បន្ទាប់ពីថេយ៉ុងចាកចេញពីរ៉ូសគេក៏ទៅប្រមូលយកសម្លៀកបំពាក់ដែលគេទិញឲ្យនាងសម្រាប់ចូលរួចកម្មវិធីនៅយប់នេះពីមុខបន្ទប់គេមកដោយមុននេះគេបានឲ្យកូនចៅគេទុកនៅទីនោះ។
"ថេយ៉ុងលោកទិញអ្វីហេតុអីក៏វាច្រើនម្លេះ" រ៉ូសដែលទើបដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ឃើញគេកំពុងតែរើរបស់ឡើងរញ៉េរញ៉ៃពេញនឹងនាងក៏សួរ
"នេះ-រ៉ូបមួយនេះទុកសម្រាប់ស្លៀកនៅយប់នេះទៅ" ពេលដែលរ៉ូសមកអង្គុយនៅក្បែរថេយ៉ុងគេក៏បានហុចរ៉ូបមួយដែលមានពណ៌សមកឲ្យសម្រាប់ស្លៀករួចរ៉ូសក៏លើករ៉ូបនោះមកមើលមុននឹងលេបទឹកមាត់បន្តិចមុននឹងនិយាយ
"លោកច្បាស់ហើយមែនទេថាខ្ញុំត្រូវស្លៀកឈុតនេះ" រ៉ូសក៏សួរថេយ៉ុងបញ្ជាក់ពីរ៉ូបដែលនាងកំពុងកាន់
"ត្រូវហើយ" ថេយ៉ុងឆ្លើយទាំងច្បាស់ក្នុងចិត្ត
"មានបញ្ហាអីមែនទេ" ពេលដែលឃើញរ៉ូសមើលមកខ្លួនថេយ៉ុងក៏សួរនាងម្ដងទៀត
"អត់-អត់មានអីទេ" នាងក៏ឆ្លើយទាំងញញឹមទៅកាន់គេ
"បើអត់ក៏ល្អហើយ"
"លោកតែថារ៉ូបទាំងអស់នេះលោកអ្នកទិញខ្លួនឯងទាំងអស់មែនទេ"
"ប្រាកដជាខ្ញុំហើយ-មិនពេញចិត្តមែនទេចឹងខ្ញុំទៅយកអាផ្សេងមកទៀតក៏បាន" ថេយ៉ុងឃើញទឹកមុចរ៉ូសដូចមិនសូវពេញចិត្តគេក៏បម្រុងងើបទៅដើម្បីទៅយកឈុតផ្សេងទៀតមកឲ្យនាងទៀត
"មិនបាច់ទេខ្ញុំពេញចិត្តនឹងរ៉ូបទាំងអស់នេះ"
"ជុប!គួរឲ្យស្រលាញ់ណាស់ខ្ញុំទៅក្រៅបន្តិចនាងរៀបចំខ្លួនទៅហើយក៏មានអ្នកដែលនឹងមកជួយនាងដែរបន្តិចទៀត" ថេយ៉ុងក៏ឱនមកថើបថ្ងាស់រ៉ូសបន្តិចមុននឹងគេដើរចេញទៅយ៉ាងសប្បាយចិត្ត។
ឯរ៉ូសវិញក៏បើកភ្នែកម៉ក់សម្លឹងទៅថេយ៉ុងដែលចេញទៅមុននេះ
"គួរឲ្យស្រលាញ់?គេអ្នកនិយាយឬក៏ខ្មោចអ្នកឲ្យគេនិយាយមនុស្សឆ្គួតចូលចិត្តធ្វើឥ្យបេះដូងគេរំភើបណាស់" រ៉ូសនិយាយព្រមទាំងយកដៃខ្ទប់មុខញញឹមតែម្នាក់ឯង។
តុកៗ>រ៉ូសដែលកំពុងតែអង្គុយសម្លឹងមើលរ៉ូសដែលថេយ៉ុងឲ្យនាងស្លៀកក៏បានឮសម្លេងគោះទ្វាទើបនាងចោលភ្នែកពីរ៉ូបរួចក៏ដើរទៅបើកទ្វា
ក្រាក"សួរស្ដីអ្នកនាងពួកយើងជាអ្នកដែលនឹងមកផាត់មុខឲ្យអ្នកនាងតាមបញ្ជាលោកថេយ៉ុង" គ្រាន់តែបើកទ្វាភ្លាមក៏បង្ហាញឲ្យឃើញនារីពីរនាក់នៅឈរមុខនោះព្រមទាំងនិយាយស្វាគមន៍មកកាន់នាង
"ចា៎!សួរស្ដីអញ្ចើញចូលមកសិនមក" រ៉ូសនិយាហើយក៏ទាញទ្វារបើកឲ្យធំបន្តិចដើម្បីឲ្យពួកនាងបានចូល
"អ្នកនាងអង្គុយចុះមកពួកយើងនឹងរៀបចំតុបតែងមុខឲ្យអ្នកនាង" នារីម្នាក់ក៏បានប្រាប់ឲ្យរ៉ូសទៅអង្គុយនៅលើសាឡុងដើម្បីឲ្យពួកនាងងាយស្រួលធ្វើការដោយម្នាក់ជាអ្នកចាត់ការទៅលើសក់និងម្នាក់ទៀតជាអ្នកផាត់មុខ
"រួចរាល់ហើយអ្នកនាង-អ្នកនាងពិតជាស្រស់ស្អាតទោះបីគ្រាន់តែផាត់មុខស្រាលៗនិងទម្លាក់សក់ធម្មតាក៏ដោយ" ប្រើពេលមិនយូរប៉ុន្មានពួកនាងក៏បានធ្វើសក់ផាត់មុខរួចព្រោះថារ៉ូសចង់ធ្វើបែបធម្មតាៗនិងទម្លាក់សក់ចឹងហើយទើបប្រើពេលលឿន
"អ្នកទាំងពីរសរសើរខ្ញុំពេកហើយ" រ៉ូសក៏តបទៅពួកនាងទាំងញញឹមតិចៗ
"វាជាការពិតណាអ្នកនាង-លោកថេយ៉ុងពិតជាសំណាងណាស់ដែលមានអ្នកនាងជាភរិយា"
"ទេ-ខ្ញុំមិនមែនភរិយាគេទេ" រ៉ូសពេលដែលឮគេនិយាយបែបនេះនាងក៏ប្រកែកឡើងមកភ្លាមព្រោះថានាងមិនទាន់រៀបការទេ
"តែលោកថេយ៉ុងប្រាប់ពួកយើងបែបនេះ"
"គេប្រាប់បែបនេះ" រ៉ូសក៏មកនិយាយខ្សឹបៗតែម្នាក់ឯង
"មានអ្វីដែលទេអ្នកនាង" នារីម្នាក់ឮរ៉ូសនិយាយអ្វីមិនដឹងទើបនាងសួរទៅរ៉ូស
"គ្មានអីទេ-"
"ចា៎!ចឹងអ្នកនាងទៅផ្លាស់រ៉ូសទៅកុំឲ្យលោកថេយ៉ុងចាំយូរ" ហើយពួកនាងក៏នាំរ៉ូសទៅផ្លាស់សម្លៀកបំពាក់ដែលត្រៀមរួចជាស្រេចនោះ
