抖阴社区

                                    

#ព្រឹកឡើង

រង្វង់ភ្នែកមូលខ្លងបានបើក ម្ដងបន្ទិចៗអ្វីដែលភ្នែកមួយគូរនេះឃើញមុនគេគឺមុខដល់ស្រស់សង្ហារដែលមាននាមជាប្ដីរៀបការជាមួយគ្នាយូរខែហើយមិនដែលបានគេងលើគ្រែជាមួយគ្នាទេតែពេលនេះអ្នកទាំងពីរបែកជាមកគេងជាមួយគ្នាទៅវិញ។ភ្នែកទាំងទាំងគូរបើទៅបុរស់ដែលគេងលើគ្រែជាមួយខ្លួនទាំងធ្វើភ្នែកឡេងឡង់ថែមទាំងយកដៃដែលស្រឡូននៅប៉ះលើផ្ទៃមុខអ្នកមាននាមជាប្ដីថ្នមៗទាំងចង់ដឹងសុខទុកថាយប់មិញយ៉ាងមិចដែលធ្វើការហត់អត់មកដល់ផ្ទះម៉ោងយប់ប៉ុន្មានមិញតែបានទ្រឹមតែនិយាយក្នុងចិត្ត

"ជេមមីណាយ៍ភ្ងាក់ឡើងដល់ម៉ោងទៅធ្វើការហើយ"ហ្វត

ហ្វតចាប់ស្នានាយអង្រួនតិចៗដាស់ឲនាយភ្ងាក់ទាំងចិត្តមិនចង់ព្រោះដឹងថាលោកប្ដីរបស់ខ្លួនមកវិញយប់ជ្រៅ

"អឹម សមគេងបន្ទិចទៀត"ជេមមីណាយ៍

និយាយទាំងមិនបើកភ្នែកឯដៃក៏យកទៅចាប់ទាញហ្វតមកអោប

"មិនបានត្រូវទៅធ្វើការផងណាយឺតមិនល្អទេ"ហ្វត

"នេះអូនមិនអាណិតប្ដីខ្លះទេឬយប់មិញម៉ោង3ទើបប្ដីបានគេងណា"ជេមមីណាយ៍

គ្រាន់តែជាការកុហករបស់នាយដើម្បីបានគេងតតែប៉ុនណ្ណោះ។ហ្វតពេលលឺបែបនឹងក៏រាងអាណិតប្ដីដែលទើបនិយាយបន្ដ

"គេងក៏គេងទៅ"ហ្វត(រៀបនឹងងើបតែជេមចាប់ទាញមកអោបវិញ)

"លែងណាជេមមីណាយ៍"ហ្វត

"មិនលែងទេ"ជេមមីណាយ៍

"កុំមកលេងសើចណាខ្ញុំមានការងាររបស់ខ្ញុំទៀតមិនមែនមកគេងអត់ប្រយោជន៍ទេប្រាប់ថាឲ្យលេង"ហ្វត

"សុំបឺតមាត់មួយមកចាំឲ្យទៅ"ជេមមីណាយ៍

គាំង នេះនាយហ៊ានដល់ថ្នាក់នេះឬលេងមកសុំកូនគេបឺតមាត់ទាំងព្រឹកចឹងម៉ងនេះរោគចិត្តមែនទែនហើយ

"ឆ្កួតទេឬមកបឺតមាត់ស្អីទាំងព្រឹកនឹងឲ្យមកគេងលើគ្រែជាមួយតែមួយយប់សោះមកអីក៏ហ៊ានម្ល៉េះ"ហ្វត

"មិនបឺតមាត់ក៏បានដែលថើបមាត់ ធម្មតាក៏បានដែល"ជេមមីណាយ៍

"រោគចិត្តមែនទែនហើយ"ហ្វត

ហ្វតថាហើយក៏ក្រោករត់ចូលបន្ទប់ទឹកយ៉ាងលឿនពេលដែលជេមកំពុងតែធ្វើមាត់ឲហ្វតថើប។ពេលបើកភ្នែកមកមិនឃើញហ្វតជេមរាងគ្រឺតដែលទើបនិយាយពីរខាងក្រៅខ្លាំងៗដើម្បីឲ្យហ្វតដែលនៅក្នុងបន្ទប់ទឹកលឺ

"គ្រាន់តែថើបមិនបានបើដឹងចឹងយប់មិញចាប់រំលោភយកកូនប្រើម៉ង"ជេមមីណាយ៍

"អាប្ដីរោគចិត្ត"ហ្វត(និយាយតិចៗម្នាក់ឯងក្នុងបន្ទប់ទឹក)

"ងើតទឹកឲលឿណាអូនសម្លាញ់តែយឺតប្រយ័ត្នប្ដីទៅរំលោភដល់បន្ទប់ទឹក"ជេមមីណាយ៍

"រោគចិត្ត"ហ្វត

និយាយរួចហើយក៏ងូតទឹកស្លៀកពាក់រួចរាល់អស់ហើយទើបជេមចូលម្ដង។ក្រោយពីរចេញពីរបន្ទប់ទឹករួចជេមឃើញហ្វតកំពុងតែអង្គុយចុងគ្រែចុចComputerក្រវ៉ាត់ក៏ដែលចងរួចក៏ទាញចេញឲ្យបាតជារូបរាងអស់ ដៃអាវដែលដាក់លេវរួចក៏ដោះចេញវិញរួចក៏ដើរតិចៗទៅរកហ្វតដែលកំពុងតែងប់នឹងការងារ

"ប្រពន្ធសម្លាញ់ហា៎ចងក្រវ៉ាត់ក៏ឲប្ដីបន្ទិចមក"ជេមមីណាយ៍

ហ្វតងើបមុខមើមុខនាយបន្ទិច ដាក់Computerចុះរួចនិយាយ

"រាល់ដងក៏ចងខ្លួនឯងហេតុអីថ្ងៃនេះចងមិនកើត"ហ្វត

"ណាចងឲប្ដីបន្ទិចមក"ជេមមីណាយ៍

"អង្គុយមក"ហ្វត

ហ្វតក្រោកឲ្យនាយអង្គុយនៅចុងគ្រែម្ដង ជេមចាប់ទាញហ្វតឲមកនៅចន្លោះជើងទាំងសងខាងរបស់នាយហើយជើងក៏គៀបហ្វតជាប់។ហ្វតចងក្រវ៉ាត់ក៏ឲ្យរួចជេមក៏លើកដៃមកបង្ហាញហ្វត

"យ៉ាងមិចទៀតហើយ"ហ្វត

"ដាក់លៀវដៃអាវឲប្ដីផង"ជេមមីណាយ៍

"ស្លាប់ហើយចង់យ៉ាងមិចនេះ បើបែបនេះរាល់ថ្ងៃណាខ្ញុំយឺតជាមិនខានទេ"ហ្វត

និយាយផងតែដៃក៏នៅតែដាក់លៀវឲ្យនាយធម្មតា ដែលធ្វើឲ្យអ្នកអង្គុយនេះញញឹមញញែមមិនឈប់







???????????????????-Husband and wife(???)Where stories live. Discover now