抖阴社区

PART 25 : ?????????!

Start from the beginning
                                    

" នែ! កាតឿខ្លួនខ្លីមិនដល់មួយម៉ែត..កុំបានដៃជេរយើងពេកទ្រាំមិនបានបឺតស្លេកឥឡូវហើយ " YG

" អាលោកឯងនឹងហ៊ាន? ចូលមកផ្ទះហើយនៅមកគំរាមគេ ទៀត..មិនដែលជួបទេលោកអើយ " Jimin មែនហើយគេ មិនដែលជួបទេមនុស្សស្អីឆ្កួតៗបែបនេះបើតាមមើលទៅប្អូន គេដូចជាមិនចឹងទេតែនាយនេះម៉េចក៏ចេញមកខុសគេចឹង

" ឥឡូវក៏បានជួបហើយ! តោះទៅដើរលេងជាមួយយើង " YG មិននិយាយច្រើនក៏ចាប់ទាញដៃនាយតូចចេញទៅតែម្ដងបើមិនធ្វើចឹងទេប្រកែកមិនឈប់ទេទល់តែអូសមក បែបនេះបានស្ងាត់មាត់ចឹងទៅស្រួលតិច ><

[ .... ]
#ភូមិគ្រឹះចន

ពេលនេះក៏ល្ងាចទៅហើយនៅមិនទាន់ឃើញកូនប្រុសកំពូលចុះមកក្រោមទៀតបែបនៅដេកអោបប្រពន្ធហើយ មើលទៅបានមិនឃើញចុះមកសោះ ។ លោកចននិងប្រពន្ធ នៅអង្គុយលើសាឡុងមើលទូរទស្សន៏លេងតាមធម្មតាមកពី គ្មានអ្វីធ្វើហើយនៅចាំមើលផ្លូវYGទៀតព្រោះថាចេញទៅ ក្រៅពីថ្ងៃមកដល់ជិតយប់ហើយនៅមិនទាន់ឃើញមកវិញ

" ប៉ាម៉ាក់! បងប្រុសទៅណាហើយ " JK ចុះមកដល់ក៏សួរ រកបងប្រុសបាត់ហើយប្រហែលជាមានការអ្វីជាមួយហើយ បានរកបែបនេះនោះ..

" បងឯងចេញទៅក្រៅយូរហើយនៅមិនទាន់មកវិញទៀត មិនដឹងថាគេទៅណាទេ " លោកចន មិនបានដឹងនោះទេ ព្រោះចេញទៅមិនបានប្រាប់ផងគ្រាន់តែប្រាប់ថាចេញទៅ ក្រៅមួយភ្លែតប៉ុន្នឹងឯងហើយមកដល់ស្មាលនេះក៏មិនឃើញ មកវិញទៀត ។

" ប្រហែលទៅញ៉ែស្រីឯណាទេដឹងប៉ា " JK

" នោះៗមកល្មម! ហើយយកអ្នកណាមកជាមួយនឹងហាស៎ អាកូនប្រុស " លោកចន កំពុងនិយាយដើមក៏មកដល់ភ្លាម ហើយនៅមាននាំអ្នកណាមកជាមួយទៀតផង ។ គ្រប់គ្នាក៏ ងាកទៅមើលថេយ៍ក៏បើកភ្នែកធំៗព្រោះម្នាក់នោះជាជីមីន

" អាមីន? ឯងមកជាមួយគាត់ហេ៎ស " Tae

" អឹម! មិនដឹងជាកើតឆ្កួតស្អីទេនាំយើងមកទីនេះ.. " Jimin ងាកទៅសម្លក់នាយថ្លែងៗនៅមិនទន់បាត់ខឹងផងសុខៗក៏ ទាញគេឡើងឡាននាំទៅដើរលេងជាច្រើនកន្លែងហើយក៏ នាំមកទីនេះទៀតធុញនឹងនាយម្នាក់នេះខ្លាំងណាស់ ><

" នាំមកញាំបាយនៅទីនេះមិនបាន? មាត់នឹងកុំពូកែជេរពេក វាមិនល្អទេណាកាតឿ.. " YG និយាយហើយក៏ញាក់ចិញ្ចើមដាក់នាយតូចបន្តិចមុននឹងទៅអង្គុយលើ សាឡុងធ្វើប្រងើយ ។ ជីមីនក៏សែនគ្រឺតមែនទែនហើយបើ អាចណាធាក់ប្រុសម្នាក់នឹងពីរបីជើងលេងអីមិនដឹងល្អយ៉ាង ណាទេគ្រាន់តែគិតក៏សប្បាយដែរ ><

" ហឹម..លោកប្ដីហា៎! ឃ្លានហើយ " Tae មិនខ្វល់នឹងអ្នកណាទេសំខាន់ពេលនេះគេឃ្លានហើយសុំរំអួយដាក់ប្ដីសិន ហើយកុំច្រណែនអីណា ។

" តោះទៅតុបាយទៅចាំបងរៀបចំឲ្យ " JK នាំថេយ៍ទៅដោយមិនខ្វល់នឹងអ្នកអង្គុយមើលសោះ ។ គ្រប់គ្នាញាំ អាហាររួចហើយនៅតែពីរនាក់គេនឹងឯងយូរចុះពេកចឹង ហើយញាំក្រោយគេ ><
នាយបានរៀបចំដាក់អាហារលើតុឲ្យថេយ៍យ៉ាងត្រឹមត្រូវ ហើយក៏ទៅអង្គុយក្បែរនោះដែរព្រោះនាយក៏ឃ្លាន ។

" កើតអីទៀតហើយនឹង " Jk ដោយសារតែឃើញនាយតូច នៅអង្គុយសម្លឹងមើលម្ហូបមិនព្រមញាំក៏សម្រេចចិត្តសួរទៅ

" ហឹក! បញ្ចុកអូន.. " Tae ពេបមាត់ដាក់នាយទាមទារចង់ឲ្យនាយបញ្ចុកខ្លួនគេមិនចង់ញាំខ្លួនឯងទេវាមិនឆ្ងាញ់នោះទេមានគេអង្គុយបញ្ចុកឆ្ងាញ់ជាង ><

" ហុឹស!! ចំមែនហើយ " JK សើចដើមករបន្តិចនិងក្រវីក្បាលហួសចិត្តនឹងចរឹករបស់ថេយ៍មែនទែនហើយឥលូវនេះចេះរំអួយញិញក់ដាក់គេសម្បើមណាស់ដឹងអត់ថាធ្វើ បែបនេះវាគួរឲ្យខ្នាញ់ប៉ុណ្ណាចង់តែចាប់ក្រញិចទេ ។

TO BE CONTINUED...
>< PICH ><

???????????????? ( Completed ?? )Where stories live. Discover now