គ្រាំង....
ទ្វារធំក៏បានបិត ធ្វើឲ្យអ្នកទាំង2ងាកទៅមើល
Xiao zhanបែរមកមុខវិញហើយដើរនាំផ្លូវដល់មិត្តរបស់ខ្លួន
ពួកគេចេះតែដើរៗមិនដឹងផ្លូវព្រោះវិមាននេះធំហួសជាងអ្វីដែលគិតហើយងងឹតទៀតទើបពិបាកក្នុងការធ្វើដំណើរ
រាងតូចបញ្ចាំងលើផ្ទាំងរូបថតដែលតម្រៀបជាជួរ..គេសឹងតែទម្លាក់ទូរសព្ទចោលនិងស្រែកឲ្យផ្អើលវិមានទៅហើយ....មានសុទ្ធតែរូបរបស់រាងក្រាស់ពាក់របាំងមុខ អ្វីដែលរន្ធត់ខ្លាំងនោះគឺការធ្វើទារុណកម្មមនុស្សដែលមាននៅក្នុងរូបថត ហើយក៏មានរូបសាកសពទៀតផង
"យើង...យើងថាហើយ!!!!មិនខុសនោះទេ!គេពិតជាមនុស្សវិកលចរឹកពិតមែន!អាយ.....!!!!!"ស្រាប់តែពេលនោះក៏មានអ្វីម៉្យាងចាប់ទាញjiyangចេញពីxiao zhanទៅរកទីងងឹត
"Jiyang!!!!"រាងតូចប្រញាប់រត់ដេញតាមរកមិត្តរបស់ខ្លួន
តឹបៗ......
ត្រឹមតែមួយភ្លេតក៏បាត់ស្រមោលjiyangឲ្យឆឹង នៅពេលដែលរត់មកដល់ជាន់ខាងលើមុខបន្ទប់ដែលមានទ្វារធំសម្បូរទៅដោយក្បូរក្បាច់រចនានៅខាងមុខទ្វារក៏ឮសម្លេងអ្វីម៉្យាងចេញពីទីនោះ
ស្ដាប់ទៅដូចជាសម្លេងរបស់មនុស្សប្រុសនិងមនុស្សស្រី
"ហ៊ឹម...."គេអើតមើលតាមចន្លោះទ្វា តែមិនឃើញអ្វីនោះទេ!ព្រោះវាងងឹត ឬខ្មោចលង????
ជើងបម្រុងនឹងបោះជំហ៊ានឈានចាកចេញហើយ តែទ្វារក៏របើកនិងមានដៃមាំក្រាស់ចាប់អូសគេចូលទៅក្នុងនោះបិតទ្វារឮសូរតែគ្រាំង
ព្រូស....
រាងតូចដួលទៅលើឥដ្ឋតែម្ដងទៅ
ក្រឹប.....
ភ្លើងទានជាច្រើនចាប់ផ្ដើមដុតបំភ្លឺទីនោះ ពេលងាកទៅមើលខាងលើគ្រែក៏ឃើញរាងអាក្រាតរបស់មនុស្សស្រីម្នាក់អង្គុយរងចាំឲ្យរាងក្រាស់បន្តសកម្មភាពអំបាញ់មិញ
ឯអ្នកដែលអង្គុយលើកៅអីបែរមុខពីរាងតូចគឺកងទាក់ខ្លាជក់បារីនិងសម្លឹងមើលទៅបង្អួច(ពេលកំពុងតែមានអីៗជាមួយនឹងស្រីម្នាក់នោះ គឺyiboពាក់ខោអាវដដែល គ្រាន់តែរូតខោចេញតែប៉ុណ្ណោះ!ឥឡូវគេសម្រួលឲ្យត្រឹមត្រូវវិញហើយ!)

?????5:??????
Start from the beginning