ន្លនៃស្នេហ៍(ប់s𲹲Dz1)

By HATAKE_QING

20K 1.9K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... More

ា1:ុ𞅵់ាេ
ា2:ុ𞇵បេត
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ា5:ាីចស់
ា6:ិផ្ដេសា
ា7:ៀករ?
ា8:ា់ើបក់ចត្ត
ា10:ញ្ហរ៶ĵខ្លន
ា11:ិដច់
ា12:
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ា14:ុ𞇵រស់្ន
ា15:្ដស្រៃ
ា16:រុ
ា17:ĵរះĵត់
ា18
ា19:澱Բ
ា20:ĵរះĵត់(2)
ា21
ា22ុĵិ
ភាគទី23: dance with me
ា24:ាាចង្រោយ
ា25:ុ𞘵នៃោះមែនេ
ា26:ើĵរែកត
ា27:ួĵើរ៶ĵករៅ
ា28
ា29
ា30
ា31
ា32
ា33
ា34
ា35
ាបប់

ា9:ា?

491 60 0
By HATAKE_QING

មិនយូរប៉ុន្មាន អ្នកទាំង2ក៏បានមកដល់សារមន្ទីរដ៏ធំមួយ អ្នកទាំង2ដើរបណ្ដើរនិយាយគ្នាបណ្ដើរសម្លឹងមើលវត្ថុបុរាណជាច្រើននៅទីនោះយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង2ម៉ោង

"ទីនេះស្អាតណាស់!"

"ត្រូវហើយ!"Xiao zhanឆ្លើយតបស្របពេលកែវភ្នែកកំពុងផ្ដោតលើអ្នកហាស្ដីអំបិញមិញដែលងើយមើលឆ្ចេងមើលស្ដាំពេញចិត្តនឹងទីនោះដោយមិនបានចាប់អារម្មណ៍ឡើយថាមានអ្នកមើលមកខ្លួន មិនដឹងថាxiao zhanសរសើរសារមន្ទីរឬក៏សរសើរអ្នកនៅចំពោះមុខនោះទេ

"លោក!"yiboងាកមកវិញគាប់ចួបជាប្រទាក់ភ្នែកនឹងរាងតូចដែលកំពុងសម្លឹងមើលមកកាន់នាយនោះធ្វើឲ្យនាយចាប់ផ្ដើមធ្វើខ្លួនលែងត្រូវមានអារម្មណ៍កំពុងតែអៀននឹងអ្នកម្ខាងទៀត

Xiao zhanឃើញដូច្នោះក៏រហ័សងាកសម្លឹងមើលអីផ្សេងដើម្បីបន្លប់ជៀសវាងអៀនប្រកាច់ពេញទីនោះជាក់ជាមិនខាន កំពុងសម្លឹងមើលក្រាស់ផង ក្រាស់ងាកមុខមកអារម្មណ៍របស់យើងប្រាកដជាលែងនឹងនរហើយ!

"ពួក..ពួកយើងចេញពីទីនេះទៅ!"រាងសង្ហារនិយាយទៅកាន់រាងតូចស្របពេលកែវភ្នែកមិនហ៊ានងាកសម្លឹងមករកគេឡើយ

"ប..បាទ!"

នៅតាមផ្លូវដែលមានមនុស្សច្រើនអ៊ូរអរដើរខ្វាត់ខ្វែងគ្នានោះបានជះផលវិបាកមិនតិចនោះទេដល់រាងតូចដែលមិនស្គាល់ផ្លូវនៅទីនោះ គេកាន់តែពិបាកហើយបើចង់ចំណាំផ្លូវស្រួលរត់គេចនោះ

"ឃ្លានទេ?"yibo

"បាទ!"

