ងាកមកមើលកន្លែងណាត់ជួបឯនេះវិញ គ្រួសារ Joen បានមកអង្គុយចាំនៅតុអាហារក្នុងសណ្ឋាគាដ៏ល្បីមួយក្នុងទីក្រុង Seoul. ចំណែកគ្រួសារ Kim កំពុងរៀបចំខ្លួនមកតាមក្រោយ ដោយសារតែចាំកូនប្រុសសំណព្វនឹងហើយ នៅរៀបចំខ្លួននៅនឹងហើយដូចមិនចង់ហើយសោះ មួយសន្ទុះក្រោយមកគ្រួសារ Kim ក៏បានមកដល់សណ្ឋាគាដែលគ្រួសារ Joen កំពុងចាំនោះ បន្ទាប់ពីបានឃើញអ្នកស្រីចនបកដៃជាសញ្ញាណថាខ្លួននៅទីនេះហើយអ្នកស្រីគីមក៏ប្រញ៉ាប់ដើរទៅរកអ្នកស្រីចនភ្លាម ដោយមិនភ្លេចអូសដៃកូនប្រុសយកទៅតាមទេ
" សួស្តីអ្នកបងចន លោកបងចននិងក្មួយ Jungkook នេះអ្នកទាំងអស់គ្នាមកចាំយូរឬនៅ សុំទោសផងដែលមកយឺត " Ms.kim
" ចា៎ មិនអីទេពួកខ្ញុំក៏ទើបតែមកមួយសន្ទុះមិញនេះដែរទេ " Ms.Joen
" ជម្រាបសួ អ៊ំប្រុសអ៊ំស្រី " jk
" ចា៎/បាទក្មួយ " Ms.kim and Mr.kim
" អ្នកបងគីមចុះឯណាក្មួយ Tae " Ms.Joen
" អ៎ Taeគេថាចង់ទៅបន្ទប់ទឹកមួយភ្លេត " Ms.kim
" ចា៎ មិនអីទេចឹង អ្នកទាំងអង្គុយសិនមក " Ms.Joen
មួយសន្ទុះក្រោយមកក៏លេចវត្តមានរបស់ Kim Taehyung ចេញមកធ្វើអោយ Jungkook មើលឡើងភ្លឹកហើយ នាយសម្លឹងមើលកាយវិការដើរដល់ទន់ភ្លន់របស់នាយតូចដែលកំពុងដើរមកនោះ ហើយក៏ពោលក្នុងចិត្តថា {{ នេះគេជាប្រុសឬជាស្រីនឹង មិចក៏ស្អាតម្លេះ៉ សក់រលោងភ្លឺផ្លេកដូចពេជ្យ បបូរមាត់ពណ៌ផ្កាឈូកស្រាល ឯងម្រាមដៃវិញវែងៗស្រលូន ស្បែកសរលោងបីដូចមនុស្សស្រីចឹង ចង់ស្អាតជាងស្រីមួយចំនួនទៀតផង ពាក់អាវដៃវែងពណ៌សរៀងរលុងៗ ទំនុយជាមួយខោជើងវែងពណ៌កាហ្វេទឹកដោះគោមើលទៅសាមញ្ញប៉ុន្មានវាស្អាតខ្លាំងណាស់ អេ! នេះយើងកំពុងលង់នឹងគេហើយមែនទេ មិនបានទេអាkook ក្រែងឯងមិនបានស្រឡាញគេឯណា ឯងមានមនុស្សដែលឯងស្រឡាញ់ហើយវើយ.....! }}
" អ៎ នោះកូនTae មកហើយអ្នកបង " Ms.kim
" ជម្រាបសួ អ៊ំប្រុសអ៊ំស្រី " Tae
" បាទ / ចា៎ ក្មួយ " Ms.Joen and Mr.Joen
" ជម្រាបសួ បងទៅកូន " Ms.kim
" ជម្រាបសួ លោក " Tae
" បាទ " jk
" ឆាប់កម្មង់អាហារទៅ អ្នកបងកូនៗមកជុំគ្នាហើយ " Ms.Joen
បន្ទាប់ពីញ៉ាំអាហាររួចរាល់អស់ហើយចាសៗក៏ពិភាសាគ្នារឿងភ្ជាប់ពាក្យរបស់ Tae និង Jungkook ឯងពីរនេះវិញបានសុំប៉ាម៉ាក់ខ្លួនទៅនិយាយគ្នានៅលើដំបូងសណ្ឋាគារ មួយសន្ទុះក្រោយមកអ្នកទាំងពីរក៏បានឡើងមកដល់ខាងលើដំបូលអាគារ មិនចាំយូរនោះទេ Jungkook ក៏បានផ្តើមនិយាយមុន
