« មកវិញហើយមែនទេប្ដីសំម្លាញ់ » អ្នកស្រីអារ៉ូណានិយាយដោយសំម្លេងស្មើរធេងដូចជាគ្មានរឿងអ្វីកើតឡើងចឹងប៉ុន្តែទឹកមុខគាត់មិនមែនដូចជាសំម្លេងទេគឺពោរពេញទៅដោយការខឹងសម្បារ
« បា..បាទបងមកវិញហើយ »
« អូនឮថាបងជំពាក់បំណុលគេមែនទេ » អ្នកស្រីអារ៉ូណានិយាយបណ្ដើរយកដៃច្រតនឹងដៃម្ខាងទៀតធ្វើជាមើលក្រចកហាកដូចជាមិនខ្វល់សោះ
« អូនដឹងហើយមែនទេ ឲបងសុំទោសណាបងគ្មានចេតនាធ្វើឲវាដល់ថ្នាក់នឹងទេ » លោកកាំងក៏រត់ទៅចាប់ដៃប្រពន្ធដែរឈរនៅកាំជណ្ដើរ
« បងគ្មានចេតនាមែនទេ មកដល់ពេលនេះហើយបងនៅមកសុំទោសទៀតលុយក្នុងទូរដែកអូនក៏បងលួចយកទៅទៀតហើយម្ចាស់បំណុលបងគេទុកពេលឲតែ6ខែទេ លុយដល់ទៅរាប់មុឺនដូល្លាបងរកលុយមកពីណាទៅសងគេទាន់ » អ្នកស្រីអារ៉ូណាខឹងណាស់ភ្លេចខ្លួនក៏រុញប្ដីរបស់ខ្លួនធ្លាក់ពីលើកាំជណ្ដើរបាត់ទៅ
« លោកប៉ាៗ នេះអ្នកម៉ាក់ធ្វើអីលោកប៉ានឹងបានជា ប៉ាទៅជាបែបនេះ »
« ប៉ាឯងធ្លាក់ដោយខ្លួនឯងម៉ាក់មិនបានធ្វើទេ » អ្នកស្រីអារ៉ូណានិយាយដូចជាគ្មានរឿងអ្វីកើតឡើងអញ្ជឹង
(ឱមីប្រពន្ធពស់អើយ🥱)« បានហើយប៉ាមិនកើតអ្វីទេឥឡូវយើងគិតរត់ល្អទេ? »
« នេះបងនិយាយស្អីមកបើរត់យើងនឹងខ្លាចជាជនដ៏អាក្រក់មួយហើយ មើលក៏ដឹងដែរថាអាម្ចាស់បំណុលនឹងវាមិនទុកមុខឲយើងទេ »
« បងដឹងតែបើយើងនៅតែបែបនេះយើងក៏មិនដឹងរកលុយមកពីណាដែរ ហើយចុះឯណាកូនយ៉ុននោះ » លោកកាំងដែរមិនដឹងថាកូនខ្លួនត្រូវគេចាប់ទៅក៏សួរមនុស្សក្នុងដោយងឿងឆ្ងល់
« ត្រូវគេចាប់ទៅបាត់ហើយបើបងចង់បានកូនបងមកវិញនោះយកលុយទៅសងគេឲអស់ទៅ »
[ ភូមិគ្រះរបស់ មីន យ៉ុនហ្គី ]
រាងកាយតូចដែរកំពុងនឹងគេងលង់លក់យ៉ាងស្រួលក៏មានពន្លឺព្រះអាទិត្យជះចូលមកតាមបង្អួចដ៏តូចធ្វើត្របកភ្នែកតូចចាប់ផ្ដើមបើកព្រឹមៗដោយខ្លួននៅគេងនៅឡើយរនាងក៏បង្វែរខ្លួនទៅរកនាឡិកាដែរនៅលើតុនោះមើលម៉ោងក៏ម៉ោង7:30ទៅហើយធ្វើឲនាងភ័យជាខ្លះក៏ប្រញាប់យកកន្សែងចូលបន្ទប់ទឹកឡើងលឿន។

YOU ARE READING
????????????????????????
Action?????????????????????????????????????????? ?????????????????????????????????? ???????????????????????????????????? ????????????????????????????????????????????????? ?????????????????????????????????.... ??? ????????&???...
?????
Start from the beginning