🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Comp...

By PichYaya

96.6K 7.1K 38

ស្នេហារវាងកម្លោះខិលខូចនិងកម្លោះលីឡឺអត់ដឹងអីដូចមិនសូវគ្រប់ ថាតើគេអាចស្រលាញ់គ្នាយ៉ាងម៉េច? Jungkook Top / Taehy... More

Part 1 : ទៅនៅប៊ូសាន
PART 2 : អៀវជ្រូកទេដឹងនៀក
PART 3 : បែកហើយទេដឹង
PART 4 : ឯងមិនសមនៅលើទេ
PART 5 : យើងមិនបានធ្វើកុំមកចោទ
PART 6 : ដេកទៅអាកូនស្វាឡប់
PART 8 : ពន្យល់ឲ្យឯងបានយល់
PART 9 : ដឹងហើយអាកូនស្វា
PART 10 : ហេតុអីមិនបើកមាត់
PART 11 : ហាត់ប្រាណជាមួយឯង
PART 12 : គេអាក្រក់ណាស់...
PART 13 : ត្រៀមខ្លួនរៀបការ
PART 14 : លេងសើចតិចមិនបាន
PART 15 : ចង់ឲ្យលោកអោបខ្ញុំ
PART 16 : មិនបានស្រលាញ់
PART 17 : ហាមដណ្ដើម
PART 18 : ស្រលាញ់ស្ទើរលេប
PART 19 : សង្សារនិងប្រពន្ធដូចតែគ្នាទេ
PART Ending : មានក្ដីសុខ

PART 7 : ស្ដាប់តាមហើយនៅខុសទៀត

4.3K 329 1
By PichYaya

ព្រឹកថ្ងៃថ្មី បានជះពន្លឺចាំងចូលក្នុងបន្ទប់រាងតូចដែលកំពុងតែ គេងយ៉ាងលក់ស្រួលបានឲ្យគេភ្ញាក់ឡើង ។ គេបើកភ្នែក សន្សឹមៗរួចក៏ងើបចុះពីលើគ្រែដើរទៅបន្ទប់ទឹកទាំងនៅ ងងុយនៅឡើយ....

** ផូស **

" អួយយ... ស៊យតាំងព្រឹក " Tae រអ៊ូឡើងយកដៃអង្អែល ថ្ងាសខ្លួនឯងតិចៗមិញនេះគេដើរបុកទ្វាបន្ទប់ទឹកមិនបានមើលរវល់តែបិទភ្នែក ><

ក្រោយពីបានរៀបចំខ្លួនរួចរាល់ហើយគេក៏ចុះទៅខាងក្រោមទាំងមុខស្អុយដូចមានរឿងអីចឹង តែចុះមកក៏បុក នឹងទ្រូងមាំរបស់រាងក្រាស់ទៀត...

" អុស៎...ស៊យម្លេះវុី " Tae យកដៃអង្អែលថ្ងាសតិចៗពេបមាត់នេអជាថ្ងៃអីបានស៊យម្លេះបុកទ្វាម្ដងហើយនៅមកបុក មនុស្សទៀតអស់និយាយម៉ងនៀក...

" មិនបើកភ្នែកទេ? ដើរមកបុកមនុស្សទៅកើត " JK ក្រវីក្បាលតិចៗនេះមនុស្សទាំងមូលនៅដើរមើលមិនឃើញ ទៀតលោកព្រះអើយ ក្មេងមែន...

" ឯងមកបាំងផ្លូវធ្វើអី " Tae

" ចឹងយើងខុស? " JK ចង្អុលខ្លួនឯងនេះគេខុសចឹងមែនទេ មកបុកគេខ្លួនឯងមកចោទគេទៀតទ្រាំមកបានចាប់អុកលូវ នឹងកុំតែខ្លាចទេ >< ( ខ្លាចចាស់ៗលឺ )

" អឺ...បើឯងមិនមកឈរនឹងទេក៏យើងមិនទៅបុកឯងដែរ ភ្លើៗមែនអាឆ្កួត " Tae អាពាក្យជេរក្រោយនិយាយតិចៗ ទេរាងក្រាស់មិនបានលឺទេបើលឺប្រហែលងាប់មិនខានទេ ប្រកែកគ្នាចប់ហើយក៏ទៅរកតុបាយព្រោះឃ្លានហើយនេះ ងើបមកយូរហើយនៅតែរវល់ឈ្លោះគ្នាបិះភ្លេចញាំបាយ...

