" តោះ!! កាហ្វេពួកលោកបានហើយចង់ទៅដល់ណាទៀត ឬចង់ដេកនៅទីនេះ " Tae កាន់កែវផ្លែឈើរបស់ខ្លួនចេញ ទៅធ្វើប្រងើយនាយកម្លោះទាំងពីរឡើងភាំងអស់ហើយស្មានតែទិញផឹកខ្លួនឯងតាមពិតទិញឲ្យពួកគេសោះមាន ឡើងពីរកែវទៀតបើទិញឲ្យតែម្នាក់ច្បាស់ណាស់នឹងមានម្នាក់ច្រណែនហើយរករឿងដណ្ដើមគ្នាពេញនឹងទៀត ។
នៅតាមផ្លូវមកផ្ទះវិញគឺគ្មានអ្នកណាហើបមាត់និយាយអ្វីសោះឡើយស្ងាត់ល្អណាស់រហូតដល់ផ្ទះវិញ ។ នាយកម្លោះទាំងពីរបានជួយគ្នាយករបស់របរចូលទៅខាងក្នុង ហើយថេយ៍ក៏បានឡើងទៅខាងលើដូចគ្នា ><[ ... ]
រសៀលថ្ងៃថ្មីមិនខុសអ្វីពីរាល់ដងនោះទេនៅក្នុងផ្ទះក៏មិនបានស្ងាត់ដែលមានសម្លេងស្រែកពេញនឹងទៀតផង មិនដឹងជាមានរឿងអ្វីនោះទេ ។
" ប្រាប់ហើយតើថាកុំនៅក្បែរប្រពន្ធយើងពេក " JK ចាប់ផ្ដើមច្រឡោតដាក់ប្អូនប្រុសភ្លាមៗអ្នកណាមិនខឹងទៅបើមក អង្គុយក្បែរហើយថែមទាំងអោបរឹតទៀតបែបនឹងឲ្យទ្រាំឈរមើលទៅ? វាមិនកើតទេសម្រាប់គេនោះ ~,~
" ប្រពន្ធនៅពេលមុនតែពេលនេះជាសង្សារខ្ញុំចឹងខ្ញុំចង់អោបចង់ក្បែរចង់ថើបក៏បាន.. " Jungwon និយាយទាំងញាក់ចិញ្ចើមដាក់នាយថែមទាំងអោបថេយ៍ឌឺទៀតអាប្អូន លេងផ្គើនសម្បើមម្លេះតិចបានមិនរួចខ្លួនទៅ ។
" ថេយ៍ត្រូវយកយើងមិនមែនឯងទេវើយ..កុំស្រមៃពេកអាប្អូន " Jk និយាយហើយថែមទាំងចាប់ដៃម្ខាងរបស់ថេយ៍ មកកាន់ដៃមិនខ្លាចបាត់ទៅណាយ៉ាងចឹង..ហើយប្អូនគេនឹង ក៏មិនចាញ់ដែលកាន់ដែលទៅខ្លាំងអីមានដៃដូចគ្នាសោះ ។
" កុំសង្ឃឹមបងប្រុស..ថេយ៍មិនត្រឡប់ទៅយកបងវិញនោះទេព្រោះមកចរឹកព្រាននារីមិនប្ដូរ " Jungwon និយាយតាមការពិតរបស់បងប្រុសគេចរឹកនឹងតាំងពីដើមមក ម្លេះគ្មានចេញកែទេសង្សារក៏មានច្រើនដែលកាលពីនៅរៀនគ្រាន់តែនាយធ្លាប់មានស្នេហ៏ដំបូងចឹងក៏ស្រលាញ់ ម្នាក់ប្រុសនឹងខ្លាំងទៅតែពេលនេះJkដឹងថាខ្វះថេយ៍មិនបាន ហើយចឹងគេមិនយកប្រុសនោះទៀតទេ ។
" តែថេយ៍បានផ្ដល់ឱកាសឲ្យយើងហើយ..ចឹងយើងទៅមានសង្ឃឹមស៊ូបន្តទៀត!! ឯងកុំជឿជាក់ពេក " JK និយាយផងដៃវិញទាញថេយ៍ចុះឡើងម្ដងទៅខាងនោះម្ដងទៅខាងនេះឡើងវិលមុខអស់ហើយអ្នកអង្គុយមើលនេះវិញ តាមមិនទាន់ទេចង់ទៅចាប់ចេញដែលតែមិនហ៊ានរឿងគេ ទេខ្ជិលលូកលាន់ណាស់ >< នៅមើលបន្តទៀតវិញល្អជាង
