__កុងទីន
ស៊ុននីអូសដៃហ្វីលីកមកដល់កុងទីននិងនាំគេទៅតុមួយដែលមានក្មេងប្រុសម្នាក់កំពុងអង្គុយនៅទីនោះ មកដល់ភ្លាមស៊ុននូដាក់ខ្លួនអង្គុយលើតុនិងនិយាយទៅកាន់អ្នកដែលអង្គុយនោះ
"ហ្គ្យូ យើងមានមិត្តថ្មីមកណែនាំ"ស៊ុននូចាប់ទាញដៃហ្វីលីកឲ្យអង្គុយចុះក្បែរគេ
"នេះគឺហ្វីលីកគេជាសិស្សថ្មីមិនទាន់ស្គាល់អ្នកណាទើបយើងយកគេជាមិត្តហើយគេក៏រៀនថ្នាក់ជាមួយយើងដែរ"ហ្វីលីកបែរទៅញញឹមស្រស់ដាក់បមហ្គ្យូ"ហើយនេះបមហ្គ្យូជាមិត្តជិតស្និតរបស់យើងពួកយើងស្គាល់គ្នាតាំងពីតូចៗមកម្លេះ"ស៊ុននូប្រាប់ទៅហ្វីលីកម្ដង
"រីករាយដែលបានស្គាល់ ឯងអាចហៅយើងថាហ្គ្យូដូចនូក៏បានណា"បមហ្គ្យូនិយាយទាំងញញឹមដាក់ហ្វីលីក
"ពួកឯងនិយាយគ្នាសិនទៅយើងទៅយកបាយ"ស៊ុននូក្រោកចេញពីកៅអីដើរទៅយកបាយ គ្រាន់តែស៊ុននូដើរចេញទៅផុតសំឡេងហ៊ោបានបន្លឺឡើងហ្វីលីកក៏ងាកមកសួរបមហ្គ្យូ
"តើពួកគេហ៊ោរអ្វីនឹង?"ទឹកមុខឆ្ងល់របស់ហ្វីលីកធ្វើឲ្យបមហ្គ្យូសើចបន្តិចមុននឹងតប
"គឺ ហ៊ោរដោយសារបីនាក់នោះហើយ"ហ្វីលីកងាកមើលតាមដៃបមហ្គ្យូក៏ឃើញប្រុសសង្ហារបីនាក់កំជ្រែងហោប៉ាវដើរចូលកុងទីនដោយមានសិស្សស្រីៗជាច្រើនដើរតាមពួកគេ
"ពួកគេជាតារាហេស?"ហ្វីលីកងាកមកសួរ បមហ្គ្យូក្រវីក្បាល
"មិនមែនទេ ពួកគេជាប្រុសស្អាតប្រចាំសាលា ចាំយើងណែនាំឲ្យស្គាល់"នាយតូចផ្ទៀងចាំស្ដាប់មិត្តរៀបរាប់
"ម្នាក់នៅកណ្ដាលគេនោះឈ្មោះថាហ្វាង ហ្យុនជីនជានិស្សតឆ្នាំទី3 មានងារជាប្រុសស្អាតលំដាប់លេខមួយប្រចាំសាលាយើង គាត់ជាមនុស្សស្ងៀមស្ងាត់មុខងាប់មិនចូលចិត្តរញ៉េរញ៉ៃ ជាកូនអ្នកមានហើយថែមទាំងរៀនពូកែទៀតផង ចំណែកម្នាក់នៅខាងឆ្វេងដៃនោះមានឈ្មោះថាផាក ស៊ុងហ៊ុន គ្រប់គ្នាដាក់រហស្សនាមគាត់ថាព្រះរាជបុត្រទឹកកកព្រោះគាត់ធ្លាប់ជាអ្នកជិះស្គីទឹកកកពីមុនមក គាត់ជាមនុស្សរួសរាយមិនសុភាពពេកមិនជ្រលើមពេកតែក៏រាងព្រាននារីបន្តិចដែរ គាត់ក៏ជាប្រុសសង្ហារលំដាប់ទី2ផងដែរ ជាកូនអ្នកមានមិនចាញ់មិត្តរបស់គាត់ទេ ហើយគាត់ក៏ជាបងជីដូនមួយរបស់យើងដូចគ្នា ហើយម្នាក់ខ្ពស់ជាងគេនោះឈ្មោះថា ឆយ យ៉ុនជុនសង្ហារ ជ្រលើម ព្រាននារីស្រីដូរមុខសឹងតែរាល់ថ្ងៃបើសម្ដីវិញអ្នកល្មមៗជឿលង់ងើបមិនរួច រាងកាងជាងគេបន្តិចព្រោះអាងថាជាកូននាយកសាលា ប៉ុន្តែរៀនពូកែមិនចាញ់មិត្តទាំងពីររបស់គាត់ទេ យើងក៏ឆ្ងល់ដែរណាឃើញតែដើរញ៉ែស្រីទេម៉េចក៏រៀនពូកែម្ល៉េះ?"ហ្វីលីកអង្គុយស្ដាប់បមហ្គ្យូរៀបរាប់ឡើងចំហរមាត់

YOU ARE READING
?????????????????????
Action???????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????
??????
Start from the beginning