[ ... ]
" អូនចេញមកធ្វើអី? ទៅណាមែនទេ " ជុងហ្គុកដើរ តាមថេយ៍រហូតមិនដឹងថាចង់ទៅណាទេមិនគិតឲ្យគេ យកឡានមកជូនអត់ទេបែរជាចង់ដើរទៅវិញមិនហត់ ទេឬ? ដឹងនាយបារម្ភខ្លាចសំនប់ចិត្តឈឺអត់តែថេយ៍ បែរជាមិនខ្វល់នឹងសម្ដីរបស់នាយសោះឡើយមកដល់មុខទ្វាមួយក៏បើកចូលទៅតែម្ដង...
" អាថេរ? ហឹមម..ខ្យល់អីបក់មកដល់ទីនេះ " ជីន ចូលទៅអោបថេយ៍យ៉ាងណែនដូចបែកគ្នាច្រើនឆ្នាំចឹងទាំងដែលនៅក្បែរៗគ្នាសោះ ។ តែក៏មកពីមិនសូវជួបគ្នាដែលនឹងបាននឹកនាបែបនេះនោះ..JKមើលពួកគេដោយមិនមាត់អ្វីមួយម៉ាត់ទេតែចិត្តចង់ឆេះទៅហើយមកអោបគ្នានៅមុខអ្នកណាមិនខឹងមិនប្រច័ណ្ទនោះគិតមើលទៅ ~,~
" នៅផ្ទះធុញពេក..មករកបងនិយាយគ្នាលេងទៅនិងចង់មកបបួលទៅលេងសេអ៊ូលជាមួយគ្នា "
" ទៅសេអ៊ូលមែនទេ? " ជីន បើកភ្នែកធំៗដូចភ្ញាក់ផ្អើលនឹងការបបួលមួយនឹងសម្បើមណាស់ចឹងតែ មកពីគេមិនដែលបានទៅទើបរំភើបបែបនេះ
ថេយ៍ងក់ក្បាលបញ្ជាក់ទាំងញញឹមស្រស់ដាក់ម្នាក់ទៀតដែលកំពុងសប្បាយចិត្ត ។" ទៅៗ..កំពុងចង់ទៅផងឯងក៏មកបបួលល្មម " ជីន
" ទៅស្អែកនេះណាបងរៀបចំខ្លួនឲ្យរៀបរយទៅ.. យកខោអាវទៅពីរបីសម្រាប់ផង " និយាយផ្ដាំឲ្យជីន បានដឹងខ្លាចថាមិនបានយកទៅពិបាកចូលផ្សារទិញ ខ្ជិលចង់ចំណាយលុយចុះឡើងណាស់ >< ជីនងក់ក្បាលបញ្ជាក់ថាគេបានដឹងហើយ ។
" ហើយចុះប្រុសម្នាក់នេះជាអ្នកណា? ជាមិត្ត? " ជីន ទើបតែបានចាប់អារម្មណ៏ឃើញព្រោះតែរវល់សប្បាយអរនឹងរឿងមិញនេះពេកភ្លេចមើលថាមាន មនុស្សនៅក្បែរគេដែរ!!
" ជា... "
" ជាប្ដីរបស់គេ..លោកជាមិត្តថេយ៍មែនទេ " មិនឲ្យ ថេយ៍ឆ្លើយទាន់នោះទេនាយសុំលូកមាត់ម្ដងហើយ បើមិនចឹងទេម្នាក់នេះអោបផងចាប់ដៃផងគេនេះឈរ មើលមិនបានទេ >< គេហួងហែងរបស់ណាស់
" បាទ..ជាមិត្ត!! កុំប្រកាន់អីណាខ្ញុំនិងថេយ៍ស្និតស្នាលគ្នាណាស់ទើបលេងអោបណែនៗបែបនេះ " ជីន និយាយបកស្រាយខ្លាចថានាយខឹងអីទៅពិបាកឈឺខ្លួនដោយសារតែប៉ះរបស់គេឥឡូវហើយមើលតែ មុខក៏ដឹងថានាយកាចនិងហួងហែងដែរ ។ ថេយ៍បាន ដកដង្ហើមធំនិងសម្លក់នាយបែបមិនពេញចិត្តមកធ្វើខ្លួន គេម្ចាស់របស់គេបានយ៉ាងម៉េច? ក្រែងពេលនេះជា អ្នកដទៃមិនចឹង? មកជាប្ដីស្អីច្រឡំទេឬដេកយល់សប្ដិ ទាំងថ្ងៃស្អប់ណាស់មនុស្សឡប់សតិម្នាក់នេះ ។