"លោកថេយ៉ុងភ្នែកមុតមែនរ៉ូបនេះពិតជាសាកសមនឹងអ្នកនាងណាស់" បន្ទាប់រ៉ូសពណ៌សដែលរើសដោយថេយ៉ុងបានគ្រងនៅលើខ្លួនរ៉ូសហើយធ្វើឲ្យពួកនាងទាំងពីរសរសើរចេញមកមិនដាច់ពីមាត់
"តែខ្ញុំថាវាដូចជាវាលពេកទេដឹង" រ៉ូសនិយាយព្រមទាំងប្រឹងយកដៃទៅទាញរ៉ូបនោះឲ្យខិតមកខាងលើបន្តិច
"មិនវាលទេអ្នកនាងប៉ុណ្ណឹងនោះលោកថេយ៉ុងឃើញហើយដឹងតែពេញចិត្តតែម្ដងជឿខ្ញុំចុះ" ដោយមានអ្នកនិយាយជួយលើកទឹកចិត្តបែបនេះរ៉ូសក៏ងក់ក្បាលយល់ព្រមស្លៀកឈុតទាំងមិនច្បាស់ថាថេយ៉ុងពេញចិត្តឬអត់
"តោះឆាប់ទៅៗអ្នកនាងលោកថេយ៉ុងចាំអ្នកនាងនៅជាន់ខាងក្រោម"
ទីង!តុបៗ>សម្លឹងជន្ដើរយន្តបានបន្លឺឡើងមុននឹងទ្វាបានបើកហើយកាយដ៏ស្រលូនស្រឡៅរបស់រ៉ូសក៏បានដើរសំដៅទៅថេយ៉ុងដោយសារតែសម្លេងស្បែកជើងកែងទង្គិចជាមួយឥដ្ឋនោះធ្វើឲ្យថេយ៉ុងត្រូវងាកមកឃើញរ៉ូសដែលដើរមកពីចម្ងាយដោយគ្រងឈុតពណ៌សបែកទឹកដោះគោដៃពីរធ្នាប់ហើយជាប្រភេទកធ្លាក់ទើបធ្វើឲ្យពេលដែលស្លៀកទៅបញ្ចេញគល់ទ្រូងតិចៗមិនត្រឹមតែប៉ុណ្ណឹងទេនៅមានអាឆែកខាងក្រោមស្ទើរដល់គល់ភ្លៅទៀតដែលធ្វើឲ្យថេយ៉ុងត្រូវប្រញ៉ាប់ដើរទៅរករ៉ូសភ្លាមៗ
"រ៉ូសនាងស្លៀករ៉ូបស្អីមកហ្នឹងមិនឃើញថាសមនឹងនាងត្រង់ណាទេ" ថេយ៉ុងក៏ដោះអាវធំរបស់គេមកគ្របស្មារបស់រ៉ូសមុននឹងនិយាយឲ្យនាងខ្លាំង គេអ្នករើសឈុតឲ្យក៏ពិតមែនតែថាគេឃើញវាវែងល្អណាស់តែមិននឹងស្មានថាមានអាម៉ូតឆែកស្អីនឹងទេឃើញហើយចង់តែទៅកម្ទេចហាងនោះចោលទេ
"ថេ!ក្រែងលោកជាអ្នកឲ្យខ្ញុំស្លៀកមិនចឹង-"រ៉ូសនិយាយខ្សាវៗទៅថេយ៉ុងវិញទាំងមិនហ៊ានមើលមុខគេ
"កុំតម៉ាត់ឆាប់ប្ដូរចេញ-ហើយពួកនាងទាំងពីរហាមទៅណាឲ្យសោះ" ថេយ៉ុងនិយាយជាមួយជាមួយរ៉ូសព្រមទាំងយកដៃម្ខាងក្រសោបស្មារបស់នាងដើម្បីនាំនាងទៅប្ដូឈុតដោយផ្ទាល់តែក៏មិនភ្លេចងាកមកនិយាយជាមួយអ្នកតុបតែងខ្លួនឲ្យរ៉ូសទាំងពីរនាក់នោះរួចក៏សម្លឹងមើលនៅជុំវិញនោះថាមានមនុស្សឬអត់តែក៏សំណាងល្អដែលពេលនេះជាពេលល្ងាចគេនាំគ្នាទៅលេងសមុទ្រអស់បើមិនចឹងទេគេច្បាស់ជាបោកក្បាលឲ្យស្លាប់ជាមិនខានឡើយ ។
"ឆាប់ទៅប្ដូរ៉ូបផ្សេងទៅខ្ញុំចាំនៅទីនេះ" បន្ទាប់ពីបានមកដល់បន្ទប់ហើយថេយ៉ុងក៏ឲ្យរ៉ូសទៅប្ដូរសម្លៀកបំពាក់ចេញហើយគេក៏មកអង្គុយចាំនាងនៅលើសាឡុងទាំងចិញ្ចើមជ្រួញចូលគ្នា
" ចា៎!ចឹងលោកចាំខ្ញុំបន្តិច" រ៉ូសមុននឹងទៅក៏មិនភ្លេចប្រាប់ថយ៉ុងដែរ
ក្រិប!"អាយ!ថេយ៉ុងមនុស្សចង្រៃម្ដងក៏ឲ្យស្លៀកម្ដងក៏ឲ្យដូរចេញរាល់ថ្ងៃគេយកស្អីមកគិតយកខួរមនុស្សឬក៏ខួរស្វាមកគិតគួរឲ្យស្អប់បំផុតលោកខួរស្វាអឺយ" ពេលដែលរ៉ូសចូលមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់នាងក៏ស្រែកឡើងមកតែថានាងស្រែកតិចៗទេដើម្បីកុំឲ្យថេយ៉ុងឮមុននឹងនិយាយប្រយោគក្ដៅក្រហាយចេញមកដែលបានទ្រាំមិនហ៊ានបញ្ចេញមកមុននេះ
"អួយ!" រ៉ូសនាងមានអារម្មណ៍ថាមានអ្នកណានៅពីក្រោទើបនាងងាកទៅក៏ឃើញថាថេយ៉ុងកំពុងឈរផ្អែកខ្លួននៅមាត់ទ្វាដែលធ្វើឲ្យរ៉ូសត្រូវភ្ញាក់បន្តិចព្រមទាំងញញឹមមិនសូវសមដាក់គេ
"លោក-អឺ-ខ្ញុំថាឲ្យស្វាដែលនៅជិតផ្ទះខ្ញុំទេនៅសុខៗខ្ញុំក៏នឹងឃើញវាឡើងមក-អឺវាគួរឲ្យស្អប់ណាស់" ថេយ៉ុងគេមិនបាននិយាយអ្វីផងរ៉ូសនេះខំរៀបរាប់ប្រាប់គេដោយខ្លួនឯង
"ស្វាណាដែលហ៊ានរំខានចិត្តនាងឲ្យខ្ញុំទៅសម្លាប់វាចោលដែរទេ" ថេយ៉ុងក៏ចាក់បណ្ដោយតាមរ៉ូស
"វាឡានបុកស្លាប់បាត់ហើយមិនបាច់លោកសម្លាប់វានាំតែហត់ទេ"
