ពិភពលោកមួយនេះភាគច្រើនពោរពេញទៅដោយការរើសអើងចំពោះមនុស្សដែលមានចំណង់ចំណូលចិត្តស្រឡាញ់អ្នកដែលមានភេទដូចជាខ្លួន។តើអ្នកអាចប្រាប់ខ្ញុំបានទេថាតើហេតុអ្វីប្រឆាំងនឹងវាខ្លាំងម្ល៉េះ?ហេតុអ្វីបានជាអ្នកគិតថាវាមិនអាចទៅរួច?ហេតុអ្វីបានជាអ្នកគិតថាពួកគេជាមនុស្សចម្លែកនៅក្នុងសង្គមទៅវិញ?អ្នកមិនគួរប្រឆាំងឬរារាំងពួកគេព្រោះនេះជារឿងរបស់ធម្មជាតិដែលបានបង្កើតអោយគេក្លាយទៅជាបែបនេះគ្មាននរណាម្នាក់ចង់ក្លាយទៅជាបែបនេះទេម្ល៉ោះហើយអ្នកគួរតែគោរពសិទ្ធិនិងផ្ដល់កិត្តិយសដល់ពួកគេ។។។
( រឿងនេះខ្ញុំសរសេរឡើងដោយគ្រាន់តែចង់អោយមនុស្សនៅក្នងសង្គមមួយចំនួនតូចដែលតែងតែរើសអើងប្រកាន់នឹងរឿងអស់ទាំងនេះនិងជាប្រភេទរឿងបែបស្នេហារវាងមនុស្សប្រុសជាមួយមនុស្សប្រុស។រឿងនេះគ្រាន់តែជារឿងប្រឌិតដែលខ្ញុំតាក់តែងឡើងតែប៉ុណ្ណោះដូច្នេប្រសិនបើមានកំហុសត្រង់ចំណុចណាមួយដែលមិនសមរម្យកុំសូមអ្នកទាំងអស់គ្នាកុំប្រកាន់តែសូមអោយគ្រប់គ្នាជួយប្រាប់ខ្ញុំនឹងកែសម្រួលតាមដែលអាចធ្វើទៅបាន៕<3 )
តោះកុំអោយខាតពេលយូរយើងចូលមកសាច់រឿងយើងតែម្ដង:
______________________________________
ផ្ដើមសាច់រឿងបង្ហាញអោយឃើញថានៅក្នុងថ្នាក់រៀនមួយដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃដោយសិស្សនីមួយៗដេញចាប់គ្នាពេញនឹងតែម្តងព្រោះថ្ងៃនេះគ្រូរបស់ពួកគេមិនបានមកបង្រៀនឡើយអាចនិយាយបានថា(លីប)ក៏ព្រោះថ្ងៃស្អែកពួកគេត្រូវប្រឡងបញ្ចប់ហើយទើបគ្រូចង់ទុកពេលអោយរំឭក តែមើលទៅសិស្សគ្រប់គ្នាដូចជាមិនបារម្មណ៍សោះ។ ប៉ុន្តែយើងសង្កេតឃើញមានសិស្សប្រុសម្នាក់ដែលដេកក្រាបនឹងតុមិនរត់លេងដូចជាសិស្សដទៃទៀតទេដោយគេកំពុងភ័យរឿងប្រឡង(ដូចអ្នកសរសេរណាស់ដេកភ័យតែមិនខ្ចីមើល)។ សិស្សប្រុសម្នាក់នោះមានឈ្មោះថា< Pp saraktikorn > ។pp ជាកូនអ្នកមានមុខមាត់ម្នាក់ក្នុងសង្គមគេមានអ្វីៗគ្រប់យ៉ាង បើនិយាយពីសម្រស់វិញមនុស្សស្រីមួយចំនួនសុំចាញ់តែម្ដង (រួមទាំងអ្នកសរសេរដែល-_-)តែទោះបីជាគេមានគ្រប់យ៉ាងមែនតែគេជាមនុស្សម្នាក់ចូលចិត្តភាពសមញ្ញៗប្រៀបដូចជាខ្លួនឯងជាកូនអ្នកគ្មានមុខមាត់ទៅវិញ។គេមានអ្វីៗគ្រប់យ៉ាងតែគេបែរជាអកុសលរឿងម៉្យាងទៅវិញគឺគេជាសិ្សម្នាក់ដែលមានការសិក្សាខ្សោយគេព្យាយាមណាស់តែវាដូចជាគ្មានការប្រែប្រួលទេពេលប្រឡងម្ដងៗបិះធ្លាក់បិះជាប់រហូត។ pp មិនសូវជាមានមិត្តច្រើនទេព្រោះតែការសិក្សារបស់គរនេះហើយតែគេមានមិត្តប្រុសម្នាក់មានឈ្មោះថា< Billkin patchara > ។billkin ខុសពី pp តែម្ដងព្រោះគេគ្រាន់តែជាកូនអ្នកមានជីវភាពធូរធារម្នាក់ប៉ុណ្ណោះ។ ហើយ billkin គេក៏ជាសិស្សពូកែជាងគេម្នាក់នៅក្នុងថ្នាក់ដែល billkin ក៏មានរឿងអកុសលមួយដែលគឺម្ដាយឪពុកគេបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់តាំងពីគេនៅតូចម្ល៉េះ រាល់ថ្ងៃគេរស់នៅជាមួយបងប្រុសនិងយាយចាស់ជរាម្នាក់ប៉ុណ្ណោះ។ ឆ្ងល់អត់បើ billkin ពូកែចឹងមិចមិនបង្រៀន pp ចឹង ? billkin គេក៏បានព្យាយាមហើយតែមើលទៅដូចជាមិនបានផលទេទោះគេខំប្រឹងយ៉ាងណាក៏ដោយ តែពួកគេក៏នៅតែមិនចុះចាញ់គឺនៅតែ ព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ។ឆ្នាំនេះពួកគេរៀនឆ្នាំទីបួន ហើយអាយុគឺដំណាលគ្នាតែម្ដងគឺ ២២ ឆ្នាំ ពួកគេទាំងពីរស្គាល់តាំងពីតូចហើយក៏ចាប់ផ្ដើមទាក់ទងគ្នាពេលរៀនថ្នាក់ទី១០។
Skipp
ថ្ងៃនេះជាថ្ងៃប្រឡងហើយពេលនេះសិស្សជាច្រើនកំពុងតែភ័យរៀងៗខ្លួនតែម្ដង។ក្នុងនោះក៏មានមនុស្សសំខាន់របស់យើងដែល។
អូនភ័យអីដល់ថ្នាក់នេះ វាមិនអីទេណាបងជឿថាអូនប្រាកដជាធ្វើបាន / billkin ប្រឹងនិយាយលួងលោមដើម្បីកុំអោយសង្សាររបស់ខ្លួនភ័យខ្លាំងពេក
អូហូ ! ថ្ងៃប្រឡងបញ្ចប់ណាមិនអោយភ័យបានយ៉ាងមិច បើធ្លាក់គឺធ្លាក់ហើយគ្មានការប្រឡងសងទេ / pp និយាយទាំងភ័យព្រោះថាមិនដឹងធ្វើបានឬអត់
អូយនេះមិនទាន់ទាំងចូលប្រឡងផងអូនស្រម៉ៃដល់ចេញលិទ្ធផលហើយហ៎ ? / Billkin និយាយដោយសើចតិចៗព្រោះហួសចិត្តនឹងសង្សារខ្លួនជាខ្លាំង
នេះបងនៅសើចចេញទៀតហ៎អូនភ័យចង់ងាប់ហើយ / pp និយាយទាំងរកយំព្រោះពិតជាភ័យខ្លាំងតែម្ដង
បងគ្រាន់តែហួសចិត្តនឹងអូនពេកទេ ហាហា / billkin និយាយទងអស់សំណើច
