+ថ្ងៃថ្មី
+Jeon Group
ជុងហ្គុកដែលកំពុងតែពិនិត្យមើលឯកសារនោះទ្វារការិយាល័យរបស់ខ្លួនបានបើកឱ្យឃើញអ្នកជាជំនិតដើរចូលមកព្រមជាមួយឯកសារក្នុងដៃផងដែរ។
"នេះជាឯកសារសម្រាប់ខែនេះចៅហ្វាយ " ដេនបានដាក់ឯកសារនោះនៅលើតុហើយជុងហ្គុកក៏យកវាមើលពិនិត្យមើល។
" ចុះការងារយើងឱ្យឯងស៊ើបនោះយ៉ាងម៉េចហើយ? "
" ស៊ើបបានមកហើយចៅហ្វាយ នាងមានឈ្មោះគីមយូជីជាកូនដើមប្ដីរបស់លោកស្រីគីម ស៊ុងមី "
" ល្អ!ឯងជួយទៅប្រាប់លោកស្រីគីមផងហើយទុកពេលឱ្យតែពីរសប្ដាហ៍វិញ "
" បាទ " ដេនឱនគោរពទទួលបានការបញ្ជាហើយក៏ចេញទៅវិញដើម្បីផ្ដល់ដំណឹងដល់អ្នកស្រីគីម។
ចំណែកឯលោកស្រីគីមវិញក្រោយពីទទួលដំណឹងថាសល់តែពីសប្ដាហ៍ហើយក៏ដើរទៅដើរមកនៅក្នុងបន្ទប់របស់ខ្លួនដោយគិតមិនចេញថាគួររកលុយមកពីណាក្នុងរយ:ពេលពីរសប្ដាហ៍នេះបើប្រាប់អ្នកជាប្ដីក៏គ្មានលុយគ្រប់គ្រាន់សម្រាប់សងដែរ។
" មិនបានទេត្រូវតែប្រាប់បើមិនអ៊ីចឹងដោះស្រាយមិនចេញទេ "លោកស្រីគីម
លុះដល់ពេលល្ងាចពេលដែលលោកគីមត្រឡប់មកពីធ្វើការរបស់គាត់វិញហើយលោកស្រីគីមបាននិយាយជាមួយលោកគីមក្នុងបន្ទប់តែពីរនាក់។
" ថាម៉េច!នេះអូនជំពាក់គេដល់ទៅ10លានដុល្លា " លោកគីមក្រោយឮហើយពិតជាស្លុតចិត្តណាស់សុខៗជំពាក់លុយគេទាំងដែលគាត់មិនដឹងអីសោះនោះ
" ត្រូវហើយ ពេលនេះគេកំណត់ត្រឹមតែពីរអាទិត្យទេបើយើងមិនសងគេគ្រប់ចំនួនទេគេនឹងយកកូនស្រីយើងហើយ "
" ហេតុអ្វីក៏អូនធ្វើអ្វីមិនចេះគិតបែបនេះ "
" អូនគ្រាន់តែលេងៗសប្បាយធម្មតាតែអ្នកណាទៅដឹងថាវាជក់លេងរហូតទៅជំពាក់បំណុលគេនោះទេ "
" ចុះឱ្យបងរកលុយពីណាទៅបងគ្មានលុយច្រើនបែបនេះយកមកសងបំណុលអូននោះទេ "
" បងត្រូវរកវិធីណា យើងធ្វើណាត្រូវតែជួយអូនក្នុងការសងបំណុលមួយនេះ " លោកស្រីគីមអង្រួនដៃលោកគីមតិចៗទាំងទឹកមុខអង្វរក
" Ok ok ចាំបងរកវិធីឱ្យ "
+រំលងមួយសប្តាហ៍ក្រោយមក
ក្នុងរយៈពេលមួយសប្តាហ៍នេះលោកគីមបានរកលុយដោយខ្ចីមិត្តនិងអ្នកស្គាល់គ្នាតែនៅតែមិនទាន់គ្រប់ចំនួនលុយដែលត្រូវសងទៀត។
" យ៉ាងម៉េចហើយបង? "
" មិនគ្រប់ទេ "
" អ៊ីចឹងគួរធ្វើយ៉ាងម៉េចទៅ? "
" មានតែទៅនិយាយជាមួយគេហើយអូន "
" គេជាម៉ាហ្វៀណាបង សម្ដីរបស់គេមិនអាចប្រែក្រឡាស់បានទេ "
" ចាំបងរកខ្ចីគេបន្ថែមទៀត "
+ផ្សារទំនើប
យូជីនាងបានមកផ្សារទំនើបដើរទិញអីជាមួយនឹងមិត្តៗរបស់នាងក្រោយពីទិញរួចរាល់ហើយក៏នាំគ្នាមកញ៉ាំអីនៅហាងមួយ។
" ន៎ែ!ពួកឯងពីរនាក់ស្គាល់លោកចនទេ? " ជេននី
" លោកចនណាទៅ " យូជី ចងចិញ្ចើមឆ្ងល់ថាមិត្តគេចង់និយាយពីអ្នកណាទៅព្រោះនាងមិនដែលឬមិនដែលស្គាល់លោកចនស្អីនោះទេ
" គឺលោកចនជុងហ្គុកម្ចាស់ជំនួយដ៏ល្បីនោះអីឮថាគេក៏ជាម៉ាហ្វៀម្នាក់ដែរ " ជេននី
" ចំណែកស្រីក៏ច្រើនដែរ " សារ៉ា