"បានហើយ!មានអ្វីឲ្យខ្ញុំជួយទេ" ថេយ៉ុងក៏មិនចង់ខ្វល់នឹងអ្វីដែលរ៉ូសនិយាយក៏មិនចង់វែងឆ្ងាយគេចូលមកគ្រាន់តែមកមើលថានាងមានអ្វីឲ្យគេជួយឬអត់តែថាចៃដន្យក៏មកឮនាងជេរគេល្មមទើបឈរស្ដាប់ឲ្យចប់ទៅមានអីនាងក៏ជេរពិរោះដែរតើទើបគេមិនប្រកាន់ពាក្យខួរស្វា ពាក្យនេះក៏ល្អម្យ៉ាងដែរព្រោះស្វាទាំងឆ្លាតរហ័សរហួនថែមទាំងសង្ហាទៀតផង។
"អត់មានទេលោកទៅចាំខាងក្រៅសិនទៅបន្តិចទៀតខ្ញុំរួចហើយ" រ៉ូសនិយាយចប់ហើយថេយ៉ុងក៏ដើរចេញទៅក្រៅវិញព្រោះមិនចង់រំខាននាងទេឲ្យនាងផ្លាស់ប្ដូរសម្លៀកបំពាក់តាមសម្រួល
"បិះហើយនាងរ៉ូស"ពេលថេយ៉ុងចេញទៅបាត់រ៉ូសក៏ដកដង្ហើមធូរទ្រូងចេញមកព្រោះគិតថាថេយ៉ុងមិនបានឮអ្វីដែលនាងនិយាយទើបមិនរករឿងនាងបែបនេះ។
"លោក!ខ្ញុំរួចហើយ" មួយស្របក់ក្រោយមករ៉ូសក៏ចេញមកវិញជាមួយរ៉ូបថ្មីដែលមានពណ៌ទឹកប៊ិចដិតខ្លីត្រឹមជង្គង់ដៃសំយេសស្មាបន្តិចតែមិនបញ្ចេញពេកទេ
ដែលស៊ីជាមួយខោវអាវថេយ៉ុងដែលមានពណ៌មានពណ៌ទឹកប៊ិចដិតដែរតែគ្រាន់តែវាដិតជាងនាងបន្តិច។ ថេយ៉ុងបន្ទាប់ពីឃើញរ៉ូសចេញមកជាមួយឈុតថ្មីគេក៏ងើបឡើងពេញកម្ពស់ដើរមករកនាងហើយក៏ពិនិត្យមើលរ៉ូបនោះក្រែងមានឆែកត្រង់កន្លែងណាទៀតនឹងបានប្ដូរចេញវិញតែក៏ឃើញថាវាមិនអីទេ
"គ្រាន់បើបន្តិច" និយាយហើយថេយ៉ុងក៌លូកដៃទៅឱបចង្កេះរ៉ូសមុននឹងបណ្ដើរនាងចេញទៅ។
(ភាគ២៣)
ឡានទំនើបពណ៌ខ្មៅក្រឹបបីគ្រឿងបានចតបន្តកន្ទុយគ្នានៅច្រកចូលកម្មវិធីជប់លៀងរបស់រដ្ឋមន្រ្តីដែលជាបុគ្គលមានមុខមាត់ក្នុងសង្គមអាមេរិចបានប្រារព្ធឡើងនៅសាលធំមួយនៅកោះហាវៃដែលមានការចូលរួចពីសំណាក់អ្នកមានអំណាចជាច្រើនមកពីគ្រប់ទិសទីរួមទាំងថេយ៉ុងផងដែរជាភ្ញៀវសំខាន់ក្នុងកម្មវិធីព្រោះថាគេមិនងាយនឹងចូលរួមកម្មវិធីធំៗណាមួយឡើយបើមិនផ្ដល់ប្រយោជន៍ដល់គេនោះ។
ក្រាក!>បន្ទាប់ពីឡានបានឈប់ហើយកូនចៅរបស់ថេយ៉ុងក៏បានបើកទ្វាឲ្យរួចជាស្រេច ឯថេយ៉ុងក៏ចុះមកព្រមទាំងហុចដៃម្ខាងឲ្យរ៉ូសកាន់
"ឆាប់ឡើងមកកុំខ្លាចអី" ឃើញរ៉ូសស្ទាក់ស្ទើរគេក៏តឿននាងដែលធ្វើឲ្យរ៉ូសត្រូវយកដៃដ៏ត្រជាស្រឹបរស់នាងទៅកាន់ដៃរបស់ថេយ៉ុងមុននឹងចេញទៅ
ក្រឹបៗៗៗ!ឆ្វាយៗៗ>គ្រាន់តែរ៉ូសចេញមកភ្លាមអ្នការសែតដែលបានមកចូលរួមនោះនាំគ្នាផ្ដិចយករូបភាពដ៏កម្រនេះសម្រាប់ចុះផ្សាយនៅថ្ងៃស្អែកហើយអ្នកគ្រប់គ្នានៅនាងនោះនាំគ្នាស្ងើចសរសើររ៉ូសមិនដាច់ពីមាត់ព្រោះថាសម្រស់នាងស្រស់ស្អាតជាតារាម៉ូដែលទៀតវាពិជាសាកសមនឹងថេយ៉ុងសូម្បីតែសម្លៀកបំពាកក៏ពាក់ជាគូដែរដែលធ្វើឲ្យពួកគេមើលទៅលេចធ្លោជាងគេក្នុងកម្មវិធីនេះ។
"រ៉ូសមិនអីទេមែនទេ"ថេយ៉ុងពេលដែលរ៉ូសក្ដោបដៃគេណែនខ្លាំងបែបនេះគេក៏ឱនមកសួរនាង
"អត់ទេគ្រាន់តែចាំងភ្នែក" រ៉ូសក៏ប្រាប់ទៅថេយ៉ុងតាមអ្វីដែលជាក់ស្ដែងព្រោះថាភ្លើងដែលចេញពីកាមេរ៉ានោះចាំងភ្នែកនាងស្ទើរខ្វាក់ទៅហើយ
"ចឹងឆាប់ចូលក្នុងទៅ" ថាហើយថេយ៉ុងក៏កាន់ដៃរ៉ូសជាប់រួចក៏ដើរចូលទៅក្នុងកម្មវិធីដោយមានថាឈិៈនិងកូនចៅរបស់គេផ្សេងៗទៀតតាមគេពីចម្ងាយ
"សួរស្ដីលោកថេយ៉ុង" ពេលថេយ៉ុងចូលមកក្នុងភ្លាមម្ចាស់កម្មវិធីដែលមានឈ្មោះរ៉ូប៊ីតក៏ចូលមករាក់ទាក់ភ្លាមព្រោះថាចាភ្ញៀវពិសេស
"បាទ!សួរស្ដីលោករ៉ូសប៊ីត" ថេយ៉ុងពោលព្រមទាំងយកដៃម្ខាងដែលទំនេរទៅចាប់ដៃរបស់រ៉ូប៊ឺត
"អ៎រហើយចុះនារីម្នាក់នេះជា-"
"ជាអនាគតភរិយារបស់ខ្ញុំឈ្មោះរ៉ូស" រ៉ូប៊ឺតដែលឃើញរ៉ូសនៅឈរជិតថេយ៉ុងគេក៏សួរហើយថេយ៉ុងក៏បានប្រាប់ទៅវិញទាំងធម្មតាតែរ៉ូសអត់បានធម្មតាជាមួយទេនៅសុខៗមកដើរប្រាប់គេថាជាអនាគតភរិយានៅទីសាធារណបែបនេះបានយ៉ាងមិច
