抖阴社区

???????: ?????!!?

2K 90 0
                                        

៚ក្រោយពីញ៉ាំអាហារផ្ទះម៉ាក់ប៉ារួចរាល់ហើយពួកគេទាំងពីរនាក់ក៏ត្រឡប់មកវិមានវិញក៏យប់ជ្រៅណាស់ទៅហើយ។

ងូតទឹករួចរាល់រាងតូចក៏ឡើងមកគេងលើពូកមុន គេនៅគេងននៀលលេងទូរស័ព្ទរងចាំរាងក្រាស់ចេញពីបន្ទប់ទឹក។

"គេងអូនយប់ហើយ ព្រឹករៀនផងមិនចឹងហ្ហី?"ជុងគុកក្នុងឈុតគេងដើរមកក្បែរអ្នកដែលគេងលែងទូរស័ព្ទលើគ្រែរាងក្រាស់បង្គាប់ឲ្យគេងព្រោះយប់ជ្រៅហើយ។

"តិចទៀតបង"មាត់តបតែដៃចុចទូរស័ព្ទលេងជាមួយអ្នកណាក៏មិនដឹង

"អត់តិចទៀតទេ ហើយតាំងព្រឹកក្រោកទៅរៀនអត់រួចឡូវហើយ"ជុងគុកដកទូរស័ព្ទពីដៃរាង តូចយកមកទុក

"លោកចន...."ថេយ៉ុងសម្លក់នាយទាំងទឹកមុខចង់យំ

"គេង!!"ជុងគុកមុខស្មើរ

"គេងក៏បាន តែបងកុំប៉ះអូន"ថេយ៉ុងសម្លក់រាងក្រាស់ហើយបែរខ្នងគេងទៅម្ខាង តែប៉ិននេះខ្មើតដល់ព្រឹកស្អែក

"រងារពេកទេ? បងបន្ថយម៉ាស៊ីនត្រជាក់ខ្លះ"ជុងគុកអោនមកសួរអ្នកដែលកំពុងគេងបែរខ្នង

"...."ស្ងាត់ខ្ពើមតប

"បងសួរ"ជុងគុក

"...."អត់ឆ្លើយចង់ធ្វើអីគេ ងរមួយរំពេច លែងមាត់ចូលប្តី

"ថេយ៍-គេងហើយហ្ហេស៎?"បើមិនតបបានន័យថាគេងហើយ

"គេងហើយ"បើគេងលក់ហើយអ្នកណាជាអ្នកឆ្លើយនិងនាយចុះ?

"គេងចុះបងមើលការងារបន្តិច"គេមានការងារដែលប្រញាប់ហ្វីទើបតែផ្ញើរឲ្យ។ គេចង់ទៅ មើលវាឲ្យរួចរាល់ទើបមកគេងវិញ។

"ឆើស៎!....មិនលួងអូនទៀត"ពេលនាយចេញទៅបន្ទប់ការងារបាត់ ថេយ៉ុងក្រោកមកមើល តែនាយបានចេញទៅបាត់មែននាយមិនបាននៅលួងគេទេ។នេះនាយចេញទៅដោយមិនលួងគេចឹងហ្ហេស?

"ចាំមើលខ្ពើមឲ្យប៉ះទៀតណាស់មនុស្សចាស់អាក្រក់"គេពេបមាត់យំនៅពេលស្វាមីមិនលួង

"អោបការងារទៅយប់និងកុំឱបប្រពន្ធដ៏សែនស្រស់ស្អាតនេះ"ថេយ៉ុងវៃភួយវៃខ្នើយឌឹកៗ (ខឹងគោវៃរទេះ)

??? ????????????????Where stories live. Discover now