" ស្រីច្រើនវាមិនចម្លែកទេ ព្រោះគាត់សង្ហាថែមទាំងមានណាស់ស្រីៗណាក៏ចង់បានគាត់ដែរ " ជេននី
" មនុស្សសង្ហាហើយមានអំណាចមានអ្វីៗគ្រប់យ៉ាងស្រីៗណាក៏ប្រាថ្នាធ្វើជាប្ដី " សារ៉ា
" រួមទាំងឯងមែនទេ " ជេននី
" ត្រូវហើយ អេ!យើងអត់ទេ " សារ៉ា
" កុំមកបោក យើងដឹងចរិកឯងច្បាស់ណាស់ចូលចិត្តប្រុសសង្ហាហើយមានទៀង " ជេននី
" ម៉ាហ្វៀ?ស្រីច្រើន?មនុស្សបែបនេះមិនគួរឱ្យចាប់អារម្មណ៍សោះ " យូជី
" សម្រាប់ឯងអាចនឹងមិនចាប់អារម្មណ៍ព្រោះគាត់មិនមែនជា Type ឯងដូចសិស្សច្បងរបស់ឯងនោះទេ " ជេននី បង្អាប់យូជីដែលនាងបានលួចស្រឡាញ់ទៅលើសិស្សច្បងម្នាក់ដែលរៀនសាលាជាមួយគ្នាយូជីឮហើយអត់អៀនមិនបាន។
" ប្រាកដហើយ " យូជី ឆ្លើយមកទាំងញញឹមអឹមអៀនឱ្យតែនិយាយអំពីសិស្សច្បងនាងដឹងតែអៀនតែម្ដងធម្មតាមនុស្សដែលស្រឡាញ់គេចឹងហើយ
" បើស្រឡាញ់សារភាពឱ្យហើយទៅប្រយ័ត្នគេយកបាត់ " ជេននីដែលអង្គុយជិតយូជីធ្វើជាយកស្មារបស់នាងរុញទៅកាន់ស្មារបស់យូជីរុញនាងទៅម្ខាង។
" យើងដឹងហើយបើមានឱកាសយើងនឹងសារភាពប្រាប់គាត់តែម្ដង " យូជី
ពួកគេឈប់និយាយព្រោះអាហារដែលបានកម្មង់នោះបានចម្អិចរួចរាល់ហើយបានយកមកដាក់លើតុរបស់ពួកគេមុននឹងញ៉ាំក៏ឆ្លៀតថតរូប add story IG បន្តិចបន្ដួចដែរតាមស្ទាយក្មេងស្រីយុវវ័យ។
+Apartment
ជុងហ្គុកកំពុងអង្គុយលើសាឡុងដែលមាននៅក្នុងបន្ទប់គេងស្រាប់ដោយពាក់អាវឃ្លុំមានកាហ្វេនៅក្នុងដៃយកមកក្រេបបណ្ដើរសម្លឹងមើលទូរស័ព្ទទាំងញញឹមបណ្ដើរព្រោះនាយបានចូលមើល Story IG របស់យូជីដែលនាយបានចុច Following កាលពីសប្តាហ៍មុនហើយនៅលើគ្រែក៏មាននារីម្នាក់គេងលើគ្រែដោយអត់មានសម្លៀកបំពាក់មានតែភួយក្រោបពីលើផងដែរដែលអាចសន្និដ្ឋានបានថាពួកគេទើបតែបញ្ចប់រឿងលើគ្រែរួច។
" ជួបគ្នាឆាប់ៗគីមយូជី " ជុងហ្គុកញញឹមយ៉ាងសមចិត្តព្រោះបន្តិចទៀតគេនឹងអាចយកនាងធ្វើជាមនុស្សរបស់ខ្លួនហើយតាំងពីដើមមកកម្រណាស់ដែលនាយចាប់អារម្មណ៍ទៅលើនរណាម្នាក់មុននោះទោះស្រីច្រើនមែនតែមិនបានស្រឡាញ់ឬចាប់អារម្មណ៍យកជាប់នោះទេត្រឹមតែជាការសប្បាយកំដរអារម្មណ៍មួយពេលៗប៉ុណ្ណោះភាគច្រើនស្រីៗទាំងអស់តែងតែមកទាក់គេមុនធម្មតាសារជាតិជាមនុស្សប្រុសបើស្រីគេមកឱ្យដៃដល់កន្លែងហើយម៉េចអាចនឹងប្រកែកបាននោះបើយូជីអាចជាករណីពិសេសសម្រាប់នាយហើយ។
ជុងហ្គុកងើបពីសាឡុងដើរមកមាត់បង្អួចសម្លឹងមើលទិដ្ឋភាពជុំវិញទីក្រុងពីជាន់ខាងលើនៃអគារដែលមានភាពខ្ពស់អាឡោះហើយទាញទូរស័ព្ទមកចុច Call ទៅកាន់នរណាម្នាក់។
" ប្រាប់ឱ្យលោកស្រីគីមមកជួបយើងនៅថ្ងៃស្អែកនេះ " និយាយហើយក៏ចុចបិទទូរស័ព្ទហើយងាកមកមើលមនុស្សស្រីដែលនៅគេងលើគ្រែហើយក៏ងាកមកវិញក្រេបផឹកកាហ្វេបន្តញញឹមស្នាមញញឹម។
To be Continued