"ចាំបន្តិច!"ថារួចនាយនាំគេទៅក្បែរបង់អង្គុយមុននឹងរត់ទៅរកទិញការេមព្រោះឃើញគេលក់បញ្ចុះតម្លៃ30%បើទិញ2ដើម

ក្រោយពីទិញរួចរាល់នាយរត់មកកន្លែងដើមវិញនិងដាក់ខ្លូនអង្គុយហុចការ៉េមឲ្យទៅxiao zhan

Xiao zhanពោលពាក្យអរគុណទទួលការ៉េមយ៉ាងសប្បាយចិត្ត គេដូចជាខានញ៉ាំរសជាតិដើមរបស់ការ៉េមយូរហើយ ណាមួយមិនសូវបានទៅណាឆ្ងាយនោះទេ

ញ៉ាំបានមួយសន្ទុះស្រាប់តែប្រទះនឹងគែមបបូរមាត់រាងតូចប្រឡាក់គ្រីមការ៉េមធ្វើឲ្យរាងក្រាស់ភ្លេចខ្លួនយកដៃទៅជូតមាត់របស់គេថ្នមៗបង្កភាពភ្ញាក់ផ្អើលដល់xiao zhanមិនស្ទើរនោះទេ

"លោកប្រឡាក់មាត់!"yiboនិយាយបកស្រាយជាមុនជៀសវាងមានការយល់ច្រឡំរួចយកដៃដែលជាប់គ្រីមដោយសារជូតឲ្យរាងស្ដើងនោះយកមកលិតក្នុងគោលបំណងសម្អាតវាយ៉ាងភ្លេចខ្លួន

"ល...លោកកកកក!!"Xiao zhanចាប់ផ្ដើមក្រហមមុខសឹងមិនជឿនឹងកាយវិការរបស់នាយឡើយ

"ក..កុំយល់ច្រឡំ!ខ..ខ្ញុំគ្រាន់តែមិនចង់ឲ្យខាតការ៉េមប៉ុណ្ណោះ!"នាយសង្ហារកាន់តែធ្វើខ្លួនលែងត្រូវលើសដើម ហួចថ្ងៃនេះនាយកើតអីនឹងមិចក៏ធ្វើខ្លួនចម្លែកៗម្លេះ?សូម្បីតែខ្លួននាយផ្ទាល់ក៏នាយមិនយល់ដែរ!

"លោកចេះលេងហ្គីតាទេ?"Xiao zhanរកអីនិយាយបន្លប់កុំឲ្យបរិយាកាសតានតឹង

"អត់ទេ!"

រាងល្អិតលែងមាត់បន្ត អារម្មណ៍របស់ខ្លួនពេលនេះកំពុងតែផ្ដោតទៅលើអ្នកលេងហ្គីតានៅក្បែរនោះស្របពេលខួរក្បាលកំពុងស្រមើលស្រមៃ បើមនុស្សម្នាក់នោះជាyiboមិនដឹងថាល្អយ៉ាងណាទេ

"មិនអីទេ!បើលោកចង់ស្ដាប់ខ្ញុំនឹងរកពេលរៀនលេង!"ដៃមាំក្រាស់ឈោងទៅចាប់ដៃរបស់រាងតូចអង្អែលថ្នមៗកុំឲ្យគេធ្វើមុខស្រពោនតទៅទៀត

Xiao zhanឃើញដូច្នោះបេះដូងលោតញ៉ាប់កាន់តែខ្លាំង ដៃនិងរាងកាយចាប់ផ្ដើមញ័រតិចៗ មុខក៏កាន់តែក្រហមសូម្បីបបូរមាត់ក៏ញ័រដែរហាក់រំជួលអារម្មណ៍ដោយសារតែការប៉ះដៃរបស់រាងក្រាស់មកលើខ្លួនខ្លាំងណាស់ នេះចង់ឲ្យគេឆ្កួតស្លាប់ដោយសារតែនាយមែនទេ?

"X.. Xiao zhan?" នេះគេកើតអី?អំបិញមិញដូចមិនអីទេតែមិចក៏សុខៗដូចអ្នកតាចូលរូបបែបនេះ?សម្លេងនៃការអង្រួនហៅឈ្មោះរបស់ខ្លួនមិនបានធ្វើឲ្យម្ចាស់សមីខ្លួនឆ្លើយតបទេ ផ្ទុយទៅវិញ..

