抖阴社区

???????

412 7 1
                                    

បើសិនជាពាក្យមួយឃ្លាដំបូងនិងចុងក្រោយរបស់តួអង្គ គឺជាឃ្លាតែមួយ។ តើវានឹងអាចជាប្រយោគរបៀបណា?

______________________________

| ម៉ោង 5:53 នាទីល្ងាច, 31 សីហា 1939

"ជួបគ្នាម្ដងទៀត បើមានឱកាស" គេនិយាយ បង្ហាញស្នាមញញឹមរីកស្គុសស្គាយប្រៀបបីដូចជាផ្កា។ ដៃធំគ្រវីលាគ្នាដាក់មនុស្សស្រីជាទីស្រឡាញ់ ដែលពេលនេះគេមានសិទ្ធិត្រឹមតែជាមិត្តភក្តិនឹងនាងប៉ុណ្ណោះ មុននឹងឈានជើងចាកចេញពីមុខផ្ទះរបស់នាងទៅ។

គេទើបតែជូននាងត្រឡប់មកវិញ បន្ទាប់ពីការណាត់ជួបនៅហាងកាហ្វេរវាងអ្នកទាំងពីរបានបញ្ចប់ទៅនាពេលប៉ុន្មាននាទីមុន។

ហើយនៅពេលថ្ងៃស្អែកមកដល់ គេនឹងសម្រេចចិត្តទម្លាយទឹកចិត្តដែលបានលាក់លៀមទុកមកតាំងពីយូរហើយនេះឲ្យនាងបានដឹង។

រីឯមាណវីឯណេះ រឹតតែឃាត់ខ្លួនឯងមិនឲ្យតាមសម្លឹងមើលខ្នងមាំមួយនោះមិនបាន។ ស្នាមញញឹមរបស់ស្រស់ស្រីរសាយពាសពេញផ្ទៃមុខដូចគ្នា។ នាងសើចតែម្នាក់ឯង ស្ទើរតែថ្ពាល់មានអារម្មណ៍ថាឈឺ។

ព្រះអាទិត្យចាប់លិចទៅសន្សឹមៗ បន្សល់នៅតែពន្លឺពណ៌លឿងលាយឡំជាមួយនឹងក្រហមឲ្យបាចសាចពាសពេញមេឃ នៅឯប៉ែកបស្ចិមប្រទេសនៃទីក្រុងមួយក្នុងប្រទេសប៉ូឡូញ។

ពេលវេលាក៏ចេះតែរំកិលទៅមុខ នាំឲ្យអ្នកដែលខំទន្ទឹងរង់ចាំថ្ងៃស្អែកតែឯងនេះដេកមិនលក់បក់មិនល្ហើយ។ ខ្លួននៅមិនស្ងៀម ចេះតែចង់ប្រែទៅប្រែមកនៅលើគ្រែដែលគេកំពុងគេងនេះមិនឈប់។

តែអាចបន្ទោសគេបានដែរឬ? បើថ្ងៃស្អែកវាសំខាន់ហួសថ្ងៃទាំងអស់នៅក្នុងប្រតិទិន វាមិនមែនត្រឹមជាថ្ងៃបើកចាប់ផ្ដើមនៃខែថ្មីតែមួយមុខនោះឡើយ។

វាយូរណាស់ទៅហើយ ដែលគេតប់ប្រមល់តែម្នាក់ឯងនៅក្នុងបន្ទប់តូចចង្អៀតមួយនេះ។ បើមិនរកអីធ្វើបំបែកការចាប់អារម្មណ៍សិនទេ គេនឹងឆ្កួតស្លាប់ជាមិនខាន។

ដៃក្រាស់ឈោងទៅទាញនាឡិកាមានទ្រនិចដាក់តាំងនៅលើតុជិតគ្រែ។ ដោយមានជំនួយពីពន្លឺព្រះចន្ទ ភ្នែកគ្រលៀសឆ្វាច់ ក៏ឃើញថាពេលវេលាបានចូលដល់ម៉ោង2 ទៀបភ្លឺនាថ្ងៃទី1 ខែកញ្ញាហើយ។

?????????????? ????????? (KH) Where stories live. Discover now