"ខ្ញុំជួយដោះឲ្យលោក!"xiao zhanបម្រុងនឹងដោះលេវអាវរបស់នាយតែនាយចាប់យកដៃខ្ទប់រាងកាយរបស់គេមិនឲ្យxiao zhanប៉ះពាល់
"???"xiao zhan
"កុំអី!ទុកឲ្យយើងប្ដូរខ្លួនឯង...."yibo
"អីយ៉ា..ចិត្តច្រើនម្លេសគ្រាន់តែជួយដូរឲ្យលោកសោះ!ឲ្យលឿនឡើង!ប្រយ័ត្នហូរឈាមកាន់តែខ្លាំង!"xiao zhan
"ទេ!"yiboនៅតែមិនព្រម
"ឬលោកអៀន?????"xiao zhan
"មិចនឹងអាចទៅ!"yibo
"ប្រុសដូចគ្នាសោះអៀនអីទេស៎!"xiao zhan
"មិនបានអៀននោះទេ!"រាងក្រាស់ប្រកែកទាំងមុខក្រហម
"ហឺយ...មានតែវិធីនេះ!"ថារួចរាងតូចក៏ឡើងពីលើរាងក្រាស់ហើយចាប់ដោះអាវនាយ
Yiboនៅតែចចេស គេមិនព្រមឲ្យរាងតូចប្ដូរឲ្យគេនោះទេ អាចថាគេខានឲ្យអ្នកដទៃមើលរាងកាយគេយូរពេកទើបមិនទម្លាប់
"លោកហ៎...."រាងស្ដើងនៅតែប្រឹងចាប់រាងក្រាស់ដោះអាវ គេរង្គើរខ្លួនកកិតលើភាពរឹងមាំរបស់រាងក្រាស់ធ្វើឲ្យអ្នកខាងក្រោមកាន់តែអៀនលើសដើមព្រោះកូនប្រុសរបស់គេចាប់ផ្ដើមងើបឡើង ទ្រាំមិនបានចាប់អុកលែងដឹងមន្ទីរពេទ្យឥឡូវនឹង!បើខានជាង1ឆ្នាំហើយ!
ខ្វោក....
ព្រូស...
អុឹម.....គេចាប់កន្រ្តាក់មួយកម្លាំងដៃធ្វើឲ្យរហែកអាវអ្នកម្ខាងទៀតតែក៏ទប់លំនឹងខ្លួនមិនបានទើបដួលពីលើនាយឯបបូរមាត់ក៏ប៉ះគ្នាបង្កើតបានជាស្នាមថើបមួយ
រាងតូចបម្រុងនឹងដកមាត់ចេញតែអ្នកម្ខាងទៀតចាប់ក្បាលគេជាប់រួចរុកអណ្ដាតចូលមាត់របស់គេក្រលាស់យកសារជាតិផ្អែកយ៉ាងស្ទាត់ជំនាញ ដៃដែលទំនេរលូកចូលអាវរបស់រាងស្ដើងស្ទាបលើរាងកាយរបស់គេប្រើម្រាមដៃមេអង្អែលថ្នមៗ ឯxiao zhanមិនបានប្រកែកសង្ងំឲ្យនាយលូកលាន់តាមអំពើចិត្ត គេមិនដឹងថាខ្លួនឯងគិតអីមិចក៏មិនប្រកែកបែរជាជ្រើសរើសសង្ងំស្ងៀមទៅវិញ
បន្ទាប់ពីប្រើស្នាមថើបដែលពោរពេញទៅដោយក្ដីនឹករលឹកអស់ចិត្តទើបគេព្រមដកបបូរមាត់ចេញ មិចក៏មានអារម្មណ៍ថាក្ដៅបែបនេះទាំងដែលនៅក្នុងម៉ាស៊ីនត្រជាក់សោះ
រាងតូចមិនហ៊ានសម្លឹងមុខនាយចំបែរជាឱនមុខចុះទាំងមុខក្រហមស្រាប់តែប្រទាក់ភ្នែកនឹងរាងកាយដ៏រឹងមាំដែលជាចំណីភ្នែករបស់អ្នកអង្គុយពីលើនាយឲ្យសម្លឹងមើលមិនចង់ដកដង្ហើម កាន់តែធ្វើឲ្យគេក្ដៅលើសដើម
"ល..លោក..ខ្ញុំមានអារម្មណ៍ថាមានអីចាក់ខ្ញុំ!"គេធ្វើចលនាខ្លួនម្ដងបន្តិច
"កុំរង្គើ!នៅឲ្យស្ងៀម!ប្រយ័ត្នត្រូវបានដេកពេទ្យដោយសារតែវា!"yiboខាំមាត់ទប់អារម្មណ៍ហើយកាន់ចង្កេះxiao zhanទប់កុំឲ្យរង្គើ
"ពិតមែនឬ??វាជាអីទៅ???"xiao zhanនិយាយទាំងភ័យតិចៗ
"អាវុធប្រល័យលោក!កុំធ្វើឲ្យវាខឹងឲ្យសោះ!នៅឲ្យតែស្ងៀមទៅប្រយ័ត្នមានគ្រោះថ្នាក់!វាសាហាវណាស់!"yiboនិយាយដូចមែនទែន
"ឈប់រង្គើហើយ!!!!"xiao zhanនិយាយទាំងភ័យយល់ព្រមស្ដាប់តាមសម្ដីរាងក្រាស់
ឈ្លៀតឱកាសyiboចាប់ក្រសោបចង្កេះរបស់មនុស្សដែលគេស្រឡាញ់យ៉ាងណែន
មុខរាងតូចពេលនេះគឺកំពុងតែនៅឆ្ងាយពីមុខរាងក្រាស់តែប៉ុន្មានcm!គេអាចដឹងពីខ្យល់ដង្ហើមរបស់នាយបាន គេពិតជាចាប់ផ្ដើមឈ្លក់វង្វេងនឹងបុរសនៅចំពោះមុខខ្លួនហើយ ផ្ទៃមុខរលោងគ្មានមុនមួយគ្រាប់ វាពិតជាសង្ហារខ្លាំងណាស់ គេមិនអាចឈប់សម្លឹងមើលមុខនាយបាននោះទេ តែហេតុអីបែរជាមានកូនចិត្តមួយបានប្រាប់ថាពួកគេធ្លាប់ស្គាល់គ្នាបែបនេះ??
មើលចុះ!សូម្បីតែចង្វាក់បេះដូងរបស់គេក៏លោតញ៉ាប់ ភាពកក់ក្ដៅបានជ្រាបចូលខ្លូនបន្ទាប់ពីឋិតនៅក្នុងរង្វង់ដៃរបស់អ្នកនៅចំពោះមុខខ្លួន គេពិតជាចង់ឲ្យពេលវេលាឈប់ត្រឹងត្រឹមនេះណាស់
ឯអ្នកខាងក្រៅដែលលួចមើលបានត្រឹមខាំអាវខ្លួនឯងអៀនជំនួសអ្នកខាងក្នុង
មិនត្រឹមតែខាំjiyangវៃដើមដៃhaoxuanតិចៗមុខក្រហមដូចគូទស្វា ហេតុតែគូគេទោះបែកគ្នាក៏នៅsweetចេញ ណាស់តែអាប៉ិនឹងភ្លីភ្លើដូចឡានរលុបលេខ
សូមរង់ចាំភាគបន្ត.....

?????19:??????????
Start from the beginning