抖阴社区

???????: ??????????????

1.2K 159 7
                                        

៚វិមានចន...

បន្ទប់ខាងលើ____

"ហេតុអីមិនចុះទៅញ៉ាំបាយហ្ហឹម?"មកដល់វិមានក៏រត់ឡើងមករកបណ្តូលចិត្តតែម្តង។មកដល់ឃើញថាអូនអង្គុយមើលទូរទស្សន៍ទាំងមាននំកាន់ជាប់ដៃ។ជុងគុកចូលទៅលើករាងតូចឲ្យអង្គុយលើគាត់សួរនាំ

"មិនស្គាល់អ្នកណាទើបមិនចង់ចុះទៅ"មិនមែនមិនចង់ចុះទៅតែមកពីមិនស្គាល់អ្នកនៅទីនេះទើបខ្ចិល។ព្រោះពេលនេះគេមិនបានចងចាំពួកគេទាំងអស់នោះឯណា

"ម៉ែដោះមានឡើងមកហៅអូនទេ?"ជុងគុក

"គាត់ហៅ តែខ្ញុំបដិសេធគាត់ក៏យកទឹកដោះគោនឹងនំមកឲ្យ"ថេយ៉ុង

"ពួកគេនឹកអូនណាស់យ៉ាងហោចណាស់ក៏ចុះទៅឲ្យពួកគេបានឃើញមុខម្ចាស់តូចដែរ"ជុងគុក

"អ្ហឹម…ចឹងចុះទៅពេលនេះទៅ"គេងាកមកនិយាយជាមួយរាងក្រាស់។ជុងគុកញញឹមមុននឹងលើកពរប្រពន្ធនឹងចង្កេះចុះទៅក្រោម។

មកដល់ខាងក្រោមម៉ែដោះព្រមទាំងអ្នកបម្រើផ្សេងទៀចចូលមកសួរនាំសុខទុក្ខរាងតូចគ្រប់ៗគ្នាជាពិសេសជូអានដែលស្និតនឹងរាងតូចជាងគេនាងយំសស្រាក់សស្រាំ។ រាងតូចឃើញបែបនេះហើយក៏ញញឹមនឹងនិយាយលេងជាមួយពួកនាងៗហូរហែធ្វើឲ្យបុរសជាស្វាមីញញឹមបិទមាត់មិនជិត។

រាងតូចភ្លេចតែការចងចាំទេតែអត្តចរឹកដែលរួសរាយមិនឆ្មើងឆ្មៃនៅតែដដែល។

បន្ទាប់ពីនិយាយគ្នាលេងរួចរាល់ជុងគុកនាំរាងតូចញ៉ាំបាយហើយក៏ជូនទៅមើលសួនផ្កាឡាវែនដឺដែលនៅចំហៀងវិមានពេលនេះគាត់ដាំបន្ថែមច្រើនជាងមុនឆ្ងាយណាស់។ គោលបំណងគាត់ដែលនាំអូនមកនេះគឺចង់រំលឹកខួរក្បាលអូនខ្លះៗឲ្យចងចាំបងវិញ។

_____

   កាត់មកមើលខាងជីនវិញម៉ោងបាយថ្ងៃត្រង់ក៏ចេញមកញ៉ាំជាមួយណាមជូនមិនបាននៅញ៉ាំជាមួយបុគ្គលិកឡើយ។ការញ៉ាំអាហារដូចជាមិនប្រក្រតីសោះព្រោះមុខម្នាក់ៗហាក់តានតឹងណាស់

"ល្មមឈប់ខឹងបងបានហើយជីននី"ណាមជូនលើកដៃច្បិចថ្ពាល់សង្សារតែគេគ្រវាសចេញ។

ចង់ប្រាប់ថាពេលនេះគេជាសង្សារនឹងគ្នាហើយគ្រួសារគីមក៏បានជ្រាបពីរឿងនេះដែរ។ពួកគាត់មិនថាថ្វីឡើយឲ្យតែកូនៗចេះស្រលាញ់គ្នាពួកគាត់ក៏សប្បាយចិត្ត។តែជីននៅតែហៅពួកគាត់អ៊ំដដែល។ងាកមកចូលសាច់រឿងពេលនេះវិញម្តង

??? ????????????????Where stories live. Discover now