ពេលល្ងាចក៏បានចូលមកដល់ ថេយ៉ុងនៅបន្តចូលចង្ក្រាន្តធ្វើម្ហូបដូចសព្វមួយដង ត្បិតជាប្រពន្ធរបស់លោកម្ចាស់ តែគេមិនមែនជាមនុស្សខ្ចិលអូសគូទមិនរួច គេងតែលើគ្រែចាំអ្នកដទៃបម្រើនោះឡើយ គេត្រូវបំពេញការងារក្នុងនាមជាប្រពន្ធ កិច្ចការក្នុងផ្ទះទាំងតូចទាំងធំ បើអាចធ្វើបាន នោះគេប្រាកដជាធ្វើដោយគ្មានលក្ខខណ្ឌ ទោះប្តីមិនសូវយកចិត្តទុកដាក់ មើលមុខគេដូចស្អប់មិនចង់ឃើញ តែដូចនិយាយតាំងពីពេលដើម ជាប្រពន្ធត្រូវធ្វើតាមតួនាទី។
តួនាទីខុសពីក្តីស្រលាញ់?
ត្បិតដៃព្យាយាមកាន់កាំបិត តែវាចាប់ផ្តើមញ័រដោយសារទ្រាំមិនបាននិងភាពឈឺខ្ទោកៗ បុកពេញដៃរំកឺព្រឺដល់ក្បាល ដៃគេមានសភាពស្លោកដោយសារត្រូវទឹកស៊ុបក្តៅខ្លាំងពេក ណាមួយមិនបានលាបថ្នាំទៀត ចេះតែណាយរវល់ធ្វើនេះធ្វើនោះទើបមិនបានលាប។
រាងតូចមិនមាត់ចូលអ្នកណាទាំងអស់ សម្លេងសើចក្អាកក្អាយនិយាយគ្នាពីនេះពីនោះមិនដាច់ ប៉ុន្តែថេយ៉ុងស្ងាត់ជ្រៀប មិននិយាយ មិនមាត់ បិទមាត់ បិទក ទឹកមុខស្ងួតប៉ុន្តែមើលទៅក្រៀមក្រំ មកនៅទីនេះមានអារម្មណ៍ថាដូចក្បាលមួយតែឯង មិនមានអ្នកខ្វាយខ្វល់យកចិត្តទុកដាក់បើនៅផ្ទះជាមួយម៉ាក់ ប្រហែលគាត់មិនទុកឲស្នាមរបួសមិនលាបថ្នាំព្យាបាលពីព្រឹកទល់ល្ងាចអញ្ចឹងទេ។
បន្ទាប់ពីធ្វើម្ហូបរួចរាល់ ថេយ៉ុងក៏លើកយកទៅដាក់នៅលើតុ រង់ចាំការវិលត្រឡប់របស់ស្វាមី រាងតូចមើលទៅក្រៅ ទើបរន្ថើនជើងដើរចាកចេញទៅឈរមុខទ្វារ សម្លឹងមើលមេឃ ក៏ឃើញថាចាប់ផ្តើមងងឹតស្លុងណាស់ទៅហើយ នៅមិនឃើញវត្តមានគាត់ត្រឡប់មកទៀត!
បន្ទាប់ពីងូតទឹករួចរាល់នាយតូចចុះមកជាន់ខាងក្រោម ដើរទៅអង្គុយនៅលើសាឡុង ថ្ងៃនេះគេស្លៀកខោវែងជាមួយអាវហូឌីពណ៍ខ្មៅរបស់ជុងហ្គុក ថេយ៉ុងចូលចិត្តយកខោអាវរបស់ជុងហ្គុកមកពាក់ជាញឹកញយ ទោះរលុងដើរអូសដល់ដី អូសធ្លាក់ដល់ការ៉ូ អាវជុងហ្គុកពាក់លេចត្រឹមលើត្រកៀក តែថេយ៉ុងពាក់អូសយាដល់ជង្គង់ ធំខ្លាំងពេកក៏ចេះតែយកមកស្លៀក ជុងហ្គុកមិនដែលថាឲទេ តែថេយ៉ុងធ្វើចរឹកអើតលើមដូចលួច! ថេយ៉ុងនៅមិនសុខ ចាំនៅបន្ទប់មិនកើត ចេះតែចង់ចុះមកចាំប្តីនៅខាងក្រោម មកមិនទៀងម៉ោងក៏ចេះតែនៅមិនសុខយ៉ាងមេចមិនដឹង ខ្លាចក្រែងជួបរឿងមិនល្អ អារម្មណ៍បែបនេះលេចមកពីណាមិនដឹង!

YOU ARE READING
[????????????????????????]
Action???????????????????? ????????? ??????????????????????????? ?????????????????????????????????????