抖阴社区

?????10: ???????????????

Start from the beginning
                                    

«អូហូប្អូនស្រីសម្លាញ់ចិត្តបងអេីយ នេះអន់ចិត្តហេីយហ៎»

«បងគួរតែយល់ហៃ ហឺយធ្វេីមិចយេីងត្រឹមជាប្អូនមិចនឹងដល់ crush របស់គាត់ទៅ» នាងដកដង្ហេីមបន្តិចព្រោះនាងដឹងថា nani ក៏នៅទីនេះដែល។

«អន់ចិត្តច្រេីនណាស់ មកចាំបងឲអូនមួយចាន» នាយក្រវីក្បាលនឹងប្អូនស្រីក្មេងនេះឲតានៅជិតគឺថាចិត្តនាយទន់ដូចចាហួយចឹង ទោះថាមិនចង់ឲក៏ត្រូវតែឲដែលបេីនាងពូកែសម្តែងឲនាយទន់ចិត្តម្លឹងៗនោះ!!

«នេះឆាប់ញាំទៅប្រយ័ត្នត្រជាក់លែងឆ្ងាញ់» នាយដួសស៊ុបលេីកមកដាក់លេីតុដែលនាងកំពុងអង្គុយចាំនាយលេីកយកមកឲ

«ស្រឡាញ់បងប្រុសជាទីបំផុតហេីយ!!!» ឃេីញទេការសម្តែងរបស់នាងគឺបានញាំស៊ុបស្មាដៃបងប្រុសចឹងមិនឥតប្រយោជន៍ទេ

«យ៉ាប់មែនក្មេងនេះ ញាំហេីយក៏អង្គុយលេងសិនទៅបងលេីកស៊ុបយកឲអៃ nani សិន» នាយទ្រុងនឹងលេីកយកទៅហេីយសំលេងក្មេងនិយាយញោះក៏បន្លឺឡេីងទៀតហេីយ

«ហៅមិត្តប្រុសអាក្រក់ម្លេះបង?ហៅអូន nani ទៅហិហិហិ» នាងខ្ចប់មាត់សេីចតិចៗ នាងញាំស៊ុបមិនឆ្ងាញ់ទេបេីមិនបានញោះបង
នាងនោះ

«June អូនជឿទេថាបងនឹងចាប់អូនបោះចេញក្រៅផ្ទះនោះ?» នាយងាកមុខមកសម្លក់សែនខ្នាញ់ចរឹកប្អូនស្រីមួយនេះហេីយលោកអេីយ

«អៅ...!!អូនថាមិត្តប្រុសតា មិនមែនសង្សារប្រុសឯណា» នាងមិនព្រមឈប់ទេនេះប្រហែលត្រូវ sky ចាប់បោះមែនហេីយមេីលទៅ

«នៅនិយាយទៀត???»

«អា៎!!អូនមានបាននិយាយខុសឯណាមិនចឹង?» នាងនិយាយក៏ត្រូវ nani មិនប្រុសមានស្រីណាហេីយមិនត្រូវជាមិត្តនាយចឹងស្មេីថាជាមិត្តប្រុស ប៉ុន្តែវាមានន័យផ្សេងមួយទៀត

«ស្លាប់មិខានទេ!!បេីតែយ៉ាងៗនេះ» នាយស្រដីតិចៗលេីកស៊ុប nani បេីនៅតមាត់ជាមួយប្អូន ស៊ុបនឹងប្រហែលត្រជាក់មិនខាន

«និយាយមិនឈ្នះគេ រកស្លាប់អីណាទេ» នាងតូចរអ៊ូតិចៗពេលបងប្រុសចេញផុតផ្ទះបាយ នាងអង្គុយញាំរហូតដល់អស់ទេីបដេីរមកអង្គុយលេីសាឡុងមេីលទូរទស្សន៍

ងាកមកមេីល skynani វីញគ្រាន់មកបេីកទ្វាភ្លាមឃេីញនាយតូចអង្គុយញីភ្នែកនៅលេីគ្រែនាយធំឃេីញបែបនេះក៏លួចសេីចតិចៗ

