"អត់ទេ!!!ខ្ញុំមិនការទេ!!!!"
នៅក្នុងភូមិគ្រឹះមួយដល់ធំរបស់ក្រកូល{ណារ៉ាសភី}បានលឺសំឡេងប្រកែកគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ។ការប្រកែកគ្នានេះ បើតាមស្ដាប់ទៅរឿងនេះកើតឡើងដោយសារតែរឿងរៀបការហើយមើទៅ តែអ្វីដែលធ្វើឲអ្នក បំរើនៅទីនេះភ័យខ្លាចនោះ ព្រោះតែបានលឺសំឡេងស្រែកលឺៗរបស់កូនប្រុសតែមួយគត់នៅក្នុងក្រកូលមួយនេះ
"ហ្វូតកូន ស្ដាប់ម៉ាក់របស់ឯងសិនទៅកូន"លោកសុង
លោកសុងដែលត្រូវជាប៉ាររបស់រាងល្អិតក៏និយាយឡើង តិចតិចប្រាប់ទៅកូនប្រុសដែលគ្រាន់តែម៉ាក់របស់គេនិយាយថាឲគេរៀបការភ្លាមធ្វើឲអាល្អិតក្រោកឈរស្រែកយកៗតែម្ដង។លោកសុងក៏ចាប់ដៃកូនប្រុសឲអង្គុយវិញ ព្រោះមិនចង់ឲវាកើតជារឿងធំទេ
"ហ្វូត តើកូនចង់នៅដល់ណាទៀតនេះកូនអាយុ23ហើយណា"អ្នកស្រីផា
អ្នកស្រីផា និយាយតិចតិចតបទៅកូនវិញ។ការនិយាយតិចតិចរបស់ម៉ាក់ប៉ារបស់ហ្វូត ធ្វើឲហ្វូតឈប់ ច្រឡោតបន្ទិច។ពួកគាត់ត្រជាក់ណាស់ទោះកូនគាត់ក្ដៅ យ៉ាងណាក៏គាត់មិនក្ដៅទៅតាមកូនដែល។រឿងនេះហើយដែលធ្វើឲហ្វូតត្រជាក់តាំងពីរតូចៗមកដល់អីឡូវ តែរឿងនេះវាធំពេកទើបធ្វើឲ្យហ្វូតទប់កំហឹងមិនបានទើបបានជាស្រែកដាក់គាត់បែបនេះ
"ម៉ាក់តែកូននឹងគេមិនត្រូវគ្នាទេ"ហ្វូត
រាងល្អិតចាប់ផ្តើមទំលាក់សំឡេងបន្ទិច ដែលធ្វើឲម៉ាក់នឹងប៉ា របស់គេសប្បាយចិត្តបន្តិចដែល ព្រោះថាពួកគាត់អាចពន្លត់កូនគាត់បាន
"តែនេះជាបំណងរបស់លោកថារបស់កូនណាហ្វូត"លោកសុង
តាមពិតទៅរឿងរៀបការនេះមិនមែនពួកគាត់អ្នកធ្វើឡើយ។រឿងនេះលោកណារ៉ាសភីដែលត្រូវជាលោកតារបស់ហ្វូតហើយត្រូវជាប៉ារបស់អ្នកស្រីផានេះឯងជាអ្នករៀបចំតាំងតែពីរហ្វូតនឹងដៃគូរដែលត្រូវរៀបការជាមួយ នៅតូចៗមកម៉្លេះ។តែពេលដែលលោកតាណារ៉ាសភីនឹងភរិយាបាន ចែកឋានទៅគាត់ក៏បានប្រាប់ម៉ាក់ប៉ារបស់ហ្វូតឲធ្វើតាម ហើយនេះក៏ជាបំណងចុងក្រោយរបស់គាត់ផងដែលទើបបានជាម៉ាក់នឹងប៉ារបស់ហ្វូតត្រូវតែធ្វើតាម
