抖阴社区

???????: ??????????????????

2K 69 0
                                        

ថ្ងៃថ្មី.... ថេយ៉ុងក៏ត្រូវបានរាងក្រាស់ជូនត្រឡប់មកផ្ទះវិញទើបនាយបង្ហួសទៅធ្វើការបន្ត

"យ៉ាងមិចហើយត្រូវគ្នាវិញ ជាមួយអនាគតស្វាមីវិញ ហើយហ៎!..?"ណាមជូនដែលចុះមកពីខាងលើ ចូលមកថើបក្បាលអ្នកអង្គុយនៅតុបាយមួយដង្ហើមទើបកាន់សាំងវ៉ិចមកញ៉ាំ ព្រមទាំងសួរញាក់ចិញ្ចើមឌឺ ទៅកាន់រាងតូចរឿងកាលពីម្សិលមិញ។

"យ៉ាងមិចបងនឺង?"ថេយ៉ុងញុកសាំងវ៉ិចចូលមាត់ងាកគេចមុខពីសំណួរបងប្រុស

"មានយ៉ាងមិច? មានក្មេងខ្លះខឹងប្រចណ្ឌហួងហែងខ្លាចគេមានប្រពន្ធចោល ក៏រត់ចេញមិនស្តាប់ ហេតុផលគេនិងណា!!"ណាមអស់សំណើចអង្អែលក្បាលប្អូនប្រុស ម្សិលមិញឃើញថាខឹងជុងគុកខ្លាំងណាស់ដល់ថ្នាក់យំសស្រេកសស្រាក់សំបោរហៀរពេញមុខ

"បងជូន...អូនមិនបានប្រច័ណ្ឌ"ថេយ៉ុងងាកក្បាលចេញពីដៃនាយជាបងទាំងប្រកែកដាច់ខាត

"មិនបានប្រចណ្ឌ័ផងប៉ិនហើយ ចុះទម្រាំប្រចណ្ឌ័ទៀត មិនលោកចនលួងស្លាប់ខ្លួនទេ?"ណាមជូន ព្រះអើយមិនប្រចណ្ឌផងខឹងដាច់ក្បាលដាច់កន្ទុយប៉ិននេះហើយ ទម្រាំប្រចណ្ឌទៀតមិនងាប់អ្នកលួងទេឬ?

"បងឈប់ភ្លាមណា"ថេយ៉ុងងើបពីកៅអីមកវាយដើមដៃបងប្រុសខ្លួនផាច់ៗ

"ហ៊ឹសៗក្មេងនេះ"ណាមជូនសើចអង្គុយញ៉ាំសាំងវ៉ិចធម្មតាចង់ក្មេងវៃអីវៃទៅអត់ខ្វល់។

"មានរឿងអីទៀតហើយក្មេងៗ?"លោកស្រីគីមដែលចេញមកពីចង្ក្រានក៏សួរព្រោះសម្លេងប្រកែកគ្នាដល់ផ្ទះបាយ។

"គឺ! បងប្រុសណាម៉ាក់បង្អាប់អូនទៀតហើយ "ហើយរត់មកអោបអ្នកម៉ាក់ពេបមាត់ទូលពិត

"មិចបានបង្អាប់រឿងពិតដាក់កូនពៅម៉ាក់ចឹងហ្ហាស៎កូនជូន?"លោកស្រីគីម អោបបណ្តើរកូនពៅ មកតុអាហារ

"ម៉ាក់....ហ្ហឹកៗ" ថាបងប្រុសទៅបង្អាប់ខំរត់មកទូលពិតម៉ាក់ស្មានថាគាត់កាន់ជើងតែមានឯណា គាត់មកបង្អាប់ដែរ ឈឺចាប់ណាស់

"មែនហើយម៉ាក់កូនបង្អាប់រឿងពិតសោះហើយអូនមកវៃកូន"ណាមជូនធ្វើជាពេបមាត់រកយំត្រាប់តាមរាងតូចដែរ។

??? ????????????????Where stories live. Discover now