" អូនទៅអោបកៀកកើយអាhobiធ្វើអី? ដឹងទេថាបង មិនចូលចិត្តទេ..បងប្រច័ណ្ទៗៗ " Jk មើលចុះៗមកចេញអាចរឹកកូនក្មេងនឹងមកទៀតហើយមាឌធំដូចដំរីតែមើលចរឹកចុះលោកអើយចេះរំអួយញិញក់នឹងពីណាមកទៅអ្នកណាបង្រៀនហាស៎?
" ប្រច័ណ្ទៗទៅខ្ញុំត្រូវខ្វល់ដែរ? ឆាប់ចុះចេញភ្លាម "
" មិនចុះ..បងខឹងអូនណាស់!! អូនចូលចិត្តបញ្ឈឺបងណាស់មែនទេ? " នាយនិយាយហើយក៏ពេបមាត់ដូចចង់យំម៉េចទេស្រែកដាក់ថេយ៍ញ៉ែតៗស្មានតែខ្លាំង ចុងក្រោយមកពេបដដែល ។ ថេយ៍ឃើញហើយឡើងហួសចិត្តម៉ងដល់ចឹងទៅចង់តែសើចទេតែមិនហ៊ានខ្លាចបាននាយចិត្ត ><
" អើ ចូលចិត្ត..វាសប្បាយយល់ទេ? លែងទៅ " ថេយ៍នៅព្យាយាមចេញពីការទ្រោបរបស់នាយតែវា មិនកើតសោះមិនដឹងថានាយគិតចង់ធ្វើអ្វីទៀតមកលើ គេនោះទេតែអាមាត់នឹងចេញតែចង់តបតឲ្យបានឈ្នះ រហូត ។
" ឆ្លើយបានល្អ!! ចឹងបងក៏ចង់សប្បាយដែរ "
" អាយយ..អត់ទេៗមិនលេងជាមួយទេ..អឹមម " ខំប្រឹង ប្រកែករើចេញពីនាយតែមិនបានផលអ្វីបន្តិចសោះ កាន់តែរើនាយកាន់តែរឹតថែមចុងក្រោយក៏នាយជាអ្នកឈ្នះដដែរ ។ ហើយពេលនេះបបូរមាត់ទាំងពីរក៏ បាននៅជាប់គ្នាសឹងតែជាបបូរមាត់តែមួយទៅហើយ រាងកាយបំបោសអង្អែលចូលគ្នាយ៉ាងរោលរាលទោះ ថេយ៍ហាមឬក៏ប្រកែកយ៉ាងណាក៏នៅតែស្លុងអារម្មណ៏តាមដដែរដោយសារការលួងលោមរបស់នាយវាស្រើបស្រាលខ្លាំងពេកធ្វើឲ្យខ្លួនប្រាណត្រូវការអ្វីយ៉ាងម្យ៉ាងទោះចិត្តប្រាប់មកថាមិនចង់តែ រាងកាយទៅតាមនាយបាត់ទៅហើយ ><
" ឈប់ខឹងបងហើយពួកយើងមកល្អនឹងគ្នាវិញ " JK និយាយពេលពួកគេដកមាត់ចេញពីគ្នាកែវភ្នែកសម្លឹង គ្នាទៅវិញទៅមកមិនដាក់អារម្មណ៏នៅតែមានឲ្យគ្នានៅឡើយចិត្តក៏នៅតែស្រលាញ់បារម្ភពីគ្នាចុះហេតុអ្វីមិនអត់អោនឲ្យគ្នាហើយចាប់ផ្ដើមសាជាថ្មីទៅ ។
" លើកនេះបងនឹងមិនឲ្យមានកំហុសជាលើកទីពីរទេ បងនឹងកែលម្អរដើម្បីអូន..នឹងថែអូនឲ្យល្អបំផុតតាមដែលបងអាចធ្វើបាន " កំហុសលើកនេះធ្វើឲ្យប្រុសម្នាក់នេះបានដឹងហើយថាមនុស្សដែលនាយត្រូវការនិងរស់ខ្វះមិនបានបំផុតជាអ្នកណានាយក៏ដឹងថា ធ្វើដែលគេបានប្រព្រឹត្តឡើងជាកំហុសដ៏ធំមួយមិនអាចលើកទោសឲ្យបានប៉ុន្តែសូមផ្ដល់ក្ដីសង្ឃឹមមួយ មកនាយផងបានមើលថែនិងថ្នាក់ថ្នមដូចមុនហើយនាយនឹងមិនឲ្យរឿងបែបនេះកើតឡើងម្ដងទៀតអ្វីៗ ដែលបានកើតឡើងទាំងប៉ុន្មានជាមេរៀន ។