«ភ្ងាក់ហេីយហ៎ ឃ្លានឬនៅ?» នាយសួរស្របពេលលេីកស៊ុបមកដាក់លេីតុជិតក្បាលគ្រែ

«អឹមមមមឃ្លានហេីយ ប៉ុន្តែអ្នកណានៅខាងក្រោមដូចជាលឺសំលេងមនុស្សស្រី» នាយភ្ងាក់ដោយសារមានសំលេងរំខាននឹងឯង ហេីយមានសំលេងអ្នកណាក្រៅពីរបងប្អូនជីដូនមួយ មួយ
គូរនេះទៅ

«អ៎រគឺ June គេមកប្រហែលគេនិយាយលឺខ្លាំងហេីយទេីបបានជាហែងភ្ងាក់»

«មិនអីទេ ភ្ងាក់ក៏ល្អដេកតាំងព្រឹកស្មានេះហេីយទេីបនឹងក្រោក»

«បេីចឹងនេះស៊ុបឆាប់សុីទៅទាន់នៅក្តៅៗ រួចហេីយអញជូនទៅផ្ទះមិញនេះម៉ាក់ហែងក៏បាន call ដែល» នាយហុចចានស៊ុបឲ nani ញាំប៉ុន្តែ nani ក្រវីក្បាលមិនទទួលធ្វេីជាសញ្ញាឲនាយធំបញ្ចុកនាយ ឯ sky ក៏មិនប្រកែកអង្គុយចុះក្បែរនាយតូចដួសស៊ុបផ្តុំតិចៗព្រោះខ្លាចក្តៅ បន្ទាប់ពីរផ្តុំត្រជាក់ទេីបបញ្ចុក nani នាយបញ្ចុករហូតដល់អស់ទេីបដេញឲ Nani ងូតទឹកសំអាលខ្លួនអាងនាយជូនគេទៅផ្ទះមិនអាចឲ nani នៅផ្ទះនាយ 4 5 ថ្ងៃបានទេស្រួលមិនស្រួលនាយឃាត់អារម្មណ៍មិនឈ្នះរំលោភអីទៅ [ បានម្តងញៀនហេ៎បង sky ]🌚

«awww ចុះមកហេីយហ៎បង Nani នេះខ្ញុំខំនៅអង្គុយចាំមេីលបងចុះមក» June ថាពេលពួកគេទាំងចុះពីរខាងលេីមក

«នៅចាំមេីលបង ធ្វេីមេីលបងតារាទៅហេីយអូនឯងនេះ» Nani សេីចតិចៗហាក់អស់សំណេីច

«មិនមែនតារា ប៉ុន្តែជាបងថ្លៃ» ត្រង់ចុងក្រោយនេះនាងនិយាយតិចៗ nani ហាក់ស្តាប់មិនសូវបាន

«អីគេថាយ៉ាងមិចមិញនេះ??»

«ចា៎មិនមានបានថាអ្វីទេបង នេះទៅផ្ទះវីញមែនទេ?» គ្រាន់ថាតិចៗសោះ sky សម្លក់មុខនាងទៅហេីយបេីនៅនិយាយអីទៀត បងនាងច្បាស់ជាសម្លាប់នាងហេីយទេដឹងទាល់ដូរប្រធានបទទេីបបានមិនចឹងទេបានសុីដាវឥឡូវហេីយ🤣

___________________________________
សូមរង់ចាំភាគបន្ត!!!
ដោយសារអេតមីនរវល់ធ្វេីការផងសរសេររឿងផងទេីបភាគខ្លះសរសេរបានតិចមែនទែន ចាំភាគក្រោយៗមីននឹងខំសរសេរឲបានវែងហេីយក៏ thanks all for votes ដល់ admin🙏🏻🤍

You've reached the end of published parts.

? Last updated: Mar 26 ?

Add this story to your Library to get notified about new parts!

???: ?????????????????????Where stories live. Discover now