" ធ្វើមុខបែបនេះចង់បានអីមែនទេ " JK ថេយ៍មិននិយាយទេតែគេធ្វើកាយវិការជំនួសវិញ ។ ថេយ៍លើកដៃចង្អុលលើ ជើងរបស់គេទាំងពេបមាត់ដាក់នាយថែមទាំងសម្លឹងមុខភ្លឹកៗទៀតផងនាយឃើញបែបនេះក៏យល់សាច់ការទើបងើប មកអង្គុយធម្មតាវិញ..
" ចុកជើងត្រង់នេះមែនទេ! ចាំយើងច្របាច់ឲ្យ " JK និយាយហើយក៏អង្គុយច្របាច់ជើងឲ្យថេយ៍ថ្នមៗមិនខ្លាំងពេកទេ ។ រីឯនាយតូចនេះវិញបានចឹងសប្បាយចិត្តណាស់ដេកញញឹមបិទមាត់មិនជិតទេអ្នកណាមិនសប្បាយ ទៅប្រើប្ដីបានសម្រេចបែបនេះក្ដីសុខស្លាប់ហើយ ><
JKនៅបន្តធ្វើសរសៃឲ្យថេយ៍ទៀតមិនហ៊ាប្រកែកអ្វីនោះទេ" អួយយ..ចុកដៃ! ច្របាច់ដៃម្ដងមក " Tae ធ្វើជាស្រែកថាឈឺចុកតែតាមពិតគេគ្រាន់តែរំអួយដើម្បីចង់ដឹងថានាយនេះ មានបារម្ភពីគេទេហើយមើលថែគេឬអត់តែប៉ុន្នឹងទេ ។ JKរហ័សទៅច្របាច់ដៃឲ្យបន្តទាំងក្រវីក្បាលតិចៗបែបចង់អស់សំណើចម៉េចទេតែក៏មិនបាននិយាយប្រកែកអ្វីដែរ..
[ .... ]
ក្រឡែកមកមើលប្រុសស្លេកវិញម្ដងក្រោយពីបានជុំគ្នាជាមួយគ្រួសាររួចហើយនាយក៏បានចេញទៅក្រៅសម្ដៅ មករកមនុស្សម្នាក់ដែលគេចង់ជួបមិនដឹងថាកើតអីដូចគ្នាតែ ចេះតែនឹកឃើញក្មេងម្នាក់នឹងរហូតមិនយល់សោះ ។
** ទីងៗៗ ** នាយបានមកឈរចុចកន្ដឹងនៅមុខបន្ទប់នឹង យូរហើយនៅមិនទាន់មានអ្នកមកបើកទ្វាឲ្យទៀតតែនាយនៅតែបន្តចុចរហូតនឹង ។ ចុងក្រោយក៏មានអ្នកបើកទ្វាឲ្យ មែនមិនខកបំណងនោះទេ ><" លោក? មកទៀតហើយ..មករកស្អីទៀត " Jimin ទើបតែចេញពីបន្ទប់ទឹកទើបមិនបានមកបើកទ្វាឲ្យទល់តែ រួចរាល់ទើបមកបើកឲ្យ ។ គ្រាន់តែឃើញមុខក៏ធុញបាត់ទៅ ហើយមិនដឹងជាមករកស្អីទៀតទេលោកអើយ...
នាយមិនបាននិយាយច្រើនក៏ដើរចូលទៅខាងក្នុងធ្វើប្រងើយដូចមិនខ្វល់ពីម្ចាស់បន្ទប់សោះហើយ ><" នែលោក! នែ..អាលោកស្លេកដូចខ្មោចងាប់មិនក្រែងចិត្ត ខ្ញុំខ្លះទេឬយ៉ាងម៉េចហាស៎? ឆ្លើយៗ.. " Jimin ស្រែកខ្លាំងៗ មិនខ្វល់ទេជេរខ្លះហើយមនុស្សស្អីដើរចូលផ្ទះគេដោយគ្មាន ការអនុញ្ញាតបែបនេះប្រហើនណាស់ក៏មិនដែលជួបដែរ ។

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 25 : ?????????!
Start from the beginning