"គាត់ជាប្រុសសង្ហារនោះអី!មិនមើលទេឬ?សូម្បីតែមុខជាំក៏នៅតែសង្ហារ តិចទៀតទៅបង្ហាញម៉ូតហើយ!"haoxuan
"អាតាណើប!"yibo
"ខ្ញុំនិយាយអីខុសឬ???"haoxuan
"មោះកុំឈ្លោះគ្នា...មើលចុះឈាមហូរចេញមកទៀតហើយ!"រាងស្ដើងនិយាយស្របពេលឃើញឈាមហូរប្រលាក់បង់រុំរបួសនិងប្រលាក់ដល់អាវរបស់រាងក្រាស់ដូចគ្នា
"មិនអីនោះទេ!ពេលនេះជាពេលអីហើយ?"yibo
"បើលោកចងខ្សែរភ្នែកបែបនេះមិចនឹងអាចមើលឃើញបានទៅ!មេឃបើកថ្ងៃឡើងជះពន្លឺចូលមកចាំងភ្នែកខ្ញុំហើយ"xiao zhanបម្រុងនឹងយកដៃទៅស្រាយខ្សែរដែលចងភ្នែកនាយចេញ តែនាងបែរជាងាកមុខទៅម្ខាងមិនឲ្យគេប៉ះខ្សែរ
"សុំទោស..."នាយទម្លាក់ទឹកមុខចុះបន្តិចជាហេតុធ្វើឲ្យរាងស្ដើងមានចម្ងល់
"ភ្នែកគាត់មិនអាចមើលមិនឃើញនោះទេទើបគាត់សួរ..."haoxuan
"ពិតមែនឬ???"រាងតូចសឹងមិនជឿនឹងពាក្យដែលរាងសង្ហារនិយាយ
"បោកឯងធ្វើអី?បើសិនជាគាត់មើលឃើញគាត់ចាំបាច់អីត្រូវចងខ្សែរបែបនេះ?"haoxuan
"សុំទោសផងដែលមុននេះខ្ញុំខ្វះការគួរសម!លោកបានការពារខ្ញុំ....ខ្ញុំនឹងមើលថែលោកដើម្បីអរគុណដល់លោក!"xiao zhan
"មិនបាច់លំបាកដល់ឯងនោះទេ!យើងអាចមើលថែខ្លួនឯងបាន!"yiboយកដៃច្រត់គ្រែបម្រុងនឹងក្រោកចេញតែក៏ត្រូវដួលទៅវិញព្រោះរបួសចេញឈាមកាន់តែខ្លាំង
"មើលថែស្អីបើក្រោកមិនចង់ទាំងរួចផង!"រាងតូចថាឲ្យរាងក្រាស់
"ខ្ញុំទៅហៅគ្រូពេទ្យសិន!"ថារួចhaoxuanក៏ចេញទៅក្រៅ
បន្តិចក្រោយមកគ្រូពេទ្យក៏មកដល់ហើយពិនិត្យដល់រាងក្រាស់ គាត់ក៏បានឲ្យបង់រុំថ្មីដោយឲ្យxiao zhanចាត់ការរឿងដោះសម្លៀកបំពាក់និងប្ដូរបង់រុំរបួស
"ខ្ញុំទៅទិញអាហារសម្រាប់អ្នកទាំង2!"ដោយមិនចង់រំខាន haoxuanក៏ធ្វើពុតជាទៅទិញអាហារ
គេប្រញាប់ចេញទៅក្រៅម្ដងទៀត តាមពិតទៅគេមិនបានទៅណានោះទេគឺតេហៅjiyangដើម្បីមកលួចមើលសកម្មភាពអ្នកទាំង2តាមចន្លោះប្រហោងទ្វារតូចមួយនៅខាងក្រៅ

?????19:??????????
Start from the beginning