ព្រះអើយ!!!គេសន្លប់បាត់ហើយ!!!

ផ្នែកម្ខាងទៀត*

"ចង្រៃយ៎!មកពីលោកនឹងទើបបងប្រុសរត់ទៅបាត់បែបនេះ!រកពេញមួយផ្សាររកមិនឃើញ!"chenហាស្ដីឡើងរបៀបខឹងសម្បារដែលរាងតូចទៅចោលខ្លួន ពេលនេះគេកំពុងដើរបណ្ដើររអ៊ូរបណ្ដើរអស់រយៈពេលយូរគួរសម

"ឈប់និយាយហើយតាមរកទៅ!"guanghuiខ្ចិលឈ្លោះជាមួយណាស់ ជិតពេញមួយថ្ងៃនាយឈ្លោះជាមួយក្មេងម្នាក់នេះឡើងចង់បែកពពុះមាត់ហើយ

"ខ្មាស់មាត់ណាស់!ហាឡើងសុទ្ធតែអនាគតប្ដី គ្រាន់តែមួយភ្លេតសោះប្រហែសឲ្យប្រពន្ធទៅចោលបាត់!"

"ក៏គ្រាន់ជាងឯងស្រឡាញ់បងខ្លួនឯងដែរ!"

"មិនមែនបងប្អូនបង្កើតខ្ញុំមិនខ្វល់!ណាមួយខ្ញុំជាalphaទៀត ឋានៈខ្ញុំក៏មិនទាបជាងលោក គ្រាន់តែអាយុមិនទាន់ធំ រឿងអីបងប្រុសចាំខ្ញុំមិនបាន?"(និយាយអំពីរង់ចាំឲ្យគេគ្រប់អាយុរៀនចប់បានរៀបការនឹងxiao zhan)

"ចេះយល់សប្តិទាំងកំពុងដើរទៀត!អស្ចារ្យ!"

"លោកឯង!!!!ហ្ហឺយ!!!!!!!!"chenចង្អុលមុខរបស់នាយដោយមិនខ្លាចរអ៊ា តាមចិត្តខឹងចង់តែចាប់បោះនាយឲ្យពូលក់ស៊ាំងវិចក្បែរនោះយកទៅគៀបធ្វើសាច់ដាក់ក្នុងស៊ាំងវិចទេ!

តែ...មើលទៅមាឌរបស់គេមិនទាន់ដល់ពេលអាចតទល់ជាមួយនឹងនាយបានទេ!ចាំមើលពេលគេគ្រប់អាយុណា នាយនឹងភ្លឺភ្នែកជាមិនខាន មនុស្សចង្រៃ!

"កុំគិតចង់ជេរយើងក្នុងចិត្តឲ្យសោះ!ប្រយ័ត្នយើងទៅប្រាប់លោកអ៊ំ!"

"ខ្ពើមជ្រលក់!"Xiao chenថារួចក៏ដើរខ្មើតទៅមុនបាត់ទុកឲ្យនាយសង្ហារដើរតាមពីក្រោយដូចកូនឆ្កែរត់តាមម្ចាស់

មិនយូរប៉ុន្មានអ្នកទាំង2ក៏មកដល់សួនដែលyizhanនៅគាប់ចួនក៏ឃើញyiboកំពុងតែរុញនរណាម្នាក់ មើលទៅដូចប្រហែលៗអ្នកទាំង2ក៏រហ័សរត់ទៅរកគោលដៅរបស់ខ្លួន

"អត់ទោសលោក!"guanghuiបម្រុងនឹងហើបមាត់សួរទៅហើយបែរជាxiao chenស្រែកកាត់ទៅវិញ

"បងប្រុស!!!!នេះបងកើតអី?"Xiao chenរត់ទៅទាញyiboចេញមុននឹងលុតជង្គង់ចុះគោះថ្ពាល់អ្នកដែលសន្លប់នោះថ្នមៗ

