抖阴社区

                                    

“ចាំខ្ញុំបីនាង"ជីមីនបម្រុងនឹងលើកជីស៊ូតែជីនរាដៃឃាត់

“មិនអីទេយើងជាអ្នកនាំនាងមកយើងជានាំនាងទៅវិញខ្លួនឯង"ជីននិយាយហើយក៏លើកបីជីស៊ូតែដោយសារតែស្មាឆ្វេងរបស់គេបានត្រូវគ្រាប់។

“អូយ!”ជីនស្រែកដោយសារតែភាពឈឺចាប់

“ឃើញទេ-ទុកឲ្យខ្ញុំវិញ"ជីមីនក៏លើកបីជីស៊ូជំនួសវិញជីនក៏លែងជំទាស់ព្រោះគេមិនអាចធ្វើអ្វីបានឡើយ។

“បងធ្វើឲ្យឯងលំបាកខ្លាំងហើយ"ជីនរអ៊ូរតិចពេលដែលជីមីនដើរចេញទៅ។

“ចៅហ្វាយមិនអីទេមែនទេខ្ញុំបារម្ភពីចៅហ្វាយណាស់"ជេគគីចូលមកជួយគ្រាជីនឲ្យក្រោយឡើង។

“មិនអីទេ"

……………

    ព្រឹកថ្មីបន្ទាប់ពីរឿងរ៉ាវបានបញ្ចប់ទៅដោយល្អគ្មានអ្វីដែលគួរឲ្យបារម្ភទៀតឡើយលើកលែងតែជីនគេហាក់ស្ងៀមស្ងាត់មិនមាត់មិនកឡើយធ្វើឲ្យអ្នកគ្រប់គ្នាមានការខ្វល់ចិត្តជាខ្លាំងព្រោះតែជីនមិនដែលបែបនេះទេ។

   តើជីនមានរឿងអ្វីនៅក្នុងចិត្តមែនទេ?

   ជីស៊ូឈរមើលជីនកំពុងតែអង្គុយនៅក្នុងសួនមើលទៅរុក្ខជាតិខៀវស្រងាត់។

“បងជីមីនបងគិតថាគាត់មានរឿងអ្វីមែនទេ?”ជីស៊ូងាកទៅសួរជីមីនដែលឈរនៅជិតនាង។

“បងមិនដឹងទេ”ជីមីនគ្រវីក្បាលសូម្បីតែគេក៏មិនដឹងថាជីនកើតអ្វីដែរ។

“ខ្ញុំនឹងសួរគាត់"ជីស៊ូដើរទៅរកជីនយ៉ាងលឿនរកតែជីមីនឃាត់មិនទាន់។

“ជីស៊ូសង្ឃឹងថាឯងអាចធ្វើឲ្យបងជីនល្អប្រសើរជាងនេះ”ជីមីនបានដើរចូលទៅក្នុងវិញ។

“បងជីនរបួសបងនៅឈឺទៀតដែរទេ?”ជីស៊ូញញឹមដាក់គេហើយដាក់ខ្លួនអង្គុយនៅកន្លែងដែលទំនេរ។

“……”ជីនមិនឆ្លើយតែបែរជាសម្លឹងមើលមកមើលមុខនាងវិញ។

“ឈឺខ្លាំងទេ?”ជីនលើកដៃយឺតៗទៅស្ទាបត្រង់គែមមាត់នាងដែលមានស្នាមក្រហមជាំ។

SS2:???????????????????(???)Where stories live. Discover now