"នេះលោកតាចង់ឲកូនស្លាប់មែនទេបានជាធ្វើបែបនេះ ឲទៅរៀបការជាមួយមនុស្សដែលស្អប់យ៉ាងមិច"ហ្វូត
"ហ្វូតកូន មិនមែនបែបនឹងទេកូន លោកតាគាត់មើដឹងថាម្នាក់នឹងល្អទើបបានជាគាត់ផ្សំផ្គុំឲកូនបែបនេះ"អ្នកស្រីផា
"ម៉ាក់ លោកតាឃើញគេតាំងពីរតូចនឹងមិចក៏ដឹងថាគេល្អ ណាមួយលោកតាក៏ដឹងថាកូននឹងគេមិនត្រូវគ្នាតាំងពីរតូចមកម៉្លេះ មិចក៏លោកតាធ្វើបែបនឹងកូនស្អប់គេខ្លាំងណាស់មិនចង់ជួបទៀតទេ"ហ្វូត
"តែម៉ាក់គេក៏ស្រឡាញ់កូន ហើយកូនក៏ស្រឡាញ់ម៉ាក់គេដូចគ្នា ស្រឡាញ់ម៉ាក់គេហើយមិចមិនស្រឡាញ់កូនគេផង"លោកសុង
"មកពីរគេគួរឲស្អប់នឹងណាប៉ា"ហ្វូត
"ប៉ាមើមិនឃើញគួរឲស្អប់ផងនឹង"លោកសុង
"ប៉ា~~~~"ហ្វូត
"បានហើយម៉ាក់មិនដឹងទេ ឯងត្រូវតែជួបគេនៅព្រឹកនេះជាមួយម៉ាក់នឹងប៉ាឯង"អ្នកស្រីផា
"មិនដឹងទេកូនមិនទៅទេ ព្រឹកនេះកូនរវល់នៅក្រុមហ៊ុនហើយ"ហ្វូត
"តែប៉ាបានឆែកមើលហើយគ្មានអ្វីត្រូវរវល់ទេព្រឹកនេះ"លោកសុង
"ប៉ា~~~"ហ្វូត
"ឯងត្រូវតែទៅព្រឹកនេះ ប៉ានឹងម៉ាក់មានការរវល់ទៅក្រៅហើយ តោះបង"អ្នកស្រីផា
និយាយរួចពួកគាត់ក៏ដើរចេញពីរភូមិគ្រឹះបើកឡានចាក់ចេញទៅ ដែលទុកឲកូនប្រុសតែមួយរបស់គាត់នៅអង្គុយដោយស្ងៀមស្ងាត់នឹងធ្វើមុខ ជូរៗ។ហ្វូតមើម៉ោងដែលនៅជាប់នៅលើដៃបន្ទិចរួចក៏ក្រោកឈរដើរចេញពីរភូមិគ្រឹះដោយមានមនុស្ស cute cute ពីរនាក់ដើរតាមពីក្រោយហើយពីរនាក់នឹងត្រូវជាដៃឆ្វេងនឹងដៃស្តាំរបស់ហ្វូតនឹងឯង ឃើញដៃឆ្វេងនឹងដៃស្តាំរបស់ហ្វូត cute cute ចឹងមែនតែសាហាវណាស់ណាវៃមិនដឹងស្រីមិនដឹងប្រុសទេឲតែ រករឿងអ្នកប្រុសរបស់គេដឹងតែវៃឬបាញ់ចោលហើយ។រាងល្អិតឡើងឡានរួចកូនចៅក៏ឡើងតាមក្រោយ សៃជាអ្នកបើក ឯ ហ្វាអង្គុយជិតសៃ ឯហ្វូតអង្គុយខាងក្រោយ
"តើយើងទៅណាដែលអ្នកប្រុស"សៃ
លឺតែសំឡេងក៏ដឹងថាអំណាច ប៉ុណ្ណាដែល តែកុំមើរូបរាងម៉ែអើយតូចញិបដូចអ្នកប្រុសគេចឹង
"ទៅក្រុមហ៊ុន"ហ្វូត
គ្រាន់តែលឺអ្នកប្រុសតូចនិយាយចប់ភ្លាមសៃក៏បញ្ឆេះឡានបើកចេញពីរភូមិគ្រឹះទៅក្រុមហ៊ុនភ្លាម
ទឺងៗៗទឺងៗៗ
