抖阴社区

PART 4 : ?????????????

Start from the beginning
                                    

" កុំមកស្រែក...ចង់មើលទៀតមែនទេ " JK

" អាយយ...អត់ទេ! អាឆ្គួតយើងខ្ពើមមើល " Tae និយាយ ហើយក៏រត់ចេញទៅក្រៅបាត់មនុស្សស្អីនេះអាក្រក់ឫកណាស់ គ្រាន់តែស្លៀកពាក់សិនហើយចាំដេកទៅវាស្លាប់ ឬយ៉ាងមេចមិនគួរណាមកហៅគេសោះ ( ហុហុ >< )

នាយក្រាស់ចុះមកខាងក្រោមទាំងញញឹមចុងមាត់ហើយ ដៀងទៅមើលរាងតូចទៀតផង តែមិនបាននិយាយអីនោះ ទេពួកគេស្ងាត់រៀងខ្លួនហើយញាំអាហារយ៉ាងស្ងៀមស្ងាត់

" ថេយ៍ហា៎...ថ្ងៃនេះត្រូវទៅជួយលោកតាណាមិនឲ្យទៅ លេងទេ " Mrs.Kim បើមិននិយាយទេប្រាកដណាស់ថា នឹងទៅលេងវល់ពេញនឹងទៀតហើយ

" ដឹងហើយម៉ាក់... " Tae ងក់ក្បាលតិចៗរួចក៏ដើរទៅជាមួយនឹងរាងក្រាស់តែមិនបាននិយាយគ្នាទេខ្លាចឈ្លោះ ទៀតគេមិនចង់មានរឿង

នៅតាមផ្លូវរាងតូចដើរបណ្ដើរញាំនំបណ្ដើរថែមទាំងច្រៀង លេងទៀត ដើរផងលេងផងឡើងនាយធុញទៅហើយបើ ច្រៀងវិញមិនដឹងជាស្អីទេឡើងវល់ស្ដាប់មិនបានសោះ...

" ល្មមឈប់ច្រៀងហើយយើងថ្លង់ " JK

" ហឹម! ថ្លង់ហ៎? មិនខ្វល់ទេ...ឡាៗ...ហាៗ... " Tae នៅមិន ខ្វល់នៅតែបន្តស្រែកពេញនឹងមានអាលោតផង រាំផង ហក់ ចុះឡើងមើលហើយចង់ខ្យល់ចាប់ មកជាមួយរាងតូចដូចមក ជាមួយក្មេង4,5ឆ្នាំចឹង ><

" អេ~ លោក! គេកំពុងធ្វើអីនឹង " Tae ដើរសុខៗក៏បាន ឃើញគូស្នេហ៏មួយគូកំពុងតែសាសងគ្នាមានអាថើបផងអី ផងហើយលេងមកញ៉ែគ្នាកណ្ដាលវាលចឹងម៉ងលោកព្រះ...

" គេមកអង្គុយលេង " JK ដឹងថារាងតូចដូចក្មេងមិនសូវជា យល់ពីរឿងនេះទេក៏មិនប្រាប់តាមត្រង់ទេខ្លាចសួរនាំច្រើន

" មកអង្គុយតែ2នាក់នឹងទេ? ហើយចាំបាច់មកលាក់ៗចឹងធ្វើអី? នៅមានថើបទៀត " Tae សម្លឹងមើលគូនោះហើយ នៅឆ្លៀតសង្កេតទៀតដូចចេះចង់ដឹងដល់ហើយ

ឯងចង់ដឹងធ្វើអី? រឿងគេទេ " JK និយាយហើយក៏ដើរបន្ត ទៅមុខទៀតតែរាងតូចបានឈរមើលហើយក៏រត់មករក នាយមុខនឹងដឹងតែឆ្ងល់ទៀតហើយ...

" លោកសួរមួយបានទេ " Tae នាយក៏ងក់ក្បាលហើយដើរទៅមុខបន្តរហូតនឹង

" ហេតុអីគេចាំបាច់ថើបមាត់គ្នាដែល " Tae លឺហើយនាយសឹងតែរកចម្លើយមិនបានមកសួរអីបែបនេះអ្នកណាក៏ គេអាចយល់ដែលតែរាងតូចវិញបែរជាមកសួរធ្វើជាមិនដឹង

" គេថើបរាក់ទាក់គ្នាឯងចង់ដឹងធ្វើអី " JK សម្រេចឆ្លើយចឹង ទៅមិនចង់រៀបរាប់ច្រើនខ្លាចវែងឆ្ងាយទៀតនាយខ្ជិលបក ស្រាយណាស់ ><

" អរ~ រាក់ទាក់គ្នាថើបមាត់និងមាត់នឹងហេ៎ស " Tae សួរ ទាំងមុខមង់ៗដាក់នាយក្រាស់ដូចជាចង់ដឹងណាស់ ><

" នឹងហើយ! តែមិនមែនចេះតែថើបនោះទេ " JK

" ហើយចុះហេតុអីមនុស្សប្រុសចាំបាច់ត្រូវយកប្រពន្ធដែល នោះ? លោកដឹងទេ " Tae គិតថាអស់សំណួរហើយតែ មានណានៅសួរទៀតហើយសំណួរនេះគេឆ្ងល់មកយូរ ហើយគ្មានអ្នកណាឆ្លើយបានសោះ

" យកប្រពន្ធមកដឹងថាស្រួលទេ " JK រាងតូចចងចិញ្ចើមកាន់តែមិនយល់ទៀតហើយស្រួលយ៉ាងមេចទៅ

" ស្រួលយ៉ាងមេចទៅ? " Tae ចងចិញ្ចើមមិនយល់នេះ មានន័យយ៉ាងមេចទៅរាងតូចចង់ឲ្យបកស្រាយឲ្យស្ដាប់ឲ្យ បានគេងាយស្រួលនឹងយល់សាច់ការខ្លះ

" នេះឯងជាក្មេងឬយ៉ាងមេចបានមិនដឹងអីសោះ " JK មិន យល់ទេរាងតូចមើលទៅក៏ល្មមនឹងយល់ច្រើនដែលតែបែរ ជាមកសួរនាំគេដូចមនុស្សមិនដឹងអីសោះចឹង...

" មកពីខ្ញុំមិនដឹង! លោកតាថាបើខ្ញុំយកប្រពន្ធបាននោះគាត់ ជឿថាខ្ញុំធំហើយ " Tae

" ហិហិ...មុខឯងនេះណាយកប្ដីសមជាង " JK និយាយហើយក៏ដើរទៅបន្តទៀតរាងតូចក៏រត់ទៅតាមដើម្បីសួរបន្ត

" មេចក៏ចឹង? ខ្ញុំមិនមែនស្រី " Tae

" មកពីឯងមិនសមនៅលើគេទេ...បើនៅក្រោមគេមើលទៅ វាសមជាងណា " JK សើចបន្តិចហើយក៏ដើរមករកលោកតាដែលឈរចាំពួកគេ រាងតូចនៅតែមិនយល់ក៏សម្រេចចិត្ត ថាលែងសួរទៀតហើយកាន់តែសួរកាន់តែឆ្ងល់ >< តែបើ កូនឯងសួរប្រយ័ត្នគេធ្វើឲ្យលែងឆ្ងល់ទៅ...



[ TO BE CONTINUED ]
>< PICH ><

???????????????????? ( Completed?? )Where stories live. Discover now