"ចូលរួមអបអរអ្នកតាំងពីរផងរៀការពេលណាកុំភ្លេចប្រាប់ខ្ញុំផង"
"កុំបារម្មណ៍អីលោកខ្ញុំមិនភ្លេចទេ"
"ចឹងខ្ញុំសុំទៅមើលភ្ញៀវខាងនោះបន្តិចណា" រ៉ូប៊ឺតក៏បានសុំខ្លួនទៅទទួលភ្ញៀវដែលទើបមកដល់ថ្មីៗ។
បន្ទាប់ពីរ៉ូប៊ឺចេញទៅបាត់ក៏មានអ្នកជំនួញដែលផ្សេងៗទៀតដែលបានឃើញថេយ៉ុងហើយក៏បានចូលមករាក់ទាក់និយាយជាមួយព្រោះពួកគេចង់ជួបចង់និយាយជាមួយថេយ៉ុងជាអ្នកជំនួញជោគជ័យវ័យក្មេងនេះយូរមកហើយ
រ៉ូសពេលដែលឃើញថេយ៉ុងកំពុងនិយាយការងារបែបនេះនាងស្ដាប់មិនយល់ទេក៏ចង់លែងដៃពីថេយ៉ុងរួចទៅដើរមើលម្ដុំៗនេះសិនតែថាថេយ៉ុងគេមិនព្រមព្រលែងដៃនាងទេព្រោះគេខ្លាចនាងវង្វេងបាត់ទៅច្បាស់ជាយ៉ាប់ហើយណាមួយនាងមិនដែលស្គាល់ទឹកដីនេះផង
"ខ្ញុំសុំពេលបន្តិច" ថេយ៉ុងនិយាយទៅកាន់អ្នកជំនួញទាំងនោះមុននឹងទាញដៃរ៉ូសចេញពីហ្វូងមនុស្សសិន
"ចង់ទៅណាមែនទេ" ថេយ៉ុងក៏សួរទៅរ៉ូសព្រមទាំងច្របាច់ដៃដែលត្រជាក់របស់នាងតិចៗ
"អត់ទេខ្ញុំគ្រាន់តែឈឺក្បាលបន្តិច"
"ឈឺក្បាល?" ថេយ៉ុងពេលដែលដឹងថារ៉ូសឈឺក្បាលគេក៏យកដៃទាំងពីររបស់គេទៅឈ្លីនៅសៀតផ្កានាងតិចៗទាំងនៅមុខមនុស្សរាប់រយនាក់
"គ្រាន់បើទេ" ថេយ៉ុងក៏សួរទៅរ៉ូសម្ដងទៀតពេលដែលគេឈ្លីក្បាលនាងបានមួយសន្ទុះ
"ធូរខ្លះហើយ" រ៉ូសឆ្លើយទៅថេយ៉ុងវិញទាំងទឹកមុចនៅក្រៀមៗនៅឡើយ
"ចឹងទៅសណ្ឋាគារវិញទៅ"
"មិនអីទេលោកនិយាយការងារទៀតចុះ"
"ការងារវាមិនសំខាន់ដល់នាងទេរ៉ូស-តោះទៅវិញ" ថេយ៉ុងគេមិនេះមិនមកដើម្បីការងារអីទេតែគេចង់មកដើម្បីចង់បង្ហាញថានារីម្នាក់នេះជារបស់គេហើយហាមអ្នកណាមករវល់ឬចង់ប៉ះពាល់ឲ្យសោះ។
"អូយ!រ៉ូស"ពេលដែលរ៉ូសដើរបានបន្តិចនាងក៏ងងឹតមុខចង់ដួលតែក៏បានថេយ៉ុងជួយទប់ទាន់ឃើញសភាពនាងមិនស្រួលចឹងហើយថេយ៉ុងលើកបីនាងដើរទៅឡានដែលវាជាឱកាសល្អសម្រាប់អ្នកការសែតដែលផ្ដិតយករូបភាពសម្រាប់ចុះការសែតទំព័រមុខនៅព្រឹកស្អែកនេះ។
"នៅចង់វិលមុខទៀតដែរទេ"ពេលចូលមកដល់ក្នុងឡានថេយ៉ុងក៏សួរទៅរ៉ូសបញ្ជាក់ហើយរ៉ូសងក់ក្បាលតែទឹកមុខនាងបង្ហាញមកយ៉ាងច្បាស់ថានាងមិនមែនមិនអីនោះទេ
"ថាឈិៈទៅមន្ទីពេទ្យទៅ" គេប្រាប់ទៅថាឈិៈដែលកំពុងបើកឡាន
"ទៅធ្វើអីខ្ញុំមានកើតអ្វីឯណា"
"កុំចចេសណារ៉ូសត្រូវឲ្យពេទ្យពិនិត្យឲ្យច្បាស់"
-មន្ទីពេទ្យ
"សាច់ញាតិសូមចាំនៅក្រៅ" ពេលមកដល់មន្ទីពេទ្យរ៉ូសត្រូវបានក្រុមគ្រូពេទ្យឲ្យចូលទៅក្នុងបន្ទប់ព្យាបាលធម្មតាថេយ៉ុងក៏ចង់ចូលទៅដែរតែគិលានុប្បយិការក៏បានមកឃាត់មុននឹងទ្វារបន្ទប់ត្រូវបានបិទ
"ចៅហ្វាយកុំបារម្មណ៍អីអ្នកនាងរ៉ូសមិនកើតអ្វីធ្ងន់ធ្ងរទេ" ថាឈិៈដែលឃើញថេយ៉ុងច្រាសច្រាលគេក៏មកនិយាយឲ្យងេយ៉ុងស្ងប់អារម្មណ៍
"ត្រូវហើយរ៉ូសមានកើតអីឯណានាងគ្រាន់តែវិលមុខធម្មតាៗទេ" នេះតើគេកើតស្អីនាងគ្រាន់តែវិលមុខអាចមកពីអាការៈចាញ់កូមក៏ថាបានដែរមិចក៏ធ្វើមើលតែនាងកើតអីធ្ងន់ធ្ងរយ៉ាងអ៊ីចឹងបនេហែលមកពីគេខ្វាយខ្វល់ពីនាងជ្រុលពេកហើយ។
"កូនក្នុងផ្ទៃមានសុខភាពល្អទេអ្នកនាងកុំព្រួយបារម្មណ៍អី-អឺហើយថ្នាំរក្សាគក៌អ្នកនាងលេបវាជាប្រចាំចុះកុំធ្វើការធ្ងន់ពេកហើយសម្រាកឲ្យបានច្រើនព្យាយាមកុំសូវគិតច្រើនកុំមានសម្ពាធខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ" ក្រោយពីពេទ្យពិនិត្យអាការៈរបស់រ៉ូសរួចហើយក៏បានណែនាំពន្យល់ពីការមើលថែខ្លួនសល់រ៉ូស
"ចា៎!អរគុណហើយដុកទ័រ-ជំរាបលា" បន្ទាប់ពីពិក្សាគ្នារួចរាល់អស់ហើយរ៉ូសក៏លាគ្រូពេលចេញទៅ។
ហ្ហឹម!
