" មិនអីទេ!! ញាំទៅម្ហូបមួយពេលនេះបងយកចិត្តណាស់ដើម្បីអូន..ថែមទាំងបេះដូងដ៏ស្រស់ស្អាតរបស់បងចូលទៀតផង " JK
" អ៊ែក!! លឺហើយចង់ក្អួត " ថេយ៍ធ្វើជារកក្អួតដោយសារតែសម្ដីរបស់មិញនេះឯងនិយាយចេញមក លើកសរសើរខ្លួនឯងជ្រុលធ្វើដូចខ្លួនល្អណាស់ចឹង ។ ស្ដាប់លឺហើយជ្រេញម៉ងហាស៎!!
" ម៉េចបានចង់ក្អួត? អូនមានកូនមែនទេ? " JK និយាយចប់ភ្លាមក៏បានមួយដៃលឺសូរតែ ** ផូស ** មាត់នឹងលឿនណាស់ឥឡូវបានមួយដៃទៀតហើយ គឺថេយ៍ជាអ្នកវៃនឹងហើយគ្មានអ្នកណាទៀតទេ ><
" អួយយ..បងខុសអី? " នាយធ្វើមុខពេបដាក់ថេយ៍ ហើយសួរហេតុផលម៉េចបានវៃគេចឹងខុសមែន? វៃ មិនប្រាប់មុនសោះស្រួលត្រៀមខ្លួនបានមុន
" ទៅរកពេទ្យខ្លះទៅ "
" ទៅធ្វើអី? បងមានឈឺអីផង " JK
" នៅថាអត់ទៀត..គិតច្រើនឡើងឆ្កួតហើយទៅរកពេទ្យពិនិត្យមើលទៅ " ថេយ៍និយាយនេះមិនមែន បារម្ភគឺចង់ឌឺដងដាក់នាយទេមកថាឲ្យគេនឹងក្អួតចាញ់ កូនចេះមកនិយាយចឹងកើតសមហើយដែលថេយ៍ថា ឆ្កួតនោះប្រុសមានកូនបានយ៉ាងម៉េច? បើទុកតិចទៀតនឹងធ្ងន់ធ្ងរមិនខានទេ ><
" អូនបារម្ភខ្លាចប្ដីឆ្កួតមែនទេ? "
" អត់ទេ!! ខ្លាចថាពិបាកដល់ប៉ាលោកដែលត្រូវមកមើលថែកូនប្រុសឆ្កួតគ្មានសតិក្នុងខ្លួនបែបនេះ " ថេយ៍និយាយមកចំៗម៉ងឡើងនាយរកពាក្យនិយាយតបមិនបានមិនបារម្ភហើយនៅខ្លាចប៉ារបស់គេពិបាក ទៀតចំមែនហើយក្មេងម្នាក់នេះ ~,~
" បងគ្មានសតិក៏ដោយសារអូន " នាយតបទៅវិញ ដោយស្នាមញញឹមស្រស់ហើយថេយ៍ក៏ចងចិញ្ចើម ទាំងឆ្ងល់ស្អីម៉េចក៏គ្មានសតិដោយសារគេវិញមិនយល់អ្នកណាជួយពន្យល់បន្តិចមក ។
" បងឆ្កួតក៏ព្រោះអូន..ព្រោះបងតាមអូនឡើងឆ្កួតទៅហើយនឹកអូនពេកក៏កើតឆ្កួត!! ទាំងនេះក៏មកពីអូនទាំងអស់នឹងធ្វើឲ្យឆ្កួត "
" ស្អី? កើតឆ្កួតខ្លួនឯងមកបន្ទោសគេ..ឆឹស!! ឈប់សុី ស្អីទៀតហើយ " ថេយ៍ក៏ទម្លាក់ស្លាព្រាចុះរួចក៏ងើបចេញបាត់ទាំងខឹងម៉ាករបស់គេក៏មិនហ៊ានមាត់ជាមួយ ដែលព្រោះពេលខឹងចឹងនិយាយមិនស្ដាប់គ្នាទេកាន់តែមានជម្លោះថែម..នាយឃើញបែបនេះក៏ទៅតាមមើលនិងបានលួងផងនិយាយតិចតួចសោះ ងក់ងរទៅបាត់ក្មេងទៅតែក្មេងមែន ~,~
< បន្ទប់គេង >
" មនុស្សឆ្កួត..ចោទគេហ៎..ធ្វើឲ្យរឿងកើតឡើងខ្លួនឯងសោះបន្ទោសគេគួរឲ្យស្អប់ណាស់..ស្អប់ៗ " ថេយ៍គឺខឹងពិតមែនមកអង្គុយលើគ្រែជេរប្រទិចនាយ និងបញ្ចេញកំហឹងដោយការវាយទៅលើខ្នើយខ្លាំងៗ