" បងស្រលាញ់អូនលើសអ្វីៗទាំងអស់.. " និយាយចប់ នាយក៏អោនទៅគ្រប់គ្រងបបូរមាត់សុីជម្ពូរមួយនេះម្ដងទៀតដោយការថ្នាក់ថ្នមផ្អែមល្ហែម ។ ថេយ៍បានតបការថើបរបស់នាយវិញដូចគ្នាដោយមានដក់ទឹកភ្នែកមកជាមួយដែរក៏មិនដឹងដូចគ្នាថាហេតុអ្វី រំភើបមែនទេ? តែដូចជាអត់ទេឬក៏គេសប្បាយចិត្តនឹងអ្វីដែលនាយបាននិយាយមិញនេះ? ខ្លួនថេយ៍ផ្ទាល់ក៏ នៅស្រលាញ់នាយដូចដើមមិនប្រែគ្រាន់តែមិននិយាយការស្រលាញ់មិនបាច់ចាំនិយាយប្រាប់គ្នារហូតនោះទេយើងអាចបង្ហាញវាចេញមកតាមទង្វើឬក៏កាយវិការក៏ធ្វើឲ្យអ្នកម្ខាងទៀតបានដឹងដែរ ។ កុំតែនិយាយថាស្រលាញ់តែអ្វីដែលបានបង្ហាញមិនដូច អ្វីដែលបាននិយាយនោះកុំនិយាយអីល្អជាង ។
[ .... ]
ចូលមកដល់ពេលល្ងាចពិធីខួបកំណើតរបស់ជីមីនបានប្រព្រឹត្តឡើងដោយមានភ្ញៀវមកចូលរួមច្រើនគួរសមព្រោះថាគេធ្វើធម្មតាៗរៀបចំដើម្បីឲ្យបានជុំគ្នាម្ដងបែបគ្រួសារប៉ុន្នឹងទេ ។ ប្រាកដថានឹងមានអ្វីដែលស៊ុបប្រាយសម្រាប់ម្ចាស់ខួបតែមិនទាន់មានអ្នកណាដឹងមុននោះទេ ~,~
" ម៉េចក៏ភ្លឺដាច់បែបនេះ " ជីមីនងាកទៅមើលជុំវិញខ្លួន វាងងឹតអស់ហើយម៉េចក៏មកដាច់ភ្លឺមនុស្សកំពុងតែសប្បាយផង
" ឲ្យគេទៅមើលៗ " ថេយ៍ក៏នៅក្បែរដែលហើយគ្មានអ្នកដឹងពីមូលហេតុមួយនេះទេភ្លាមៗនោះភ្លឺក៏បាន បើកមកវិញក៏បានបង្ហាញឲ្យឃើញមនុស្សប្រុសពីរនាក់មកលុតជង្គង់នៅមុខនាយតូចទាំងពីរ ។ គ្រប់គ្នា ដែលបានមកចូលរួមចាំមើលថានឹងមានអ្វីកើតឡើង ព្រោះថាសមីខ្លួនគេមិនបានដឹងខ្លួនមុនឡើយកំពុងតែ ភ្ញាក់ផ្អើលដូចគ្នា ><
កម្លោះសង្ហាររបស់ពួកយើងបានដកតូចប្រអប់មួយមក បង្ហាញនៅមុខនាយតូចរួចក៏បើកវាព្រមជាមួយគ្នា ។" រៀបការនឹងបងណា " YG&JK និយាយឡើងព្រមជាមួយគ្នាធ្វើឲ្យនាយតូចទាំងពីរឡើងរំភើបនិយាយអ្វីមិនចង់ចេញសោះអ្នកដែលគាំងជាងគេនោះគឺថេយ៍ មកធ្វើបែបនេះដោយមិនប្រាប់គេមុនសោះត្រៀមចិត្ត មិនទាន់ទេដឹងអត់ហាស៎ ~,~
" ជីមីន!! អូនមិនព្រមទេមែនទេ " YG ដោយឃើញសំនប់ចិត្តមិនព្រមនិយាយអ្វីសោះគិតតែពីយំក៏សួរទៅ បែបលេងសើចក៏ដឹងថាជីមីននឹងព្រមស្រាប់ហើយគេ គ្រាន់តែចង់ឲ្យឆ្លើយថាព្រមឲ្យនាយបានលឺនិងគ្រប់គ្នាផងដែរ ។
TO BE CONTINUED...
>< PICH ><

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 52 : ?????????????!!
Start from the beginning