អង្គុយញាំបាយសុខៗរាងតូចក៏នឹកឃើញរឿងពីយប់មិញដែលរាងក្រាស់បាននិយាយគេនោះ គេសម្លឹងមើលមុខ នាយបន្តិចហើយក៏ងាកទៅម៉ាក់គេដោយទឹកមុខកំពុងមាន ចម្ងល់ពេញខួរក្បាលតែម្ដង ( ត្រៀមចម្លើយ )

" ម៉ាក់ហា៎.... " Tae ហៅគាត់តិចៗដូចមិនហ៊ានម៉េចទេគាត់ ក៏ងាកមកមើលមុខកូនក៏ដឹងបាត់ហើយថាកូននឹងមានអីសួរ ទៀតហើយព្រោះកូនគាត់ពូកែឆ្ងល់ណាស់ឲ្យតែឆ្ងល់ហើយគឺសួរមិនឈប់សួរដល់ហត់ក៏មិនឈប់ដែល...

" ចា៎កូន...មានអីចង់សួរមែនទេ " Mrs.Kim

" គឺ...មនុស្សប្រុសគេយកប្រពន្ធត្រូវទេម៉ាក់ " Tae សម្លឹង មុខម៉ាក់គេស្លឺៗ

" មែនហើយ! យ៉ាងមេចកូនមិនគិតយកទេហេ៎ស " Mrs.Kim និយាយទាំងញញឹមព្រោះសំណួរនេះគាត់លឺសួរ ច្រើនដងមកហើយ

" ហឹម....ចុះប្រុសនិងប្រុសគេយកគ្នាកើតដែល " Tae គ្រាន់តែសួរចឹងនាយក៏ចង់ឈ្លក់បាត់ទៅគិតហើយថានឹងសួរ បែបនេះព្រោះមិញគេបាននិយាយគ្នាជាមួយរាងតូចពីរឿង នឹងនៅវែងឆ្ងាយទៀតផង... ម៉ាក់រាងតូចក៏ភាំងបន្តិច

" គឺ...តាមអារម្មណ៏ តាមបេះដូងណាកូន! ហើយកូនមេចសួរ ចឹងទៅឃើញអីមកពីណាមែនទេ " Mrs.Kim

" កូនលឺគេនិយាយគេណាម៉ាក់...កូនមិនយល់ទេ " Tae ក្រវីក្បាលតិចៗនៅតែមិនយល់ដដែលហេតុអីរឿងបែបនេះវា ពិបាកយល់ម្លេះណ៎...

" មែនហើយ! ម៉ាក់...ប្រុសរំលោភប្រុសបានដែលមែនទេ ហើយតាមណាទៅ " Tae គ្រាន់តែលឺកូនសួរចឹងគាត់ឆ្លើយលែងចេញគាំងនឹងសំណួរមួយនរះហើយមិនដឹងថាគួរ ឆ្លើយយ៉ាងមេចឲ្យសមនោះទេ >< ឯJKវិញក្រវីក្បាលតិចៗហើយក៏ហួសចិត្តនឹងរាងតូចខ្លាំងណាស់នេះហ៊ានមកសួរ ចឹងៗម៉ងមិនខ្មាស់ខ្លះទេឬ? អស់វាចាហើយ

" អ្នកមីង...ខ្ញុំទៅរកលោកតាហើយ " JK មិនចង់នៅស្ដាប់ ទៀតទេតិចមកសួរនាយដែលទៅឆ្លើយមិនចេញទេទល់ តែបកស្រាយផ្ទាល់ៗតាមគេចេះ ><

" ម៉ាក់ឆ្លើយមក...ឯងកុំទាន់ទៅចាំយើងផង " Tae ស្រែក ប្រាប់ឲ្យនាយចាំគេផងគេទៅជាមួយដែលតែគិតថានាយចាំឬបើចាំមកសួរគេវែងឆ្ងាយអិទៅមិនពិបាក

" ម៉ាក់ពិបាកប្រាប់ណាស់កូន...រៀនយល់ខ្លួនឯងទៅ " Mrs.Kim និយាយប្រាប់កូនតាមនឹងថាគាត់មិនអាចឆ្លើយ បាននោះទេ រាងតូចក៏ពេបមាត់បន្តិចហើយក៏ងាកមើលរក នាយតែក៏ទៅចោលគេបាត់...

" ម៉ាក់កូនទៅហើយ... " Tae អោនថើបម៉ាក់គេហើយក៏រត់ ទៅតាមនាយយ៉ាងលឿនតែម្ដងខ្លាចថាតាមមិនទាន់

[ ...... ]

ក្រឡែកមកមើលអ្នកដែលនៅសេអ៊ូលម្ដងមើល គ្នាៗរបស់ Jkក៏មិនទំនេរដែលពួកគេនៅជាប់ធ្វើការងារដែលឯកសារ ត្រូវមើលច្រើនណាស់...

