយហែងមានឡានមិចមិនជិះមកចាំបាច់ជិះម៉ូតូជាមួយអញ» prom សែនឆ្ងល់នឹង tee អ្នកមានទេតែមិចចូលចិត្តមកធ្វេីចរឹកអ្នកក្រជាមួយនាយម្លេះ?ឡានមានក៏មិនព្រមជិះមក

«ជិះឡានវាមិនសប្បាយដូចជិះម៉ូតូទេ»

«ហែងក៏ទិញម៉ូតូមួយដែលទៅបេីជិះឡានមិនសប្បាយមិនចឹងដូរឡានជាមួយម៉ូតូអញក៏បាន» អេី!!បេីជ្រុលជាចឹងហេីយដូរឡានជាមួយនាយមក នាយយល់ព្រមភ្លាមៗមិនចាំស្អែក។

«និយាយច្រេីនណាស់អាចង្រៃ call ហៅ អៃ sky លឿនមកអញឆ្ងន់»

«យី!!អាមួយនេះញេញ៉កមេស» នាយដកទូរស័ព្ទ call sky ទៅដេីម្បីឲមកយក nani បេីនៅយូរជាងនេះតិចទៀតខ្លាច tee ញេញ៉កដាក់ទៀត

*prom call to sky

«hello អៃ sky មកយក crush ហែងទៅផ្ទះហេ៎វាស្រវឹងហេីយ» prom និយាយទូរស័ព្ទជាមួយ sky ទេតែភ្នែកមេីលទៅ nani ដែលកំពុងស្រឡប់នោះមិញនៅក្នុងក្លិបស្រែកដល់មកដល់ក្រៅបាត់មាត់ឈឹង។

«crush??អៃ nani មែន?ចុះហែងមិននាំទៅៗចាំបាច់ call មកអញ» sky សួរទាំងឆ្ងល់ទៅជាមួយគ្នាបានហេីយជូនមកវីញអត់បានទេមែន?ចាំបាច់ call ទៅនាយ

«អេីណាមកយកវាបន្តិចមកយ៉ាងណាក៏ crush យេីងដែលអាម៉ាក»

«ផ្ញេីទីតាំងមកអញទៅយក» បេីថាមិនទៅយកដូចមិនកេីត

«ក្លិបកន្លែងពួកយេីងមករាល់ដងនឹងមកៗពួកអញចាំនៅមុខនឹង» ក្លិបនឹងពួកនាយក៏អាសារនាំគ្នាមកដែល

«okey បន្តិចទៀតអញទៅយក» ថាប៉ុណឹងនាយចុចបិទទូរស័ព្ទទាញអាវក្រៅជិះឡានចេញមក នាយមិនជិះម៉ូតូទេគិតថាពិបាកសម្រាប់ nani ព្រោះនាយតូចស្រវឹង មួយសន្ទុះក្រោយមក
នាយក៏បានមកដល់

«លឿនគ្រាន់បេី!!នេះផ្ញេីវាផង» គ្រាន់តែ sky ចុះពីរឡានដេីរ
មកភ្លាម tee ប្រគល់ nani ឲ sky តែម្តងទ្រាំយូរហីឆ្ងន់ចង់ងាប់បេី prom មិនជួយអៀវទប់គ្នាផង ឈរលេងហ្គេមធ្វេីមិនដឹង!!។

«អឹមមិចបានធំក្លិនស្រាដល់ថ្នាក់នេះ ពួកហែងមិនឃាត់ទេហេ៎ស» នាយអៀវ nani ធំក្លិនស្រាភ្លាមនេះមិនមែនផឹកទេដូចងូតស្រាចឹង

«ឃាត់វាដែលស្តាប់មែន មានតែឲវាផឹកតាមចិត្តនោះអី»

«បានហេីយផ្ញេីៗផង តោះអៃ prom ទៅផ្ទះគេមកយក crush គេទៅផ្ទះហេីយពួកយេីងអស់តួនាទីហៃ»

«អឺ!!!បាយៗពួកអញទៅហេីយណាតែថាហាមធ្វេីអីកូនគេវេីយហាហាហា» prom និយាយសេីចទេីបដេីរទៅយកម៉ូតូលេីកជិះទៅជាមួយ tee បាត់ទៅ ឯ sky អៀវ nani ចូលឡានជិះទៅផ្ទះនាយព្រោះថាបេីទៅផ្ទះនាយតូចម៉ាក់ប៉ានាយតូចច្បាស់ជាសួរមិនខាន។ មិនយូរក៏បានមកដល់ផ្ទះនាយធំ នាយដាក់ឲ nani គេងក្នុងបន្ទប់លេីពូកថ្នមៗនឹងដេីរទៅរកបាយផ្ទះមកវីញជាចានដែកកន្សែងតូចមកជាមួយផងដែល នាយដាក់ចានដែកលេីតុនឹងដាក់ខ្លួនអង្គុយក្បែរ nani សម្លឹងមុខនាយតូចទៅដោយពេញក្តីស្រឡាញ់ចំពោះនាយតូច សម្លឹងមុខយូរអស់ចិត្តទេីបលូតដៃយកកន្សែងមកជូតខ្លួនឲនាយតូចប៉ុន្តែនាយហាក់មិនហ៊ានដោះអាវ nani សោះ តែទោះមិនហ៊ានក៏ត្រូវតែហ៊ានព្រោះត្រូវជូតឲគេ នាយជូតពីរមុខរហូតដល់ទ្រូងនាយតូច ជូតផងសម្លឹងទ្រូងគេផងមិននឹកស្មានថាគេស្អាត់ដល់ថ្នាក់នេះវាជាលេីកទីមួយហេីយដែលនាយឃេីញសាច់ nani

«អៃ sky ជូតខ្លួនដឹងជូតខ្លួនកុំគិតអីផ្តេសផ្តាសណាវេីយ»
នាយក្រវែងគំនិតទាំងអស់នឹងបន្តជូតខ្លួនឲនាយតូចទៀត តែភ្លាមៗ nani ស្រាប់តែទាញគេថេីប!!!

___________________________________
សូមរង់ចាំភាគបន្ត!!!
យប់ស្អែកប្រហែលមានឆុត nc ហេីយដឹង?😂តែកុំភ្លេចអានហេីយចុច vote ឲ admin ផងរកគេមានកម្លាំងចិត្តសរសេររឿងដ៍ភ្លាវមួយនេះតទៀត🥹🤍🙏🏻

???: ?????????????????????Where stories live. Discover now