ថ្ងៃបន្ទាប់បានចូលមកដល់ទៀតហើយមិនដឹងថាថ្ងៃនេះនឹង មានរឿងអ្វីកើតឡើងទៀតនោះទេមានតែចាំមើលទេថា លោកចននេះនឹងមានគំនិតអ្វីទៀតដែលយកមកធ្វើបាប នាយតូចនោះ...
** ឌឹបៗ ** សម្លេងសម្រឹបជើងបានបន្លឺឡើងមានមនុស្ស កំពុងតែនឹងចុះមកពីខាងលើដោយទឹកមុខស្រស់ស្រាយ ឈរមកសម្លឹងមុខលោកចនភ្លឹកៗ.." អួយ! ថ្ងៃនេះប៉ាក្មេកសង្ហារដល់ហើយ.. " Tae សរសើរ យកចិត្តនឹងដឹងច្បាស់ណាស់ថ្ងៃនេះប្រាកដជាភ្លៀវហើយ មើលទៅបានកូនប្រសារសរសើរបែបនេះ
" មិនសុីជោទេ! មកអង្គុយត្រង់មក " លោកចន និយាយបែបស្រួលៗមិនដូចរាល់ដងនោះទេនាយតូចក៏ទៅតាមការ ហៅរបស់គាត់រួមជាមួយនឹងJKផងដែរ
" ថ្ងៃនេះឯងត្រូវស្ដាប់តាមយើងគ្រប់យ៉ាង! យើងប្រើអ្វីធ្វើនឹងហើយបន្តិចទៀតយើងចេញទៅក្រៅឯងក៏ត្រូវទៅ ជាមួយយើងដែរ " លោកចន និយាយរៀបរាប់យ៉ាងក្បោះ ក្បាយដោយទឹកមុខរាបស្មើដើម្បីចង់ឲ្យនាយតូចខ្លាចគាត់
" កូនទៅដែលបានទេប៉ា " JK ហាមាត់សុំទៅដែលដោយ សារខ្លាចថានឹងមានរឿងកើតឡើងទៀតទៅគិតយ៉ាងម៉េច មិនថាអ្នកណាធ្វើបាបអ្នកណាឲ្យប្រាកដទេទើបគេចង់ទៅ ជាមួយបានជួយមើល..
" មិនបាច់! យើងតែពីរនាក់បានហើយ..ឯងទៅមើលការងារ នៅក្រុមហ៊ុនចុះ " លោកចន
" តែ...ចឹងក៏បាន " JK ថារកប្រកែកដែលតែនាយតូចហាម ទើបនាយមិនប្រកែកច្រើនទៀតតាមនឹងទៅមានតែចាំមើលពេលពួកគេមកវិញទេថាសភាពដូចដើមឬអត់...
[ ... ]
នៅក្នុងផ្សារទំនើបដ៏ធំមួយនេះមានមនុស្សជាច្រើនមិនថា បុរសឬស្រ្ដីនោះទេពួកគេមកគ្រប់គ្នាទាំងអស់នឹងអ្នកខ្លះមក ទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន មានខ្លះមកទិញសម្លៀកបំពាក់ជាគូជាមួយគ្នាទៀតផង ។
ហើយនេះលោកចនបាននាំនាយតូចមកទីនេះដើម្បីទិញ របស់ខ្លះទុកប្រើប្រាស់ណាមួយចង់ធ្វើបាបនាយផងក៏មក ទីនេះទៅព្រោះកន្លែងនឹងវាងាយស្រួល..." មកតាមយើង " លោកចន និយាយហើយក៏ដើរសម្ដៅ ទៅរកកន្លែងលក់សម្លៀកបំពាក់បុរសទាំងទឹកស្មើនាយតូច ខ្ជិលនិយាយច្រើនក៏ទៅតាមគាត់ដោយមិនបាននិយាយអ្វី មួយម៉ាត់សោះឡើយ...
លោកចនដើរមើលចុះឡើងរើសយកៗសឹងតែចង់ប្រមូល មួយហាងនឹងឲ្យអស់ទៅហើយ ។ គាត់មើលបន្តិចក៏យកមិន បានឲ្យពេញចិត្តឬក៏អត់ទេ..

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20