" យើងដឹងថាឯងមិនបានស្រឡាញ់យើងទេ " jkនិយាយទាំងហីៗ បែបមិនចង់មើលមុខ
" បើដឹងល្អហើយ ចុះលោកនាំខ្ញុំមកមានរឿងអី " ដូចតែគ្នានឹងTaeបានបញ្ជេញរឹកពារមិនពេញចិត្តជាខ្លាំង
" គឺមកនិយាយរឿងនឹងឯង និងយើងហ្នឹងណា៎ " jk
" ចឹងឆាប់និយាយមក គ្មានពេលជាមួយលោកទេ " Tae
" គឺថា ពួកភ្ជាប់ពាក្យក៏ដោយសារប៉ាម៉ាក់បង្ខំរៀងខ្លួនទេ ចឹងពេលភ្ជាប់រួចពួកយើងធ្វើដូចធម្មតាទៅ នៅរៀងខ្លួន ឯងOKទេ? " jk
" OK ខ្ញុំយល់ ហើយលោកនៅមានការណ៍អីត្រូវនិយាយទៀតទេ " Tae
" មាន " jk
" និយាយមកកុំញ៉ាំម៉ោងច្រើនពេក អត់ទំនេរ " Tae
" Ok ចាំយើងប្រាប់ យើងមានមនុស្សស្រីដែលយើងស្រឡាញ់ហើយ ទើបយើងចង់អោយឯងនៅអោយឆ្ងាយពីបន្តិចទៅ ហើយកុំជិតស្និតជាមួយយើងពេក " jk
" អើ! ដឹងហើយ " Tae
" ឯងនិយាយអោយមានសិលធម៌ បន្តិចមិនបានទេឬយ៉ាងមិច " jk
" រឿងខ្ញុំ លោកចេះដឹងស្អី " Tae និយាយបែបនេះក៏ព្រោះតែមិនចូលចិត្តនឹងឯងគ្មានអីទេ
" តែខ្ញុំអាយុបងឯងណា " អ្នកណាទៅសុខចិត្តខ្លួនប្អូនគេទេ តែសម្ដីចុះស្ដាប់មិនកើត
" ហើយអាយុបងនឹង វាយ៉ាងមិចហ្ហា៎! " គេខឹងមួយបាត់ហើយឃើញទេ មនុស្សមិនដែលនិងស្គាល់គ្នាផងនៅសុខៗក៏បង្ខំឲ្យភ្ជាប់ពាក្យអីណា៎
" គ្រាន់តែរឿងចឹងសោះ មិចនិយាយប៉ុណ្នឹងលោកឯងដកដង្ហើមអត់កើតមែន " Tae
" បើដកមិនកើតទេ ស្លាប់បាត់ក៏ល្អ " Tae និយាយតិចៗទេ តែចង្រៃអីអ្នកខាងនោះគេលឺ
" ឯងថាមិចមិញ ឯងចង់ថាអោយអ្នកណាស្លាប់បាត់ក៏ល្អនោះ... " jk
" ថាអោយអ្នកណាក៏ថាទៅ គ្មានអីគួរឲ្យចាប់អារម្មណ៍ផង អ្នកណាមានខ្លួនក៏ទទួលយកទៅ " Tae និយាយហើយក៏ដើរទៅបាត់ទៅ ទុកអោយ jk គ្នានៅឈរគិតម្នាក់ឯងថា Tae ចង់ថាអ្នកណាគិតចុះគិតឡើងក៏ដឹងថាគេចង់ថាអោយខ្លួនហ្នឹងហើយ បើក្រឡេកទៅគ្មានឃើញអ្នកណាផ្សេងទៀតផង ឆេះដំុមួយសូន្យ( 1-0 )
--------------------------------------------
📜 អ្នកទាំងអស់គ្នាបើចង់អានតខមិនប្រាប់ admin ផង ព្រោះ admin ខ្លាចអត់មានអ្នកអាន 🥲🍂

YOU ARE READING
? ??????????????? ??
Fantasy???????????????????????????????? ???????????????????????????????????????? Taekook