"ហឹម..."រាងតូចងាកមុខទៅម្ខាង គេមិនចង់ទុកxiao zhanចោលហើយក៏មិនចង់ទៅទីនោះ
ពួកគេប្រើរយៈពេលជាង40នាទីទើបទៅដល់ទីនោះ មុនពេលជិះចូលទៅទីនោះមេឃងងឹតមិនខ្លាំងទេ តែពេលដែលជិះចូលតាមផ្លូវទៅទីនោះគឺងងឹតដូចម៉ោង12យប់ ហើយមានពន្លឺតូចៗហោះកាត់ទីនោះ ជាពិសេស...ពួកគេមានអារម្មណ៌ថាមានក្រសែភ្នែកជាច្រើនគូសម្លឹងមើលមកពួកគេចេញពីទីងងឹតនៅក្បែរនោះ
"Xiao zhan....ទៅវិញទៅហី?យើងខ្លាចណាស់....យើងមានអារម្មណ៌ថាកាន់តែគ្រោះថ្នាក់ហើយ..."jiyang
"បន្តិចទៀតទៅដល់ហើយ!ឯងទ្រាំសិនទៅ!"xiao zhan
"ហឹម...."jiyang
រាងតូចក៏ចាក់ចម្រៀងបន្លប់ភាពភ័យខ្លាចរបស់មិត្តខ្លួន គិតថាគេមិនខ្លាចមែនទេ?គេក៏ខ្លាចដែរ!គ្រាន់តែមិនបញ្ចេញចេញមក!ចង់ធ្វើឲ្យខ្លួនឯងក្លាហាន!
ដូចអ្វីដែលបាននិយាយ នៅពេលដែលមានចម្រៀងលាន់ឮសន្ធឹងពេញក្នុងឡាន អាចធ្វើឲ្យចិត្តអ្នកដែលភ័យខ្លាចចាប់ផ្ដើមរលុបបន្តិចម្ដងៗ
បន្តិចក្រោយមកពីគេក៏ទៅដល់
Xiao zhanចុះពីលើឡាន ឯjiyangក៏ចុះដូចគ្នា
"អេ...ចុះមកធ្វើអី?ទៅវិញទៅ!"xiao zhan
"មិនអីទេ!យើងមិនអាចឲ្យឯងនៅតែឯងនោះទេ!ជាមិត្តនឹងគ្នាត្រូវតែជួយគ្នាទៅវិញទៅមកអញ្ចឹងហើយ!"jiyangអូសដៃxiao zhanសំដៅទៅក្នុងវិមាន
តុកៗ....
ដៃស្ដើងដូចមនុស្សស្រីលើកគោះទ្វារនោះ តែគ្មានអ្នកបើកនោះទេ
ខ្យល់ចាប់ផ្ដើមបក់មកខ្លាំងខុសពីធម្មតា ធ្វើឲ្យអ្នកដែលឆាប់ខ្លាចព្រឺឆ្អឹងខ្នង
Jiyangតោងអាវxiao zhanពីក្រោយញ័រខ្លួនតិចៗ អំបិញមិញអាចដើរនាំមុខបាន តែគ្រាន់តែឈរនៅខាងមុខទ្វារភ្លាមគឺខ្លាចបាត់ទៅហើយទើបរត់មកក្រោយខ្នងxiao zhanវិញម្ដង
ក្រាក.....
ទ្វារធំបើកខ្លួនឯងបង្ហាញនូវខាងក្នុងវិមានដែលខ្មៅងងឹត
"ឆុយយក្សអើយ!!!!អត់មានអ្នកបើកផងមិចក៏ទ្វារនេះអាចបើកបាន??xiao zhan!!!ចាំផង!!!"រវល់តែនិយាយxiao zhanក៏ដើរចូលមុនដោយមិនភ្លេចបើកភ្លើងទូរសព្ទ ឯjiyangប្រញាប់រត់ចូលទៅតាមxiao zhan

?????5:??????
Start from the beginning