抖阴社区

                                    

«នេះលោកប៉ាចង់លេងស្អីទៀតហើយ ខ្ញុំមិនរៀបការទេ»Jungkook ស្រែកឡើងតវ៉ាមិន សុខៗចិត្តបើឲរៀបការម៉េចនិងព្រមទៅបើមិនទាន់អស់សប្បាយនិងភាពនៅកម្លោះផងរបស់គេផងយ៉ាងណាក៏មិនព្រមដាច់ខាត

«វាជាសន្យាដែលយើងជាប់មាត់ជាមួយលោកគីមហើយ»Mr.Jeon

«តែគេជាប្រុសប៉ាមិនខ្មាស់គេទេហេ៎បើគេដឹងនោះថាកូនលោកJeonស្រលាញ់ប្រុស»Jungkook និយាយទាំងហួសចិត្ត ស្អី?? ឲរៀបការជាមួយប្រុសចឹងហេសនេះលេងសើចពេកទេដឹងបើស្រីគេក៏មិនថាដែលនេះជាប្រុសណា នាយទទួលមិនបាទេដែលមករៀបការនិងប្រុសដូចគ្នានោះ

«ហើយ ឯងទៅខ្វល់ធ្វើអីនិងពាក្យសម្ដីមនុស្សអស់នោះ»Mr Jeon

«បើខ្ញុំមិនរៀបការលោកប៉ាគិតយ៉ាងម៉េច ??»Jungkookនាយលើកសំណួរសួរឡើងព្រោះប៉ារបស់គេមិនអាចធ្វើអីគេបានទេ

«គ្រឿងញៀន អាវុធខុសច្បាប់ លុយកង្វក់ គ្រប់គ្រាន់ឬនៅ>>Mr Jeonនិយាយឡើងទាំងញញឹមសមចិត្តព្រោះតែឃើញគេមិនអាចធ្វើអ្វីបានទៀត ស្មានតែគាត់មិនដឹងឬថាកូនគាត់ជាពពួកបាតសង្គម

« នេះលោកប៉ាគំម្រាមខ្ញុំហេ៎ បើលោកប៉ាធ្វើបែបនេះទៅហើយខ្ញុំការក៏បាន»Jungkook ថាហើយក៏បោះជំហានទៅយ៉ាងលឿនសម្ដៅទៅឡានខ្មៅនៅមុខភូមិគ្រឹះ

«ចាហ្វាយចង់ទៅណាដែល??»woon ងាកក្រោយមកងាកសួរចាហ្វាយ

«ទៅClub មិត្តយើងទៅ>>Jungkook

    បន្ទាប់ពីឮរាងក្រារាស់និយាយវ៉ុនដែលជាជំនិតក៏បើកឡានទៅclubតាមបង្គាប់បញ្ជាអ្នកជាចាហ្វាយមិនហ៊ានសួរនាំច្រើនព្រោះទឹកមុខចាហ្វាយខ្លួនបែបអាចសម្លាប់មនុស្សដូច្នេះមិនហ៊ានសួរនាំច្រើនខ្លាចនាំទុកដល់ខ្លួន

Skip

ភូមិគ្រឹះKim

    នៅខាងក្រៅភូមិគ្រឹះមានទីធ្លាធំទូលាយមើលក៏ដឹងថាភូមិគ្រឹះមួយនេះធំប៉ុនណ្ណាព្រោះគ្រាន់តែរបងផ្ទះមកដល់ខាក្នុងក៏ចំណាយពេល10នាទីដែលមានសួនផ្កាអមនៅក្នុងភូមិគ្រឹះ សម្លេងទាស់ទែងគ្នាបានបន្លឺឡើងពីក្នុងភូមិគ្រឹះ

« ថាម៉េចរៀបការ!! នេះកូនស្ដាប់ច្រឡំមែនទេ??»រាងល្អិត និយាយទាំងភ្ងាក់ផ្អើលហាក់ស្លើរនិងពាក្យដែលជាម្ដាយនិយាយអម្បិញមិញ នេះចាប់បង្ខំច្បាស់ណាស់

« មែនហើយកូនស្ដាប់មិនខុសទេ»Mrs Kim

« ទេ! កូនមិនរៀបការទេលោកប៉ាជួយនិយាយឲកូនតិចមើល »កម្លោះតូចរាងល្អិតKim Taeyungរត់ទៅសុំជំនួយពីឪពុក

«ថេហា៎ ប៉ាថាកូនស្ដាប់តាមម៉ាក់កូនទៅ»Mr kim និយាយឡើងមិនមែនគាត់មិនចង់ជួយទេហើយក៏មិនចង់បង្ខំកូនដែលប៉ុន្តែក៏មិបអាចជំទាស់និងប្រពន្ធដែល

«នេះលោកប៉ាអ្នកម៉ាក់លែងស្រលាញ់កូនហើយមែនទេទើបបង្ខំកូនរៀបការ និងមនុស្សមិនដែលស្រឡាញ់គ្នា មិនដែលទាំងស្គាល់គ្នា>>Taeyung ប្រកែកដោយលើកហេតុផល មែនហើយមនុស្សមិនស្រលាញ់គ្នាផងឲមករៀបការហើយជាមួយគ្នាហើយរស់នៅមានក្ដីសុខដែលហេស

«រៀបការហើយគង់តែស្រលាញ់គ្នាទេ»mrs kim និយាយឡើងធម្មតាប៉ុន្ដែរាងតូស្ទើរតែធ្លាក់ថ្លើមហើយ រៀបការហើយគង់តែស្រលាញ់គ្នាមែនទេ នេះមិនមានរឿងភាគនោះទេ

«បានការក៏ការអ្នកម៉ាក់សប្បាយចិត្តហើយមែនទេ ហឹុស!រាងតូចថាហើយក៏រត់ទៅពួនយំក្នុងបន្ទប់បាត់

«បងឃើញទេបងតាមចិត្តកូនពេករហូតដល់បានចិត្តហើយ »Mrs kim ងាកមកសម្លក់ប្ដី

«បងមិនបានតាមចិត្តគេទេ គេធំហើយចង់ឲបងនៅប្រដៅដូចក្មេងទៀតមិនបានទេ អូនក៏មិនគួរបង្ខំកូនដែល»Mr kimក្រវីក្បាលបន្តិចក៏ដើរចូលបន្ទប់សម្រាកបាត់ទៅ

TO BECONTINUE

?????????????????????????? ( Complete ?)Where stories live. Discover now