抖阴社区

?????14:??????????????????

Start from the beginning
                                    

ឌឹបៗ....

គេចាប់ទាត់ធាក់នាងលែងប្រណីរហូតដល់រាងកាយមេធ្មប់ប្រឡាក់សុទ្ធតែឈាមស្រោបពេញរ៉ូបនិងរាងកាយ Yiboហក់ទាត់មេធ្មប់ធ្វើឲ្យនាងខ្ទាចទៅម្ខាង រាងក្រាស់ប្រើយុទ្ធសិល្ប៍បាញ់សម្លាប់ក្អែកនៅលើស្មារបស់នាង

វឹប....

រាងសង្ហារសង្រ្កប់លើរាងកាយរបស់នាងហើយលើកដាវឡើង

ឌឹប.....

បម្រុងនឹងចាក់នាង តែនាងបែរជារលាយបាត់ខ្លួនលែងមានវត្តមាននៅទីនោះ

នាយប្រើក្រសែភ្នែកមុតសម្លឹងមើលទៅខាងក្រៅតាមចុងកន្ទុយភ្នែកប៉ះទៅនឹងស្រមោលរបស់មេធ្មប់ដែលហោះចេញទៅ

អំឡុងពេលនោះសត្វចម្លែកធំមួយត្រដាងស្លាបហោះចំកណ្ដាលព្រះចន្ទដែលជាសត្វxiao zhanបានឃើញនៅយប់នោះ

សត្វនោះមានរូបរាងស្រដៀងនឹងឆ្អឹងខ្មោច ឯស្លាបទាំងគូធំៗប្រវែងប្រហែលជា2ម៉ែត្រ វាហោះទៅតាមមេធ្មប់តាមបញ្ជារបស់yibo

កែវភ្នែកទាំងគូរបស់yiboប្រែជាក្រហមលាយខ្មៅសម្លឹងមកមើលឆ្នាំងស្លដ៏ធំមួយនោះ

បបូរមាត់ចាប់ផ្ដើមញ័របន្តិចម្ដងៗ ទ្រូងខាងឆ្វេងចាប់ផ្ដើមណែនពិបាកនឹងដកដង្ហើមរកថាស្ដីលែងត្រូវ ដៃដែលកាន់ដាវត្រូវទម្លាក់ចោលទៅក្រោម ជើងទាំងគូបោះជំហ៊ានទៅទីនោះរហូតដល់ឆ្នាំងស្លដ៏ធំមួយនោះ

Xiao zhanនៅក្នុងនេះមែនទេ???គេស្លាប់ហើយ!!!តើឲ្យនាយគិតបែបណាបន្ត????

"អ្ហាយ!!!!!!!!!!!!!!!!!!"

ប្រាវ......

រាងក្រាស់ស្រែកទាំងក្ដីឈឺផ្សារ នាយចាប់លើកបោះឆ្នាំងស្លមួយនោះចោលធ្វើឲ្យវាក្រពុបពេញផ្ទះរបស់មេធ្មប់

ទឹកក្នុងឆ្នាំងចាប់ផ្ដើមហៀរចេញមករំលាយផ្ទះមេធ្មប់លើកលែងតែរាងក្រាស់ដែលមិនអាចរំលាយបាន

ឌឹបៗៗ....

"អឹក....ហឹក....!!!!!!!"នាយលើកដៃដាល់ឥដ្ឋខ្លាំងៗរហូតដល់ចេញឈាមសឹងតែបាក់ឆ្អឹងដៃ ហេតុអីគ្រាន់តែមនុស្សសំខាន់ម្នាក់នាយការពារមិនបានបែបនេះ???សមជាwang yiboដែរទេ????

??????????????????? [18+](???)Where stories live. Discover now