抖阴社区

???????: ??????????????????????????

1.2K 161 18
                                        

    ជាច្រើនថ្ងៃបន្ទាប់ទំនាក់ទំនងរាងក្រាស់នឹងរាងតូចកាន់តែប្រសើរឡើងហើយ រាងតូចតែងតែត្រូវរាងក្រាស់មកទទួលយកទៅវិមានគេងជាមួយគ្នាជារាងរាល់ថ្ងៃទើបបង្កើតបានជាភាពស្និតស្នាលជាងមុន។រាងតូចគេព្យាយាមរកនឹករឿងជាច្រើនបន្តិចម្តងៗគេក៏អាចចងចាំបានវិញខ្លះតែមិនទាំងស្រុងតែក៏អាចចាំបានថាគេនិងរាងក្រាស់ស្រលាញ់គ្នា។

ដូចពេលនេះអីចឹងរាងក្រាស់សម្រុកឃ្លាការងាររួចរាល់ក៏ជូនរាងតូចមកលេងរីស៊តដែលសាងសង់រួចនៅកោះជេជូ នឹងបានទៅលេងនៅលើកោះដែលរាងក្រាស់បានទិញទុកសម្រាប់បើកភោជនីយដ្ឋានផ្កាយ៥នោះអ្នកទាំងអស់គ្នាចាំទេ។

ពេលនេះគាត់សម្រេចចិត្តមិនបើកវិញតែធ្វើវីឡានិងដាំផ្កាឡាវេនដឺវិញ។ពេលនេះពួកគេបានមកដល់ហើយរាងតូចសប្បាយចិត្តណាស់នៅតាមផ្លូវញញឹមជាប់រហូត។

   វីឡាកូនកាត់ពណ៌ស្វាយស្រាលមួយខ្នងសង់ឡើងកណ្តាលដីកោះដ៏ធំល្វឹងល្វើយនៅសងខាងមានដាំផ្កាឡាវេនដឺរជាច្រើននឹងមានដើមឈើធំៗសម្រាប់ធ្វើជាម្លប់ទេសភាពជុំវិញផ្ទះជាសមុទ្រ ខ្យល់សមុទ្របក់មកត្រសៀកៗវាពិតជាធ្វើឲ្យយើងអារម្មណ៍ល្អណាស់។

វីឡានេះរាងក្រាស់បានសាងសង់ឡើងមុនពេលដែលរាងតូចឈឺទៅទៀតមកដល់ពេលនេះវារួចរាល់ហើយតាមអីដែលគាត់ចង់បានហើយ អំណោយសម្រាប់ប្រពន្ធបណ្តូលចិត្តជាទីស្នេហា។

គ្រាន់តែម្ចាស់វីឡាមកដល់ក៏មានអ្នកមើលការវ័យកណ្តាលពីរនាក់ជាប្តីប្រពន្ធចេញមកទទួលរាក់ទាក់អ្នកមាននាមជាលោកម្ចាស់យ៉ាងកក់ក្តៅ និងស្នាមញញឹម។

"ស្វាគមន៍លោកម្ចាស់"ពួកគាត់ញញឹមអោនគំនាបស្វាគមន៍រាងក្រាស់

"អ្ហឹម..."រាងក្រាស់គ្រាន់តែគ្រហឹមដើមកទទួលដឹងមុននឹងក្រសោបចង្កេះប្រពន្ធចូលទៅក្នុងវីឡាព្រោះខាងក្រៅក្តៅណាស់។រាងតូចងាកមកញញឹមគួរសមដាក់ពួកគាត់។

ចំណែកហ្វីយកអីវ៉ាន់ចូលមកតាមក្រោយនិងត្រូវទៅចាំទៅទទួលផ្លូវលោកប្រុសយ៉ុនហ្គីនឹងគូរដណ្តឹងផង។

"ជាម្ចាស់តូចឬលោកប្តី គាត់ពិតជាស្រស់ស្អាតខ្លាំងណាស់"ស្រី្តជាប្រពន្ធសួរស្វាមី

??? ????????????????Where stories live. Discover now