" បងកុំស្ដាប់សម្ដីគេអីខ្ញុំគ្មានប្ដីទេ..គេជាអ្នកដទៃ " ថេយ៍បានប្រកែកវិញយ៉ាងលឿនចង់ខ្សែលើផងមិន បានទេណាមិនទាន់បានព្រមត្រូវគ្នាវិញផង ~,~
" ស្អែកខ្ញុំមកទទួល..ទៅវិញហើយ " និយាយក៏ចូលទៅអោបជីនដើម្បីលាបើនៅយូរទៀតនាយប្រហែល ជាអង្គុយសម្លក់មិត្តរបស់គេឡើងលែងហ៊ានមកក្បែរ ហើយនឹងបើម៉ាកៗនឹងស្ទះខ្យល់មិនខានទេ
មកតាមផ្លូវដោយការថ្មើរជើងត្រឡប់ទៅផ្ទះវិញវាប្រើ ពេលយូរគួរសមព្រោះផ្ទះជីននៅឆ្ងាយពីផ្ទះរបស់គេ ហើយមកថ្មើរជើងទៀតល្មមចុកជើង ។ ពេលដើរមក ចាំអាចិត្តកំពុងខឹងដល់ចឹងទៅមិនបានគិតច្រើនថាហត់ ឬក៏ចុកជើងទេសំខាន់ដើរឲ្យផុតពីJKកុំឲ្យមកតាមគេ ទៀតតែនៅរឹងក្បាលតាមមកទៀត >< តាមផ្លូវក៏បាន ជួបមិត្តចាស់ៗក៏នៅឈរនិយាយគ្នាលេងបន្តិចទៅកុំឲ្យគេថាយើងរឹកពារណាមួយថេយ៍ជាមនុស្សរួសរាយតែងមានមិត្តច្រើនជារឿងធម្មតាទៅហើយ JKតាមមើលនេះសែនប្រច័ណ្ទតែមិនហ៊ាននិយាយ ខ្លាចថេយ៍ស្ដីឲ្យខ្លួនទៀត ។" អូនដូចជាស្និតស្នាលនឹងពួកនឹងដល់ហើយ " Jk ដើរបណ្ដើរនិយាយបណ្ដើរទម្រាំដាច់ចិត្តនិយាយចេញមកនឹងចង់ស្ទះហើយ
" មិត្តខ្ញុំបើមិនឲ្យស្និតឲ្យយ៉ាងម៉េចវិញ "
" តែចាំបាច់អោបដែរ? នៅមានចាប់ដៃគ្នាទៀតវាមក អង្អែលដៃអូនជាប់ទៀត..អូនមិនថាឲ្យវាទេ? " Jk
" គ្រាន់តែប៉ុន្នឹងសោះទៅកំណាញ់ធ្វើអី " ថេយ៍លើកចិញ្ចើមសួរទៅនាយវិញរឿងចឹងសោះទៅថាឲ្យ គេបានយ៉ាងម៉េច..ហួសហេតុម៉ងហាស៎
" កាលមុនអូនកំណាញ់ខ្លួនសឹងអីប៉ះមិនបានផងឥឡូវអីក៏ចិត្តល្អម្លេះ " JK មែននឹងចិត្តអាក្រក់ណាស់គេតែ អ្នកផ្សេងមិនចឹងសោះអាងគេស្លូតធ្វើបាបរហូតមិនស្មើភាពសោះ ><
" ចឹងហើយ!! មានបញ្ហាទេ "
" មានគឺបងប្រច័ណ្ទ " JK ពេបមាត់ដាក់ថេយ៍ដូចកូនក្មេងដែលចង់រកយំចឹងរករឿងថេយ៍មិនបានមកចង់រក យំស្អីទេធ្វើមើលតែក្មេងអាយុ2ឆ្នាំ ~,~ ថេយ៍លឺហើយក៏ហួសចិត្តក្រវីក្បាលហើយធ្វើដំណើរបន្តនៅមុខនាយបាត់ហើយក៏លួចញញឹមបន្តិចដែរមកពីអស់សំណើចនឹងនាយពេក ។ JKបានត្រឹមដើរតាមត្រុកៗពីក្រោយពេបមាត់តូចចិត្តម្នាក់ឯងនឹងព្រោះមិនដឹងធ្វើអ្វីបន្តផង !!
TO BE CONTINUED...
>< PICH ><

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 49 : ??????????!!
Start from the beginning