抖阴社区

PART 36 : ?????????!!

Start from the beginning
                                    

" ប្រសើរណាស់!! បងទៅសម្អាតខ្លួនចុះ..ខ្ញុំរៀបចំកន្លែងឲ្យ បងគេង " Heesung និយាយហើយក៏ហុចកន្សែងឲ្យនាយ ដើម្បីទៅងូតទឹកចេញនឹងបានឆាប់មកគេង ។ ចំណែកគេវិញនៅរៀបចំកន្លែងគេងសិនខ្លាចនាយពិបាកគេង ><

< ភូមិគ្រឹះចន >

ក្រឡែកមកមើលថេយ៍វិញគឺនៅចាំមើលថាJKមកវិញពេលណាកាន់តែចាំកាន់តែមិនឃើញមកសោះ ។ ឬក៏ថ្ងៃនេះមិនមកផ្ទះទេតែបើមិនមកក៏គួរតែខលមកប្រាប់គេជាមុនសិនដែលកុំឲ្យគេនៅចាំបែបនេះ ។ មិនអស់ចិត្តក៏ទាញទូរស័ព្ទមកដើម្បីចុចខលទៅJkចង់ដឹងថាពេលនេះ នាយនៅឯណាទៅបានយប់ស្មាលនេះហើយមិនទាន់មកវិញទៀត ។

" បងមកវិញពេលណា " គ្រាន់តែលើកភ្លាមថេយ៍ក៏សួរភ្លែត ក៏ព្រោះមកពីគេបារម្ភបានគេចេះតែខលសួរទៅ

< បងមិនបានទៅវិញទេ!! យប់នេះបងគេងនៅCondoអូនគេងទៅកុំនៅយូរពេកណា..បងស្រលាញ់អូន > JK និយាយហើយក៏ចុចបិទទូរស័ព្ទបាត់ទៅថេយ៍បានដឹងហើយក៏ឡើងទៅគេងវិញ ។

[ .... ]

ថ្ងៃបន្ទាប់JKបានត្រឡប់មកវិញទាំងព្រឹកនាយឡើងទៅបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់ចេញនឹងបានទៅធ្វើការ បន្តទៀតមិនបាននៅយូរនោះទេ ។ ថេយ៍ចេញពីបន្ទប់ទឹកវិញកីបានឃើញប្ដីរបស់ខ្លួនមកវិញក៏ចូលទៅអោបយ៉ាង ណែនដូចបែកគ្នាយូរឆ្នាំណាស់ចឹង ។

" ថេយ៍!! នេះបងមិនមកតែមួយយប់សោះអោបបងណែនដល់ថ្នាក់នេះឬ? " JK ចាប់ក្រសោបមុខថេយ៍អង្អែល ថើរៗមើលចុះគេមិនមកគេងក្បែរតែមួយយប់សោះក៏នឹកដល់ថ្នាក់នេះទៅហើយចំមែនហើយកូនក្មេងនេះ ><

" សឺតៗ...បងប្ដូរក្លិនទឹកអប់មែនទេ? ក្លិនប្លែកៗ " Tae ចង្អឺតទៅថើបនាយតែក៏ទទួលបានក្លិនចម្លែកព្រោះនាយមិនបានប្រើក្លិនទឹកអប់អីដែលក្រអូនពេកនោះទេតែលើក នេះនាយប្រើវាមិនគិតថាចម្លែកទេឬ?

" អរ~គឺបងសាកប្រើទេ!! វានៅសល់ក្នុងCondoអូនកុំគិតច្រើនពេកបានទេ..បែបនេះមិនទុកចិត្តបងហើយ " JK

" អូនគ្រាន់តែចម្លែកចិត្តទេ!! អឹម..បងទៅរៀបចំខ្លួនទៅនឹង បានចុះទៅញាំអាហារពេលព្រឹកជាមួយគ្នា " Tae ញញឹមបន្តិចនាយក៏បានចូលទៅបន្ទប់បាត់ ។ មកមើលទឹកមុខថេយ៍ វិញគឺប្ដូរភ្លាមយ៉ាងលឿន...
បន្ទាប់ពីការញាំអាហារចប់រួចរាល់ហើយJKក៏បានចេញទៅធ្វើការទៀតដោយមានថេយ៍តាមពីក្រោយជាប់រហូតមិនឲ្យ នាយបានដឹងនោះទេ ។ មិនមែនមិនទូកចិត្តតែគ្រាន់ចង់ដឹង ថាអ្វីដែលJKនិយាយពិតឬអត់? បើមានអ្វីលាក់បាំងនោះគេនឹងបានមកនិយាយជាមួយគ្នាឲ្យបានដឹងរឿង ។

