@នៅផ្សារទំនើប
រាងតូចចូលទិញរបស់ចាំបាច់ខ្លះ ចំណែកជីមីនក៏ចូលល៎ឈុតត្រៀមកម្មវិធីយប់នេះនៅហាងប្រចាំរបស់គេ។ ចេញមកវិញក៏ដើរមើលមួយជុំទៀត...
"ជាថេយ៉ុងមែនទេ?"កំពុងតែដើរក៏មាននារីស្រស់ស្អាតម្នាក់ចូលមកសួរ។រាងតូចកាលបើគេហៅឈ្មោះរបស់ខ្លួនហើយក៏ញញឹមតបវិញហាក់ខុសពីរាល់ដងដែលជួបនាង។
នារីឆើតឆាយឃើញបែបនេះលោតសញ្ញាសួរពេញខួរក្បាល រាងតូចចេះញញឹមដាក់នាងដែរឬ?មិនគួរឲ្យជឿ។
ថេយ៉ុងធ្លាប់ញញឹមដដាក់នាងមែន តែកាលនោះជាស្នាមញញឹមឌឺដងសើចចំអកបែបអ្នកឈ្នះមិនមែនជាស្នាមញញឹមបរិសុទ្ធដូចពេលលនេះទេ នាងក៏មិនមាត់បានត្រឹមតែឆ្ងល់ក្នុងចិត្តនឹងចាំរាងតូចតបមកកាន់ខ្លួនវិញ
"អឺ...គាត់ជាអ្នកណា?"គេរកតបនិងនាងតែមិនស្គាល់ក៏អោនខ្សឹបសួរជីមីនសិន
"ជាសត្រូវបេះដូងឯង"ជីមីនចាក់បន្ថែមព្រោះគេចង់ដឹងថារាងតូចមានប្រត្តិកម្មបែបមិច។
"អីគេ!!?"ថេយ៉ុងងាកខ្វាច់មកសម្លក់មុខនាងថ្លែរខុសពីមុននេះដែលញញឹម
"នាងតាមញ៉ែលោកចនរហូតណា"ជីមីនឃើញថាភ្លើងកំពុងឆេះជីមីនក៏ចាក់សាំងថែម
"យើងដឹងហើយ! ខ្ញុំជាថេយ៉ុងយ៉ាងមិចមានការអី?"គេពើងទ្រូងឆ្លើយជាមួយនាងទាំងទឹកមុខកាចៗរដាក់រដុបនិយាយមិនចង់ត្រូវព្រោះមិនស្គាល់នាងតែឮជីមីនថាសត្រូវបេះដូងក៏ឡែតៗដាក់យកម៉ង។
"ហ្ហឹស!គ្មានអីទេ...ឮថាឈឺទើបចូលមកសួរ"ណាលីនសើច ឫកពាគួរឲ្យអស់សំណើច។
"ជាហើយ អាចការពារប្តីបានហើយ"អុញមិចចាកប្រធានបទចឹង។ ជីមីនឃើញបែបនេះថតផ្ញើរឲ្យជុងគុកមើល គេសើចឡើងហៀរទឹកភ្នែក បាត់ការចងចាំទេតែអារឿងហួងប្តីនេះមួយទុកចិត្តលើគីម ថេយ៉ុងចុះចុះញ៉េញដូចខ្លា។ដូចថាចង់ញ៉េញជាងកាលមិនទាន់បាត់ការចងចាំទៀតហាស~
"ខ្ញុំមិនយល់ថាឯងចង់បានន័យថាមិច?"ណាលីននាងមិនយល់ពីអីដែលរាងតូចចង់់និយាយទេនាងចូលមកសួរនាំបែបធម្មតាមិនគិតថាចូលមករករឿងទេ។

YOU ARE READING
??? ????????????????
Action(???????????????? ???????????????????????????????? ????????????????????? ???????????????????? ????????????? ??????????????????????????????? ?????????????????????? ???????????????????????????????? ??? ??????????????????????) ?? ?????? / ??? ????????