"អត់ទោស!ពួកលោកជាអ្នកណា?"yiboមិនបានប្រកាន់ឡើយព្រោះមើលទៅxiao chenដូចមិនទាន់បាត់ក្លិនទឹកដោះនោះទេ

"ខ្ញុំជា...ជាអ្នកដែលស្គាល់គេ!"guanghui

"អូរល្អណាស់!លោកជួយនាំគេទៅមន្ទីរពេទ្យផង!ភ្លាមៗស្រាប់តែសន្លប់!"

"បាទ!"

មកដល់មន្ទីរពេទ្យក្រោយពីពិនិត្យរួចរាល់មក គ្រូពេទ្យបានហៅរាងសង្ហារទាំង3ទៅបន្ទប់ដើម្បីពិភាក្សា

"អ្នកណាជាសាច់ញាតិអ្នកជំងឺ?"
"ខ្ញុំជាប្អូនគាត់!"
"ខ្ញុំជាអនាគតរបស់គាត់!"អ្នកទាំង2ឆ្លើយអស់ហើយនៅឡើយតែyibo ព្រោះមិនដឹងឆ្លើយថាយ៉ាងមិចនោះទេ

"អ្នកជំងឺគ្រាន់តែរំជួលចិត្តខ្លាំងពេកទើបសន្លប់!វាអាចមកពីអាការៈរំភើបហួសព្រំដែន!មិនប៉ះពាល់ធ្ងន់ធ្ងរឡើយ!ពេលគេដឹងខ្លួនឡើងវិញគឺអាចចេញពីពេទ្យបានហើយ!ប៉ុន្តែខ្ញុំនៅតែឆ្ងល់!អ្នកណាជាអ្នកធ្វើឲ្យគេរំភើបដល់ថ្នាក់សន្លប់ចូលពេទ្យបែបនេះ?"សំណួររបស់លោកគ្រូពេទ្យសង្ហារពោលឡើងដោយកែវភ្នែកមើលទៅកាន់អ្នកទាំង3យ៉ាងគួរឲ្យសង្ស័យ

Guangchenងាកមើលមុខគ្នាទៅវិញទៅមកក្រវីក្បាលតិចៗបញ្ជាក់ថាមិនដឹងពីហេតុការណ៍ក៏ព្រោះតែខ្លួនមិនបាននៅជាមួយនឹងរាងស្ដើងនោះទេទើបពួកគេព្រមជាមួយនឹងលោកគ្រូពេទ្យជ្រួញចិញ្ចើមបាញ់ក្រសែភ្នែកសម្លឹងទៅកាន់yiboព្រមគ្នាវិញម្ដងជាហេតុបង្កភាពស្លន់ស្លោដល់yiboមិនស្ទើរឡើយ

សូមរង់ចាំភាគបន្ត...

Continue Reading

You'll Also Like

6.1K 164 12
រឿងនេះខ្ញុំសរសេរចប់យូរហើយគឺគ្រាន់តែយកមកផុសក្នុងនេះតែប៉ុណ្ណោះ បេីផុសអោយអានវិញអត់ទៀតម៉ោងដូចរឿងផ្សេងទេណា❤️🙏
13.8K 910 18
ស្នេហាដែលកើតឡើងរវាងលេខាក្លែងក្លាយ និង ចាហ្វាយអាថ៌កំបាំង ហើយការចាកចេញមួយដែលមិនប្រាប់ហេតុផងធ្វើអោយពួកគេល្អក់កករនឹងគ្នា!!!! «មានការអីលោក Wang yibo» «ចាន...
5.5K 392 27
ំើជវតបȟពដែលៀករោសរែង់សសក៌ប្លញ់ជវតកនបȟេរȟោភពឺា់
7.9K 222 21
ុ𞘵នែស្គល់ឡយា្យាាក់ក្តៅនៅក្នងួជវតះ