បើយើងងាកមកមើលផ្នែកម្ខាងន័យប្រទេសថៃវិញ បានបង្ហាញឲ្យយើងឃើញនៅបុរសសង្ហារម្នាក់ដែលកំពុងតែមមាញឹកនឹងការងារដែលគូដូចភ្នំនៅលើតុធ្វើការរបស់គេ។កំពុងតែញាប់ដៃធ្វើការឲហើយផងក៏បានលឺ សំឡេងទូរស័ព្ទដែលនៅជិតដៃបានរ៉ូឡើង។ជាហេតុដែលធ្វើឲកម្លោះសង្ហារដកដង្ហើមធំបន្ទិចរួចក៏លើទូរស័ព្ទមកដាក់នឹង ត្រចៀកចាំស្ដាប់អ្នកម្ខាងទៀតនិយាយ
"ជេមមីណាយ៍ តើស្អែកកូនទំនេរទេ"អ្នកស្រីសូ
អ្នកស្រីសូដែលត្រូវជាម្ដាយរបស់កម្លោះសង្ហារជេមមីណាយ៍ក៏បន្លឺឡើងសួរសំណួរទៅកាន់កូនប្រុសតែមួយរបស់គាត់
"ចុះបើខ្ញុំប្រាប់ម៉ាក់ថាមិនទំនេរ"ជេមមីណាយ៍
"មិនទំនេរក៏ត្រូវតែទំនេរដែល"អ្នកស្រីសូ
"បើចឹងម៉ាក់សួរខ្ញុំធ្វើអី"ជេមមីណាយ៍
"យីអាកូននេះ ស្អែកកូនត្រូវទៅញ៉ាំបាយជាមួយម៉ាក់នឹងប៉ានៅព្រឹកនេះ"អ្នកស្រីសូ
"មានវិធីជប់លៀងរឿងអ្វីមានទេបានជាត្រូវញុំាបាយជុំគ្នាចឹងម៉ាក់"ជេមមីណាយ៍
"នេះឯងមិនដឹងពិតមែន ឯងត្រូវតែទៅញ៉ាំបាយជាមួយគូណ្ដឹងឯង"អ្នកស្រីសូ
"ហា៎!!! លឿនពេកទេដឹងម៉ាក់"ជេមមីណាយ៍
"ជេមមីណាយ៍ កុំមកចង់និយាយថាមិនទៅណាព្រោះខាងគេបាននិយាយថាទៅហើយ កុំធ្វើម៉ាក់ខ្មាសគេទៀតលឺទេ"អ្នកស្រីសូ
"ម៉ាក់មិនលឿពេកឬ"ជេមមីណាយ
"លឿនស្អីឯងជេមមីណាយនេះឯង25ហើយណាដល់ពេលហើយ"អ្នកស្រីសូ
"តែម៉ាក់....."ជេមមីណាយ
"មិនដឹងទេឯងត្រូវតែទៅ"
"ម៉ាក់......ទឺត ទឹត"ជេមមីណាយ
កម្លោះសង្ហារមិនទាន់បាននិយាយអីផងទូរស័ព្ទក៏បានកាត់ផ្ដាច់បាតដោយស្រាដៃម៉ាក់របស់គេនេះឯង
"អាមនុស្សស្អប់គ្នាចង់ងាប់ហើយឲទៅរៀបការយ៉ាងមិចនឹងអត់យល់លោកតាគិតអី គាត់ក៏ឃើញថាកាលពីរតូចវ៉ៃបោចសក់គ្នាយ៉ាងណាមិចក៏គាត់នៅតែឲរៀបការនឹងគ្នាទៀត"ជេមមីណាយ
កម្លោះសង្ហារនិយាយទាំងឆ្ងល់នឹងតារបស់គេ ដែលគាត់បានចែកឋានទៅតាំងពីរកម្លោះសង្ហារអាយុ16មកម៉្លេះ។ដោយមិនចង់ឆ្ងល់ច្រើនកម្លោះសង្ហារក៏បន្ដការងារឲរួចរាល់ព្រោះនៅតែបន្ទិចទៀតទេ
អានហើយជួយ vote&cmt ផងអ្នកទាំងអស់គ្នា💬🌱