[ ភាគ១៩]
តឹបៗៗ>ខណៈដែលជីស៊ូកំពុងតែអង្គុយចុចទូរសព្ទ៏នោះក៏មានសម្លេងស្បែកជើងកែងកកិតនឹងការ៉ូដែលឮចេញមកពីក្រោយខ្នងនាង។
“…….”នាងងាកមើលទៅក្រោយក៏ឃើញនារីម្នាក់សក់ខ្លីលើស្មាបន្តិចបបូរមាត់ពណ៌ផ្កាឈូកស្រាលដើរចូលមកទាំងស្នាមញញឹមជាប់លើផ្ទៃមុខ។នាងក្រោកឈរសម្លឹងមើលនារីសំណូលថ្មីបន្តិចក្រោយមកជីមីនក៏ដើរចូលមកពីក្រោយនាង។
“ជីស៊ូ!នេះជាឡូរៀរ៍មិត្តរួមការងាររបស់បង"ជីមីនប្រញ៉ាប់ណែនាំឡូរៀរ៍ឲ្យជីស៊ូស្គាល់។
“សួរស្ដីអ្នកនាងជីស៊ូ"ឡូរៀរ៍ឱនគំនាបតាមសុជីវធម៌ហើយជីស៊ូក៏ឱនគោរពនាងវិញ។
“បងមានភ្ញៀវខ្ញុំសុំ-"
“មិនអីទេជីស៊ូអង្គុយនិយាយជាមួយឡូរៀរ៍សិនទៅបងទៅយកឯកសារឲ្យនាងនៅក្នុងបន្ទប់បន្តិច”ជីមីននិយាយនិយាយកាត់ពេលជីស៊ូចង់ចាកចេញ។
ជីស៊ូនាងក៏ងក់ក្បាលយល់ព្រម។នាងមានអារម្មណ៍ថានៅក្បែរឡូរៀរ៍នាងមិនស្រណុកក្នុងចិត្តទោះនាងមើលទៅស្លូតបូតយ៉ាងណាក៏ដោយតែវាអាចជាការគិតផ្ដេសផ្ដាស់របស់នាងក៏ថាបាន។
………………………
យប់ម៉ោង៧ទៅហើយជីននៅតែមិនទាន់ត្រឡប់មកផ្ទះវិញទៀត។ជីស៊ូឈរអើតលើមៗនៅមាត់ទ្វាផ្ទះរងចាំផ្លូវរបស់គេត្រឡប់មកវិញ។
“អ្នកនាងទៅសម្រាកទៅអ្នកប្រុសមិនដឹងថាពេលណាត្រឡប់មកវិញទេ"ម៉ែដោះចូលមកនិយាយជាមួយនាង។
“ខ្ញុំសុំចាំគាត់បន្តិចទៀតណា៎ម៉ែដោះ-ម៉ែដោះទៅសម្រាកមុនទៅ"
“ក៏បានតែអ្នកនាងឆាប់ចូលសម្រាកដែរទៅណា៎អ្នកនាង"
“ចា៎!” បន្ទាប់ពីនិយាយរួចហើយម៉ែដោះក៏ដើរចេញទៅបាត់ឯជីស៊ូវិញនៅឈរផ្អែកខ្លួននៅមាត់ទ្វាចាំជីនដដែល។
ការរងចាំរបស់នាងពិតជាមិនអត់ប្រយោជន៍ឡានរបស់ជីនបានបើកចូលមកក្នុងទីធ្លាចតឡានក្នុងផ្ទះរួចរាល់ជាស្រេចទើបគេដើរមកជាមួយនឹងជេគគីតាមមកពីក្រោយ។

YOU ARE READING
SS2:???????????????????(???)
Romance?????&??? ???????????????????????????????????????????????????????????????