** ក្រាក ** នៅអង្គុយសុខៗក៏មានមនុស្សបើកទ្វាចូលមកថេយ៍ក៏ងើបបែរមើលថាជាអ្នកណាម៉េចក៏ហ៊ានចូលមកដោយគ្មានការអនុញ្ញាតសោះចឹង ។
" លោក? ចូលមកធ្វើអី? ចេញទៅវិញភ្លាម " គ្រាន់តែដឹងថាម្នាក់នោះជាជុងហ្គុកក៏ស្រែកដេញភ្លាម ឲ្យចេញពីបន្ទប់គេវិញកំពុងខឹងផងមករកងាប់ស្អីវៃឲ្យ ណាណីឥឡូវហើយមករញ៉េរញ៉ៃនឹង ~,~ JKមិនបានស្ដាប់ទេនាយដើរចូលទៅកាន់តែជិតថែមទាំងបិទទ្វាចាក់សោទៀតផងមិនដឹងថាមានគំនិតអ្វីនោះទេកូននឹង ។
" ចេញភ្លាមប្រយ័ត្នខ្ញុំស្រែក "
" ស្រែកអីបងមិនទាន់បានធ្វើអីផងនឹង? ចាំស្រែកពេលបងធ្វើវិញវាមិនខាត " នាយញញឹមចុងមាត់ ហើយសម្លឹងមើលទៅថេយ៍រួចដើរទៅរកយឺតៗថេយ៍ខំយកខ្នើយមកគប់ដើម្បីដេញចេញតែមិនព្រមនៅក្បាលរឹងនឹងហើយអាប្រុសនឹងខូចណាស់ >< នាយក៏ចូលទៅអោបថេយ៍ពីក្រោយទោះរើយ៉ាងណា ក៏មិនលែងដែលព្រោះនាយនឹករាងកាយមួយនេះណាស់ចង់អោបចង់ថើបដូចមុនតែមិនអាចទោះពួកគេ រស់នៅបែកគ្នាមែនតែនៅមិនទាន់លែងលះគ្នានៅឡើយទេនៅមាននាមជាប្ដីប្រពន្ធនៅឡើយគ្រាន់តែ ម្នាក់ខឹងក៏រត់ចោលមកនៅផ្ទះវិញ..ហើយប្ដីក៏មកលួង លើកនេះពិបាកលួងជាងលើកមុនទៅទៀត ។
" បងសុំអោបបែបនេះបន្តិចបានទេ "
" មិនបានទេ!! ទៅប្រុសស្នេហ៏លោកទៅគេមានបេះដូងស្មោះ " ថេយ៍នៅតែប្រកែកដដែលមើល ចុះលើកនេះថេយ៍ប្រែច្រើនឆ្នាស់ជាងមុនហើយថែមទាំងចិត្តរឹងជាងមុនទៀតបែបនេះទើបនាយពិបាក ក្នុងឲ្យពួកគេមកដូចដើមវិញណាស់ ។
" បងមានតែអូនមួយទេពេលនេះគ្មានដាក់អ្នកណាទៀតឡើយ " JK
" មិនជឿ!! មុខព្រានសាវាបែបនេះកុំមកកុហក " ថេយ៍ មិនជឿនាយទៀតនោះមកកុហកលាក់បាំងគេម្ដងហើយចឹងបានមិនជឿនោះបោកបានតែម្ដងទេលើក ក្រោយលែងជឿទៀតហើយ ។ តែលើកនេះនាយនិយាយពាក្យពិតតែថេយ៍ក៏មិនជឿទៀត
" មិនបានកុហកទេ!! បេះដូងបងទុកជូនអូនម្នាក់គត់ " នាយនៅតែអោបថេយ៍ដដែលហើយព្យាយាមរៀបរាប់ឲ្យថេយ៍បានដឹងពីចិត្តរបស់គេថានៅមានសំនប់ ចិត្តម្នាក់នេះក្នុងបេះដូងរហូតមិនប្រែឡើយ >< បើមិនជឿទៀតគេអស់វិធីហើយបើថេយ៍ក្បាលរឹងម្លឹងៗបញ្ចេញចរឹកមកម្ដងៗចង់តែចាប់អុកឲ្យសន្លប់ទេ ។
TO BE CONTINUED...
>< PICH ><

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 50 : ???????????????!!
Start from the beginning