ក្រាក!"រ៉ូសពេទ្យថាមិចខ្លះ" រ៉ូសពេលដែលចេញមកក្រៅភ្លាមថេយ៉ុងក៏ស្ទុះទៅចាប់ដៃនាងព្រមទាំងសួរឡើង
"គ្មានអ្វីទេពេទ្យប្រាប់ថាមកពីខ្ញុំសម្រាកមិនគ្រប់គ្រាន់គេងបន្តិចទៅលែងអីហើយចំណែកកូនក៏មានសុខភាពល្អដែរ"
"ពិតមែន"
"មែនហើយខ្ញុំទៅកុហកលោកបានការអី-តោះៗឆាប់ទៅខ្ញុំងងុយហើយហ្ហឺយ" រ៉ូសនិយាយបណ្ដើរព្រមទាំងយកដៃខ្ទប់មាត់ស្ងាបបង្ហាញថានាងពិតជាងងុយពិតមែនហើយថេយ៉ុងក៏មិនសួរអ្វីទៀតដែរគ្រាន់តែដឹងថានាងមិនអីនេះគេសប្បាយចិត្តស្ទើរស្លាប់ទៅហើយ។
ព្រឹកថ្មីអ្វីៗក៏ថ្មី ជីវីតក៏ចាប់ផ្ដើមជាថ្មី រឿងអាក្រក់កាលពីម្សិលមិញវាជារឿងចាស់ឈប់គិតវារួចបន្តទៅថ្ងៃថ្មីទាំងស្នាមញញឹមនិងកម្លាំងចិត្ត។
-ប្រទេសកូរ៉េ
ប្រាវ!!"បងមានរឿងអីមែនទេ" សម្លេងបែករបស់លាន់ឡើងទើបធ្វើឲ្យអ្នកជាជាប្រពន្ធត្រូវប្រញ៉ាប់មកមើលភ្លាម
"អូនមើលថេយ៉ុងគេធ្វើទៅ-នេះ" លោកកៃតូដែលជាឪពុករបស់ថេយ៉ុងនិយាយព្រមទាំងបោះទស្សនាវដីទៅឲ្យម៉ាដាមជីយ៉ុងដែលជាម្ដាយរបស់ថេយ៉ុងមើលទាំងកំរោល
"បងកូនធំហើយបណ្ដោយគេខ្លះទៅ"
"បណ្ដោយទៅនៅជាមួយមនុស្សស្រីដែលគ្មានវង្សត្រកូលចឹងហី"
"មិចក៏បងនិយាយបែបនេះ-បងកុំភ្លេចឲ្យសោះថាអូនក៏មកពីត្រកូលតូចទាបដែរ" ថាហើយម៉ាដាមជីយ៉ុងក៏ដើរចេញទៅបាត់នៅសល់តែលោកកៃតូដែលនៅឈរសម្លឹងទៅកាន់រូបថតដែលថេយ៉ុងបីស្រីម្នាក់ចេញពីកម្មវិធីដ៏ធំមួយគ្រាន់តែគិតក៏ធ្វើឲ្យគាត់ខឹងឡើងមកដែរបន្ទាប់មកលោកកៃតូក៏បានទូរសព្ទ័ទៅរកណាមជូនភ្លាម
(ជំរាបសួរលោកប៉ាមានការអ្វីមែនទេ)
<ណាមជូនឯងបានឃើញពត៌មានហើយមែនទេ>
(បាទ)
<ឯងទៅប្រាប់ប្អូនរបស់ឯងទៅថាត្រូវឈប់ទាក់ទងនឹងនាងម្នាក់នោះភ្លាម>
(លោកប៉ាតែវាជារឿងរបស់ថេយ៉ុងទេឲ្យគេធ្វើតាមចិត្តគេទៅកុំបង្ខំគេអីប៉ា)
<ណាមជូន!ឯងហ៊ានតម៉ាត់នឹងយើងផងហ្ហេសយើងខំចិញ្ចឹមឯង២៧ឆ្នាំកន្លងមកនេះវាអត់ន័យមែនទេ>
(មិនមែនបែបហ្នឹងទេប៉ាខ្ញុំ-)
<យើងមិនខ្វល់ហេតុផលអីទេសំខាន់ធ្វើយ៉ាងណាឲ្យស្រីម្នាក់នោះចេញពីថេយ៉ុង-ទឺតៗ>លោកកៃតូបញ្ជាណាមជូនហើយក៏ដាក់ទូរសព្ទចុះរកតែណាមជូនប្រកែកមិនបាន
-កោះហាវៃ-សហរដ្ឋអាមេរិច
"ភ្ញាក់ឡើងកុំទ្រមក់ពេកប្រយត្ន័កូនកើតមកទ្រមក់ដែរទៅ" ថេយ៉ុងបន្ទាប់ពីគេងើបឡើងរៀបចំខ្លួនរួចរាល់ហើយតែរ៉ូសនាងនៅមិនទាន់ភ្ញាក់ទៀតទើបគេដាស់នាងមកព្រោះថាពេលនេះម៉ោង៨ទៅហើយ
"មិនទាន់ចង់ងើបទេ" រ៉ូសក៏តបទៅវិញសម្លេងងុលៗបែបមនុស្សមិនទាន់ស្វាងពីការគេង
"ក្រោកឡើងទៅញាំបាយកូនយើងឃ្លានហើយ"
រ៉ូសពេលដែលឮពាក្យថាកូនធ្វើឲ្យនាងអាចងើបបានមកភ្លាមព្រោះថានាងត្រូវតែមើលថែកូនឲ្យល្អបំផុតទើបនាងក្រោកទៅងូតទឹក
រឺងៗៗ>សម្លេងរោទិ៍ចេញពីទូរសព្ទរបស់ថេយ៉ុងទើបគេលើកយកមកមើលឃើញថាជាលេខរបស់ម៉ាក់គេទើបគេប្រញ៉ាប់ទទួលភ្លាម
<ជំរាបសួរម៉ាក់>
(ថេកូនដឹងទេថាកូនកំពុងធ្វើអ្វី)
<ខ្ញុំដឹងណាម៉ាក់>
(ប៉ារបស់កូនខឹងខ្លាំងណាស់បន្ទាប់ពីបានដឹងរឿងនេះម៉ាក់មិនដឹងថាត្រូវនិយាយអ្វីទេ)
<ម៉ាក់យល់ពីចិត្តខ្ញុំមែនទេ>
(ម៉ាក់យល់ពីចិត្តកូនហ្នឹងហើយបានម៉ាក់តេទៅនោះម៉ាក់នឹងព្យាយាមពន្យាពេលប៉ារបស់កូនហើយកូនត្រូវប្រញ៉ាប់ចាត់ការរឿងគ្រប់យ៉ាងម៉ាក់ជឿលើការសម្រេចចិត្តរបស់កូនកូននឹងរកផ្លូវចេញដ៏ល្អបំផុតចំពោះរឿងមួយនេះ)
