រឿង: ក្តីស្រឡាញ់ចំពោះមិត្ត

By skychiimaii

3.2K 215 28

ស្រឡាញ់មិត្តខ្លួនឯងវាឈឺចាប់ណាស់ហេីយ តែអីដែលឈឺចាប់បំផុតយេីងបានត្រឹមតួជំនួសគេប៉ុណ្ណាះ!!! sky : អញមិនអាចលេីសពីរម... More

ភាគទី1: ខូចចិត្ត
ភាគទី3: លួចស្រឡាញ់
ភាគទី4: ជួយម៉ាក់បន្តិចទៅ
ភាគទី5: ទេីសស្អីហែង
ភាគទី6: អៃ tee អ្នកនិយាយប្រាប់សោះ
ភាគទី7: វាស្រវឹងហេីយ
ភាគទី8: អត់គ្រាទេបីមក
ភាគទី9: សង្សារប៉ា
ភាគទី10: ប៉ុន្តែជាបងថ្លៃ

ភាគទី2 : អាចង្រៃ!!!

324 18 0
By skychiimaii

បន្ទាប់ពីរដេកផ្ទះ sky អស់មួយយប់ nani បានមកផ្ទះរបស់ខ្លួនវីញគ្រាន់តែដេីរចូលដល់ក្នុងផ្ទះលិចលឺសំលេងដ៍សែនពិរោះរបស់ម៉ាក់នាយឡេីងមកជាហេតុធ្វេីឲសាមីខ្លួនងាកទៅរកម្ចាស់សំលេងភ្លាមៗតែម្តង

«យ៉ា!!!អាកូនជេីងល្អដេីរលេងដាច់យប់តែម្តងន៎» ម៉ាក់ nani
អង្គុយលេីកជេីងកងពាក់ខ្លាសម្លឹងមុខកូនប្រុស

«ម៉ាក់ហ៎មានឯណាកូននៅដេកផ្ទះអៃ sky ទេតេី»

«កុំយកឈ្មោះកូនsky និយាយបាំងមុខ nani » ម៉ាក់មិនជឿព្រោះ nani នឹងអាសារយកឈ្មោះ sky និយាយបាំងមុខពេលនាយទៅណាម្តងៗឲមិនប្រាប់គាត់ឲដឹង

«កូននិយាយពិតមែនណា!មិនជឿម៉ាក់ call សួរវាបាន» nani
ពេបមាត់ធ្វេីមុខដូចកូនឆ្កែដាក់ម៉ាក់ ធ្វេីឲម៉ាក់នេះខ្នាញ់នឹងចរឹក
កូនប្រុសខ្លាំងមែនទែន

«បានម៉ាក់ជឿឯងម្តងទៀតចុះ ឥឡូវឆាប់ទៅកូនងូតទឹកអាងបានញាំបាយប៉ាឯងមកឡូវហេីយ»
នេះហេីយចូលចិត្តកហុកម៉ាក់ពេកនិយាយអ្វីក៏គាត់លែងចង់ជឿដែល

«ហិហិហិបាទ អ្នកម៉ាក់ដ៍សែនcute» nani សេីចតិចៗរត់ឡេីងទៅបន្ទប់

«មេីលចរឹកចុះអាកូននេះ ក្មេងមិនប្តូរពិតមែន»
គាត់សម្លឹងមេីលកូនប្រុសរត់ឡេីងបន្ទប់ទាំងហួសចិត្ត ធំតែអាយុទេប៉ុន្តែកុំមេីលចរឹកឲសោះ។ មួយសន្ទុះរាងធំដែលក៏មានមនុស្សដេីរចូលក្នុងផ្ទះនោះគ្នានអ្នកណាឆ្ងាយទេប្តីគាត់នេះឯង

«អូនសម្លាញ់!!! បងមកវីញហេីយ» ប៉ា nani
ដេីរមកអោបនឹងថេីបប្រពន្ទរបស់គាត់ នេះជាទង្វេីរគាត់តែងតែ
បង្ហាញទៅកាន់ប្រពន្ទជាទីស្រឡាញ់

«ការងារច្រេីនហត់ឬអត់?នៅក្រុមហ៊ុនបង»
ជាសំណួរដែលលឺរាល់ថ្ងៃប៉ុន្តែស្តាប់ហេីយមិនដែលធុញ

«ក៏តិចតួចណាអូន តែពេលបានថេីបប្រពន្ទបងហេីយបាត់ហត់តែម្តងទោះបន្តិចក៏មិនហត់ដែល»