[ .... ]

ចូលមកដល់ក្នុងក្រុមហ៊ុនJKមិនបានចាប់អារម្មណ៏អ្វីច្រើន នោះទេគឺគិតតែពីធ្វើការក៏ដូចដែលដឹងប៉ុន្មាមថ្ងៃនេះក្រុមហ៊ុនមានការងារច្រើនណាស់បើមិនយកចិត្តទុកដាក់លើវាទេអាចនឹងមិនរលូតទៅមុខបាន ។

" ចាហ្វាយនេះឯកសារដែលត្រូវចុះហត្ថលេខា " កូនចៅរបស់នាយបានចូលមកយកឯកសារឲ្យពិនិត្យមើលចុះ ឯកសារគរដូចភ្នំរកពេលសម្រាកមិនបានសោះ ។ នាយចង់ មានពេលខ្លះឲ្យទៅថេយ៍តែមិនអាចព្រោះការងារនាំមុខរហូតចោលក៏មិនបានដែរ...ចឹងហើយសុខចិត្តទុកថេយ៍ មួយឡែកសិនចាំមានពេលទៅយកតាមក្រោយក៏មិនអីដែរ តែពេលខ្លះក៏ខ្លាចចិត្តថេយ៍ដែរព្រោះខ្លួនរវល់ពេក ><
JKទទួលឯកសារយកមកពិនិត្យហើយក៏ឲ្យកូនចៅជំនិតចេញទៅវិញបាត់ ។

< ភូមិគ្រឹះផាក >

" ឯងគិតខ្លួនឯងពេកទេដឹង " Jimin បន្លឺឡើងក្រោយពេល បានស្ដាប់រឿងដែលមិត្តយកមកនិយាយឲ្យស្ដាប់ហើយ ។ ថេយ៍មករកនេះក៏ចង់ឲ្យជួយគិតគេនឹងហើយ

" មានទាំងរូបថតបែបនេះហើយនៅថាយើងតែឯងទៀត? ឯងគិតមើលទៅគាត់មិននិយាយប្រាប់យើងតាមត្រង់ទេបែរជាលាក់នឹងយើងទៅវិញ " Tae មែនហើយគេទទួលបានរូបថតពីមនុស្សដែលមិនស្គាល់ផ្ញើរមកឲ្យវាជា រូបកាលពីយប់មិញនេះឯង ។ ឃើញដំបូងក៏មិនចង់ជឿដូចគ្នាព្រោះនាយប្រាប់ថាម្នាក់នោះជាមិត្តបានមិនគិតច្រើនដល់បានឃើញរូបដែលគេផ្ញើរឲ្យហើយអត់គិតមិន បានសោះម៉ង ។

" គាត់គ្រាន់តែទៅគេងកំដរមិត្តទេដឹង!! សាកសួរឲ្យច្បាស់ សិនមើល " Jimin មិនបានកាន់ជើងខាងJKនោះទេគ្រាន់ តែមិនចង់ឃើញមិត្តត្រូវមកឈ្លោះគ្នាដោយសាររឿងបែបនេះនឹងណា ។ បើតាមគេមើលទៅដូចមានអ្នកណារៀបចំទុកមុនយ៉ាងចឹងដូចជាគម្រោងរបស់អ្នកណាម្នាក់ដែលចង់បំបែកមិត្តរបស់គេចឹងតែក៏មិនបាននិយាយអ្វីច្រើនជាងនឹងដែរ ។

" ហឹម!! បងប្រែហើយជុង... " Tae ពោលពាក្យនេះឡើង ទាំងទឹកមុខមិនល្អសោះជីមីនឃើញក៏មិនដឹងថាត្រូវជួយបែប ណាដែលព្រោះជារឿងគ្រួសាររបស់គេមិនហ៊ានលូកដៃទៅដោះស្រាយទេ ។ មានតែចាំមើលនិងផ្ដល់យោបល់ ឲ្យពីក្រោយតែប៉ុន្នឹងឯង !!


TO BE CONTINUED...
>< PICH ><

???????????????? ( Completed ?? )Where stories live. Discover now