<អរគុណច្រើនម៉ាក់>
<ខ្ញុំមិនបានភ្លេចទេខ្ញុំនឹងដោះស្រាយវាមិនយូរទេរឿងគ្រប់យ៉ាងនឹងត្រូវបញ្ចប់>
បន្ទាប់ពីនិយាយរឿងគ្រប់យ៉ាងចប់ហើយថេយ៉ុងក៏ដាក់ទូរសព្ទចុះដោយទឹកមុខពោរពេញទៅដោយកង្វល់ជាខ្លាំង។
"ញាំឲ្យច្រើនៗទៅកុំឲ្យវិលមុខមកទៀត" ពេលដែលរ៉ូសរៀបចំខ្លួនរួចរាល់ហើយថេយ៉ុងក៏បាននាំរ៉ូសមកញាំបាយនៅខាងក្រោមឲ្យស្រឡះមុខមាត់ខ្លះកុំឲ្យនៅតែក្នុងបន្ទប់ពេក
"លោកញាំខ្លួនឯងដែរទៅកុំគិតដួសឲ្យតែខ្ញុំពេក" រ៉ូសពេលដែលឃើញថេយ៉ុងគិតតែពីដួសម្ហូបឲ្យខ្លួនបែបនេះនាវក៏និយាយឡើងមក
"នាងឆ្អែតខ្ញុំក៏ឆ្អែតដែរ"
"ហូយ!ផ្អែលល្ហែមដល់ហើយណ៎ថេយ៉ុង" ស៊ូហ្គាដែលមិនដឹងមកពីពេកណានោះក៏ដើរចូលមកនិយាយឌឺងដងដាក់ថេយ៉ុង
"ហើយយ៉ាងមិចបងស៊ូហ្គានេះទំនេរហើយមែនទេបានជាលេចមុខមកនេះ" ថេយ៉ុងក៏ងាកមកនិយាយជាមួយស៊ូហ្គាវិញ
"បើមិនទំនេរស្មានតែអាចមកបាន-ហើយនេះជារ៉ូសប្រពន្ធឯងមែនទេ-"
"មិនមែនទេៗខ្ញុំមិនមែនប្រពន្ធគាត់ទេ" រ៉ូសពេលដែលឮស៊ូហ្គានិយាយដូចនេះនាងក៏ប្រញ៉ាប់បដិសេធភ្លាម
"អាថេវាប្រាប់ខ្ញុំច្បាស់ណាស់ថានាងជាប្រពន្ធរបស់វាមិនបាច់អៀនអីទេគ្រប់ទស្សនាវដីទាំងអស់សុទ្ធតែចុះផ្សាយពីនាងនៅទំព័រមុខគេទៀតផង" ស៊ូហ្គាបានរៀបរាប់ឲ្យអនាគតប្អូនថ្លៃស្ដាប់
"តែថាថេឯងសំណាងណាស់ដែលបាននារីស្អាតៗបែបនេះមកនៅក្បែរ"
"ចុះបងមិនសំណាងទេហ្ហេស-"
"ចៅហ្វាយៗអ្នកនាងជេននីរត់បាត់ហើយ" ភ្លាមនោះកូនចៅរបស់ស៊ូហ្គារត់មកប្រាប់គេទាំងរត់ត្រហេបត្រហប
"ចង្រៃយ៎គ្រាន់តែមនុស្សស្រីម្នាក់យាមមិនបាន-ឆាប់នាំមនុស្សទៅរកភ្លាមទៅ" ស៊ូហ្គាតបទៅវិញទាំងក្ដៅក្រហាយក្រពុលមុខនឹងរឿងដែលកើតឡើងរួចគេក៏ចេញទៅតាមរកជេននីដែរដោយមិនបានលាថេយ៉ុងមួយម៉ាត់។
"ថេយ៉ុងមានរឿងអីមែនទេ" រ៉ូសឃើញចឹងហើយនាងក៏ឆ្ងល់ទើបងាកទៅសួរថេយ៉ុង
"គ្មានអីទេឆាប់ញាំទៅ" ថេយ៉ុងមិនបានប្រាប់រ៉ូសថាមានអ្វីកើតឡើងទេបើសូម្បីតែគេក៏មិនបានដឹងរឿងផងហ្នឹង។
(ភាគ២៤)
ថ្ងៃបន្ទាប់ថេយ៉ុងបាននាំរ៉ូសទៅជប៉ុនវិញព្រោះថាមកពីណាមជូនតេហៅគេឲ្យត្រឡប់ទៅវិញជាប្រញ៉ាប់ធ្វើឲ្យគេមិនអាចនាំរ៉ូសដើរលេងបានតែថាមិនអីទេដរ៉ាបណានៅមានជីវីតគង់តែបានមកម្ដងទៀតទេ។
"រ៉ូសកុំខឹងណាដែលមិនបាននាំនាងដើរលេងព្រោះបងជូនគាត់ឲ្យត្រឡប់ទៅវិញហើយ" ថេយ៉ុងពេលដែលមកដល់ក្នុងយន្តហោះក៏ប្រញ៉ាប់និយាយពន្យល់រ៉ូសកុំឲ្យនាងអន់ចិត្ត
"ថេយ៉ុងខ្ញុំយល់ចាំលើកក្រោយក៏បានដែរ" រ៉ូសតបទៅថេយ៉ុងវិញទាំងញញឹម
"ប្រពន្ធសម្លាញ់ពិតជាល្អខ្លាំងណាស់ដែលមិនខឹងប្ដី" ថេយ៉ុងនិយាយព្រមទាំងឈោងដៃទៅឱបរ៉ូស
"មើល៎លែង!អ្នកណាប្រពន្ធអ្នកប្ដី"រ៉ូសព្យាយាមបេះដៃថេយ៉ុងចេញពីចង្កះរបស់ខ្លួន
"អូននឹងហើយជាប្រពន្ធបង" មិនត្រឹមតែមិនលែងទេគេនៅពោលប្រយោគផ្អែមល្ហែមចេញមកទៀត
"អូនបងស្អីរបស់លោកឯងគួរឲ្យស្អប់" មាត់ពោលពាក្យថាស្អប់តែថាមាត់វិញញញឹមបិទមិនជិតសោះឡើយ
"ចាប់ពេលពេលនេះទៅអូនត្រូវហៅខ្លួនឯងថាអូនហើយហៅបងថាបងយល់ពីអ្វីដែលបងនិយាយទេ"
"អត់-អត់យល់" រ៉ូសធ្វើជាមិនយល់អ្វីដែលថេយ៉ុងនិយាយហើយក៏ងាកចេញទៅម្ខាង
"អត់មែនទេ-នេះនែ៎ក!"