" លោកលេខាបាទ... " YG ហៅលេខាផ្ទាល់ខ្លួនយ៉ាងស្រទន់ដូចអីចឹងទាំងដែលខ្លួនជាចាហ្វាយគេសោះនឹងណា

" បាទអគ្គនាយក...មានអីមែនទេ " Jimin សម្លឹងទៅនាយ ទាំងញញឹមតាមទម្លាប់របស់គេ ណាមួយនៅបន្ទប់តែមួយ ជាមួយគ្នាទេហើយគេក៏មិនយល់ដែលហេតុអីបានដាក់ឲ្យ គេនៅបន្ទប់ធ្វើការជាមួយបែបនេះ!

" ថ្ងៃនេះមានការណាត់អីទេ " YG

" ថ្ងៃនេះគ្មានទេ...ការប្រជុំក៏គ្មានដែលគឺទំនេរតែម្ដង " Jimin រៀបរាបប្រាប់ឲ្យចាហ្វាយខ្លួនបានដឹងព្រោះគេជា លេខាត្រូវដឹងពីកាលវិភាគរបស់នាយទាំងអស់

" ល្អណាស់! ម៉ោងនេះសម្រាកហើយ...ទៅញាំបាយជាមួយគ្នា " YG ដើរមកមុខតុរាងតូចច្រត់ដៃលើតុហើយ សម្លឹងមុខបន្តិចទាំងញញឹម

" អគ្គនាយកទំនេរតែខ្ញុំមិនបានទំនេរទេ... " Jimin

" ខ្ញុំទំនេរឯងក៏ត្រូវទំនេរ...តោះទៅ " YG និយាយចប់ក៏ចាប់ ទាញដៃរាងតូចទៅតែម្ដងមិនឲ្យប្រកែកច្រើនទេ ដើរចេញ ពីបន្ទប់ការងារមានបុគ្គលិកមើលមកច្រើនគួរសមដែលមាន អ្នកខ្លះមានចម្ងល់ទៀតថាហេតុអីបានមកបណ្ដើរគ្នាចឹង

" លោកលែងដៃគេមើលច្រើនណាស់ " Jimin និយាយ យ៉ាងណាក៏នាយមិនខ្វល់ដែលសំខាន់គឺបានចំណេញគិត ទៅខូចណាស់រកលេខដាក់គ្មាន...

[ ..... ]

មកដល់កន្លែងចំណតឡាននាយក៏បើកទ្វាឲ្យរាងតូចចូលទៅ អង្គុយហើយគេក៏ឡើងតាមក្រោយទាំងញញឹមយ៉ាងស្រស់

" លោកមិនគួរទាញខ្ញុំមកចឹងទេ " Jimin

" កុំនិយាយច្រើន! នៅឲ្យស្ងៀមទៅ " YG និយាយចប់ក៏បើកឡានចេញទៅហើយក៏គ្មានអ្នកណានិយាយអីដែល រាងតូចមិនហ៊ានបើកមាត់ផងខ្លាចថាត្រូវចាហ្វាយស្ដីឲ្យថា មិនស្ដាប់បញ្ជាទៀត ><

< ហាងអាហារ >

" ចុះមកចង់នៅអង្គុយយូរដល់ណា " YG បើកទ្វាឲ្យរាងតូច ព្រោះគេមិនព្រមចុះសោះនៅស្ងៀមមិនចេញទៀតទល់តែ នាយទាញដៃឲ្យចុះទើបព្រម

" ចាំបាច់ទាញខ្លាំងៗម្លេះ " Jimin

" ចុះឯងនៅអង្គុយស្ងៀមធ្វើអី " YG ងាកទៅសួរវិញគេឲ្យចុះតាមសម្រួលមិនព្រមទេ

" លោកជាអ្នកឲ្យខ្ញុំនៅស្ងៀមខ្លួនឯង...ហើយក៏ស្ដីឲ្យទៀត និយាយទៅខុសរហូត " Jimin នាយក៏លែងនិយាយនេះ ពិតជាស្ដាប់បញ្ជាមែនលោកអើយ ហួសចិត្តដល់80ហើយ មិននិយាយច្រើនក៏ដើរទៅក្នុងដើម្បីរកអីញាំតែម្ដងដោយ មានរាងតូចដើរតាមពីក្រោយដូចកូនក្មេងចឹង...






[ TO BE CONTINUED ]
>< PICH ><

Continue Reading

You'll Also Like

131K 5.3K 36
ចន ជុងហ្គុក × គីម ថេយ៉ុង សរសេរដោយ;ចន ថេយ៍ហ្គូ
175K 7.9K 46
Jungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ...
4.7K 690 4
Trailer «ពេញចិត្ត ឬមិនពេញចិត្តក៏ដោយ បើលោកក្លាយជាស្វាមីខ្ញុំហើយ ខ្ញុំត្រូវតែហួងហែង» «ហួងហែងប្តីជ្រុល» «ធ្វើជាប្រពន្ធលោកវាពិតជាមិនងាយស្រួលទេ ត្រូវប្រយ័...
381K 18.2K 52
ចន ជុងហ្គុក / គីម ថេហ្យុង