#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៨.« ចាំមើលខ្ញុំច្រមុជទឹកអោយលង់ស្លាប់តែម្តង! » ហ្វាសុីលីនិយាយតែពិននេះនាងក៏ដើរចេញទៅក្រៅតែម្តង ខឹងគេណាស់ ខឹងដែលគេមិនរវីរវល់ជាមួយនាងបែបនេះ។
~~~~~~~~~
« ល្មមឡើងបានហើយ! នាងប្រុងងរប៉ុន្មានម៉ោង? » រាងក្រាស់ឈរនៅមាត់ឆ្នេរសម្លឹងទៅស្រីស្រស់ដែលកំពុងតែត្រាំទឹកសមុទ្រនោះ នាងត្រាំជិត 2 ម៉ោងហើយគិតទៅពូកែទ្រាំណាស់។
« ឆឹស » ហ្វាសុីលីងើបឡើងពីទឹកដោយខាំមាត់សម្លក់គេ ជើងក៏ប្រុងរត់ចេញពីគេតែក៏គិតថាជើងរបស់នាងសើម បើប៉ះខ្សាច់ស្ងួតៗបែបនេះ ជើងរបស់នាងនឹងជោគជាំដោយខ្សាច់ជាមិនខាន។
« រងារណាស់ហួយ ម៉េចក៏ខ្ញុំភ្លេចយកស្បែកជើងមកបែបនេះ » នាងមិនចូលចិត្តអោយជើងរបស់នាងប្រឡាក់ទេ បែបនេះហើយគឺនាងនៅឈរសម្លឹងខ្សាច់នឹងឯង។
« ចរិតចង់ឈ្នះនឹងល្មមក្រវែងចោលក្នុងសមុទ្រហើយ! » រាងក្រាស់គ្របកន្សែងធំមួយពីលើកាយស្តើងមុននិងលើកបីនាងភ្លាមៗមិនបានអោយនាងត្រៀមខ្លួនអីទេ។
« យប់និងលោកគេងលើសាឡុងទៅ! ខ្ញុំគេងលើពូក » ហ្វាសុីលីនិយាយឡើងដោយមិនសម្លឹងមុខគេ មុខជិតគ្នាខ្លាំងពេកនាងក៏ចេះអៀនដែរ ហើយប៉ះចំពេលនាងកំពុងខឹងគេបែបនេះទៀត អោយមកសម្លឹងមុខគេអី សុំទោសផងហ្វាម្នាក់នេះធ្វើមិនបានទេ!
« ដាច់ចិត្តអោយប្តីគេងលើសាឡុងដែរ? » ចាស៎ គឺថាពេលនេះពួកគេទាំងពីរដូចប្តូរព្រលឹងគ្នាអញ្ចឹង នេះកើតអីនឹង?
« លោកដាច់ខ្យល់ស្លាប់ទៀតក៏ខ្ញុំមិនបានខ្វល់ដែរ ដល់ផ្ទះហើយ ដាក់ខ្ញុំចុះ! » លើកនេះនាងដូចជាខឹងនិងគេខ្នាតធំណាស់ គេក៏ចង់ដឹងដែរថាស្រីម៉ាហ្វៀម្នាក់នេះអាចខឹងគេបានប៉ុន្មានថ្ងៃ។ក្រឺង ក្រឺង
មកដល់បន្ទប់ភ្លាម ទូរស័ព្ទរបស់ហ្វាសុីលីក៏បន្លឺឡើង តែនាងគ្មានអារម្មណ៍ចង់លើកទេ ឃើញថាជាលេខជំនិតរបស់នាងទើបនាងព្រមលើកទាំងមុខមិនរីកសោះតែម្តង។
" អ្នកនាង! ពួកយើងរកឃើញអ្នកដែលបំផ្លាញកាសុីណូហើយ! " មកឮបែបនេះនាងកាន់តែក្តៅក្រហាយហើយ មនុស្សកំពុងតែអារម្មណ៍មិនល្អ ត្រាំទឹកយូរពេកនាងឈឺក្បាលសឹងស្លាប់ទៅហើយ។
« សម្លាប់វាចោលអោយអស់ទៅ! បើឯងមិនហ៊ានឯងក៏សុីគ្រាប់សំណររបស់យើងជំនួសវាទៅ! ហូយយ ធុញណាស់! » រាងស្តើងនិយាយតែពិននេះនាងក៏ចុចបិទទូរស័ព្ទបាត់ កាយវិការមួយនេះមានដឹងថាអ្នកដែលឈរមើលពីមាត់ទ្វារនោះ លួចសើចប៉ុណ្ណាទេ?
« នាងខឹង cute ណាស់ » ជីមីនសើចឡើងតិចៗមុននឹងសម្រេចចិត្តដើរទៅរកហ្វាសុីលីដែលកំពុងឈរសម្លឹងទៅបង្អួច ដកដង្ហើមធំជាច្រើនដងនោះ។
« អោបស្អី? » កំពុងតែឈរសុខៗ ហ្វាសុីលីក៏ទទួលដឹងពីបាតដៃមួយគូកំពុងតែលូកមកអោបចង្កេះនាងពីក្រោយមក តែថាពេលនេះនាងគ្មានអារម្មណ៍ស្វីតស្វួយអីទេ ព្រោះនាងខឹងគេមិនទាន់បាត់។
« ក្រែងនាងចង់បានបែបនេះហី? »
« បើអោបហើយមិនហ៊ានរំលោភមិនបាច់មកប្រកាច់អោបទេ។ »To be continued...
ខ្ញុំគាំងជាលើកទីមួយលាន😭

YOU ARE READING
~??????????????????????~
Random?????????????????????? ????????????????????????????????????????????! ????????????????????? ??????????????????????????????????