«ហីៗប៉ាកូនជ្រេញខ្លាំងណាស់» nani
មិនដឹងចេញមកពីរពេលណាទេចុះមកជ្រេញប៉ាម៉ាក់ខ្លួនឯងម៉ងក្មេងនេះ។

«ឆឹសអាជេីងល្អបាត់ពីរផ្ទះមួយយប់ មកវីញជ្រេញឪវាម៉ង»

«លោកប៉ាកុំចង់មកថាឲកូន កូននិយាយសម្រួលជាមួយអ្នកម៉ាក់រួចហេីយបាទ» nani
ដឹងច្បាស់ថាប៉ាគេប្រាដកជាចង់ស្តីឲគេ ប៉ុន្តែឆ្លាតដែលចេះនិយាយជាមួយម៉ាក់បានមុន

«អាងប្រពន្ទប៉ាតែម្តងហេីយន៎»
គាត់សម្លក់មុខកូនប្រុសបន្តិច ស្អីតិចក៏បានប្រពន្ទគាត់យោងដែលកុំអី nani ស្ពៃ

«បានហេីយៗប៉ាកូនមិនឃ្លានបាយខ្លះទេហ៎ បងនៀកចង់ងូតទឹកសិនក៏ញាំបាយសិន?»

«បងគិតថាងូតទឹកសិនធំក្លិនខ្លួនខ្លាំងណាស់»

«ចឹងបងទៅងូតទឹកចុះអូនទៅរៀបបាយឲហេីយ» ម៉ាក់ nani
ថារួចគាត់ដេីរចេញទៅរៀបបាយអាហារជាមួយអ្នកបម្រេីក្នុងបាយផ្ទះ ឯ nani ដោយឃេីញប៉ាម៉ាក់គេមានអ្វីត្រូវធ្វេី គេមិនដឹងធ្វេីអ្វីក៏ទាញទូរស័ព្ទឆាតទៅ sky

*ក្នុងឆាត

«អៃ sky »

«មានអ្វីហេ?»

«អញចង់ដឹងថានាងកំពុងធ្វេីអ្វីឥឡូវនេះ» nani
ចង់និយាយអំពីសង្សារដែលសុំបែកនាយនេះឯង

«បេីចង់ដឹងក៏ឆាតទៅនាងទៅ កុំឆាតមកអញ» sky
ហាក់មិនសប្បាយចិត្តសោះពេលលឺ nani ចង់ដឹងអំពីសង្សារចាស់បែបនៀក

«ហេតុអីឆាតទៅហែងមិនបាន? ព្រោះតែ....» nani
និយាយដល់ត្រឹមនេះ ខាងនោះនិយាយកាត់

«ព្រោះតែអញមិនមែនជានាង បានហេីយអញរវល់!» sky  ចុចបិទភ្លាមៗដោយមិនឲអ្នកខាងនោះនិយាយអ្វីទៀត

«aww ថីវានៀកទៅមួរម៉ៅមកពីរណានឹង?» nani
អង្គុយឆ្ងល់ម្នាក់ឯងទៅកេីតស្អីមកទេីបបែបនឹង លេបថ្នាំខុសទេដឹង?

«nani ញាំបាយកូនប៉ាឯងចុះមកហេីយ» ម៉ាក់ nani ស្រែកហៅនាយ

«បាទម៉ាក់» nani គ្រាន់តាលឺម៉ាក់ហៅភ្លាមរត់ទៅភ្លាមៗប៉ាដោយហា។

ងាកមកមេីលខាង sky វីញម្តងបន្ទាប់ពីរចុចបិទទូរស័ព្ទ Nani ហេីយអង្គុយមួរម៉ៅធ្វេីមុខមេីលមិនយល់

«ដូចទ្រុងមួរម៉ៅម្លេះបងប្រុស» june
ដែលជាប្អូនស្រីជីដូនមួយរបស់ sky បានដេីរមកឃេីញ sky រាង
មួរម៉ៅក៏សួរ

«គ្នានអ្វីទេ!!ចុះអូនមកផ្ទះបងមានការអី?»