" ហុឹស!! ថេយ៍ជារបស់ខ្ញុំ " Jungwon ចាប់ទាញដៃមកខាងគេមួយទំហឹងថេយ៍ចង់ជ្រុះដៃចេញពីខ្លួនហើយនឹងថារកហាមដែលតែពីរនាក់នឹងឈ្លោះគ្នាមិនដាច់ពីមាត់សោះ
" ទេ!! ថេយ៍របស់យើង..ឯងជាប្អូនយើងចង់លូកថ្លើមឬ? " JK មិនសុខចិត្តទេត្រូវតែទាញមកវិញដែលហើយចង់បានរបស់គេមិនបានទេនាយមិនឲ្យដាច់ខានទោះស្លាប់ក៏មិន ឲ្យទៅអ្នកណាដែលប្រាប់ឲ្យដឹងទៅ >< ខំតាមអង្វរចង់ងាប់ហើយឲ្យទៅអ្នកផ្សេងបានងាយម៉េចកើតទៅ ។
" ប្អូនបងស៊ូរួចអត់ទេឡើងពីរនាក់ " NJ ពោលឡើងតិចៗ ក្រវីក្បាលតិចៗមើលតាមសកម្មភាពរបស់ពួកគេគេសែន តឹងទ្រូងជំនួសមួយទាញទៅខាងនោះមួយទៅខាងនេះគិតចង់ដណ្ដើមគ្នាយកមនុស្សម្នាក់នឹងមែន? ធ្វើមើលលើលោកនឹងគ្មានមនុស្សរស់នៅចឹងលោកអើយ ~,~
" បងទៅរកប្រុសស្នេហ៏បងវិញទៅទុកថេយ៍ឲ្យខ្ញុំ " Jungwon និយាយមកឡើងឡូយប្អូនប្រុសសម្លាញ់ចិត្តអើយចេញមកចង់តែឲ្យគេវៃបែកមាត់តើនេះ
" ឯងចង់ងាប់ឬយ៉ាងម៉េច? ខ្វះប្រុសស្រលាញ់មែនបានចង់ ដណ្ដើមរបស់បងខ្លួនឯងនឹងហាស៎ " JK ទ្រាំមិនបានក៏ទាញថេយ៍មកអោបជាប់តែម្នាក់ឯងធ្វើឲ្យថេយ៍ឡើងថប់ ពិបាកសឹងស្លាប់ ។
" អត់ទេឲ្យថេយ៍មកខ្ញុំ " Jungwon ក៏ចូលទៅទាញយកថេយ៍មកវិញដែលដូចស្រលាញ់សម្បើមណាស់មិនអាណិតមនុស្សដែលពិបាកទេឬ? បានខំទាញម្លេះមួយទាញមួយទៀតក៏ទាញគេវិលអស់ហើយ >< អ្នកណាក៏បានជួយគេផងទៅស្លាប់មិនខានទេឲ្យតែម៉ាកៗនឹង ។
" អួយយ!! លែងខ្ញុំទាំងពីរនឹងភ្លាមទៅ " Tae
" ទេ..អូនជារបស់បងម្នាក់គត់!! បងមិនលែង " Jk នៅតែរឹងមិនព្រមលែងកាន់ដៃជាប់ប្រឹងក្រវាសហើយក៏នៅមិនរបូតទៀតជាប់ល្អណាស់ ><
ហើយម្នាក់ទៀតក៏មិនព្រមលែងដូចគ្នាម្នាក់ៗចិត្តសុទ្ធតែចង់ឈ្នះរៀងខ្លួនឲ្យគេធ្វើយ៉ាងម៉េចទៅបានអាចបញ្ឈប់សង្រ្គាមនេះបាន ។" នែ!! បើថាពិបាកពេកហែកចែកគ្នាទៅ " Tae អស់វិធីឲ្យមានឈរនៅកណ្ដាលពួកគេហើយផ្គើនថែមនឹងឯងបើមិនព្រមស្ដាប់ផងនឹងនៅតែចង់ឈ្នះចង់ចាញ់នឹងហើយ ។ គេជាស្អីបានមកដណ្ដើមគ្នានឹងនំចំណីមែនបានចង់បានម្លឹងៗបើយកបានហើយទុកញាំឬទុកតាំងមើលទៅ?
TO BE CONTINUED...
>< PICH ><

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 46 : ????????????!!
Start from the beginning