"ហ៊ិហ៊ិ ថេយ៉ងបានហើយ" ថេយ៉ុងពេលដែលរ៉ូសធ្វើឫកពារចឹងគេក៏ចាក់វង្កេះរូសធ្វើឲ្យនាងសើចរមួលខ្លួនព្រោះរសើប
"មិនឈប់ទាល់តែអូនហៅបងថាបងសិន"
"ហ៊ិហ៊ិបានៗខ្ញុំហៅ ខ្ញុំហៅ" ដោយថេយ៉ុងមិនព្រមឈប់ចាក់ចង្កេះនាងទៀតនាងក៏ព្រមចុះចាញ់
"នៅខ្ញុំទៀត-ត្រូវនិយាយថាអូន"
"បានៗអូនហ៊ិហ៊ិយល់ព្រមហៅហើយ" រ៉ូសនាងសើចចង់ហ៊ារទឹកភ្នែកទៅហើយល្មមតែថេយ៉ុងឈប់ចាក់ចង្កេះនាង
"តែថាមិនទម្លាប់ហៅបែបនោះទេ-"
"មិនទម្លាប់តិចទៀតក៏ទម្លាប់ហើយបងក៏មិនដែលនិយាយពាក្យហ្នឹងដែរតែបងរៀននិយាយ" ថេយ៉ុងនិយាយព្រមទាំងលើករ៉ូសឲ្យមកអង្គុយលើភ្លៅគេហើយក៏លើកដៃឱបចង្អេះនាងពីក្រោយ
"ហឹស!សម្ដីបានណាស់មិនដឹងថាធ្លាប់និយាយជាមួយមនុស្សប៉ុន្មាននាក់ហើយទេ" រ៉ូសសើចដើមកបន្តិចមុននឹងនិយាយ
"អូនជាអ្នកទី១ហើយក៏ជាអ្នកចុងក្រោយដែរសម្រាប់បង" ថេយ៉ុងនិយាយព្រមទាំងដាក់ចង្ការទៅលើស្មាម្ខាងរបស់រ៉ូស
"ពាក្យផ្អែមល្ហែមតែមិចក៏ស្ដាប់មើលទៅដូចកំសត់ម្លេះ" ភ្នែករបស់រ៉ូសចាប់ផ្ដើមក្រហមតិចៗពេលដែលបានស្ដាប់ថេយ៉ុងនិយាយចប់
"គេមិនមែនហៅថាកំសត់តែគេហៅថារ៉ូមែនទិច" គេសែនហួសចិត្តនឹងនាងណាស់ខំធ្វើឲ្យបរិយាកាសរ៉ូមែនទិចហើយនៅថាកំសត់ទៀត
"បែបនេះមែនទេរ៉ូមែនទិចខ្ញុំមិនបានដឹង"
"ខ្ញុំទៀតហើយ!"
"ខ្ញុំ-អូនច្រឡំទេ"
"លើកលែងឲ្យម្ដងចុះ-តែថាបងចង់ប្រាប់រឿងមួយដល់អូន"
"រឿងអី?" រ៉ូសក៏ងាកទៅមើលមុខថេយ៉ុងរងចាំស្ដាប់ចម្លើយ
"មិនថាមានរឿងអ្វីទេសូមអូនជឿជាក់មកលើបងកុំទាន់ច្រឡោតខឹងត្រូវរងចាំស្ដាប់បងបកស្រាយហើយពេលខ្លះអ្វីដែលអូនបានឃើញបានឮវាអាចមិនមែនជាការពិតនោះឡើយទាល់តែវាចេញពីមាត់បងសិនចាំអូនជឿអូនត្រូវចាំយល់ដែរទេ" ថេយ៉ុងនិយាយទៅកាន់រ៉ូសទាំងសម្លឹងទៅភ្នែករបស់នាងដើម្បីបញ្ចាក់ថាគេនិយាយសាច់ការមិនមែនលេងសើច
"មិចក៏បងនិយាយបែបនេះបងមានរឿងអីលាក់បាំងនឹងអូនទៀតហើយមែនទេ" រ៉ូសនិយាយព្រមទាំងបែរមុខមករកថេយ៉ុង
"អត់មានអីទេគ្រាន់តែនិយាយៗទៅទេកុំទុកក្នុងចិត្តអី"ថេយ៉ុងនិយាយព្រមទាំងទាញក្បាលនាងឲ្យមកអឹបជាប់នឹងទ្រូង។
ងឺត!!>ឡានទំនើបម៉ាកBMWស៊េរី2021ពណ៌ខ្មៅបីគ្រឿងក៏បានចតនៅភូមិគ្រឹះយ៉ាម៉ាហ្សាគិៈយ៉ាងហំអានវាក៏អាចបញ្ចាក់ដល់អំណាចរបស់ម្ចាស់ឡានបានផងដែរ
"បងថេ-រ៉ូសមកវិញហើយមែនទេទៅលឿនម្លេះមិចក៏មិននៅឲ្យយូរៗទៅ" គ្រាន់តែឡានរបស់ថេយ៉ុងមកដល់ភ្លាមជីស៊ូដែលកំពុងតែអង្គុយលេងនៅមុខផ្ទះក៏មកទទួលភ្លាម
"ហីយ៉ា!អ្នកទាំងពីរ" ថេយ៉ុងបានចុះពីឡានដោយគេបានកាន់ដៃរបស់រ៉ូសទើបធ្វើឲ្យជីស៊ូនាងច្រណែនអ្នកមានគូភ្លាម
"ហើយយ៉ាងមិចច្រណែន?"ថេយ៉ុងក៏សួរបកទៅវិញ
"ច្រណែនៗ"ជីស៊ូពោលទាំងធ្វើមុខប៉ោងៗគួរឲ្យខ្នាញ់
"នោះបងជីនមកហើយបើច្រណែនទៅញ៉ែគាត់ឲ្យបានទៅ" ថេយ៉ុងក៏ប្រាប់ទៅជីស៊ូពេលដែលឃើញជីនដើរមកពីខាងក្រោយ
"ថេយ៉ុងបើឯងកុំនិយាយគ្មានអ្នកណាថាឯងគរទេ" ជីនមួម៉ៅមកភ្លាមគេខំដើរស្ងាត់ៗកុំឲ្យជីស៊ូឃើញនៅនាំរឿងមកឲ្យគេទៀត
"តោះរ៉ូសយើងចូលទៅក្នុងទៅអូនប្រហែលជាហត់ហើយ" ថេយ៉ុងមិនខ្វល់នឹងសំដីជីនក៏នាំរ៉ូសថើរចូលក្នុងបាត់ទៅដែលធ្វើឲ្យជីននិងជីស៊ូនៅប្រឈមមុខគ្នាតែពីរនាក់
"បងជីន-"
"ឈប់ៗនៅនុងហើយហាមដើរចូលមក" ជីនគ្រាន់តែឃើញជីស៊ូបម្រុងដើរមករកខ្លួនគេក៏ប្រញ៉ាប់ឃាត់
