抖阴社区

                                    

« លោកប្រុសអញ្ជើញពិសាអហារពេលព្រឹកសិនទៅ »

« ខ្ញុំមិនបាននៅញាំទេ!!ហើយឯណានាងកូនបំណុលនោះថេអូ? »

« អ៎...គឺនោះចាហ្វាយ »ថេអូចង្អុលទៅនាងព្រោះក៏ក្រលេកទៅក៏ឃើញកំពុងតែដើរមកហើយ

« ថេអូបានប្រាប់ហើយមែនទេថានាងត្រូវងើបម៉ោងប៉ុន្មាន? » យ៉ុនហ្គីនិយាយទៅកាន់រាងកាយតូចដែរឈរអោនមុខចុះនោះដោយសម្លេងត្រជាក់ស្រេបទឹកមុខបង្ហាញឲឃេីញពីភាពកំណាចមុននឹងបោះជំហានដើរទៅរកនាង

« ឲខ្ញុំ...ខ្ញុំសុំទោសដោយសារតែខ្ញុំអស់កំម្លាំងពេកទើបងើបយឺត » ជីយ៉ុននិយាយទាំងត្រដាស់ត្រដួសដោយទឹកមុខស្លេកស្លាំងភ័យខ្លាចនឹងគេធ្វើបាប

« ខ្ញុំប្រាប់នាងទៅចុះអ្នកដែរធ្វើឲខ្ញុំឮពាក្យថាសុំទោសគឺជៀសមិនផុសពីស្លាប់ទេនាងឮទេៗ » យ៉ុនហ្គីក៏បានដើរទៅច្របាច់មាត់នាងនិយាយដោយកំណាចធ្វើឲរាងកាយនាងតូចញ័រទទ្រើកដល់ថ្នាក់ហ៊ាទឹកភ្នែកមកដោយមិនហ៊ាននិយាយអ្វីទៀត

« ចាហ្វាយ ទំនិញនាំចូលហើយយើងឆាប់ទៅៗចាហ្វាយ »

« ចាត់ទុកថានាងសំណាងហើយដែរខ្ញុំមិនសំម្លាប់នោះ តែបើមានលើកទី២ក៏មិនគិតដែរថាប៉ានាងបានឃើញមុខទៀតឬក៏អត់នោះ ហឺស » យ៉ុនហ្គីនិយាយដោយទឹកមុខកំណាចដែរធ្វើឲនាងខ្លាចរឹតតែខ្លាំងគេក៏បានប្រលែងនាងចោលមួយទំហឹងធ្វើឲរាងកាយតូចត្រូវដួលទៅលើឥតមួួយទំហឹង

« នាងតូចក្រោកឡើងមកអ៊ុំជួយ »អ៊ុំឈូឃើញនាងបែបនេះក៏រត់ទៅជួយភ្លាមព្រោះចិត្តចង់ជួយតាំងពីដំបូងមកម្លេះតែបើហ៊ានជួយគាត់ក៏ត្រូវទោសដូចគ្នា

[ ក្លឹបហ្គោឌិនហាវ ]

នេះគឺជាក្លឹបរបស់លោកមីន យ៉ុនហ្គីនិយាយឲចំទៅក្លឹបនេះគឺជាកន្លែងចំណងចំណូលចិត្តរបស់ប្រុសៗតែម្ដងហើយក៏ធំជាងគេក្នុងទីក្រុងស៊េអ៊ូលនេះដែរ ស្រីដែរធ្វើការនៅទីនេះម្នាក់ៗមានរូបរាងដូចជាទេពធីតាយ៉ាងអញ្ជឹង ។គ្រាន់តែឃើញចាហ្វាយចុះពីលើឡានភ្លាមម្នាក់ក៏រហ័សសម្រួលឥរិយាបទងើបឈរគោរពចាហ្វាយខ្លួន។

« ចាហ្វាយមកហើយធ្វើខ្លួនឲស្រួលបួលណាកូនៗ »ស៊ូសុីដែរជាមេការចាត់ចែងក្នុងក្លឹបរបស់យ៉ុនហ្គីក៏បញ្ជារឲក្មេងស្រីៗងើបឈរដើម្បីស្វាគមន៍ចាហ្វាយ

បន្ទាប់ពីស្វាគមន៍ចាហ្វាយខ្លួនរួចហើយអ្នកចាត់ការក្នុងខ្លឹបនោះក៏ប្រាប់ថាក្មេងស្រីណាដែរទើបនឹងនាំចូលថ្មីរីឯយ៉ុនហ្គីវិញក៏អង្គុយដាក់ជើងនៅលើតុដោយសម្លឹងមើលក្មេងស្រីម្នាក់ម្ដងៗ។

« ចាហ្វាយចា៎ អូននីទើបនឹងចូលថ្មីខ្ញុំបានឲប្អូនរៀនខាងមើលភ្ញៀវនឹងអ្វីផ្សេងទៀតអស់ហើយ បើតាមខ្ញុំគិតថានាងអាចចូលមកបម្រើភ្ញៀវបានហើយ » ស៊ូសុីក៏រៀបរាប់ក្មេងស្រីៗដែរទើបនឹងចូលម្ដងម្នាក់ប៉ុន្តែរាងក្រាស់ក៏គ្មានអ្វីត្រូវនិយាយក៏ត្រឹមតែងក់ក្បាលយល់ស្របតែប៉ុណ្ណោះ

« អស់ហើយមែនទេ »

« ចា៎ ចាហ្វាយ » ស៊ូសុីក៏អោនគំនាបបន្តិច

« តោះថេអូ ទៅលេងលោកអ៊ុំម្ចាស់បំណុលជាមួយយើង »យ៉ុនហ្គីក្រោកឈរឡេីងនិយាយទៅកាន់មនុស្សជំនិតរបស់គេដោយសម្លេងត្រជាក់ស្រេបទឹកមុខបង្ហាញឲឃេីញពីភាពកំណាចមុននឹងបោះជំហ៊ានដេីរចេញទៅដោយឫកពាឆ្មេីងឆ្មៃ។

« បាទ ចាហ្វាយចាំខ្ញុំទៅត្រៀមឡានសិន » ថេអូមិនដេញដោយសួរច្រើនព្រោះគេដឹងថាជានរណាក៏ប្រញាប់រត់ទៅត្រៀមឡានឲចាហ្វាយខ្លួន

មីន យ៉ុនហ្គី x កាំង ជីយ៉ុន
ស្រឡាញ់អ្នកអាន🤧💜
កុំភ្លេចខមិនប្រាប់ពីសាច់រឿងផង😗
សុំទោសចំពោះកន្លែងខ្វះខាត
•អ៊ុននី•

???????????????????????? Where stories live. Discover now