抖阴社区

????? ??

6.1K 376 1
                                    

_ Tae រៀបចំខ្លួនរួចរាល់ដើរចុះពីបន្ទប់ខាងលើមកក្រោមដើម្បីទៅធ្វើការដូចម្សិលមិញប៉ុន្តែរឿងស៊ាំញ៊ាំក៏កើតមកលើគេដូចម្សិលមិញដែរ មើលចុះ!! Boss មុខគួរឲ្យស្អប់នោះមកចតឡានចាំគេនៅខាងមុខផ្លូវទៀតហើយមិនព្រមដោះលែងគេសោះ ទើបម្ដងនេះរាងតូចខ្ជិលគេចហើយក៏ខ្ជិលនិយាយជាមួយ សុខចិត្តដើរយ៉ាងលឿនធ្វើឲ្យ Jungkook ឃើញដូច្នេះក៏ប្រញាប់បើកឡានដេញតាមគេភ្លាម ។

« Tae ឡើងឡានមក បងមានរឿងនិយាយជាមួយ » នាយនិយាយទៅកាន់រាងតូច ប៉ុន្តែ Tae ធ្វើជាមិនដឹងមិនលឺគិតតែពីដើរទៅរហូត ។

« កុំធ្វើជាក្មេងចចេស ឆាប់ឈប់ភ្លាម!! » ម្ដងនេះគេ សម្លុតយកធ្វើឲ្យរាងតូចបញ្ឈប់ជំហានជើងងាកមក បើកភ្នែកធំៗសម្លក់គេតែម្ដង កាលបើឃើញឱកាស ល្អហុចឲ្យ Jungkook ក៏ឈប់ឡានមុននឹងដើរចុះមក រកគេ ។

« សម្លក់អីតិចលៀនភ្នែក » ឃើញទេ មានឱកាស ហើយមិននិយាយស្រួលៗតែនាយទៅជាឌឺដងឲ្យ Tae មួរម៉ៅខ្ពើមនិយាយរក ដើរបំបុកនាយចេញទៅ។

« នែ៎ធ្វើស្អីដាក់ខ្ញុំចុះណា៎ មនុស្សឆ្កួត!! » រាងតូចស្រែកឡើងភ្លាមពេលត្រូវ Jungkook ចូលមកចាប់ខ្លួនតូចស្រាលដូចសំឡីរបស់គេដាក់លើស្មារលីដើរ បកក្រោយត្រឡប់ទៅរកឡានវិញ ។

« នៅឲ្យស្ងៀម ប្រយ័ត្នបងវាយគូទអូនទៅ » Jungkook

« នៅកណ្ដាលទីសាធារណៈបែបហ្នឹងលោកឯង ហ៊ានហ្អេ៎? » Tae សួរបកវិញនឹកស្មានថាគេមិនហ៊ានប៉ុន្តែនេះណា៎ជា Jeon Jungkook រឿងអីថាគេខ្លាចត្រឹមរឿងប៉ុណ្ណឹងនោះ?

< ផាច់!! >

« អ្ហាយ៎!!! មនុស្សឆ្កួតវាយគូទគេធ្វើអី? » រាងតូចខាំមាត់ស្រែកពេលនាយវាយគូទប៉ោងៗរបស់គេមួយដៃ ទាំងគ្រឺតក្នាញ់ដែលរើខ្លួនទៅមកដូចកូនដង្កូវយ៉ាងចឹង ។

« បើអូនហ៊ានជេរបងទៀត បងនឹងទះគូទអូនឲ្យហើមស្ពុលដេកមិនបានតែម្ដង សាកមើលទេ? » នាយគម្រាមស្របពេលបើកទ្វារឡានហើយដាក់រាងល្អិតឲ្យអង្គុយកៅអីក្បែរកន្លែងបញ្ជាឡានធ្វើឲ្យ Tae ខឹងគេឡើងញ័រមាត់តែម្ដង ។

« ខ្ញុំស្អប់លោក!! »

« ស្ងាត់!! » Jungkook បើកភ្នែកធំៗចង្អុលសម្លុតរាងតូចជាមួយឬកពារឃោឃៅរបស់គេធ្វើឲ្យរាងតូច នឹកឃើញដល់ទង្វើឆេវឆាវគេកាលពីថ្ងៃនៅអូហ្វីស ទើបប្រញាប់អង្គុយតាមសម្រួលខ្លាចខ្មោចចូលគេដូចពេលនោះទៀត ឯរាងក្រាសឃើញ Tae ស្ដាប់បង្គាប់បែបនេះទើបទាញទ្វារបិទរួចដើរទៅកន្លែងរបស់គេ មុននឹងបើកឡានចេញទៅយ៉ាងលឿន ។

????? Boss ????????? ? (Completed)Where stories live. Discover now