«ម៉ាក់ឲយកបាយឆាឲបងនឹងហេីយ អូនមិនចង់មកប៉ុន្មានទេ»

«លែងចង់មកជាន់ផ្ទះបងហេីយហ៎? ប្អូនស្រី»

«មិនមែនទេ គឺអូនខ្ចិលជិះកង់មកនោះអី» June
ពេបមាត់ដាក់អ្នកមាននាមជាបងប្រុស ផ្ទះនាងឆ្ងាយពីរផ្ទះ sky ណាស់បេីត្រូវមកគឺត្រូវជិះកង់មកដោយនាងមិនចេះជិះម៉ូតូនោះឯង

«ខ្ចិលជិះកង់ចឹង ថ្ងៃក្រោយអូនហោះមក» sky និយាយញាះប្អូន

«heyy អានឹងទុកឲបងប្រុសចុះឥឡូវអូនទៅវីញហេីយ» June នាងមកបានបន្តិចក៏សុំលាបងប្រុសទៅវីញ

«អឹម ផ្កាំអរគុណអ្នកមីងផង» sky
june ងក់ក្បាលរួចដេីរចេញទៅវីញ ព្រោះនាងក៏ប្រញាប់ទៅជួបមិត្តរបស់នាងដែល បន្ទាប់ពីរប្អូនចេញទៅវីញបាត់ sky យកបាយឆាដែលប្អូនស្រីយកឲមុននេះយកមកញាំ ញាំហេីយងូតទឹកគេងតែម្តងព្រាះនាយត្រូវទៅសាលារៀន  [ ភ្លេចប្រាប់ទាំងអស់គ្នា sky nani tee prom ពួកគេរៀនឆ្នាំទី3 ឯប្អូនស្រីsky ស្រី June រៀនឆ្នាំទី2 ក៏រៀននៅសាលានឹងដែលគ្រាន់តែអាគារខុសគ្នា ដោយអាគារ ឆ្នាំទី1 អាគារA ឆ្នាំទី2 នៅ អាគារ B ឯឆ្នាំទី3 អាគារ C ឆ្នាំទី4 អាគារ D ]

+ ព្រឹកថ្ងៃថ្មីក៏ឈោនចូលមកដល់ព្រឹកនេះហាក់រងារខុសពីរធម្មតាប្រហែលដល់ខែរងារហេីយមេីលទៅ

«រងារដល់ហេីយវេីយ» tee
រអ៊ូឈានពេលបោះចំហានចូលក្នុងសាលាជាមួយនឹង prom

«បានសង្សារមួយដឹងល្អមិចទេរងារចឹង» prom
និយាយទាំងសេីចតិចៗ

«ស្អីហែងហា៎ស?» tee
មេីលមុខ prom រងារសិទ្ធចង់បានសង្សារម្តឹងៗលោក🙂

«វាមិចហែង? » prom សួរបក

«អញជ្រេញនឹងហេីយរងារពិនៗនឹងចង់បានសង្សារ»
រងារចឹងចង់បានសង្សារ ចុះទម្រាំរងារដល់កកមិនចង់បានប្រពន្ទទៅហេីយទេហេ?

«មុខមាត់សង្ហារដូចអញនៀក វាចេះតាចង់ចឹងហេីយ» prom
និយាយទាំងជឿជាក់វែងសក់ឡេីង

«ហាហា មុខដូចខ្មោចចូលខុស ចរឹកឡេីងខ្ចិល ដេកចាយតាលុយ លេងតាបាល់ ឡេីងអត់កំណេីតអាណាយកហែង?» tee
អស់សំណេីចនឹងដៀលកំលោះសង្ហារ prom ឡេីងចាស់ដៃ ឯអ្នកត្រូវគេដៀលហាក់គាំង។

«so you ទៅផ្ទះដោយខ្លួនឯងមួយខែពេញ» prom ថារួចដេីរចេញដោយមានជាការងរនឹង tee

«អេ៎!និយាយលេងតេីភឿនកុំអញ្ចឹងពេក» tee ដេីរតាម prom

«ប៉ុន្តែ អញនិយាយមែន» prom ងាកមុខញញឹមដាក់ tee បន្តិចមុននឹងបោះចំហានបន្ត

«ហូរ!!! អៃ prom ចាំផង» យ៉ា!!ដេីរលឿនដល់ហេីយនាយ
ដេីរផងរត់ផងសឹងមិនទាន់ tee បន្តតាមដល់មាត់ទ្វាថ្នាក់ ដែលហេតុធ្វេីឲមិនប្រយ័ត្នបុកនឹងមនុស្សម្នាក់