"ទេ-បងទៅណាខ្ញុំក៏ត្រូវទៅដែរ" ជីស៊ូនាងមិនដែលស្ដាប់សំដីជីនពីអង្កាលក៏រត់ទៅឱបដៃគេបាត់ដែលធ្វើឲ្យជីនត្រូវខាំមាត់សង្កត់ចិត្តទន្ទិញពាក្យថាប្អូនៗ
"ហើយឯងជាស្អីដែលត្រូវមកតាមបងនោះលែងទៅជីស៊ូ"
"អនាគតប្រពន្ធបងនឹងហើយប្ដីទៅណាប្រពន្ធទៅនុងយ៉ាងមិចមានបញ្ហាអីទៀតទេ"
"ហឺយ!នាងកូនស្វាពូកែតោងទៀមទោះអស់ស្រីលើលោកក៏មិនយកឯងដែរ"
"តោងព្រោះប្រពន្ធស្រលាញ់ប្ដី-ហើយបងក៏ចាំពាក្យបងទៅថាបងនឹងមិនយកខ្ញុំជាប្រពន្ធប្រយត្ន័តែជាន់ពាក្យខ្លួនឯងទៅ-ចប់ណាប្ដីសម្លាញ់
"មិនចប់ព្រោះបងមិនមែនប្ដីឯង"
"បើមិនចប់វគ្គនេះចាំវគ្គក្រោយទៀតក៏បានខ្ញុំនឹងតាមញ៉ែបងឲ្យបាន "
"ជីស៊ូ!" ជីនស្រែកឡើងមួយទំហឹងចេញមកតែជីស៊ូនៅមិនញញើតនឹងជីនសូម្បីតែបន្តិចរឹតតែដេញរឹតតែតោងមិនលែង។
ថេយ៉ុងនិងរ៉ូសក៏បានចូលមកដល់ក្នុងផ្ទះតែក៏ត្រូវទចងក់ពេលដែលឃើញណាមជូនកំពុងតែអង្គុយនៅលើសាឡុងសម្លឹងមកពួកគេ
"បងជូន-"
"បងមានរឿងនិយាយជាមួយឯងបងចាំឯងក្នុងបន្ទប់ធ្វើការបង" ណាមជូននិយាយហើយក៏ដើរចេញទៅបាត់
"មានរឿងអ្វីមែនទេថេ"
"គ្មានអីទេតោះទៅបន្ទប់យើង" ថេយ៉ុងមិនចង់ប្រាប់រឿងស្មុគស្មាញដល់រ៉ូសទេកុំឲ្យប៉ះពាល់ដល់កូនទើបលាក់នាងមិនឲ្យដឹងរឿង
"បន្ទប់យើង?" រ៉ូសក៏ផ្ទួនប្រយោគរបស់ថេយ៉ុង
"គឺបន្ទប់បងនឹងហើយចាប់ពីពេលនេះទៅអូនត្រូវនៅបន្ទប់ជាមួយបងដើម្បីអាចឲ្យបងមើលថែអូននិងកូនបាន" គេចង់នៅជាមួយនាងឲ្យបានយូរៗព្រោះគេមិនដឹងថាថ្ងៃមុខនឹងមានរឿងអ្វីឡើយដូច្នេះគេត្រូវក្ដោបក្ដាប់ឱកាសនេះទាន់នៅមានពេល។
-បន្ទប់ធ្វើការ:
កាយក្រាស់របស់ណាមជូនកំពុងតែអង្គុយលើកៅអីធ្វើការរបស់គេរងចាំថេយ៉ុងដោយស្ងប់ស្ងាត់ហើយទឹកមុខរបស់គេក៏បង្ហាញឲ្យឃើញមានភាពព្រួយបារម្មណ៍នៅលើនោះដែរ
តុកៗ!ក្រាក>សម្លេងគោះទ្វាពីរដងបន្លឺឡើងមុននឹងទ្វារត្រូវបានបើកដោយដៃរបស់ថេយ៉ុង
"បងហៅខ្ញុំមកចង់និយាយពីរឿងនោះមែនទេ" គ្រាន់តែណាមជូនហៅគេមកគេដឹងច្បាស់ណាស់ថាប្រធានបទដែលត្រូវនិយាយជាអ្វី
"អង្គុយសិនទៅ" ណាមជូនមិនទាន់ឆ្លើយអ្វីទេតែក៏ឲ្យថេយ៉ុងអង្គុយនៅកៅអីដែលមាននៅទល់មុខខ្លួនសិនដើម្បីស្រួសនិយាយព្រោះថាណាមជូនជាមនុស្សចិត្តត្រជាក់ដូច្នេះគេមិនធ្វើអ្វីបង្ខំៗពេកទេ
"ថេយ៉ុងឯងគិតធ្វើអ្វីបន្តទៀតឯងក៏ដឹងថាប៉ាមិនយល់ព្រមនោះទេ" ពេលដែលថេយ៉ុងបានអង្គុយស្រួលបួលហើយណាមជូនក៏ចាប់និយាយឡើង
"ខ្ញុំដឹងហើយថាប៉ាមិនព្រមតែខ្ញុំកំពុងតែរកដំណោះស្រាយហើយ"
"ដំណោះស្រាយឯងជាអ្វីនៅមិនទាន់ដឹងច្បាស់ផង-ក្នុងរឿងនេះអ្នកដែលរងគ្រោះជាងគេគឺរ៉ូសនិងកូនក្នុងផ្ទៃ"
"ចឹងហើយបានខ្ញុំចង់ឲ្យបងជួយ"
"ឲ្យបងជួយអ្វី?"
"ជួយមើលថែរ៉ូសនិងកូនជំនួសខ្ញុំផងបើថ្ងៃនោះមកដល់"
"ឯងនិយាយចេះតែបានហើយចុះផ្លូវចិត្តរ៉ូសវិញគិតយ៉ាងណា"
"រឿងនោះខ្ញុំចាត់ការបាន"
"ឯងធ្វើអ្វីក៏បានតែកុំហួសហេតុពេកត្រូវគិតដល់កូនឯងផងបងអាណិតគេមិនចង់ឲ្យក្មេងកើតមកគ្មានឪពុកហៅនឹងគេ" ណាមជូនមិនបានបង្ខំឲ្យថេយ៉ុងឈប់ទាក់ទងជាមួយរ៉ូសតាមការបញ្ជារស់ប៉ាគេទេតែថាបើថ្ងៃដែលប៉ាគេមកដល់ជប៉ុនវិញគេក៏មិនអាចជួយអ្វីបានដែរព្រោះគេគ្មានសិទ្ធបញ្ចេញយោបល់។