បានហើយឈប់លេងសើចទៅដល់ម៉ោងចូលប្រឡងហើយ / pp និយាយប្រាប់ទៅសង្សាររបស់ខ្លួន
ពេលវាលាដែលត្រូវប្រឡងក៏ឈានចូលមកដល់ សិស្សនីមួយៗប្រឹងប្រែងបំពេញសន្លឹកកិច្ចការរបស់ខ្លួនយ៉ាងផ្ចិតផ្ចង់។ រយៈពេលនៃការប្រឡង ពេញមួយថ្ងៃក៏បានបញ្ចប់ សិស្សគ្រប់គ្នាក៏នាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន នៅឡើយតែគូរសង្សារមួយគូរនេះតែប៉ុណ្ណោះ។ billkin និង pp បន្ទាប់ពីរប្រឡងចប់ពួកគេមិនទាន់ទៅផ្ទះទេគឺអង្គុយនិយាយគ្នានៅហាងកាហ្វេមួយក្បែរសាលារៀន។
Pp យ៉ាងមិចដែរការប្រឡងរបស់អូន អូនធ្វើបានពេញអត់ ? / Billkin សួរទៅកាន់ pp
អូនធ្វើមិនបានពេញទេ តែអូនគិតថាអាចទទួលយកបាន ចុះបង ? / Pp ឆ្លើយនឹងសំណួរ billkin រួចក៏សួរបកទៅវិញ
បងក៏ធ្វើបានទាំងអស់នឹងតែមិនដឹងត្រូវទាំងអស់ ឬ អត់ទេ / billkin តបទៅ pp ដោយមិនប្រាកដចិត្ត
បងពូកែដល់ថ្នាក់នឹង រឿងអីថាមិនត្រូវនោះ / pp និយាយទៅដឹងថាសង្សាររបស់ខ្លួនពូកែ
បងសង្ឃឹមថាចឹងចុះ / billkin តបទៅដោយមានកម្លាំងចិត្តពេញខ្លួនតែម្ដង
អូនថាពួកយើងគួរតែទៅផ្ទះ ម៉ោង 6 ល្ងាចហើយម៉ាក់ប៉ាប្រាកដជាកំពុងតែចាំផ្លូវហើយ / pp និយាយបបួល billkin ព្រោះនេះម៉ោង 6 ល្ងាច ហើយម៉ាក់ប៉ាគេច្បាស់ជាបារម្ភមិនខាន
Ok ! ចឹងបងជូនអូនទៅល្អទេ ? / Billkin ចង់ជូន pp ទៅព្រោះតែបារម្ភពីសុវត្ថិភាពរបស់ pp
មិនអីទេអូនទៅខ្លួនឯងបានបងទៅផ្ទះទៅ / pp តបទៅវិញដោយខ្លាចថារំខានដល់សង្សាររបស់ខ្លួន
ចឹងក៏បាន បងទៅសិនហើយ ចាំជួបគ្នាណា / billkin និយាយលាទៅកាន់ pp
bye bye ប្រយ័ត្នប្រយែងផង / pp និយាយលាដោយក្ដីបារម្ភOk guys នេះជារឿងដែលខ្ញុំបានសរសេរឡើងដោយប្រើគំនិតផ្ទាល់ខ្លួន។ ចឹងវាអាចនឹងមានកំហុសខុសឆ្គង តែសុំអ្នកទាំងអស់គ្នា help support ម្នាក់មួយផងណា ☺️💜
បើមានការ support ច្រើនខ្ញនឹងព្យាយាសរសេរអោយបានលឿនសម្រាប់អ្នកទងអស់គ្នាណា 🙆💜writer by : BL_NOVEL

YOU ARE READING
???????????
Short Story???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????