«ដេីរអត់ភ្នែកទេឬយ៉ាងមិច?» នោះគ្នានអ្នកណាឆ្ងាយក្រៅពីរ
ប្រធានថ្នាក់ទេ

«អៃសត្វ!!!ហែងនិយាយនឹងចង់មានន័យយ៉ាងមិច?» tee ហាក់ខឹងនឹងប្រធានថ្នាក់ដែលមកហ៊ានថាឲនាយបែបនឹង

«នៅមានមុខមកសួរអញវីញទៀត?ហែងដេីរមកបុកអញណា»

«ចុះបេីបុកហេីយហែងស្លាប់ឬអត់? អាលអញចូលបុណ្យនោះអី» tee អេីយបុកគេហេីយមិនសុំទោសនៅនិយាយឌឺដាក់គេវីញទៀត ឯសិស្សៗក្នុងថ្នាក់ឈរចាំមេីលពួកគេនឹងឈ្លោះគ្នាយ៉ាងមិចទៀត រួចទាំង prom ដោយគ្នានអ្នកណាម្នាក់មកឃាត់នោះទេ

«អាចង្រៃ!!ដូចវាលេីសពេកហេីយ» dew ខឹងឡេីងមុខក្រហមសឹងតែទៅហក់ដាល់មុខរលាងរបស់នាយតូចយេីងទៅហេីយ

«លេីសទៅថី?ហែងនឹងធ្វេីអីអញ?»

«ធ្វេីអីចឹងហ៎?ក៏ធ្វេីបែបនេះ» ភ្លាមៗសិស្សក្នុងថ្នាក់នាំគ្នាគាំងគ្រប់គ្នា
គាំងនឹងទង្វេីរសិស្សប្រធានថ្នាក់ ព្រោះអីដឹងទេ?គឺ dew ចាប់
ថេីបមាត់នាយតូច tee នោះអីសម្បីសារមីម្ចាស់ខ្លួនគេក៏គាំងដែល។

«ថ្ងៃក្រោយកុំចង់មកឈ្លេីយជាមួយអញទៀត» បន្ទាប់ពីរថេីបអស់មួយសន្ទះ dew ដកមាត់ចេញរួចមុននឹងដេីរចេញទៅកន្លែងអង្គុយនាយក៏បានបោះពាក្យសម្តីទៅកាន់ tee ដែលនៅគាំងមិនទាន់
បាត់នៅឡេីយ

«ហឺយ!!អាឆ្កួតអេីយ អាឡប់សតិ មិចក៏មកថេីបអញចឹង» tee មានសតិឡេីងវីញជេ dew យកតែម្តងតែនាយធំដេីរទៅអង្គុយតុនាយធ្វេីមិនដឹង

«ហាហាហា យ៉ាងមិចដែលភឿនរស់ជាតិមាត់ប្រធានថ្នាក់ផ្អែមឬអត់?» sky ដែលទេីបនឹងមកប៉ុន្តែនាយបានឃេីញរឿងមុននេះក៏និយាយញាះមិត្តនាយ

«ផ្អែមម៉ែហែង អាចង្រៃ» យីអាគ្នាពុងខឹងរឿងគេមកថេីបមកផងមានអាមិត្តភក្តិឯងនេះនិយាយញាះលេងទៀត គួរឲខឹងពិតមែន!!
__________________________________
សូមរង់ចាំភាគបន្ត!!!
សុំទោសរាល់ពាក្យសម្តីមិនសមរម្យ🙏🏻

Continue Reading

You'll Also Like

24.7K 1.6K 44
រស់ក្នុងទ្រនំគេ ជាអ្នកបម្រើគេ ហើយក៏ស្រលាញ់គេ☂️ #SkyNani
78.4K 3.7K 34
«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»
21.1K 2.3K 27
ជាស្នេហាដែលត្រូវបាន ឪពុកម្ដាយចាប់បង្ខំ ហើយក៏ជាស្នេហាដែលមិនពេញចិត្តរៀងខ្លួន ប៉ុន្ដែក៏ត្រូវក្លាយជាស្នេហាដែលស្អិតរមួតក្រោយពីឆ្លងកាត់ឧបសគ្គជាច្រើនមកជាមួយ...
15.3K 1K 11
ជាគូរដណ្តឹងរបស់នាង ប៉ុន្តែក៏ងប់ងល់ជាមួយប៉ារបស់នាងតើគេគិតហេស៎ថាទង្វើមួយនេះនឹងធ្វើឲ្យរឿងគ្រប់យ៉ាងបញ្ចប់ទៅដោយរលូន? តែមិនថាគ្រប់យ៉ាងទៅជាយ៉ាងណានោះទេ គេក៏ន...